​ទឹកចិត្ត​ឪពុក​ម្តាយ​ ​ទាំង​ពេលមុន​រៀបការ​ ​និង​ក្រោយពេល​រៀបការ​ ​តែង​មាន​ក្តី​សុបិន​ថា​អាច​មានកូន​ប្រុស​ ​ឬ​ស្រី​ ​ដែល​មាន​កាយសម្បទា​ល្អ​គ្រប់គ្រាន់​ ​ហើយ​ស្អាត​ ​ឆ្លាត​ ​និង​សុខភាព​ល្អ​ ​ជាដើម​។​ ​ត្បិតថា​ ​ទាំងនេះ​ ​គឺជា​បំណងប្រាថ្នា​របស់​លោកអ្នក​ដែល​ជា​ឪពុក​ម្តាយ​ក៏​ពិតមែន​ ​ហើយ​វា​ក៏​មិនមែន​ជា​រឿងនិទាន​ ​ប្រាកដ​ណាស់​ ​លោកអ្នក​ក៏អាច​សម្រេច​បាន​តាមប្រាថ្នា​នេះ​ផង​ដែរ​។​

​ខាងក្រោម​នេះ​ ​គឺជា​វិធីសាស្ត្រ​ទាំង៦​ ​ដែល​លោកអ្នក​អាចយ​កម​ក​អនុវត្ត​ក្នុង​ការ​ចិញ្ចឹម​កូន​ៗ​ ​ដើម្បី​ឲ្យ​កូន​ៗ​ឈាន​ដល់​សក្កា​នុ​ពល​របស់​ពួកគេ​ ​និង​សម្រេច​បាន​នូវ​គោលដៅ​ជីវិត​ដ៏​ល្អ​ប្រសើរ​នា​ថ្ងៃ​អនាគត​៖​

​១​.​កាត់បន្ថយ​ឱ្យ​បាន​ច្រើន​បំផុត​នូវ​អា​ត្រា​កុមារ​ខ្វះ​អាហារូបត្ថម្ភ​ ​ហើយ​អ្នកគ្រប់គ្នា​ត្រូវ​ធានា​ថា​ ​ពួកគេ​ទទួល​បាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ ​ក្នុង​អំឡុង១០០០ថ្ងៃ​ដំបូង​ចាប់តាំងពី​បង្ក​កំណើត​។​

​២​.​ធានា​ថា​ ​ពួកគេ​គួរ​រស់នៅ​ក្នុង​បរិស្ថាន​ស្អាត​ ​និង​បរិស្ថាន​មាន​ផាសុកភាព​ ​ព្រមទាំង​សេវា​ទឹកផឹក​មូលដ្ឋាន​ ​និង​អនាម័យ​គ្រប់គ្រាន់​។​

​៣​.​ពួកគេ​គួរតែ​ទទួល​បានការ​ថែទាំ​យកចិត្ត​ទុកដាក់​ ​និង​ការ​ការពារ​គ្រប់​ទម្រង់​ទាំងអស់​ ​នៃ​អំពើ​ហិង្សា​ ​និង​ការរំលោភ​បំពាន​ទាំង​នៅក្នុង​គ្រួសារ​ ​ទាំង​នៅក្នុង​សង្គម​។​​៤​.​នៅពេល​កុមារ​មាន​អាយុ៣ឆ្នាំ​ ​សូម​បញ្ជូន​ពួកគេ​ទៅ​សាលា​មត្តេយ្យ​ ​ព្រោះ​ការអប់រំ​សម្រាប់​កុមារ​តូច​ ​គឺជា​គ្រឹះ​ដ៏​សំខាន់​សម្រាប់​អភិវឌ្ឍ​អនាគត​របស់​ពួកគេ​។​ ​(​កែ​លម្អ​លទ្ធភាព​ ​ទទួល​បាន​សេវា​អប់រំ​កុមា​រតូចៗ​ ​ដែល​មានគុណ​ភាពល្អ​)​។​

​៥​.​យើង​គួរ​វិនិយោគ​លើ​ការអប់រំ​កុមារ​ ​ដើម្បី​ធានា​ថា​ ​ពួកគេ​ទទួល​បានការ​អប់រំ​ប្រកបដោយ​គុណភាព​។​ ​(​កែ​លម្អ​លទ្ធភាព​ទទួល​បានការ​អប់រំ​មូលដ្ឋាន​ ​ដែល​មានគុណ​ភាព​)​។​

​៦​.​ត្រូវ​ចង់​ចាំ​ថា​ ​សូមកុំ​ភ្លេច​ផ្តល់​សិទ្ធិ​អំ​ណា​ដល់​ពួកគេ​ ​ក្នុង​ការសម្រេច​ចិត្ត​ដោយខ្លួនឯង​លើ​អ្វីមួយ​ ​ដែល​មាន​ឥទ្ធិពល​ដល់​ជីវិត​របស់​ពួកគេ​ ​ទាំង​នៅក្នុង​គ្រួសារ​ ​ទាំង​នៅក្នុង​សហគមន៍​។​ ​(​បង្កើន​ការចូលរួម​ប្រកបដោយ​អត្ថន័យ​របស់​កុមារ​ ​ក្នុង​ដំណើរ​នៃ​ការសម្រេច​ចិត្ត​)​។​

​រួមគ្នា​ដើម្បី​កុមារ​កម្ពុជា​ ​ដោយ​រួមគ្នា​វិនិយោគ​បន្ថែម​លើ​កុមារ​នៅ​ថ្ងៃនេះ​ ​ដើម្បីអនាគត​ដ៏​ភ្លឺស្វាង​របស់​កម្ពុជា​ ​(​Investing​ ​More​ ​in​ ​Children​ ​Today​ ​for​ ​Cambodia’s​ ​Bright​ ​Future​)​៕​

​ដោយ​៖​ ​វិច្ឆិកា​ www.konkmeng.com