កៅអី​ម៉ាស្សា​ម៉ាស៊ីន​ ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​។​ ​ប្រាកដ​ណាស់​ ​គ្មានអ្វី​ស្រួល​ជាង​ការ​ម៉ាស្សា​ដោយដៃ​ទេ​ ​ប៉ុន្តែ​កៅអី​ម៉ាស្សា​ ​គឺជា​ការបង្កើត​ថ្មី​ដ៏​អស្ចារ្យ​មួយ​ ​ដែល​ជួយ​សម្រួល​អាការៈ​ចុង​ក​រោយ​របស់​យើង​បាន​ផង​ដែរ​។​ ​តើ​ការប្រើ​កៅអី​ម៉ាស្សា​ ​ក្នុង​ពេល​មាន​គ៌រ​ ​មាន​សុវត្ថិភាព​ដែរ​ឬទេ​?​​ខាងក្រោម​នេះ​ ​គឺជា​ចម្លើយ​ ​ដែល​លោកអ្នក​អាច​ដឹង​ ​និង​ស្វែងយល់​៖​
​ក្រុមហ៊ុន​ជាច្រើន​ផលិត​កៅអី​ម៉ាស្សា​ ​បាន​ដាក់​បំរាម​ក្នុង​ការប្រើ​ប្រាស់​សម្រាប់​ស្ត្រី​ ​ដែល​មានផ្ទៃពោះ​។​ ​ខាងក្រោម​នេះ​ ​ជាហេតុ​ផល​មួយចំនួន​ដែល​អ្នក​មិន​គួរ​ប្រើ​កៅអី​ម៉ាស្សា​ ​អំឡុង​ពេល​មានគភ៌​៖​ ​

​១​.​ចំណុច​សំពាធ​៖​ ​ការ​ដាក់​សំពាធ​ទៅលើ​ចំណុច​មួយចំនួន​ទៅលើ​រាងកាយ​ ​អាច​ធ្វើ​ឱ្យ​សម្រាលកូន​មុន​ខែ​។​ ​ការប្រើ​កៅអី​ម៉ាស្សា​ ​អាច​បន្ថែម​សំពាធ​ទៅលើ​ចំណុច​ទាំងនេះ​ ​ដែល​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​មួយចំនួន​ចំពោះ​ស្ត្រី​កំពុង​មានគភ៌​។​ ​
​២​.​បន្ទះ​កម្តៅ​៖​ ​កៅអី​ម៉ាស្សា​ភាគច្រើន​ ​មាន​បំពាក់​បន្ទះ​កម្តៅ​។​ ​បន្ទះ​កម្តៅ​ទាំងនេះ​ ​អាច​បង្កើន​សីតុណ្ហភាព​រាងកាយ​របស់​អ្នក​ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ចង្វាក់​បេះដូង​ ​និង​បង្ក​បញ្ហា​ទាក់ទង​នឹង​បេះដូង​។​ ​

​ហេតុអ្វីបានជា​ការប្រើ​ប្រាស់​កៅអី​ម៉ាស្សា​ជា​គំនិតល្អ​មួយ​?​ ​ខាងក្រោម​នេះ​ ​ជាហេតុ​ផល​មួយចំនួន​ ​ដែល​បញ្ជាក់​ថា​ ​ការប្រើ​ប្រាស់​កៅអី​ម៉ាស្សា​ ​អំឡុង​ពេល​មានគភ៌​ជា​គំនិតល្អ​៖​ ​​១​.​បាត់ឈឺ​ខ្នង​៖​ ​រំ​ញ័រ​នៃ​កៅអី​ម៉ាស្សា​ ​អាច​បំបាត់​អាការៈ​ឈឺខ្នង​។​ ​យោង​តាម​ការសិក្សា​មួយ​បាន​បញ្ជាក់​ថា​ ​កៅអី​ម៉ាស្សា​ ​ជួយ​ឱ្យ​ឈាម​នៅក្នុង​រាងកាយ​ពាក់កណ្តាល​ខាងលើ​ដើរ​ស្រួល​ ​កាត់បន្ថយ​ការឈឺចាប់​ ​និង​ការ​រមួលក្រពើ​។​ ​

