​កា​របំ​បៅកូន​ដោយ​ទឹកដោះគោ​ ​គឺជា​ជម្រើស​ដ៏​ពេញនិយម​នា​ពេល​បច្ចុប្បន្ន។​ ម្យ៉ាងទៀត ប្រហែលជា​មា​នប៉ា​ម៉ាក់​មួយចំនួន​ប៉ុណ្ណោះ​ ​ដែល​បានដឹង​ពីអ​ត្ថ​ប្រយោជន៍​របស់​ទឹកដោះគោ​សណ្តែកសៀង​ ​(​Soy​ ​milk​)​(​ម្សៅ​សណ្តែកសៀង​ស្រស់​ផ្សំ​ជា​ទឹកដោះគោ​)​ដែល​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ជាច្រើន​ ​ល្អ​សម្រាប់​សុខភាព​ទារក​។​

​បើ​ទោះ​ដឹង​ថា​ ​កា​របំ​បៅ​កូន​ដោយ​ទឹកដោះម្តាយ​ក្នុងរយៈពេល៦ខែ​ដំបូង​ ​មាន​សារៈសំខាន់​បំផុត​ចំពោះ​ទារក​យ៉ាងណា​ក្តី​ ​តែ​អាស្រ័យហេតុ​ផល​ជាច្រើន​ ​ប៉ា​ម៉ាក់​មួយចំនួន​ធំ​ ​បាន​ជ្រើស​យក​កា​របំ​បៅ​កូន​ដោយ​ទឹកដោះគោ​ ​និង​របប​អា​ហារ​ផ្សេង​ៗ​ទៀត​ជំនួស​វិញ​។​

អត្ថបទគួរអាន៖ អត្ថ​ប្រយោជន៍​សុខភាព​ដ៏​អស្ចារ្យ​ទាំង៧​ ​របស់​ផ្លែ​ឪឡឹក​ចំពោះ​សុខភាព​កុមារ​

​ដើម្បី​ជា​ចំណេះដឹង​សម្រាប់​ឪពុក​ម្តាយ​ដែល​មានកូន​តូច​ ​មិនទាន់​ផ្តាច់​កា​របំ​បៅ​ដោះ​ ​ថ្ងៃនេះ​គេហទំព័រ​ ​កូនក្មេង​ ​www.konkmeng.com​ ​សូម​លើកយក​គុណប្រយោជន៍​របស់​ម្សៅ​សណ្តែកសៀង​ស្រស់​ ​(​Soy​ ​Milk​)​ដែល​អ្នកជំនាញ​ផ្នែក​សុខភាព​កុមារ​ ​បាន​ណែនាំ​ដល់​ឪពុក​ម្តាយ​ ​ឬ​អាណាព្យាបាល​ ​គួរតែ​ជា​ជម្រើស​ដ៏​ល្អ​ ​និង​សមស្រប​ក្នុង​កា​របំ​បៅដល់​ទារក​។​១​.​ទឹកដោះគោ​សណ្តែកសៀង​ ​និង​ទឹកដោះគោ​(​Soy​ ​Milk​ ​and​ ​Cow​ ​Milk​)​
​ទឹកដោះគោ​សណ្តែកសៀង​ ​(​Soy​ ​Milk​)​ ​និង​ទឹកដោះគោ​ ​(​Cow​ ​Milk​)​ ​មាន​ផ្ទុក​នូវ​អាហារ​រូ​បត្ថម្ភ​ផ្សេង​ៗ​គ្នា​ជាច្រើន​៖​ ​ទឹកដោះគោ​ ​ក្នុង១ពែង​ ​គេ​រក​ឃើញថា​ ​មាន​ផ្ទុក​ចំនួន១៤៦កាឡូរី​ ​ខណៈ​ពេល​ដែល​ទឹកដោះគោ​ដែល​ផ្សំ​ពី​ម្សៅ​សណ្តែកសៀង​ ​មាន​ផ្ទុក​ត្រឹមតែ១០០កាឡូរី​ប៉ុណ្ណោះ​។​ ​ចំពោះ​ជាតិ​ខ្លាញ់​ដែល​មាន​ក្នុងទឹក​ដោះ​គោ​មានដល់​ទៅ៨ក្រាម​ ​ច្រើនជាង​ទឹកដោះគោ​សណ្តែកសៀង​ ​ដែល​មានត្រឹមតែ៤ក្រាម​ក្នុង​មួយ​ពែង​។​

