​ភាព​ពេញវ័យ​ដំបូង​ ​បាន​ពាំនាំ​មក​នូវ​ការផ្លាស់ប្ដូរ​ជាច្រើន​សម្រាប់​ជីវិត​ ​និង​រាងកាយ​របស់​យុវតី​។​ ​ភាព​ពេញវ័យ​ ​នាំមក​នូវ​សម្រស់​ដ៏​ស្រស់​ស្អាត​ ​ក្នុងនាម​ជា​ស្រ្ដី​ដ៏​ពេញលក្ខណៈ​មួយ​រូប​។​ ​ដើម្បី​ស្វែងយល់​ ​និង​ ​ដឹង​កាន់តែ​ច្បាស់​ ​សូម​លោកអ្នក​ក្រឡេកមក​មើល​ចំណុច​ខាងក្រោម​ ​ថា​តើមាន​សញ្ញាណ​ណាខ្លះ​ ​ដែល​អាច​បញ្ជាក់​បាន​ពី​ការ​ពេញវ័យ​របស់​ក្មេងស្រី​?

​១​.​ការលូតលាស់​រាងកាយ​ ​(​Body​ ​Growth​)​៖​ ​រាងកាយ​របស់​ក្មេងស្រី​ ​នឹង​លូតលាស់​លឿន​ជាង​កាលពី​នៅ​កុមារភាព​។​ ​ជាដំបូង​ ​យើង​អាច​សម្គាល់​ឃើញថា​ ​ប្រអប់ជើង​ ​និង​ដៃ​របស់​យុវតី​បាន​លូតលាស់​ធំ​ឡើង​ៗ​។​ ​បន្ទាប់មក​ទៀត​ ​ឆ្អឹងដៃ​និង​ឆ្អឹងជើង​រីក​ធំ​ ​ហើយ​យើង​ក៏អាច​សម្គាល់​បាន​ទៅលើ​ការ​លូត​កម្ពស់​ផង​ដែរ​។​ ​មួយវិញទៀត​ ​អ្នក​ប្រហែលជា​អាច​នឹង​ឡើង​ទម្ងន់​បន្ដិចបន្ដួច​ ​ព្រោះ​ដើម្បី​រក្សា​តុល្យភាព​រវាង​ទំហំ​ឆ្អឹង​ ​និង​ទម្ងន់​។​ ​

​២​.​ការវិវត្តន៍​នៃ​ដើមទ្រូង​ ​(​Breath​ ​development​)​៖​ ​ដំបូង​យុវតី​អាច​មាន​អារម្មណ៍​ថា​ ​ហាក់បីដូចជា​មាន​ពន្លក​តូច​ៗ​ ​ឬ​ហើម​នៅ​ក្រោម​ចុង​សុដន់​។​ ​បន្ទាប់ពី​នោះ​ ​សុដន់​របស់​អ្នក​នឹង​កាន់តែ​ធំ​ឡើង​ៗ​បន្តិច​ម្តង​ៗ​ ​ហើយ​អ្នក​អាច​នឹង​ឈឺ​បន្តិច​បន្ដួច​ផង​ដែរ​។​ ​ការ​ពាក់អាវ​ទ្រនាប់​មាន​សារៈសំខាន់​ ​ចំពោះ​ការ​ជួយ​ទប់​សុដន់​របស់​អ្នក​។​ ​សុដន់​មាន​ទំហំ​ប៉ុនណា​ ​គឺ​អា​ស្រ័យ​លើ​ហ្សែ​ននៃ​រាងកាយ​របស់​អ្នក​។​ ​ការលូតលាស់​សុដន់​ជា​ធម្មតា​ ​គឺ​ត្រូវការ​រយៈពេល​ពី២ទៅ៣ឆ្នាំ​។​​៣​.​ដុះ​សក់​នៅ​ថ្ងាសក្រោម​នៃ​ចំណុច​សំខាន់​ ​(​Body​ ​Hair​)​៖​ ​មិនយូរ​ប៉ុន្មាន​ ​អ្នក​នឹង​ឃើញ​តំបន់​ឯកជន​របស់​អ្នក​ដុះ​រោម​រួញ​អង្កាញ់​ៗ​ ​នឹង​ចាប់ផ្តើម​រីក​ដុះ​រាលដាល​នៅ​តាម​តំបន់​ផ្សេង​ៗ​ជុំវិញ​នោះ​។​ ​ក្មេងស្រី​ខ្លះ​ ​សក់​ថ្ងាសក្រោម​នេះ​អាច​នឹង​លេចឡើង​ ​មុន​ពេល​ការលូតលាស់​នៃ​សុដន់​។​ ​ដំបូង​វា​មាន​សភាព​ទន់​ ​ហើយ​មិន​ច្រើន​នោះ​ទេ​ ​តែ​ក្រោយមក​វា​នឹង​កាន់តែ​វែង​ទៅៗ​ ​ហើយ​រៀង​អង្កាញ់​បន្តិច​ម្ដង​ៗ​។​ ​បន្ទាប់ពី​សក់​ថ្ងាសក្រោម​ ​របស់​អ្នកចាប់​ផ្តើម​លូតលាស់​បាន២ទៅ៣ខែ​ ​រោមក្លៀក​ក៏​នឹង​ចាប់ផ្ដើម​ដុះឡើង​ផង​ដែរ​។​ ​ទាំងនេះ​ជាស​ញ្ញាណ​បញ្ជាក់​ថា​ ​អ្នក​កំពុង​ពេញវ័យ​ហើយ​។​

