​តើ​លោកអ្នក​ធ្លាប់​ ​ដែល​គិត​ចង់​ឲ្យ​កូនតូច​របស់​អ្នក​ ​ផឹកទឹក​ដូង​ដែរ​ឬទេ​?​ ​ខាងក្រោម​នេះ​ ​ជា​ព័ត៌មាន​សំ​ខាន់​ៗ​មួយចំនួន​ ​អំពី​ទឹក​សារៈ​ប្រយោជន៍​របស់​ដូង​សម្រាប់​សុខភាព​ទារក​។​

១​.​ហេតុអ្វី​ទឹកដូង​ល្អ​សម្រាប់​ទារក​?​ ​
​ទឹកដូង​ ​គឺជា​ប្រភព​អាហារ​រូ​បត្ថម្ភ​ធម្មជាតិ​ដ៏​សំខាន់​មួយ​ ​ដែល​ទារក​ត្រូវការ​ជាចាំបាច់​។​ ​ទឹកដូង​ ​គឺជា​ភេសជ្ជៈ​ ​ដែល​ផ្តល់​នូវ​ថាមពល​ដល់​កូនតូច​ ​ព្រោះ​វា​មាន​ផ្ទុក​សារធាតុ​អាស៊ីត​លួ​រី​ខ​។​ ​រាងកាយ​របស់​ទារក​ ​ត្រូវការ​សារធាតុ​អាស៊ីត​លួ​រីក​ ​ដែល​មាននៅ​ក្នុងទឹក​ដោះ​ ​ឬ​ទឹកដូង​ ​ដើម្បី​បង្កើត​សមាសធាតុ​ម៉ូណូ​លួ​រី​ខ​ ​ដែល​ជួយ​ប្រឆាំង​ ​នឹង​ជំ​ងឺ​ផ្សេង​ៗ​។​

​ដូច្នេះហើយ​ ​ទឹកដូង​ ​មិន​ត្រឹមតែ​ល្អ​សម្រាប់​ទារក​នោះ​ទេ​ ​ក៏ប៉ុន្តែ​ក៏​ល្អ​សម្រាប់​ម្តាយ​ ​ដែល​បំបៅ​កូន​ដោយ​ទឹកដោះ​ផង​ដែរ​។​ ​​ទឹកដូង​ ​100g​ ​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ជាច្រើន​ដូចជា​ ​កាល់ស្យូម24mg​,​ ​ស្ករ​ ​2.61g​,​ ​ម៉ា​ញ៉េស្យូម25mg​,​ ​ជាតិ​ដែក0.29g​,​ ​ផូស្វ័រ​ ​250mg​,​ ​សូដ្យូម105mg​,​ ​វីតាមីនC2.4g​,​ ​ជាតិទឹក94.99g​,​ ​ថាមពល19គីឡូ​កាល់​ឡូរី​ ​និង​សារ​ធា​តុ​ផ្សេង​ៗ​មួយចំនួន​ទៀត​។​ ​២​.​តើ​ពេលណា​ ​ទារក​អាច​ផឹកទឹក​ដូង​បាន​?​ ​
​អ្នកជំនាញ​បាន​ណែនាំ​ឱ្យ​ទារក​ដែល​មាន​អាយុ​លើស​ពី៦ទៅ៨ខែ​ ​អាច​ផឹកទឹក​ដូង​បាន​ ​តែ​កុំ​ទាន់​ឱ្យ​ទារក​ញ៉ាំ​សាច់ដូង​ ​ព្រោះ​ពិ​បា​ក​ទំ​ពេរ​ ​និង​បញ្ចេញចោល​។​ ​ទឹកដូង​ ​ជួយ​ដល់​ប្រព័ន្ធ​រំលាយអាហារ​ ​និង​ជួយ​ឱ្យ​កូន​ញ៉ាំ​អាហារ​បាន​ច្រើន​។​ ​អ្នក​អាច​ដាក់​ទឹកដូង​ចម្អិន​ជាមួយ​អា​ហារ​ផ្សេង​ៗ​ ​ឬ​ចម្អិន​ជាមួយ​បាយ​បាន​។​ ​

