​ការ​ក្តៅ​ខ្លួន​តិច​ៗ​ ​អំឡុង​ពេល៣ខែ​ដំបូង​នៃ​ការ​មានគភ៌​ ​នឹង​មិន​មានផល​ប៉ះពាល់​អ្វី​ទេ​។​ ​ប៉ុន្តែ​ការ​ក្តៅ​ខ្លួន​ខ្លាំង​ ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​ ​ព្រោះ​ការលូតលាស់​របស់​ទារក​ក្នុង​ផ្ទៃ​នៅក្នុង​ដំណាក់កាល​ដំបូង​ ​ពឹងផ្អែក​លើស​កម្ម​ភាព​របស់​ប្រូតេអ៊ីន​ ​ដែល​ងាយ​មាន​ប្រតិកម្ម​នឹង​សីតុណ្ហភាព​។​

ប្រសិនបើ​សីតុណ្ហភាព​ឡើង​ខ្លាំងពេក​ ​វា​ធ្វើ​ឱ្យ​ប្រូតេអ៊ីន​ឈប់​ដំណើរការ​ ​និង​អាច​ធ្វើ​ឱ្យ​រលូតកូន​បាន​។​ ​យោង​តាម​ការសិក្សា​មួយ​បាន​បង្ហាញថា​ ​ការ​ក្តៅ​ខ្លួន​អំឡុង​ពេល​ប៉ុន្មាន​ខែ​ដំបូង​បង្កើន​ហានិភ័យ​ដល់​ទារក​ដូចជា​ ​ពេល​កើតមក​ឆែបមាត់​ ​ប៉ុន្តែ​ការប្រើ​ប្រាស់​ថ្នាំបញ្ចុះ​កម្តៅ​ ​អាច​កាត់បន្ថយ​ផល​ប៉ះពាល់​បាន​។​
​ការ​ក្តៅ​ខ្លួន​ក្នុង​អំឡុង៣ខែ​ចុងក្រោយ​ ​មិន​បង្ក​បញ្ហា​អ្វី​ដល់​កូន​អ្នក​ទេ​ ​ប្រសិនបើ​វា​មិន​ទាក់ទង​នឹង​ស្បូន​។​ ​ខាងក្រោម​នេះ​ ​ជា​វិធី​មួយចំនួន​សម្រាប់​ដោះស្រាយ​បញ្ហា​ក្តៅ​ខ្លួន​អំឡុង​ពេល​មានគភ៌​៖​

​១​.​នៅកន្លែង​ត្រជាក់​ ​និង​កន្លែង​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់​។​

២​.​ស្លៀក​សម្លៀកបំពាក់​ដែល​ធ្វើ​ឱ្យ​អ្នក​ស្រួលខ្លួន​។​ ​កុំ​ស្លៀក​សម្លៀកបំពាក់​ច្រើន​ជាន់​។​ ​សម្លៀកបំពាក់​ធ្វើ​ពី​សាច់ក្រណាត់​ក​ប្បា​ស់​ជា​ជម្រើស​ដ៏​ល្អ​។​ ​ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ត្រជាក់​ ​អ្នក​អាចយ​ក​ក្រ​ណា​ត់​ស្តើង​ៗ​ដណ្តប់​បាន​។​

៣​.​ការ​ងូតទឹក​ក្តៅ​ឧណ្ហ​ៗ​ ​ក៏អាច​ជួយ​បញ្ចុះ​កម្តៅ​បាន​ដែរ​។​ ​សូមអ្នក​កុំ​ងូតទឹក​ត្រជាក់​ពេក​។​

៤​.​ផឹកទឹក​ឱ្យ​បាន​ច្រើន​ ​ឬ​ភេសជ្ជៈ​ដែល​អាច​បង្កើន​ជាតិទឹក​ ​ដែល​គ្មាន​ជាតិកា​បូ​ណាត​។​ ​ភេសជ្ជៈ​ដូចជា​ ​ទឹកក្រូច​ឆ្មា​ ​ជួយ​បញ្ចុះ​សីតុណ្ហភាព​រាងកាយ​ ​និង​ទទួល​បាន​ជាតិទឹក​ ​ក៏ដូចជា​ ​គ្លុយកូស​ដែល​បាត់បង់​មកវិញ​។​
៥​.​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​ ​ជួយ​រក្សា​រាងកាយ​របស់​អ្នក​ឱ្យ​នៅ​ត្រជាក់​ ​និង​កាត់បន្ថយ​ ​ហានិភ័យ​នៃ​ការ​ដួលសន្លប់​ ​និង​ងងឹតមុខ​។​

​៦​.​ការ​ស្អំ​ទឹកកក​ ​ឬ​ទឹក​ក្តៅ​ឧណ្ហ​ៗ​៖​ ​អ្នក​អាច​ប្រើ​កន្លែង​ត្រជាក់​ ​ឬ​ប្រើ​ទឹកកក​ ​ដាក់​លើ​ថ្ងាស់​ ​ព្រោះ​វា​អាច​ជួយ​បញ្ចុះ​កម្តៅ​បាន​។​ ​ម្យ៉ាងវិញទៀត​ ​អ្នក​ក៏អាច​យក​ក្រណាត់​ជ្រលក់​ទឹក​ ​រួច​ដាក់​នៅក្នុង​ម៉ាស៊ីន​កម្តៅ​ម្ហូប១នាទី​។​

​៧​.​អ្នក​ត្រូវ​តេ​ស្ត​សីតុណ្ហភាព​កន្លែង​ជាមុន​សិន​ ​ទើប​អាច​ប្រើ​បាន​ ​កុំឱ្យ​មានការ​រលាក់​កើតឡើង​។​ ​ប្រសិនបើ​ករណី​ក្ដៅ​ ​និង​អ​កា​រៈ​ខុសប្រក្រតី​ណាមួយ​កើតឡើង​ ​អ្នក​ត្រូវ​ជួប​វេជ្ជបណ្ឌិត​ជំនាញ​ ​ដែល​នៅ​ជិត​អ្នកជា​បន្ទាន់​៕​ ​

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​