​ការ​គេង​គ្រប់គ្រាន់​ ​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការលូតលាស់​អំឡុង​ពេល​វ័យក្មេង​។​ ​ក្នុង​ដំណាក់កាល​នី​មួយ​ៗ​នៃ​ការ​ចម្រើន​វ័យ​របស់​ក្មេង​ ​ដូចជា​ ​ពី​ទារក​ទៅ​ក្មេង​ដែល​មាន​វ័យ​ចូលរៀន​ ​ឬ​ពីក្មេង​ថ្នាក់​​មតេ្ដយ្យ​ទៅ​ក្មេង​ជំទង់​ ​សុទ្ធតែ​មាន​បម្រែបម្រួល​នៃ​តម្រូវការ​ ​និង​ម៉ោង​ពេល​នៅក្នុង​ការ​គេង​។​

​ឪពុកម្ដាយ​ភាគច្រើន​ដឹង​ថា​ ​ក្មេង​មាន​តម្រូវការ​គេង​ច្រើន​ម៉ោង​ ​ប៉ុន្ដែ​មិនសូវ​បានដឹង​ច្បាស់​ទេ​ថា​ ​តើ​ពួកគាត់​ត្រូវ​គេង​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្នុង​មួយថ្ងៃ​នោះ​ទេ​?​ ​ទារក​ ​កូនក្មេង​ ​និង​ក្មេង​ជំទង់​ ​ត្រូវការ​គេង​ច្រើនជាង​មនុស្ស​ពេញវ័យ​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​យ៉ាង​រហ័ស​ផ្នែក​ផ្លូវចិត្ត​ ​ខួរក្បាល​ ​និង​រាងកាយ​។​ទារក​ទើប​កើត​ ​ខួរក្បាល​មិនទាន់​មាន​ប្រព័ន្ធ​គ្រប់គ្រង​ពេលវេលា​ទៅតាម​ពន្លឺថ្ងៃ​នៅឡើយ​ ​ដូច្នេះ​មិនថា​ពេលព្រឹក​ ​ឬ​ពេលថ្ងៃ​ទេ​ ​ពួកគាត់​សុទ្ធតែ​អាច​គេង​បាន​ទាំងអស់​។​ ​ចាប់ពី​អាយុ១ខែ​ ​ទៅដល់៤ខែ​ ​ទារក​ចាប់ផ្តើម​សាំ​នឹង​បរិយាកាស​បន្តិច​ម្តង​ៗ​។​ ​ការ​គេង​របស់​ពួកគាត់​ ​ហាក់បីដូចជា​ចាប់ផ្ដើម​មាន​ភាព​ទៀងទាត់​បន្ដិច​ម្ដង​ៗ​ ​ហើយ​ពួកគាត់​គេង​យូរ​បំផុត​មាន​រយៈពេល​ពី៤​ ​ទៅ​ ​៦ម៉ោង​ ​ហើយ​ភាគច្រើន​បែរជា​គេង​ពេលល្ងាច​ទៅវិញ​។​

​ចំនួន​ម៉ោង​នៃ​តម្រូវការ​គេង​របស់​ក្មេង​ ​នឹង​មានការ​ប្រែប្រួល​ ​នៅពេល​ពួកគាត់​កាន់តែ​ចម្រើន​វ័យ​។​ ​តម្រូវការ​នៃ​ការ​គេង​របស់​ក្មេង​ ​មិន​មាន​លក្ខណៈ​ដូចគ្នា​ទាំងអស់​នោះ​ទេ​ ​វា​អាច​ខុសគ្នា​បន្ដិចបន្ដួច​ទៅតាម​ករណី​របស់​ក្មេង​នី​មួយ​ៗ​។​ ​យោង​តាម​ស្ថាប័នជាតិ​សិក្សា​លើ​ដំណេក​ ​(​National​ ​Sleep​ ​Foundation​)​ របស់​សហរដ្ឋអាមេរិក​ ​Kon​khmeng​ ​សូម​នាំ​លោកអ្នក​ជា​អាណាព្យាបាល​ ​មក​ស្វែងយល់​នូវ​តម្រូវការ​គេង​របស់​ក្មេង​ទៅតាម​វ័យ​ខុស​ៗ​គ្នា​ដូច​ខាងក្រោម​៖​

​១​.​ទារក​ទើប​កើត​ ​(​អាយុ០​-​៣ខែ​)​
​រយៈពេល​​គួរ​គេង​ក្នុង​មួយថ្ងៃ​៖​ ​ពី១៤ម៉ោង​ ​ទៅ​ ​១៧ម៉ោង​
​រយៈពេល​​ប្រហាក់​ប្រហែល​៖​ ​ពី១១ម៉ោង​ ​ទៅ​ ​១៣ម៉ោង​ ​(​មិន​អាច​ក្រោម១១ម៉ោង​នោះ​ទេ​)​ ​និង​ពី១៨ម៉ោង​ ​ទៅ​ ​១៩ម៉ោង​ ​(​មិន​អាច​លើស​ពី១៩ម៉ោង​នោះ​ទេ​)​ ​២​.​ក្មេង​ដែល​មាន​អាយុ​ពី​ ​៤ខែ​ ​ទៅ​ ​១១ខែ​
​រយៈពេល​​គួរ​គេង​ក្នុង​មួយថ្ងៃ​៖​ ​ពី១២ម៉ោង​ ​ទៅ​ ​១៥ម៉ោង​
​រយៈពេល​​ប្រហាក់​ប្រហែល​៖​ ​ពី១០​ ​ទៅ​ ​១១ម៉ោង​ ​(​មិន​អាច​ក្រោម១០ម៉ោង​នោះ​ទេ​)​ ​និង​ពី១៦ម៉ោង​ ​ទៅ​ ​១៨ម៉ោង​ ​(​មិន​អាច​លើស​ពី១៨ម៉ោង​នោះ​ទេ​)​