អត្ថបទគួរអាន៖ អាហារ១០យ៉ាង​ ​មាន​អត្ថ​ប្រយោជន៍ច្រើន​ចំពោះ​សុខភាព​ទារក​អាយុ១៣ខែ​

​បើ​និយាយ​ពី​បរិមាណ​ ​ប្រូតេអ៊ីន​ ​(​protein​)​ ​ដែល​មាន​ក្នុងទឹក​ដោះ​គោ​ ​និង​ទឹកដោះគោ​សណ្តែក​ ​សៀង​ ​មាន​លក្ខណៈ​ប្រហាក់​ប្រហែលគ្នា​ ​គឺ៨ក្រាម​ ​និង៧ក្រាម​។​ ​ប៉ុន្តែ​ ​ចំពោះ​ផ្នែក​មួយ​នៃ​ទឹកដោះគោ​មាន​ផ្ដល់​ជាតិ​សរសៃ០ក្រាម​ក្នុង​មួយ​ពែង​ ​ចំណែក​ទឹកដោះគោ​សណ្តែកសៀង​ ​អាច​ផ្ដល់​ជាតិ​សរសៃ២ក្រាម​ ​ក្នុង​មួយ​ពែង​។​

អត្ថបទគួរអាន៖ អាហារ១០យ៉ាងដែល​លោកអ្នក​មិន​គួរ​ផ្ដល់​ឱ្យ​ទារក​ញ៉ាំ​

​២​.​កាល់ស្យូម​ក្នុងទឹក​ដោះ​គោ​សណ្តែកសៀង​(​Soy​ ​Milk​ ​and​ ​Calcium​ ​Content​)​
​តាម​ការប្រៀបធៀប​រវាង​ទឹកដោះគោ​ ​និង​ទឹកដោះគោ​សណ្តែកសៀង​ ​បាន​រក​ឃើញថា​ ​ទឹកដោះគោ​សណ្តែក​ ​មាន​ជាតិ​កាល់ស្យូម​(​calcium​)​តិច​ជាង​ ​នេះ​ជា​មូលហេតុ​ដែល​លោកអ្នក​គួរតែ​សម្រេចចិត្ត​ ​ផ្ដល់​នូវ​ទឹកដោះគោ​សណ្តែក​ដល់​ទារក​។​ ​លោកអ្នក​គួរតែ​ជ្រើសរើស​យក​ទឹកដោះគោ​សណ្តែកសៀង​ ​ព្រោះ​វា​សម្បូរទៅដោយ​សារធាតុ​ចិញ្ចឹម​សំ​ខាន់​ៗ​ដូចជា​ ​អាស៊ីត​ហ្វ​លី​ត​(​Folate​)​ ​កាល់ស្យូម​(​Calcium​)​ ​វីតាមីន​ ​A​,​ ​D​,​ ​B​។​​មួយវិញទៀត​ ​ទឹកដោះគោ​សណ្តែកសៀង​ ​ត្រូវ​បាន​គេ​រក​ឃើញថា​ ​មាន​ផ្ទុក​សមាសធាតុ​មួយ​ប្រភេទ​ផ្សេងទៀត​ ​ដែល​មានឈ្មោះ​ថា​ ​Phytates​ ​ជា​សារធាតុ​បន្ថយ​ការ​ស្រូប​យកជាតិ​កាល់ស្យូម​ក្នុង​ខ្លួន​កុមារ​។​ ​ដូច្នេះ​ ​អ្នក​ត្រូវ​ប្រាកដ​ថា​ ​កូន​របស់​អ្នក​បាន​ញ៉ាំ​អាហារ​ ​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​ ​ដូចជា​ ​ទឹកដោះគោ​យ៉ា​អ៊ួ​(​yogurt​)​ ​ឈីស​(​cheese​)​ ​ត្រី​សាល់​ម៉ុ​នកំ​ប៉ុង​(​canned​ ​salmon​)​ ​ទឹកក្រូច​។​