​៤​.​ការប្រែប្រួល​ស្បែក​ ​និង​សក់​ក្បាល​ ​(​Skin​ ​and​ ​Hair​ ​changes​)​៖​ ​ក្នុងអំឡុងពេល​ពេញវ័យ​ ​រន្ធញើស​នៅក្នុង​ស្បែក​របស់​យុវតី​ ​នឹង​ផលិត​ខ្លាញ់​កាន់តែ​ច្រើន​ ​ជាពិសេស​គឺ​តំបន់​នៅ​លើ​មុខតែ​ម្ដង​។​ ​កត្តា​នេះ​អាច​បណ្តាល​ឱ្យ​កើតមុន​។​ ​យុវតី​គ្រប់រូប​ ​គួរតែ​កក់សក់​ ​និង​លាង​សម្អាត​មុខ​ឱ្យ​បាន​ញឹកញាប់​ជាង​មុន​ ​ព្រោះថា​ជា​សញ្ញា​បញ្ជាក់​ថា​ ​អ្នក​កំពុង​ឆ្លងកាត់​ភាព​ពេញវ័យ​ហើយ​។​ ​វា​ជាការល្អ​ក្នុង​ការបង្កើត​ជា​ទម្លាប់​ក្នុង​ការ​ថែរក្សា​ស្បែក​ ​និង​ផ្ទៃមុខ​។​