​៣​.​ក្មេង​ដែល​មាន​អាយុ​ពី១ឆ្នាំ​ ​ទៅ​ ​២ឆ្នាំ​ ​
​រយៈពេល​​គួរ​គេង​ក្នុង​មួយថ្ងៃ​៖​ ​ពី១១ម៉ោង​ ​ទៅ​ ​១៤ម៉ោង​
​រយៈពេល​ប្រហាក់​ប្រហែល​៖​ ​ពី៩ម៉ោង​ ​ទៅ​ ​១០ម៉ោង​ ​(​មិន​អាច​ក្រោម៩ម៉ោង​នោះ​ទេ​)​ ​និង​ពី១៥ម៉ោង​ ​ទៅ​ ​១៦ម៉ោង​ ​(​មិន​អាច​លើស​ពី១៦ម៉ោង​នោះ​ទេ​)​

​៤​.​ក្មេង​ដែល​មាន​អាយុ​ពី៣ឆ្នាំ​ ​ទៅ​ ​៥ឆ្នាំ​
​រយៈពេល​​គួរ​គេង​ក្នុង​មួយថ្ងៃ​ ​៖​ ​ពី១០ម៉ោង​ ​ទៅ​ ​១៣ម៉ោង​
​រយៈពេល​ប្រហាក់​ប្រហែល​៖​ ​ពី៨ម៉ោង​ ​ទៅ​ ​៩ម៉ោង​ ​(​មិន​អាច​ក្រោម៨ម៉ោង​នោះ​ទេ​)​ ​និង​១៤ម៉ោង​ ​(​មិន​អាច​លើស​ពី១៤ម៉ោង​នោះ​ទេ​)​៥​.​កុមារ​ដែល​មាន​អាយុ​ពី៦ឆ្នាំ​ ​ទៅ​ ​១៣ឆ្នាំ​
​រយៈពេល​​គួរ​គេង​ក្នុង​មួយថ្ងៃ​៖​ ​ពី៩ម៉ោង​ ​ទៅ​ ​១១ម៉ោង​
​រយៈពេល​ប្រហាក់​ប្រហែល​៖​ ​ពី៧ម៉ោង​ ​ទៅ​ ​៨ម៉ោង​ ​(​មិន​អាច​ក្រោម៧ម៉ោង​នោះ​ទេ​)​ ​និង​រយៈពេល១២ម៉ោង​ ​(​មិន​អាច​លើស​ពី១២ម៉ោង​នោះ​ទេ​)​

​៦​.​ក្មេង​ដែល​មាន​វ័យ​ជំទង់​ ​(​ពី​អាយុ១៤ឆ្នាំ​ ​ទៅ​ ​១៧ឆ្នាំ​)​
​រយៈពេល​​គួរ​គេង​ក្នុង​មួយថ្ងៃ​៖​ ​ពី៨ម៉ោង​ ​ទៅ​ ​១០ម៉ោង​
​រយៈពេល​ប្រហាក់​ប្រហែល​៖​ ​៧ម៉ោង​ ​(​មិន​អាច​ក្រោម៧ម៉ោង​នោះ​ទេ​)​ ​និង១១ម៉ោង​ ​(​មិន​អាច​លើស​ពី១១ម៉ោង​នោះ​ទេ​)​

​៧​.​មនុស្ស​ពេញវ័យ​ ​(​ពី១៨ឆ្នាំ​ ​ទៅ​ ​២៥ឆ្នាំ​)​ ​
​រយៈពេល​គួរ​គេង​ក្នុង​មួយថ្ងៃ​៖​ ​ពី៧ម៉ោង​ ​ទៅ​ ​៨ម៉ោង​
​រយៈពេល​ប្រហាក់​ប្រហែល​៖​ ​៦ម៉ោង​ ​(​មិន​អាច​ក្រោម៦ម៉ោង​នោះ​ទេ​)​ ​និង​ពី១០ម៉ោង​ ​ទៅ​ ​១១ម៉ោង​ ​(​មិន​អាច​លើស​ពី១១ម៉ោង​នោះ​ទេ​)​

អត្ថបទទាក់ទង៖ 

១.ចំណេះ​ដឹង​ផ្សេង​ៗ​ទាក់ទង​នឹង​ដំណេក​របស់​កូនលោក​អ្នក​

២.គន្លឹះ​ទាំង៥​ ​ជួយ​ឱ្យ​កូន​របស់​លោកអ្នក​ ​ឆាប់​ចូលគេង​ ​និង​គេងលក់​ស្រួល​

៣.៧វិធី​ ​បង្កើត​ទម្លាប់​ឱ្យ​កូន​ៗ​រៀន​គេង​ម្នាក់ឯង​ ​ដោយ​មិន​មានការ​ភ័យខ្លាច​

៤.ហេតុផល​ទាំង៥​ ​ដែល​ចាំបាច់​ត្រូវ​ឱ្យ​ទារក​គេង​ឱ្យ​បាន​ច្រើន​

៥.ដំណោះស្រាយ​ទាំង៥​ ​ចំពោះ​បញ្ហា​ដែ​លកូនៗ​របស់​លោកអ្នក​ ​មិន​ចង់​ចូលគេង​ ​ឬមិន​ងាយ​នឹង​គេងលក់​

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​