អត្ថបទគួរអាន៖ ក្រោយ​ដឹង​ហេតុផល​ទាំង៥នេះ​ ​ជឿ​ថា​ឪពុក​ម្តាយ​នឹង​លែង​ឱ្យ​កូន​ៗ​ញ៉ាំទឹក​ក្រូច​មិនខាន​

​៣​.​អត្ថ​ប្រយោជន៍​ទឹកដោះគោ​សណ្តែកសៀង​សម្រាប់​កុមារ​
​អ្នកជំនាញ​ផ្តល់​ហេតុផល​ថា​ ​ប៉ា​ម៉ាក់​គួរ​ជ្រើស​យក​ទឹកដោះគោ​សណ្តែកសៀង​ ​(​Soy​ ​Milk​)​ ​ល្អ​ជាង​ទឹកដោះគោ​ ​ក្នុង​កា​របំ​បៅ​កូន​។​ ​ព្រោះ​ទឹកដោះគោ​សណ្តែកសៀង​ ​ជួយ​បង្កើត​ជាតិ​កាល់ស្យូម​ ​និង​ផ្ទុក​នូវ​វីតាមីន​ច្រើន​សម្រាប់​ជំនួយ​ដល់​សុខភាព​កុមារ​។​

​ឪពុក​ម្តាយ​គួរ​ផ្តល់​របប​អាហារ​ ​ឬ​ជាតិ​កាល់ស្យូម​ឱ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ទារក​ ​ដើម្បី​ជួយ​ឱ្យ​កុមារ​មានការ​លូតលាស់​បាន​ល្អ​ ​ដូចជា​ ​ឆ្អឹង​ ​ធ្មេញ​ ​អ​រម៉ូន​(​hormones​)​ ​សាច់ដុំ​ ​(​muscles​)​និង​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល​ ​(​central​ ​nervous​ ​system​)​ជាដើម​។​ ​

​ជាទូទៅ​ ​ទឹកដោះគោ​សណ្តែកសៀង​ ​(​Soy​ ​Milk​)​ ​អាច​ជា​ជម្រើស​ល្អ​មួយ​ ​សម្រាប់​កុមារ​ដែល​មិន​ចូលចិត្ត​ញ៉ាំទឹក​ដោះ​គោ​(​Cow​ ​Milk​)​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​ប្រសិន​បើ​កូន​ៗ​លោកអ្នក​ធ្លាប់​មាន​ប្រតិកម្ម​ ​អាឡែកហ្ស៊ី​ ​(​allergy​)​ ​ជាមួយ​ទឹកដោះគោ​ ​នោះ​ពួក​គ​គាត់​ក៏​នឹងអាច​មាន​ប្រតិកម្ម​ជាមួយនឹង​ប្រភេទ​អាហារ​មាន​ជាតិ​សណ្តែកសៀង​ ​និង​ទឹកដោះគោ​សណ្តែកសៀង​ផង​ដែរ​៕​

អត្ថបទគួរអាន៖ អាហារ៥ប្រភេទ​ ​មានគុណ​ប្រយោជន៍​សម្រាប់​សុខភាព​ទារក​ ​ទើប​មាន​អាយុ៥ខែ​

​ប្រែ​សម្រួល​ដោយ​៖​ ​ស៊ីន​ ​សុភាព​
​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​