​២​.​រំ​ញ័រ​មិន​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​៖​ ​ស្រ្តី​មានផ្ទៃពោះ​ ​ខ្លាច​រលក​រំ​ញ័រ​របស់​កៅអី​ម៉ាស្សា​ ​ដោយ​ជឿ​ថា​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ ​ប៉ុន្តែ​កៅអី​ម៉ាស្សា​ធ្វើ​ឱ្យ​រាងកាយ​របស់​អ្នក​ ​ផ្លាស់ទី​ដូច​ពេល​អ្នកដើរ​អ៊ីចឹង​។​ ​ដូច្នេះហើយ​ ​រំ​ញ័រ​របស់​វា​ ​នឹង​មិន​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​នោះ​ទេ​។​ ​តាមពិត​ ​ទារក​ក្នុង​ផ្ទៃ​ ​គ្មាន​អារម្មណ៍​ដឹង​ថា​ ​អ្នក​អង្គុយ​លើ​កៅអី​ម៉ាស្សា​នោះ​ទេ​។​ ​

​ចំណុច​ដែល​គួរ​ប្រុងប្រយ័ត្ន​ ​មុន​ពេល​ប្រើ​កៅអី​ម៉ាស្សា​៖​ ​

​១​.​ហាម​ប្រើ​កៅអី​ម៉ាស្សា​ក្នុងអំឡុងពេល​មានផ្ទៃពោះ៣ខែ​ដំបូង​៖​ ​រយៈពេល៣ខែ​ដំបូង​នៃ​ការ​មានផ្ទៃពោះ​ ​គឺជា​ ​ពេលវេលា​ដែល​រាងកាយ​របស់​ស្រ្តី​កំពុង​ប្រែប្រួល​។​ ​ការប្រើ​កៅអី​ម៉ាស្សា​ក្នុងរយៈពេល​នេះ​ ​ងាយ​នឹង​ធ្វើ​ឱ្យ​រលូតកូន​ក្នុង​ផ្ទៃ​។

២​.​កំណត់ពេលវេលា​ប្រើ​កៅអី​ម៉ាស្សា​៖​ ​កុំ​ប្រើ​កៅអី​ម៉ាស្សា​លើស​ពី១៥​ ​ទៅ​ ​២០នាទី​។​ ​

​៣​.​ក្នុងអំឡុងពេល៣ខែ​ចុងក្រោយ​ ​កុំ​ដាក់​សម្ពាធ​ខ្លាំងពេក​នៅ​លើ​ពោះ​។​ ​កុំ​ព្យាយាម​ ​ត្បៀត​ខ្លួន​អង្គុយ​លើ​កៅអី​ម៉ាស្សា​។​ ​ប្រសិនបើ​អ្នកមាន​មាឌធំ​ជាង​កៅអី​ម៉ាស្សា​ ​គួរតែ​កុំ​ប្រើ​វា​ល្អជា​ជាង​។​ ​​៤​.​កំុ​ប្រើ​កៅអី​ម៉ាស្សា​ ​ប្រសិនបើ​អ្នកមាន​រោគសញ្ញា​ដូច​ខាងក្រោម​៖​ ​
​●​ ​ពិបាក​មានគភ៌​
​●​ ​មាន​ប្រវត្តិ​សម្រាលកូន​មុន​ខែ​
​●​ ​ហើម​ដៃជើង​ ​
​●​ ​មាន​អាការៈ​ឈឺក្បាល​ធ្ងន់ធ្ងរ​
​●​ ​ព្រាយ​ក្រឡាភ្លើង​ ​(​ពាក្យ​ប្រើ​ក្នុង​ជំនឿ​បុរាណ​)​

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​