​ជួនកាល​ ​សូម្បីតែ​ក្មេង​តូច​ដែល​មាន​សុខភាព​ល្អ​ ​ក៏​មាន​បញ្ហា​ក្នុង​ការ​គេង​ដែរ​ ​ដោយសារតែ​ពួកគេ​ ​ឆ្លងកាត់​ដំណាក់កាល​លូតលាស់​ ​និង​ធំ​ធា​ត់​ខុស​ៗ​គ្នា​។​ ​បញ្ហា​គេង​របស់​ក្មេង​តូច​ ​គឺជា​បញ្ហា​សាមញ្ញ​ ​ដែល​អ្នក​មិន​គួរ​ខ្វល់ខ្វាយ​ ​ឬ​ពិបាកចិត្ត​ខ្លាំងពេក​នោះ​ទេ​។​

​ទន្ទឹម​នឹង​នេះ​ ​អ្នក​ក៏​មិន​ត្រូវ​ព្រងើយកន្តើយ​នឹង​សភាព​បែបនេះ​របស់​ពួកគេ​ដែរ​ ​ព្រោះ​ក្មេង​តូច​នៅចន្លោះ​អាយុ​ពី១ទៅ៣ឆ្នាំ​ ​មាន​តម្រូវការ​គេង​រយៈពេល១២ម៉ោង​ក្នុង​មួយថ្ងៃ​។​ ​ប្រសិនបើ​គេង​មិន​គ្រប់គ្រាន់​ ​ពេល​ពួកគេ​ធំឡើង​ ​ងាយ​ប្រឈម​នឹង​ជំងឺ​កាច​សាហាវ​មួយចំនួន​ផង​ដែរ​។​ ​ខាងក្រោម​នេះ​ ​គឺជា​បញ្ហា​ ​និង​ដំណោះស្រាយ​ចំនួន៥យ៉ាង​ទាក់ទង​នឹង​ការ​គេង​របស់​កូនក្មេង​៖​

​១​.​ប្រឆាំង​នឹង​ការ​គេង​៖​ ​ក្មេង​ភាគច្រើន​ ​ចង់​លេង​ច្រើនជាង​ការ​គេង​ ​ដោយសារតែ​ពួកគេ​មិនទាន់​យល់​ច្បាស់​ថា​ ​រាងកាយ​របស់​ពួកគេ​ត្រូវការ​សំរាក​។​ ​ពេលខ្លះ​ពួកគេ​ ​មិនព្រម​គេង​រហូតដល់​ឈឺ​ក៏​មាន​។​ ​

​ដំណោះស្រាយ​៖​ ​កុំ​បណ្តោយ​តាម​ការ​ចង់​របស់​ពួកគេ​ ​ព្រោះ​ទង្វើ​នេះ​ ​អាច​ធ្វើ​ឱ្យ​ពួកគេ​មានទម្លាប់​ខុសឆ្គង​។​ ​ប្រសិនបើ​ពួកគេ​ចង់​បន្ត​ការ​លេង​ ​អ្នក​ត្រូវ​កំណត់ពេល​ឱ្យ​ច្បាស់​ថា​ ​ពួកគេ​អាច​បន្ត​លេង៥នាទី​ ​ឬ១០នាទី​ទៀត​ ​បន្ទាប់មក​ត្រូវ​ចូលគេង​។​ ​ប្រសិនបើ​ចាំបាច់​ ​អ្នក​អាច​បិទភ្លើង​ ​ឬ​បន្ថយ​ពន្លឺ​ក្នុង​បន្ទប់​ ​ចាក់ភ្លេង​អន្លង់​អន្លូច​ ​និង​គេង​នៅ​ជិ​ត​កូន​ៗ​របស់​អ្នក​។​ ​២​.​ភ្ញាក់​ឡើង​នៅ​ពាក់កណ្តាល​យប់​៖​ ​ក្មេង​តូច​មួយចំនួន​ ​ភ្ញាក់​នៅ​ពាក់កណ្តាល​យប់​ ​ហើយ​ស្រែក​ទ្រហោយំ​។​

​ដំណោះស្រាយ​៖​ ​ទុក​ឱកាស​ឱ្យ​កូន​របស់​អ្នក​ ​គេងលក់​ទៅវិញ​ដោយខ្លួនឯង​ ​ឬ​អង្អែល​ខ្នង​ ​លួងលោម​គេ​ ​និង​ធ្វើ​ឱ្យ​គេ​មាន​អារម្មណ៍​ថា​ ​មាន​សុវត្ថិភាព​។​ ​ម្យ៉ាងទៀត​ ​អ្នក​ក៏អាច​ផ្តល់​ជា​របស់​លេង​ទន់​ៗ​ឱ្យ​ពួកគេ​កាន់​លេង​​ក៏បាន​។​

