​ចាប់តាំងពី​កើត​រហូតដល់​អាយុ១០ឆ្នាំ​ ​កូន​ៗ​របស់​លោកអ្នក​បាន​ឆ្លង​កា​ត់​តំណា​ក់​កាល​ ​នៃ​ការលូតលាស់​ ​និង​ការ​ផ្លាស់​ប្តូរ​យ៉ាងច្រើន​ទៅលើ​ផ្នែក​រាងកាយ​ ​ស្មារតី​ ​អារម្មណ៍​ ​និង​ទឹកចិត្ត​ ​ជាដើម​។​ ​ទោះជាយ៉ាងណា​ ​កុមារ​ទាំងអស់​មាន​ភាព​ខុស​ៗ​គ្នា​ ​ហើយ​អាច​លូតលាស់​ ​និង​មានការ​អភិវឌ្ឍ​ក្នុង​អ​ត្រា​ផ្សេង​ៗ​ពីគ្នា​ផង​ដែរ​។​

​ជាពិសេស​នៅពេល​កូន​របស់​លោកអ្នក​ ​មាន​អាយុ​ចន្លោះ​ពី៦​ ​ទៅ​ ​១៧ឆ្នាំ​ ​នោះ​ការលូតលាស់​របស់​ពួកគាត់​ ​កំពុងតែ​ចាប់ផ្តើម​អភិវឌ្ឍ​ខ្លាំង​។​ ​ដូច្នេះ​ ​ម្តាយ​ឳពុក​ ​គួរ​បង្រៀន​ឱ្យ​ពួកគាត់​ធ្វើសកម្មភាព​មួយចំនួន​ ​ដែល​អាច​ជួយ​ជ​ម្រុ​ញ​ដល់​ការលូតលាស់​ទាំង​ខួរក្បាល​ ​និង​រាងកាយ​។​

​ថ្ងៃនេះ​គេហទំព័រ​ ​KonKmeng​ ​សូម​លើកយក​សកម្មភាព​កីឡា​ ​ឬ​ការ​ធ្វើលំ​ហាត់ប្រាណមួយចំនួន ​ដើម្បី​ជួយ​ជ​ម្រុ​ញដល់កា​រលូត​លាស់​ផ្នែក​រាងកាយ​ ​និង​ខួរក្បាល​របស់ក្មេងៗ​ រួម​មាន​៖​ ​​១​.​ការ​ដើរ​ ​ឬ​រត់​ ​
​២​.​ការ​លេង​កីឡា​វាយ​កូន​បាល់​,​ ​បាល់បោះ​ ​ឬ​បាល់ទះ​ ​
​៣​.​ការ​ជិះកង់​
​៤​.​ការ​ឡើង​ខ្សែពួរ​ ​និង​ប្រភេទ​កីឡា​លោ​ត​ផ្សេង​ៗ​​
​៥​.​ការ​ហែលទឹក​
​៦​.​ការ​រាំ​
​៧​.​ការ​លេង​បាល់ទាត់​
​៨​.​ការ​បង្វិល​កង​

​សកម្មភាព​ទាំងនេះ​ ​មិន​ត្រឹមតែ​អាច​ជួយ​ពង្រឹង​ផ្នែក​ឆ្អឹង​ ​និង​សុខភាព​រាងកាយ​របស់​ក្មេង​ៗឱ្យ​រឹងមាំ​ប៉ុណ្ណោះទេ​ ​ថែមទាំង​ជួយ​ឱ្យ​ពួកគេ​មានស្មារតី​ល្អ​ ​អារម្មណ៍​ស្រស់ថ្លា​ ​ហើយក៏​ជា​វិធី​បណ្តុះ​ទឹកចិត្ត​ក្លាហាន​ ​និង​មាន​ភាព​ស្វាហាប់​នៅក្នុង​ការ​ធ្វើអ្វី​នី​មួយ​ៗ​ ​ទៀតផង​៕​​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​