​ថ្មី​ៗ​នេះ​ ​មាន​ឪពុក​ម្តាយកូន​សិស្ស​ ​ដែល​មិន​ត្រូវ​បាន​បង្ហាញ​ ​និង​បញ្ជាក់​អត្តសញ្ញាណ​ ​ត្រូវ​បាន​គ្រូបង្រៀន​មួយ​រូប​ ​ទម្លាយ​ពី​ការដែល​ក្នុងនាម​ជា​អាណាព្យាបាល​ ​ហាក់​ខ្វះ​ទំនួល​ខុសត្រូវ​នៅក្នុង​ការ​ជួយ​ដល់​ការ​រីកចម្រើន​នៅក្នុង​ការសិក្សា​របស់​កូន​ៗ​។​ ​

​ជា​ការពិត​ហើយ​ ​ការសិក្សា​រៀនសូត្រ​ ​គឺជា​ធាតុ​ចាំបាច់​បំផុត​មួយ​ ​ដែល​អាច​ជួយ​ឱ្យ​កូន​ៗ​របស់​លោកអ្នក​ ​មានការ​ចេះដឹង​ជ្រៅជ្រះ​ ​ហើយក៏​ជា​កត្តា​មួយ​ ​ដែល​ធ្វើ​ឱ្យ​ពួកគេ​មានការ​យល់ដឹង​ទូលំទូលាយ​ចំពោះ​បញ្ហា​ផ្សេង​ៗ​នៅក្នុង​សង្គម​។​ ​ក្មេង​ៗ​នឹង​ទទួល​បាន​ចំណេះដឹង​ ​ឬ​ជំនាញ​អ្វីមួយ​ ​ដោយ​ការសិក្សា​រៀនសូត្រ​ពីសា​លា​ ​ពី​មធ្យោបាយ​ផ្សេង​ៗ​ ​និង​ពី​ឪពុក​ម្តាយ​ ​ឬ​ពី​អាណាព្យាបាល​នៅផ្ទះ​ផង​ដែរ​។​​នៅក្នុង​សំណេរ​ដែល​ត្រូវ​បាន​ចែករំលែក​ ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ ​គ្រូ​ទទួលបន្ទុក​លើ​មុខវិជ្ជា​ ​បាន​ចារ​ដោយ​ប៊ិច​ព័ណ៌​ក្រហម​ ​នៅ​លើ​ក្រដាស​កិច្ចការ​ងារ​ផ្ទះ​របស់​សិស្ស​ ​ដោយ​ខ្លឹមសារ​ថា​ ​«​ហេតុអ្វី​ក៏​បង​មិន​ឱ្យ​កូនសរ​សេរ​ដោយខ្លួនឯង​?​ ​ខ្ញុំ​ជា​គ្រូ​ ​ខ្ញុំ​ស្គាល់​អក្សរ​សិស្ស​ច្បាស់​ណាស់​!​ ​គួរតែ​បង​ពន្យល់​កូន​ ​ហើយ​ឱ្យ​កូនសរ​សេរ​ដោយខ្លួនឯង​។​ ​ពិន្ទុ១០០នេះ​ ​ខ្ញុំ​ជូន​បង​ ​មិនមែន​សម្រាប់​កូនបង​ទេ​!​»​។​​យើង​អាច​យល់​បាន​ពី​អ្វី​ដែល​អាណាព្យាបាល​រូប​នេះ​ ​ធ្វើ​កិច្ចការ​ជំនួស​កូន​របស់​ខ្លួន​ ​ព្រោះ​ជា​ធម្មជាតិ​ទូទៅ​ ​ទឹកចិត្ត​ឪពុក​ម្តាយ​ ​ឬ​អាណាព្យាបាល​ ​តែងតែ​ចង់​ឱ្យ​កូន​ៗ​របស់​ខ្លួន​ ​ទទួល​បាន​ពិន្ទុ​ល្អ​ ​ឬ​ពិន្ទុ​ច្រើន​ ​ជាដើម​។​ ​ពិន្ទុ​នៅ​លើ​ក្រ​ដាស់​កិច្ចការ​ចំនួន១០០ពិន្ទុ​ ​ដែល​គ្រូ​ផ្តល់​ឱ្យ​ ​គឺជា​ការ​លើកទឹកចិត្ត​ដល់​អាណា​ព្យាបាល​ ​ដែល​យកចិត្ត​ទុកដាក់​ខំធ្វើ​កិច្ចការ​សាលា​ជំនួស​កូន​ៗ​ជាទី​ស្រលាញ់​របស់​ខ្លួន​។​អ្នកជំនាញ​ផ្នែក​អប់រំ​ជាច្រើន​ ​ក៏បាន​ផ្តល់​ការណែនាំ​ ​ដូច​អ្វី​ដែល​លោកគ្រូ​ទទួលបន្ទុក​ខាងលើ​ ​លើកឡើង​ដូច្នោះ​ដែរ​។​ ​តាមពិត​ទៅ​ ​ឪពុក​ម្តាយ​ ​ឬ​អាណា​ព្យា​បា​លកូនៗ​ជាទី​ស្រលាញ់​គ្រប់រូប​ ​មិន​គួរ​ជួយ​ធ្វើ​កិច្ចការ​ងារ​សាលា​ជំនួស​កូន​ៗ​នោះ​ទេ​។​

ឪពុក​ម្តាយ​ ​ឬ​អាណាព្យាបាល​ ​អាច​មាន​តួនាទី​ត្រឹម​ជួយ​បង្ហាត់បង្រៀន​បន្ថែម​ទៅលើ​មុខវិជ្ជា​ណាមួយ​ ​ឬ​ពន្យល់​ណែនាំ​នូវ​កិច្ចការ​សាលា​ណាមួយ​ ​ដែ​លកូនៗ​ ​មិនសូវ​យល់​ ​ឬ​យល់​មិន​ច្បាស់លាស់​ ​ហើយ​ទុក​ឱ្យ​ពួកគាត់​ជា​អ្នកធ្វើ​ដោយខ្លួនឯង​៕​

​អត្ថបទ​ពិសេស​៖​ ​៧របៀប​នៃ​ការបង្កើត​ទម្លាប់​ ​ក្នុង​ការ​ធ្វើ​កិច្ចការ​សាលា​ដ៏​ល្អ​សម្រាប់​កូន​ៗ​

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​