​៣​.​អត្ថ​ប្រយោជន៍​របស់​ទឹកដូង​ចំពោះ​ទារក​៖​ ​
​ប្រសិនបើ​កូន​របស់​អ្នក​ ​មិន​មាន​បង្ហាញ​អាការៈ​ប្រតិកម្ម​ជាមួយនឹង​ទឹកដូង​ ​គឺជា​ការ​ល្អ​ដែល​អ្នក​គួរ​ ​បញ្ចូល​ទឹកដូង​ទៅ​ក្នុង​របប​អាហារ​របស់​គាត់​។​ ​ខាងក្រោម​នេះ​ជា​អត្ថ​ប្រយោជន៍​នៃ​ទឹកដូង​៖​ ​

•​ ​ភ្នាក់ងារ​បង្កើន​ជាតិទឹក​ក្នុង​រាងកាយ​៖​ ​ក្នុង​រដូវ​ក្តៅ​ ​ទឹកដូង​ជា​ប្រភព​ល្អ​បំផុត​ ​សម្រាប់​បង្កើន​ជាតិទឹក​ ​នៅក្នុង​ខ្លួន​។​ ​ទារក​ ​កុមារ​ ​និង​មនុស្ស​ពេញវ័យ​ ​ងាយ​នឹង​បាត់បង់​ជាតិទឹក​ដោយសារតែ​អាកាសធាតុ​ក្តៅ​ខ្លាំង​។​ ​បើ​ប្រៀបធៀប​ជាមួយនឹង​ភេ​សជ្ជៈ​ផ្សេង​ៗ​ ​ទឹកដូង​ ​គឺជា​ភេសជ្ជៈ​ធម្មជាតិ​សុទ្ធ​ ​បន្ទាប់ពី​ទឹក​ធម្មតា​។​ ​ទឹកដូង​ ​មាន​ផ្ទុក​នូវ​សារធាតុ​រ៉ែ​ ​វីតាមីន​ ​និង​អំបិល​ល្មម​គ្រប់គ្រាន់​ ​ជួយ​ដល់​រាងកាយ​រក្សា​តុល្យភាព​ទឹក​នៅក្នុង​ខ្លួន​។​

​•​ ​ព្យាបាល​ជំងឺ​ទាក់ទង​នឹង​ក្រពះ​ពោះវៀន​៖​ ​មេរោគ​នៅក្នុង​ក្រពះ​កូនតូច​របស់​អ្នក​ ​អាច​ធ្វើ​ឱ្យ​រាងកាយ​ ​បាត់បង់​ជាតិទឹក​តាមរយៈ​ការ​ក្អួតចង្អោរ​ ​និង​រាគ​។​ ​ការបាត់បង់​ជាតិទឹក​ក្នុង​រាងកាយ​ ​អាច​ធ្វើ​ឱ្យ​ ​កើត​ជំ​ងឺ​ផ្សេង​ៗ​ ​ដូចជា​ ​ចុកពោះ​ ​ដំបៅ​ក្រពះ​ ​រាគ​មួល​ជាដើម​។​ ​ទឹកដូង​ជា​ឱសថ​ធម្មជាតិ​ដ៏​ល្អ​ ​បំផុត​ ​ដើម្បី​ទប់ស្កាត់​ជំងឺ​ទាំងនេះ​។​​•​ ​ជួយ​សម្រួល​អាការៈ​ទល់លាមក​៖​ ​បញ្ហា​ទល់លាមក​ចំពោះ​ទារក​ ​តែង​ធ្វើ​ឱ្យ​ឪពុក​ម្តាយ​គ្រប់រូប​ ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​។​ ​ហេតុផល​ចម្បង​ធ្វើ​ឱ្យ​កូនក្មេង​ទល់លាមក​ ​គឺ​មក​ពី​ការ​កង្វះ​ជាតិទឹក​ ​ឬ​ ​សារជាតិ​សរសៃ​នៅក្នុង​របប​អាហារ​។​ ​ការ​ឱ្យ​កូន​ផឹកទឹក​ដូង​ជាប្រចាំ​ ​អាច​ជួយ​ឱ្យ​កូន​អ្នក​ជៀស​ផុត​ពី​ ​អាការៈ​ទល់លាមក​។​ ​ទឹកដូង​ជា​ប្រភព​អាហារ​ដែល​សម្បូរទៅដោយ​ជាតិ​សរសៃ​ ​និង​សារធាតុ​ ​អេ​លិ​ចត្រូ​លី​ត​។​

