ប្រសិនបើ​លោកអ្នក​ចង់ឱ្យ​កូន​ញ៉ាំ​បន្លែ​ផ្សេង​ៗ​ ​លោកអ្នក​អាច​សាកល្បង​ជាមួយនឹង​ស្ពៃ​ក្តោប​បាន​ ​នៅពេល​ដែល​ទារក​មាន​អាយុ៦ខែ​។​ ​ប៉ុន្តែ​ ​លោកអ្នក​ត្រូវ​ ​ពិភាក្សា​ជាមួយនឹង​វេជ្ជបណ្ឌិត​របស់​អ្នក​សិន​ ​ព្រោះ​ទារក​គ្រប់រូប​ ​ការលូតលាស់​មិន​ដូចគ្នា​ទេ​ ​ជាពិសេស​ ​ត្រូវ​តាមដាន​ស្ថានភាព​ ​និង​ប្រើ​ស្ពៃ​ក្តោប​ដាំ​បែប​ធម្មជាតិ​ ​ដើម្បី​ជៀសវាង​សារធាតុពុល​។​

​មនុស្ស​មួយចំនួន​ ​ហៅ​ស្ពៃ​ក្តោប​ថា​ ​ជា​អាហារ​អស្ចារ្យ​ ​ហើយ​ខាងក្រោម​នេះ​ ​គឺជា​អត្ថ​ប្រយោជន៍​ដែល​មាននៅ​ក្នុង​បន្លែ​ធម្មជាតិ​ស្ពៃ​ក្តោប​ ​មានគុណ​ប្រយោជន៍​សម្រាប់​សុខភាព​ទារក​៖​​•​ ​ល្អ​សម្រាប់​ការ​បញ្ចេញចោល​កាកសំណល់​៖​ ​ស្ពៃ​ក្តោប​សម្បូរ​ដោយ​ជាតិ​សរសៃ​ច្រើន​។​ ​សារធាតុ​ស៊ុល​ផួ​រនៅ​ក្នុង​ស្ពៃ​ក្តោប​ ​ជួយ​ចិញ្ចឹម​ដល់​បាក់តេរី​ល្អ​ ​និង​ធ្វើ​ឱ្យ​ងាយស្រួល​ ​ក្នុង​ការ​បញ្ចេញ​កាកសំណល់​។​ ​ស្ពៃ​ក្តោ​មជួយ​សម្រួល​ដល់​អាការៈ​ទល់លាមក​។​

​•​ ​ទប់ស្កាត់​ជំងឺមហារីក​៖​ ​ស្ពៃ​ក្តោប​មាន​ផ្ទុក​សារ​ធា​តុ​ក្លុ​យកូ​ស៊ី​ណូ​លេ​ត​ ​ដែល​ជា​សារធាតុ​ ​ទប់ស្កាត់​ជំងឺមហារីក​។​

​•​ ​ជួយ​ឱ្យ​បេះដូង​មាន​សុខភាព​ល្អ​៖​ ​ស្ពៃ​ក្តោប​មាន​សមត្ថភាព​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​។​ ​ការ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ ​ស្មើនឹង​ជួយ​ឱ្យ​បេះដូង​មាន​សុខភាព​ល្អ​។​

​•​ ​ផ្ទុក​សារ​ធា​តុ​ហ្វូ​លី​ក​អាស៊ីត​៖​ ​ស្ពៃ​ក្តោប​មាន​ផ្ទុក​សារ​ធា​តុ​ហ្វូ​លី​ក​អាហារ​គ្រប់គ្រាន់​ ​ដែល​អាច​ជួយ​ឱ្យ​រាងកាយ​ស្រូប​យកជាតិ​ដែក​ពី​អាហារ​បាន​ល្អ​។​

​•​ ​លាង​សម្អាត​ជាតិពុល​ក្នុង​រាងកាយ​៖​ ​ស្ពៃ​ក្តោប​មាន​ផ្ទុក​អង់ស៊ីម​ដែល​អាច​លាង​សម្អាត​ជាតិ​ ​ពុល​ពី​ក្នុង​រាងកាយ​ ​និង​ជួយ​ឱ្យ​រាងកាយ​មាន​សុខភាព​ល្អ​។​

​បើ​ទោះ​ថា​អត្ថ​ប្រយោជន៍​ទាំងនេះ​ ​មិនមែន​គ្រប់​ទារក​ទាំងអស់​ត្រូវការ​ក៏​ពិតមែន​ ​ប៉ុន្តែ​ការ​ចាប់ផ្តើម​របប​អាហារ​ត្រឹមត្រូវ​តាំងពី​ក្មេង​ ​គឺជា​កាដូ​ដ៏​ល្អ​បំផុត​ដែល​ឪពុក​ម្តាយ​អាច​ផ្តល់​ឱ្យ​កូន​ជាទី​ស្រលាញ់​របស់​លោកអ្នក​បាន​៕​

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​