​៥​.​ការ​អភិវឌ្ឍ​សេនេទិច​ ​(​genitals​ ​Develop​)​៖​ ​ភាព​ពេញវ័យ​នាំមក​នូវ​ការប្រែប្រួល​នូវ​តំបន់​ឯកជន​របស់​ស្រ្ដី​ភេទ​។​ ​ប្រដាប់​ភេទ​នឹង​ត្រូវ​បាន​គ្រប​បិទ​ ​ដោយ​ស្បែក​ខាងក្រៅ​សងខាង​។​ ​ស្បែក​ដែល​គ្រប់​បាំង​រន្ធ​ទ្វារមាស​មាន​ចំនួន​ពីរ​ជាន់​ ​ដែល​ស្បែក​ខាងក្រៅ​នឹង​ចាប់ផ្ដើម​មាន​ដុះ​រោម​ ​រី​ឯខាង​ក្នុង​មិន​មាន​នោះ​ទេ​។​ ​នៅពេល​ជាមួយគ្នា​នោះ​ ​ទំហំ​នៃ​ប្រដាប់​ភេទ​ក៏​នឹង​លូតលាស់​ធំជាង​មុន​បន្ដិច​ផង​ដែរ​។​ ​ប្រវែង​នៃ​ទ្វារមាស​ចាប់ផ្ដើម​វែង​ជាង​មុន​ ​រី​ឯ​ស្បូន​ក៏​រីក​ធំជាង​មុន​ដែរ​។​៦​.​កើតមាន​ទឹករំអិល​ ​(​Discharge​ ​occurs​)​៖​ ​ទឹករំអិល​ ​គឺជា​អង្គធាតុ​រាវ​ដែល​ផលិត​ដោយ​រាងកាយ​ ​ដើម្បី​រក្សា​សំណើម​ ​និង​សម្អាត​ទ្វារមាស​។​ ​មុន​ពេល​អ្នកចាប់​ផ្តើម​មករ​ដូវ​ ​អ្នក​ប្រហែលជា​អាច​សម្គាល់​ឃើញ​នូវ​ស្នាម​ប្រឡាក់​ពណ៌លឿង​ ​ឬ​ ​ស​ ​នៅនឹង​ខោក្នុង​របស់​អ្នក​។​ ​វា​គឺជា​ទឹក​សំណើម​ធម្មជាតិ​ពី​ទ្វារមាស​។​ ​សភាព​បែបនេះ​ ​គឺជា​រឿង​ធម្មតា​នោះ​ទេ​ ​ហើយ​វា​ជា​សញ្ញា​បង្ហាញថា​ ​ការ​មករ​ដូវ​ទំនងជា​នឹង​ចាប់ផ្តើម​ក្នុងរយៈពេល​ពី៦ទៅ១៨ខែ​ខាងមុខ​។​ ​

​៧​.​មករ​ដូវ​ ​(​First​ ​Period​ ​Starts​)​៖​ ​ការ​ផ្លាស់​ប្តូរ​ខាងលើ​ ​នឹង​នាំ​ឱ្យ​កើតមាន​ការ​មករ​ដូវ​ដំបូង​បំផុត​របស់​យុវតី​។​ ​ដំបូង​អ្នក​ប្រហែលជា​មិនដឹង​ទេ​ថា​ ​តើ​យ៉ាងដូចម្ដេច​ទើប​ប្រាកដ​ថា​ ​អ្នកមាន​សុខភាព​ល្អ​ទៅតាម​ធម្មជាតិ​?​ ​ប៉ុន្ដែ​ ​ត្រង់​ចំណុច​នេះ​ ​ចូរ​អ្នក​កុំ​បារម្ភ​ពេក​អី​។​ ​អ្នក​ប្រហែលជា​មិន​អាច​ទាយ​ដឹងមុន​ពី​ការ​មករ​ដូវ​របស់​អ្នក​ក្នុងរយៈពេល​ពីរ​ឆ្នាំ​ដំបូង​ទេ​។​ ​ជា​ធម្មតា​ ​វា​ត្រូវការ​រយៈពេល១ទៅ២ឆ្នាំ​ ​ដើម្បី​ធ្វើការ​វិវត្តន៍​។​ ​ដូច្នេះ​ការ​មករ​ដូវ​របស់​អ្នក​ ​ប្រហែលជា​មិន​ទៀងទាត់​មួយ​រយៈ​។​

​ជា​រួម​មក​ ​ប្រសិនបើ​អ្នកមាន​ការ​ព្រួយបារម្ភ​ខ្លាំង​ ​ឬ​មាន​អ្វីមួយ​ប្លែក​ខុសធម្មតា​ខ្លាំង​ ​អ្នក​គួរតែ​សួរនាំ​ម្ដាយ​ ​ឬមួយ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផ្នែក​ស្រី្​ដ​ ​ដើម្បី​ឱ្យ​ប្រាកដ​ថា​ ​អ្នក​អាច​មាន​សុខភាព​ល្អ​ក្នុងអំឡុងពេល​ប្រែប្រួល​ធម្មជាតិ​មួយ​នេះ​៕​ ​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​