​•​ ​ព្យាបាល​ជំងឺអាសន្នរោគ​៖​ ​ការ​រាគ​ដែល​បណ្តា​មក​ពី​ជំងឺអាសន្នរោគ​ ​ក៏អាច​ធ្វើ​ឱ្យ​បាត់បង់​ជាតិទឹក​ ​និង​បញ្ហា​ធ្ងន់ធ្ងរ​មួយចំនួន​។​ ​ចំពោះ​តំបន់​ដែល​ខ្វះខាត​ឱសថ​ ​ឬ​សេរ៉ូម​សម្រាប់​ព្យាបាល​ជំងឺ​ ​ទឹកដូង​ ​ជា​ជម្រើស​ដ៏​ល្អ​មួយ​ ​សម្រាប់​ជួយ​ឱ្យ​រាងកាយ​រក្សា​តុល្យភាព​ជាតិទឹក​ក្នុង​ខ្លួន​ ​ហើយ​វា​ ​ជា​ឱសថ​ធម្មជាតិ​ដែល​ងាយស្រួល​រក​ ​និង​សាក​សម​បំផុត​សម្រាប់​ទារក​។​

​•​ ​ប្រឆាំង​នឹង​បាក់តេរី​៖​ ​សារធាតុ៣ប្រភេទ​ប្រឆាំង​នឹង​បាក់តេរី​ ​មាននៅ​ក្នុងទឹក​ដូង​។​ ​ការប្រើ​ទឹកដូង​ ​ស្រស់​ធម្មជាតិ​ ​មក​ទប់ទល់​នឹង​បាក់តេរី​អា​ក្រ​ក់ៗ​ ​មាន​សុវត្ថិភាព​ជាង​ការប្រើ​ប្រាស់​ផលិត​ផល​ផ្សេង​ៗ​។​

​•​ ​ព្យាបាល​ការ​ឆ្លង​មេរោគ​តាមផ្លូវទឹក​នោម​៖​ ​ទារក​ងាយ​រក​នូវ​ការ​ឆ្លង​មេរោគ​តាមផ្លូវទឹក​នោម​ ​ហើយ​មេរោគ​ ​អាច​ចូល​នៅក្នុង​ក្រលៀន​ ​ឬ​ប្លោកនោម​។​ ​ទឹកដូង​ ​មាន​ផ្ទុក​នូវ​សារធាតុ​សម្អាត​ ​និង​ព្យាបាល​ ​បញ្ហា​ទាក់ទង​នឹង​ការ​ឆ្លង​មេរោគ​តាមផ្លូវទឹក​នោម​ទាំងនេះ​។​ ​ទឹកដូង​ក៏អាច​ព្យាបាល​អាការៈ​រលាក់​ប្លោកនោម​ ​និង​រំលាយ​គ្រួស​ក្នុង​ក្រលៀន​ ​ព្រមទាំង​អាច​លាង​សម្អាត​សារធាតុគីមី​មួយចំនួន​នៅក្នុង​រាងកាយ​។​ ​ការ​បញ្ចូល​ទឹកដូង​ក្នុង​របប​អាហារ​ជាប្រចាំ​ ​អាច​ជួយ​ឱ្យ​ប្រព័ន្ធ​បញ្ចេញចោល​ទឹកនោម​មាន​សុខភាព​ល្អ​។​

​•​ ​បញ្ចុះ​កម្តៅ​ ​និង​កាត់បន្ថយ​អាការៈ​ក្អួតចង្អោរ​៖​ ​ទឹកដូង​ជួយ​ទប់ស្កាត់​ការបាត់បង់​ជាតិទឹក​ក្នុង​ ​រាងកាយ​ ​ពេល​កូន​អ្នកមាន​អាការៈ​ក្តៅ​ខ្លួន​ ​ជាមួយនឹង​អាការៈ​ក្អួតចង្អោរ​។​ ​ទឹកដូង​អាច​កាត់បន្ថយ​ការ​ក្អួតចង្អោរ​ ​និង​ជួយ​ឱ្យ​កូន​អ្នក​មិន​អស់កម្លាំង​ខ្លាំង​៕​ ​

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​