​ក្មេង​មួយចំនួន​រពឹស​ណាស់​ ​ចាប់​សឹង​មិន​ចង់​ឈ្នះ​។​ ​អាណាព្យាបាល​មួយចំនួន​ពិបាក​នឹង​គ្រប់គ្រង​ពួកគាត់​ណាស់​ ​ហើយ​ជួនកាល​ក៏​មាន​អារម្មណ៍​ធុញទ្រាន់​ផង​ដែរ​។​ ​ដើម្បី​កាត់បន្ថយ​បន្ទុក​នេះ​ ​គេហទំព័រ កូនក្មេង Konkmeng​ ​សូម​ចែករំលែក​លោកឪពុក​អ្នកម្ដាយ​ទាំងឡាយ​នូវ​វិធី​សា​ស្ត្រមួយ​ចំនួន​ក្នុង​ការ​មើល​ថែ​កូន​ៗ​ដែល​រ​ពឹស​៖​

​១​.​ត្រូវមាន​ដែន​កំណត់​មួយ​សម្រាប់​ពួកគាត់​ ​(​Fix​ ​limit​)​ ​
​ឪពុកម្ដាយ​មិន​គួរ​តម្រូវចិត្ត​ ​ឬ​ធ្វើ​អ្វី​ៗ​គ្រប់​រឿង​ ​តាមតែ​ការ​ចង់បាន​របស់​កូន​ៗ​ទាំងអស់​នោះ​ទេ​។​ ​លោកអ្នក​គួរ​មាន​ដែន​កំណត់​មួយ​ច្បាស់លាស់​នៅក្នុង​ការ​មើលថែ​ពួកគាត់​។​ ​លោកអ្នក​ត្រូវ​ប្រើ​វិធី​ម៉ឺងម៉ាត់​ ​តែ​ក៏​មិន​ត្រូវ​កាច​ ​និង​ស្រែក​ខ្លាំង​ដា​ក់​កូន​ៗ​ដែរ​។​ ​ឧទាហរណ៍​ ​បើសិន​ពួកគាត់​ទារ​ចង់បាន​អ្វីមួយ​ដោយ​ប្រើ​អាកប្ប​កិរិយា​មួរ​ម៉ៅ​ ​ក្ដៅក្រហាយ​ ​ធ្វើជា​យំ​ ​នោះ​លោកអ្នក​គួរ​ប្រាប់​ថា​៖​ ​«​បើ​ធ្វើ​អាកប្ប​កិរិយា​ដូច្នេះ​ ​ម៉ាក់​អត់​ទិញ​ឲ្យ​ទេ​»​។​ ​មួយវិញទៀត​ ​ការ​យក​របស់​ដែល​ពួកគេ​ចង់បាន​មក​ធ្វើជា​ការដោះដូរ​ ​រវាង​ការណែនាំ​ពួកគេ​អំពី​អាកប្ប​កិរិយា​ល្អ​ ​គឺជា​វិធីសាស្ដ្រ​មួយ​ដ៏​មានប្រសិទ្ធភាព​។​ ​ធ្វើ​ដូច្នេះ​ ​ក្មេង​ៗ​នឹង​យល់​ពី​លទ្ធផល​នៃ​ការប្រព្រឹត្ត​មិនល្អ​ ​និង​ព្យាយាម​កែ​ដើម្បី​បាន​រង្វាន់​។​២​.​មិន​ត្រូវ​បង្ហាញ​ទម្លាប់​មិនល្អ​នៅចំពោះមុខ​កូន​ ​(​Be​ ​consistent​)​ ​
​ជា​ធម្មតា​មនុស្សយើង​តែង​មាន​អារម្មណ៍​ប្រែប្រួល​ជាប្រចាំ​ ​ថ្ងៃ​ខ្លះ​មាន​អារម្មណ៍ល្អ​ ​មិន​ស្មុគស្មាញ​នឹង​ការងារ​ច្រើន​ជាដើម​ ​អាច​នឹង​ហាម​មិន​ឱ្យ​កូន​ៗ​មើល​ទូរទស្សន៍​ច្រើន​ជាដើម​។​ ​ប៉ុន្ដែ​ ​ប្រហែលជា​ថ្ងៃស្អែក​ ​លោកអ្នក​មាន​អារម្មណ៍​ស្មុគស្មាញ​ ​រវល់​ច្រើន​ ​អាច​នឹង​មាន​អាកប្ប​កិរិយា​កោងកាច​ដាក់​កូន​។​ នៅ​ក្នុង​សភាព​នៃ​អារម្មណ៍​បែបនេះ​ ​លោកអ្នក​អាច​នឹង​បណ្តោយ​ឱ្យ​កូន​ៗ​មើល​ទូរទស្សន៍​តាមអំពើចិត្ត​ក៏​ថា​បាន​។​