​៣​.​គេង​ភ្ញាក់​ព្រឹក​ពេក​៖​ ​ពេល​ក្មេង​កាន់តែ​ធំ​ ​ពួកគេ​កាន់តែ​គេង​តិច​ជាង​មុន​ ​ប៉ុន្តែ​ ​តើ​នេះ​ជាហេតុ​ផល​តែមួយ​គត់​ឬ​?​ ​ពេលខ្លះ​ហេតុផល​ ​ដែល​ធ្វើ​ឱ្យ​កូនក្មេង​ភ្ញាក់​ពី​ព្រលឹ​ម​ ​អាចម​ក​ពី​ការ​ឃ្លាន​ ​ខោ​ទឹកនោម​ហ៊ា​ ​ឬសត្វ​ល្អិត​ខាំ​ជាដើម​។​ ​ក្រៅពី​នេះ​ ​ក៏អាច​មក​ពី​មានការ​រំខាន​ដោយ​សម្លេង​ ​ឬ​ពន្លឺ​ភ្លឺ​ពេក​នៅក្នុង​បន្ទប់​ផង​ដែរ​។​ ​

ដំណោះស្រាយ​៖​ ​ប្រសិនបើ​អ្នក​ចង់ឱ្យ​កូន​គេង​យូរ​បន្តិច​ ​ដើម្បី​មាន​ពេល​ធ្វើ​កិច្ចការ​ផ្ទះ​ឱ្យ​រួចរាល់​មុន​ពេល​កូន​ភ្ញាក់​ ​អ្នក​អាច​ពន្យា​ពេល​ចូលគេង​របស់​ពួកគេ​ ​ឱ្យ​យឺត​ជាង​ធម្មតា​មួយ​ម៉ោង​ ​ឬ​ពីរ​ម៉ោង​ ​នោះ​ពួកគេ​នឹង​ ​ក្រោក​ពី​គេង​ថ្ងៃ​ជាង​មុន​។​៤​.​កូន​មិនព្រម​គេង​ថ្ងៃ​៖​ ​ក្មេង​ទាំងអស់​ភាគច្រើន​មិន​ចង់​គេង​ថ្ងៃ​ ​ព្រោះ​ពួកគេ​មិនដឹង​ថា​ ​បន្ទាប់ពី​សម្រាក​ថ្ងៃត្រង់​ ​ពួកគេ​អាច​មាន​កម្លាំង​លេង​លើស​ដើម​ទ្វារ​ដងនោះ​ទេ​។​ ​

ដំណោះស្រាយ​៖​ ​អ្នក​ត្រូវ​ឱ្យ​កូន​របស់​អ្នក​ ​ធ្វើសកម្មភាព​ឱ្យ​បាន​ច្រើន​នៅពេល​ព្រឹក​ ​ដូចជា​ ​ដើរលេង​នៅ​សួន​ ​ឬ​កន្លែង​ក្មេង​លេង​ជាដើម​។​ ​ព្រោះ​ការ​ធ្វើបែប​នេះ​ ​នឹង​ធ្វើ​ឱ្យ​គេ​អស់កម្លាំង​តាមវិធី​ដែល​ល្អ​សម្រាប់​សុខភាព​។​ ​ពេល​រាងកាយ​គេ​ហត់នឿយ​ ​នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ឱ្យ​ពួកគេ​ចង់​គេង​ពេលថ្ងៃ​។​

​៥​.​ក្រ​ចូលគេង​៖​ ​អ្នក​ប្រហែលជា​គេង​មុន​កូន​របស់​អ្នក​ ​នៅពេល​ដែល​អ្នក​ព្យាយាម​ជួយ​ឱ្យ​ពួកគេ​ចូល​គេង​ម្តង​ៗ​។​ ​

​ដំណោះស្រាយ​៖​ ​អ្នក​ត្រូវ​គិត​ឡើងវិញ​ពី​ការ​ផ្លាស់​ប្តូរ​ម៉ោង​ពេល​ចូលគេង​ជា​ញឹកញាប់​ ​ឬ​ម៉ោង​គេង​ថ្ងៃ​​គៀក​ម៉ោង​ចូលគេង​យប់​ពេក​។ ប្រសិនបើ​អ្នកមាន​ទម្លាប់​បែបហ្នឹង​ ​អ្នក​ត្រូវ​ផ្លាស់​ប្តូរ​ម៉ោង​គេង​ក្នុង​ពេលថ្ងៃ​។​ ​អ្វី​ដែល​ល្អ​បំផុត​នោះ​ ​គឺ​ត្រូវ​កំណត់កាល​វិភាគ​ចូលគេង​របស់​ក្មេង​តូច​។​ ​អ្នក​ត្រូវ​កំណត់​ម៉ោង​ចូលគេង​ឱ្យ​បាន​ទៀតទាត់​ជាប្រចាំ​។​

នៅ​មាន​វិធី​មួយចំនួន​ទៀត​ ​កាត់បន្ថយ​សម្លេង​រំខាន​ ​ពន្លឺ​នៅក្នុង​បន្ទប់​ ​និង​អាច​ព្យាយាម​ប្រើប្រាស់​វាំងនន​ពណ៌​រៀង​ងងឹត​បន្តិច​ ​ឬ​ដាក់​ឱ្យ​ពួកគេ​គេង​នៅក្នុង​បន្ទប់​ដែល​គ្មាន​ការ​រំខាន​៕​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​