​១​.​ធ្វើ​ឱ្យ​ការ​គេង​ក្លាយជា​ទម្លាប់​៖​ ​អ្នក​ត្រូវ​កំណត់​ម៉ោង​គេង​ ​និង​ត្រូវ​គោរព​តាម​ការកំណត់​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ ​រហូតដល់​កូន​របស់​អ្នក​អាច​ចូលគេង​ដោយខ្លួនឯង​បាន​។​ ​ក្នុង​ន័យ​នេះ​ ​អ្នក​ត្រូវ​ធ្វើតាម​កាលវិភាគ​ដែល​បាន​កំណត់​ជា​រៀងរាល់ថ្ងៃ​ ​ដូចជា​ ​ដំបូង​ត្រូវ​ងូតទឹក​ ​ឬ​ច្រៀង​ចម្រៀង​ឱ្យ​ពួក​គ​ស្តាប់​ ​ផ្លាស់​ខោអាវ​គេង​យប់​របស់​ពួកគេ​ ​អាន​រឿងនិទាន​ឱ្យ​ពួកគេ​ស្តាប់​ ​បិទភ្លើង​ ​គេង​នៅ​ជិត​កូន​ ​បន្ទាប់មក​បិទ​ភ្នែក​។​ ​សកម្មភាព​ទាំងនេះ​ ​នឹង​ធ្វើ​ឱ្យ​កូនតូច​របស់​អ្នក​យល់​និង​ដឹង​ថា​ ​សកម្មភាព​បន្ទាប់​ ​គឺ​ចូលគេង​។​ ​

​២​.​ការ​ញ៉ាំ​អាហារ​៖​ ​ដើម្បី​ទប់ស្កាត់​កុំឱ្យ​កូន​របស់​អ្នកមាន​អារម្មណ៍​ថា​ ​ឃ្លាន​ ​អ្នក​ត្រូវ​ប្រាកដ​ថា​ ​យ៉ាង​ហោច​ណាស់​ ​កូន​របស់​អ្នកទទួល​បាន​អាហារ៣ពេល​រួចរាល់​។​ ​មុន​ពេល​ចូលគេង​ ​អាច​ឱ្យ​គេ​ញ៉ាំ​អាហារសម្រន់​​បន្តិចបន្តួច​ ​ដូចជា​ ​ផ្លែឈើ​ ​រឺ​ទឹកដោះគោ​មួយ​កែវ​ ​ជាដើម​។​ ​ពេល​ញ៉ាំ​អាហារ​ពេលល្ងាច​ ​អាហារសម្រន់​ ​ត្រូវ​មាន​គំលាត​ម៉ោង​គ្នា​ ​រវាង​ការ​គេង​ ​និង​មិន​ត្រូវ​ឱ្យ​កូន​គេង​ភ្លាម​ៗ​ ​បន្ទាប់ពី​ញ៉ាំ​អាហារ​នោះ​ទេ​។​៣​.​ការ​ស្លៀកពាក់​សមរម្យ​នៅពេល​យប់​៖​ ​អ្នក​គួរ​ទិញ​សម្លៀកបំពាក់​សាច់​ទន់​ៗ​ ​រលុង​ៗ​ត្រជាក់​សម្រាប់​ពួកគេ​ស្លៀក​នៅពេល​យប់​ ​ឬ​អាច​ជ្រើសរើស​សម្លៀកបំពាក់​ទៅតាម​រដូវ​កាល​ ​ដូចជា​សាច់​ក្រាស់​សម្រាប់​រដូវ​រងា​រ​ ​និង​សាច់​ស្តើង​សម្រាប់​រដូវ​ក្តៅ​ ​ជាដើម​។​ ​ឈុត​គេង​យប់​ ​គួរតែ​ជា​ប្រភេទ​អាវដៃវែង​ ​ខោជើងវែង​ ​ព្រោះ​នៅពេល​យប់​ ​ក្មេង​តូច​អាច​ធាក់​ភួយ​ចេញ​ ​ហើយ​គេ​ក៏​ប្រហែលជា​មិន​ចេះ​ទាញ​ភួយ​មក​ដណ្តប់​វិញ​ទេ​នោះ​ទេ​។​

​៤​.​បរិស្ថាន​នៅកន្លែង​គេង​៖​ ​បរិស្ថាន​នៅក្នុង​បន្ទប់គេង​ ​គួរតែ​រៀបចំ​ឱ្យ​មាន​ភាព​ងាយស្រួល​សម្រាប់​កូនក្មេង​។​ ​វា​ ​មិន​គួរ​ងងឹត​ពេក​ទេ​ ​ហើយក៏​មិន​ភ្លឺ​ខ្លាំង​ដែរ​ ​គួរ​មាន​ពន្លឺ​តិច​ៗ​ ​និង​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់​។​ ​អ្នក​ត្រូវ​ ​មើល​ថា​ ​កង្ហា​មិន​បើក​ខ្លាំងពេក​ ​ឬ​ម៉ាស៊ីន​ត្រជាក់​ត្រូវ​មាន​សីតុណ្ហភាព​តាម​កម្រិត​ស្តង់​ដា​។​ ​

​៥​.​ទុក​ឱ្យ​កូន​យំ​៖​ ​កូនក្មេង​ប្រហែល​មិន​ចេះ​ចូល​គេ​ដោយខ្លួនឯង​នោះ​ទេ​ ​ប៉ុន្តែ​កុំ​បារម្ភ​អី​ ​ព្រោះ​អ្នក​អាច​​បង្រៀន​ពួកគេ​បាន​។​ ​ក្នុង​ស្ថានភាព​បែបនេះ​ ​កុំ​ប្រញាប់​ទៅ​រក​កូន​ពេល​គេ​ចាប់ផ្តើម​យំ​។​ ​អ្នក​ត្រូវ​​ពន្យា​ពេល​ទៅ​មើល​គេ​រៀងរាល់៥នាទី​ម្តង​ ​និង​មើល​ប្រសិនបើ​ពួកគេ​អាច​គេបាន​ដោយខ្លួនឯង​។​ ​អ្នក​អាច​ប្រើ​វិធី​សាស្រ្ត​នេះ​ ​ដើម្បី​បង្រៀន​ឱ្យ​កូន​របស់​អ្នកចេះ​គេងលក់​ដោយខ្លួនឯង​៕​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com