​ទឹកក្រូច​មាន​ច្រើន​ម៉ាក់​ ​ច្រើនយ៉ាង​ ​និង​មាន​ច្រើន​រសជាតិ​។​ ​កត្តា​នេះ​បាន​អូស​ទា​ញក្មេងៗ​ ​ចង់​សាក​ចង់​ទទួលទាន​វា​។​ ​ឪពុកម្ដាយ​មួយចំនួន​ដោយ​ស្រលាញ់​កូន​ខ្លាំងពេក​ ​ឬមិន​ចង់ឱ្យ​កូន​យំ​ ​ក៏​ចេះតែ​បណ្ដោយ​កូន​ៗ​ទទួលទាន​តាមចិត្ត​។​ ​តាមពិត​ទៅ​ ​ទឹកក្រូច​សឹងតែ​មិន​មានផល​ប្រយោជន៍អ្វី​សោះ​ចំពោះ​រាងកាយ​ក្មេង​ ​ថែមទាំង​អាច​ប៉ះពាល់​ដល់​សុខភាព​ក្មេង​ទៅថ្ងៃក្រោយទៀត​ផង​។​

​យោង​តាម​សមាគម​របប​អាហារ​អាមេរិក​(​American​ ​Dietetic​ ​Association​)​ ​និង​សមាគម​ភេសជ្ជៈ​អាមេរិក​(​American​ ​Beverage​ ​Association​)​ ​ចំណុច​ទាំង៥ខាងក្រោម​នេះ​ ​នឹង​ធ្វើ​ឱ្យ​អាណាព្យាបាល​គ្រប់រូប​លែង​ហ៊ាន​បណ្តោយ​ឱ្យ​កូន​ៗ​ជាទី​ស្រលាញ់​ស្មើ​ជីវិត​របស់​ខ្លួន​ ​ទទួល​ទានទឹកក្រូច​ទៀត​មិនខាន៖

១​.​ទឹកក្រូច​មិន​មាន​ផ្ទុក​ជីវជាតិ​ចិញ្ចឹម​អ្វី​នោះ​ទេ​។​ ​ផ្ទុយទៅវិញ​ ​វា​មានកម្រិត​កាឡូរី​ ​និង​ជាតិ​ស្ករ​ខ្ពស់​ ​ដែល​អាច​បណ្ដាល​ឱ្យ​ក្មេង​ៗ​ងាយ​នឹង​ធាត់​លើស​ទម្ងន់​។​២​.​ផឹក​ជាតិ​ស្ករ​រាល់ថ្ងៃ​ ​អាច​នឹង​បណ្ដាល​ឱ្យ​សរីរាង្គ​ក្នុង​រាងកាយ​មិន​អាច​គ្រប់គ្រង​ជាតិ​ស្ករ​បាន​ល្អ​។​ ​កត្តា​នេះ​ ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅលើ​តម្រងនោម​ ​ព្រោះ​តម្រងនោម​ជាស​រី​រាង្គ​មាន​តួនាទី​ច្រោះ​ជាតិ​ស្ករ​ ​ដែល​នៅសល់​។​ ​អ្វី​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ទៅទៀត​នោះ​ ​យូរ​ៗ​ទៅ​វា​នឹង​បណ្ដាល​ឱ្យ​កើតជំងឺ​ទឹកនោមផ្អែម​។​

​៣​.​ជាតិ​ស្ករ​ហួស​កម្រិត​ក្នុងទឹក​ក្រូច​ ​មាន​ឥទ្ធិពល​អាក្រក់​ជាច្រើន​ ​ដូចជា​កាត់បន្ថយ​មុខងារ​ខួរក្បាល​ ​អារម្មណ៍​មិនល្អ​ ​អា​ឡែក​ស៊ី​ ​ឈឺក្បាល​ ​និង​អស់កម្លាំង​ជាដើម​។​ ​

​៤​.​ទឹកក្រូច​អាច​បង្ក​ឱ្យ​មាន​ជំងឺបេះដូង​ ​បើ​យោង​តាម​ការសិក្សា​របស់​សាកល​វិទ្យាល័យ​ហាវ​ដ​ ​(​Harvard​ ​University​)​ ​បាន​រក​ឃើញថា​ ​ការ​ទទួលទានទឹក​ក្រូច​ចំនួន៣៤០ក្រាម​រាល់ថ្ងៃ​ ​នឹង​បង្កើន​ហានិភ័យ​នៃ​ការ​កើតជំងឺ​បេះដូង​ចំនួន១៩​%​។​ ​

​៥​.​ទឹកក្រូច​មិនសូវ​មាន​ផ្ទុក​ជាតិ​កាល់ស្យូម​ ​ម៉ាញេស្យូម​ ​និង​វីតាមីន​ទេ​ ​ព្រោះ​ជាទូទៅ​ ​ក្មេង​ៗ​ដែល​ផឹកទឹក​ក្រូច​ ​គឺ​មិនសូវ​ចង់​ញ៉ាំ​អាហារ​ច្រើន​នោះ​ទេ​៕​​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​