​ការ​ធ្វើលំ​ហាត់ប្រាណ​ទៀងទាត់​ ​និង​សមស្រប​ទៅ​នឹង​ស្ថានភាព​របស់​ស្ត្រី​ ​ដែល​កំពុង​មានផ្ទៃពោះ​ ​អាច​ជួយ​ឱ្យ​មាន​សុខភាព​ល្អ​ ​អារម្មណ៍​ស្រស់ថ្លា​ ​និង​ធ្វើ​ឱ្យ​ប្រសើរ​នៅក្នុង​ឥរិយាបទ​មួយចំនួន​ ​ដូចជា​ ​ការ​ឈឺខ្នង​ ​ភាព​ល្ហិតល្ហៃ​ ​ជាដើម​។​

​តាម​អ្នកជំនាញ​មួយចំនួន​បាន​លើកឡើង​ថា​ ​ការ​ធ្វើលំ​ហាត់ប្រាណ​អំឡុង​ពេល​មានគភ៌​ ​អាច​ការពារ​មិន​ឱ្យ​កើតមាន​ជំងឺ​ទឹកនោមផ្អែម​ ​(​ជំងឺ​ទឹកនោមផ្អែម​ដែល​វិវឌ្ឍ​អំឡុង​ពេល​មានផ្ទៃពោះ​)​ ​បំបាត់​ភាព​តានតឹង​ ​និង​ជួយ​បង្កើន​សុខភាព​រាងកាយ​ថែមទៀត​ផង​។​

អត្ថបទគួរអាន៖ តើ​កៅអី​ម៉ាស្សា​ ​មាន​សុវត្ថិភាព​សម្រាប់​ស្រ្តី​មានគភ៌​ដែរ​ឬទេ​?​

​ប្រសិនបើ​អ្នក​ ​មានទម្លាប់​ហាត់ប្រាណ​មុន​ពេល​មានផ្ទៃពោះ​ ​អ្នក​គួរតែ​បន្ត​ទម្លាប់​នេះ​ក្នុង​កម្រិត​សម​ល្មម​ដែល​រាងកាយ​របស់​អ្នក​អាច​ធ្វើ​ទៅ​បាន​។​ ​កុំ​ព្យាយាម​ធ្វើលំ​ហាត់ប្រាណ​ ​ដូច​ពេល​ដែល​មិនទាន់​មានផ្ទៃពោះ​។​ ​ចំពោះ​ស្ត្រី​កំពុង​ពពោះ​ ​ហើយ​ចង់​បន្ត​ការហាត់ប្រាណ​នៅក្នុង​អំឡុង​នេះ​ ​គួរ​បាន​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឱ្យ​ច្បាស់លាស់​ជាមុន​ ​ជៀសវាង​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​។​

អត្ថបទគួរអាន៖ តើ​គ្រឿង​សមុទ្រ​ល្អ​សម្រាប់​ស្ត្រី​មានផ្ទៃពោះ​ដែរ​ឬទេ​?​

​ការ​លំហាត់​ប្រាណ​ ​និង​សកម្មភាព​មួយចំនួន​ ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ ​ប្រសិនបើ​អនុវត្ត​ក្នុង​ពេល​មានផ្ទៃពោះ​ ​មាន​ដូចជា​៖​

​•​ ​ការ​ទប់​ដង្ហើម​របស់​អ្នក​ក្នុង​ពេល​ធ្វើលំ​ហាត់ប្រាណ​
​•​ ​ការ​ធ្វើលំ​ហាត់ប្រាណ​នៅកន្លែង​ដែល​អាច​រអិល​ធ្លាក់​ ​ដូចជា​ជិះ​ស្គី​ ​ឬ​ជិះសេះ​ជាដើម​
​•​ ​ទាក់ទង​នឹង​កីឡា​ដូចជា​ ​បាល់ទាត់​ ​បាល់បោះ​ ​និង​បាល់ទះ​
​•​ ​ការ​ធ្វើលំ​ហាត់ប្រាណ​ដោយ​ប្រើ​ចល​នា​ខ្លាំង​ៗ​ ​និង​ការ​ផ្លាស់​ប្តូរ​ទិសដៅ​លឿន​
​•​ ​សកម្មភាព​ដែល​តម្រូវ​ឱ្យ​មានការ​លោត​ ​លោត​ឡើងលើ​ ​លោត​ចុះក្រោម​ ​ឬ​រត់​
​•​ ​ការ​ធ្វើ​ចលនា​បត់​ចង្កេះ​ពេល​កំពុង​ឈរ​
​•​ ​ការ​ធ្វើលំ​ហាត់ប្រាណ​ក្នុង​ស្ថានភាព​អាកាសធាតុ​ក្តៅ​ ​និង​សើម​ជាដើម​

អត្ថបទគួរអាន៖ តើ​ការ​ក្តៅ​ខ្លួន​អំឡុង​ពេល​មានផ្ទៃពោះ​ ​បង្ក​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​ឬទេ​?​ ​

​ប្រសិនបើ​ក្នុង​ពេល​មានផ្ទៃពោះ​ ​អ្នកមាន​ជំងឺ​ដូចជា​ ​ហឺត​ ​ជំងឺបេះដូង​ ​ឬ​ទឹកនោមផ្អែម​ ​ជាដើម​ ​អ្នក​មិន​ត្រូវ​ធ្វើលំ​ហាត់ប្រាណ​នោះ​ទេ​។​ ​មួយវិញទៀត​ ​ការ​ធ្វើលំ​ហាត់ប្រាណ​ ​ក៏អាច​បង្ក​គ្រោះថ្នាក់​ផង​ដែរ​ប្រសិនបើ​អ្នកមាន​បញ្ហា​ទាក់ទង​នឹង​ការ​មានផ្ទៃពោះ​ ​ដូចជា​៖​

​•​ ​ការ​ហូរឈាម​កំឡុង​ពេល​មានផ្ទៃពោះ​
​•​ ​សុក​ទាប​
​•​ ​ការ​គំរាមកំហែង​ដែល​កើតឡើង​ពី​ការ​រលូតកូន​ម្តង​ហើយ​ម្តង​ទៀត​
​•​ ​ការ​ធ្លាប់​សម្រាលកូន​មិន​គ្រប់ខែ​
​•​ ​ខ្សោយ​មាត់ស្បូន​

​ស្ត្រី​ដែល​ធ្លាប់​មាន​បញ្ហា​ខាងលើ​ ​គួរ​ធ្វើការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ ​មុន​ពេល​ចាប់ផ្តើម​ធ្វើការ​ហាត់ប្រាណ​ ​ព្រោះ​គ្រូពេទ្យ​ជំនាញ​នឹង​ផ្តល់​នូវ​ការណែនាំ​ច្បាស់លាស់​ ​អំពី​ការ​ធ្វើលំ​ហាត់ប្រាណ​ផ្ទាល់ខ្លួន​ ​ដោយ​ផ្អែកលើ​ប្រវត្តិ​ជំងឺ​ ​និង​ស្ថានភាព​សុខភាព​របស់​អ្នក​៕​

អត្ថបទគួរអាន៖ អាហារ១៣ប្រភេទ​ ​ដែល​ស្ត្រី​កំពុង​ពរ​ពោះ​ ​ចាំបាច់​ត្រូវ​ទទួលទាន​

​ប្រែ​សម្រួល​ដោយ​៖​ ​កែម​ ​ផា​
​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​