​មែនទែន​ទៅ​ ​នៅក្នុង​គ្រួសារ​មួយ​ ​ឪពុកម្ដាយ​គឺជា​គំរូ​ ​បើសិនជា​លោកអ្នក​បង្ហាញ​ទម្លាប់​អាកប្ប​កិរិយា​មិនល្អ​ដាក់​កូន​បែបហ្នឹង​ ​វា​ជា​គំរូ​អាក្រក់​មួយ​សម្រាប់​កូន​ៗ​ ​ហើយ​ពួកគេ​នឹង​ចម្លង​យក​ភាព​កោងកាច​ ​មួរ​ម៉ៅ​ធ្វើ​ដាក់​លោកអ្នក​វិញ​ម្ដង​បន្ដិច​ៗ​ជាមិនខាន​។​ ​ដូច្នេះ​ ​ក្នុងនាម​ជា​ឪពុក​ម្តាយ​ ​ឬ​អាណាព្យាបាល​ ​មិន​ត្រូវ​ផ្លាស់ប្ដូរ​ចរិត​ ​ឬ​ទម្លាប់​របស់​មិនល្អ​របស់​ខ្ល​ននៅ​ចំពោះ​មុ​ខ​ក្មេង​ៗ​ឡើយ​។​​៣​.​កំណត់ពេលវេលា​មើល​ទូរទស្សន៍​ ​ឬ​កុំព្យូទ័រ​ ​(​Limit​ ​TV​ ​and​ ​computer​ ​time​)​
​ក្មេង​ៗ​ភាគច្រើន​ចូលចិត្ត​មើល​តុក្កតា​ ​ឬ​លេង​វីដេអូ​ហ្គេម​។​ ​បើសិន​លោកអ្នក​អនុញ្ញាត​ឱ្យ​ពួកគេ​មើល​ ​នោះ​ ​ពួកគេ​នឹង​មើល​ជក់​អារម្មណ៍​ជាទីបំផុត​ ​បើ​ទោះបី​មើល​អស់​រយៈពេល១ម៉ោង​ ​ឬ២ម៉ោង​ក៏ដោយ​។​ ​ការ​បណ្តោយ​ឱ្យ​ក្មេង​មើល​ ​ឬ​ប្រើ​ឧបករណ៍​អេ​ឡិច​ត្រូ​និច​ច្រើនពេក​ ​នឹង​ធ្វើ​ឱ្យ​ការលូតលាស់​របស់​ក្មេង​មិនបាន​ពេញលេញ​ល្អ​នោះ​ទេ​។​

ការ​មើល​តុក្កតា​ ​ឬ​វីដេអូ​ហ្គេម​ច្រើនពេក​ ​គឺ​អាច​ប៉ះពាល់​ដល់​ស្មារតី​ក្មេង​ ​ធ្វើ​ឲ​ឱ្យ​ក្មេង​សប្បាយ​ហួស​កម្រិត​។​ ​នៅពេល​នោះ​ហើយ​ ​ដែ​លក្មេងៗ​នឹង​យក​ចំហាយ​ដែល​សេះ​សល់​ពី​ការ​សប្បាយ​របស់​ពួកគេ​ ​មក​មួរ​ម៉ៅ​ដាក់​យើង​ជាមិនខាន​។​ ​ដូច្នេះ​ ​លោកអ្នក​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ក្មេង​មើល​ពពួក​អេក្រង់​អេ​ឡិច​ត្រូ​និច​ច្រើនពេក​ទេ​។​

ចុច​ដំណ​ភ្ជាប់​នេះ​ដើម្បី​អាន​អំពី​ចំនួន​ម៉ោង​ពេល​នៃ​ការ​មើល​អេក្រង់​ទូរស័ព្ទ​ឬ​ទូរទស្សន៍​ដែល​បែងចែក​ទៅតាម​វ័យ​របស់​ក្មេង​៤​.​ធ្វើជា​គំរូ​ដ៏​ល្អ​សម្រាប់​កូន​អ្នក​ ​(​Model​ ​good​ ​behavior​)​ ​
​កុមារ​ត្រូវការ​មើលឃើញ​នូវ​ទិដ្ឋ​ភា​ពល្អៗ​ចេញពី​ឪពុកម្ដាយ​ ​និង​សង្គម​ជុំវិញ​ខ្លួន​។​ ​មិន​ខ្វល់​ថា​កូនលោក​អ្នកមាន​អាយុ​ប៉ុន្មាន​ទេ​ ​តែ​ពួកគេ​នឹង​កត់សម្គាល់​ពីរ​បៀ​បនៃ​ការ​ឆ្លើយតប​ ​និង​អាកប្ប​កិរិយា​របស់​សង្គម​ជុំវិញ​ខ្លួន​ក្នុង​គ្រប់​ទម្រង់​ទាំងអស់​។​ ​ដូច្នេះ​ ​ក្នុងនាម​លោកអ្នក​ជា​អាណាព្យាបាល​ ​គួរ​ធ្វើជា​គំរូ​ល្អ​ឱ្យ​កូន​ៗ​មើលឃើញ​។​ ​ឧទាហរណ៍​ ​លោកអ្នក​ចង់ឱ្យ​កូន​ចេះ​គួរសម​ជាមួយ​អ្នកដទៃ​ ​ដូច្នេះ​លោកអ្នក​អាច​បង្ហាត់​ឱ្យ​ពួកគាត់​និយាយ​ពាក្យ​ ​«​អរគុណ​»​ ​ឬ​«​អត់ទោស​»​ ​គ្រប់​ស្ថានភាព​ដែល​ពួកគាត់​គួរតែ​និយាយ​។​

​ជា​រួម​មក​ ​គន្លឹះ​សំខាន់​ក្នុង​ការ​ដោះស្រាយ​ជាមួយ​ក្មេងរពឹស​ ​គឺ​ស្ថិត​លើ​ភាពជា​គំរូ​នៃ​អាកប្ប​កិរិយា​ល្អ​របស់​ឪពុកម្ដាយ​ ​អាណាព្យាបាល​ ​ការអប់រំ​ទាំង​នៅ​សាលា​ ​និង​ក្នុង​ផ្ទះ​ ​និង​ការយល់​ដឹង​អំពី​ការលូតលាស់​របស់​កុមារ​ផង​ដែរ​៕​

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​