ទារក​មួយចំនួន​គេងលក់​ដោយ​បើកភ្នែក​។​ ​ប្រការ​នេះ​ ​តើ​វា​ជា​រឿង​ធម្មតា​ដែល​តែងតែ​កើតមាន​ចំពោះ​ទារក​គ្រប់រូប​ឬ​យ៉ាងណា​?​ ​ហេតុអ្វីបានជា​ទារក​គេង​បើកភ្នែក​?​ ​ចំពោះ​បញ្ហា​នេះ​ ​ក្រុម​អ្នកជំនាញ​បាន​ផ្តល់​ហេតុផល២យ៉ាង​ ​ដែល​ល្មម​អាច​ឱ្យ​ឪពុក​ម្តាយ​ ​ឬ​អាណាព្យាបាល​របស់​ទារក​យល់​បាន​ ​និង​មិន​មានការ​ព្រួយបារម្ភ​ខ្លាំងពេក​នោះ​ទេ​។​ ​តែ​ទោះ​យ៉ាងណា​ ​ប្រសិនបើ​លោកអ្នក​មិន​មានទំនុក​ចិត្ត​ ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ករណីនេះ​ ​លោកអ្នក​ត្រូវ​ទៅ​ជួប​ពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យ​ជំនាញ​។​

​ខាងក្រោម​នេះ​ ​ជាហេតុ​ផល២យ៉ាង​ ​ដែល​លោកអ្នក​គួរ​បាន​យល់​បន្ថែម​ថា​ ​ហេតុអ្វីបានជា​ទារក​គេង​បើកភ្នែក​៖​

​១​.​កត្តា​តំណពូជ​(​Hereditary​)​៖​ ​ដោយ​យោង​តាម​ការស្រាវជ្រាវ​បានឱ្យ​ដឹង​ថា​ ​រាល់​ការ​គេង​បើកភ្នែក​របស់​ទារក​អាច​បណ្តាល​មក​ពី​បញ្ហា​តំណពូជ​។​ ​ប្រសិនបើ​លោកអ្នក​ ​ឬ​ដៃគូ​របស់​លោកអ្នក​ ​មានទម្លាប់​ក្នុង​ការ​គេង​បើកភ្នែក​ ​វា​អាច​ទៅរួច​ដែល​កូនលោក​អ្នក​នឹង​ទទួល​បាន​អាកប្ប​កិរិយា​ ​ឬ​ទម្លាប់​ដូច​លោកអ្នក​ដែរ​។​​២​.​លក្ខខណ្ឌ​វេជ្ជសាស្ត្រ​(​Medical​ ​Condition​)​៖​ ​មូលហេតុ​ទី២នេះ​ ​មិនសូវ​ជា​មានការ​ពេញនិយម​ប៉ុន្មាន​ទេ​ ​ហើយ​កម្រ​នឹង​កើតមាន​ណាស់​។​ ​គ្រូពេទ្យ​ខ្លះ​បាន​បញ្ជាក់​ថា​ ​ការ​គេង​ដោយ​បើកភ្នែក​ជា​សញ្ញា​នៃ​ការខូចខាត​សសៃ​ប្រសាទ​លើ​ផ្ទៃមុខ​ ​ឬ​ដុំ​សាច់​ផ្សេង​ៗ​ ​សូម្បីតែ​ក្រពេញ​ទី​រ៉ូ​អ៊ី​ត​ ​(​thyroid​)​ ចុចទីនេះដើម្បីស្វែងយល់ពីតួនាទីរបស់ ក្រពេញទីរ៉ូអ៊ីត។​ ​ប្រសិនបើ​លោកអ្នក​សម្គាល់​ឃើញថា​ ​កូនលោក​អ្នក​កំពុងតែ​គេង​ដោយ​បើកភ្នែក​រយៈពេល​យូរ​ ​សូម​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់​។​

​ទាំងនេះ​ជា​ការណែនាំ​មួយចំនួន​ ​ដែល​អាច​ជួយ​ឱ្យ​កូនលោក​អ្នក​គេង​បាន​ត្រឹមត្រូវ​៖
​•​ប្រសិនបើ​កូនលោក​អ្នកមាន​ទម្លាប់​គេង​បើកភ្នែក​ ​លោកអ្នក​ត្រូវ​ប៉ះ​ត្របកភ្នែក​ទារ​ក​ថ្នម​ៗ​រហូត​ទាល់តែ​ទារក​បិត​ភ្នែក​។​
​•​ត្រូវ​ប្រាកដ​ថា​ ​កូនលោក​អ្នក​គេង​លង់លក់​មុន​ពេល​អ្នកធ្វើ​បែបនេះ​។​
​•​ប្រសិនបើ​កកូន​លោកអ្នក​ ​នៅតែ​បន្ត​បង្ហាញ​ទម្លាប់​បែបនេះ​បន្ទាប់ពី១៨ខែ​ ​វា​ជា​រឿង​មួយ​ដែល​លោកអ្នក​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​
​•​ទម្លាប់​នៃ​ការ​គេង​ប្រភេទ​នេះ​នឹង​ក្លាយជា​បញ្ហា​ធម្មតា​ ​ទោះបីជា​ករណី​ខ្លះ​កម្រ​នឹង​បង្ហាញ​ពី​លក្ខណៈ​មិន​ត្រឹមត្រូវ​នៃ​ត្របកភ្នែក​ក៏ដោយ​។​

​គួរ​កត់សម្គាល់​ដែរ​ថា​ ​ទារក​មួយចំនួន​ ​នឹង​បន្ត​ទម្លាប់​គេង​បើកភ្នែក​ ​នៅ​អំឡុង​អាយុ​ចន្លោះ​ពី១២ទៅ១៨ខែ​។​ ​លោកអ្នក​មិន​គួរ​មានការ​ព្រួយបារម្ភ​ពេក​នោះ​ទេ​ ​ក្នុងករណី​បែបនេះ​ ​ទារក​ក៏​នៅតែ​អាច​គេង​បាន​ស្កប់ស្កល់​ ​បើ​ទោះ​គេង​បើកភ្នែក​ក៏ដោយ​។​

ប៉ុន្តែ​ប្រសិនបើ​លោកអ្នក​នៅ​តែ​មានការ​ព្រួយបារម្ភ​ពី​ទម្លាប់​នៃ​ការ​គេង​របស់​ពួកគេ​ ​សូម​ទៅ​ជួប​អ្នកជំនាញ​ផ្នែក​សុខភាព​ ​ដើម្បី​ស្វែងយល់​បន្ថែម​ពី​បញ្ហា​ទាំងអស់​នេះ​៕​

អត្ថបទទាក់៖

១.ហេតុផល​ទាំង៥​ ​ដែល​ចាំបាច់​ត្រូវ​ឱ្យ​ទារក​គេង​ឱ្យ​បាន​ច្រើន​

២.ចំណេះ​ដឹង​ផ្សេង​ៗ​ទាក់ទង​នឹង​ដំណេក​របស់​កូនលោក​អ្នក​

៣.គេង​គ្រប់គ្រាន់​ ​សុខភាព​ល្អ​!​ ​ចំនួន​ម៉ោង​ក្នុង​ការ​គេង​ប្រចាំថ្ងៃ​ ​ចាប់ពី​អាយុ០ឆ្នាំ​ ​រហូតដល់​អាយុ២៥ឆ្នាំ

ប្រែសម្រួលដោយ៖ ស៊ីន សុភាព

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​