​ការ​ធ្វើ​អនាម័យ​ជុំ​វិ​ញប​រិ​វេន​ផ្ទះ​ ​ក្នុង​ផ្ទះ​ ​និង​ការ​ទម្លាប់​មាន​អនាម័យ​ខ្លួនប្រាណ​បាន​ល្អ​ ​បាន​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​លើកកម្ពស់​សុខភាព​សម្រាប់​មនុស្ស​ទូទៅ​។​ ​ក្នុងនាមជា​ឪពុក​ម្តាយ​សម័យថ្មី​ ​ប្រាកដជា​ស្វែងយល់​បាន​ច្រើន​ហើយ ​ជុំវិញ​បញ្ហា​អនាម័យ​សម្រាប់​កូន​ៗ​ជាទី​ស្រលាញ់​របស់​ខ្លួន​។​ ​ការ​ទម្លាប់​មាន​អនាម័យ​ល្អជា​ប្រចាំ​ ​អាច​ជួយ​ឱ្យ​ក្មេង​ៗ​ជៀស​ផុត​ពី​ជំ​ងឺ​ផ្សេង​ៗ​។​

​ថ្ងៃនេះ​គេហទំព័រ​ ​កូនក្មេង​ ​www.konkmeng.com​ ​សូម​លើកយក​ការ​ធ្វើ​អនាម័យ៩យ៉ាង​ ​ដែល​លោកអ្នក​ជា​ឪពុក​ម្តាយ​ ​ឬ​អាណាព្យាបាល​ ​គួរតែ​អនុវត្ត​ ​ដើម្បី​ធានា​ថា​ ​កូន​តូច​ៗ​បាន​រស់នៅ​ក្នុង​បរិស្ថាន​ស្អាត​ ​មាន​អនាម័យ​ល្អ​ ​និង​មាន​សុខភាព​ល្អ​៖​

​១​.​ការ​លាង​សម្អាត​ដៃ​(​Wash​ ​your​ ​hands​)​៖​​ឪពុក​ម្តាយ​ត្រូវ​ប្រាកដ​ថា​ ​ដៃ​របស់​លោកអ្នក​មាន​អនាម័យ​ស្អាត​ ​ដោយ​មុននឹង​ចាប់កាន់​ ​ឬ​ប៉ះពាល់​ទារក​ ​ត្រូវ​លាងដៃ​ឱ្យ​បាន​ស្អាត​ត្រឹមត្រូវ​ជាមួយនឹង​សាប៊ូ​។​ ​មេរោគ​ ​ឬ​បាក់តេរី​ ​ដែល​ជាប់​នៅនឹង​ដៃ​លោកអ្នក​ ​ងាយ​ឆ្លង​ ​ហើយ​ធ្វើ​ឱ្យ​ទារក​កើតជំងឺ​ផ្តាសាយ​ ​ឬ​រាគរូស​ ​ជាដើម​។​ ​ម្យ៉ាងទៀត​ ​វា​ពិតជា​សំខាន់​បំផុត​ ​ត្រូវ​លាង​សម្អាត​ដៃ​ជាមួយនឹង​សាប៊ូ​ ​មុន​ផ្តល់​ចំណីអាហារ​ដល់​ទារក​។​

​២​.​ការ​ងូតទឹក​ឱ្យ​កូនតូច​របស់​អ្នក​(​Bathe​ ​your​ ​little​ ​one​)​៖​ដើម្បី​ការពារ​កូនលោក​អ្នក​ពី​ការ​ឆ្លង​មេរោគ​សើស្បែក​ ​លោកអ្នក​គួរតែ​ព្យាយាម​ងូតទឹក​កូន​ឱ្យ​បាន​ច្រើនដង​ ​និង​ឱ្យ​បាន​ត្រឹមត្រូវ​។​ ​ការ​ងូតទឹក​ឱ្យ​កូន​បាន​ទៀងទាត់​ ​អាច​ជួយ​ឱ្យ​គាត់​មាន​រាង​ស្អាត​ ​និង​សាច់ឈាម​ស្រស់​ថា្ល​តឹងណែន​។​

​៣​.​ការ​កាត់​ក្រចកដៃ​ទារក​(​Trim​ ​your​ ​baby’s​ ​fingernails​)​៖​ក្រចក​គគ្រិច​ជា​សញ្ញា​មួយ​នៃ​មេរោគ​ដែល​អាច​ចូលក្នុង​រាងកាយ​ទារក​ ​និង​បង្ក​ឱ្យ​មាន​ជំងឺ​បាន​ ​នៅពេល​ដែល​គាត់​បឺត​ ​ឬ​ជញ្ជក់​ម្រាមដៃ​របស់​គាត់​។​ ​ការ​បណ្តោយ​ទុក​ឱ្យ​ក្រចកដៃ​ទារក​វែង​ ​ក្រៅពី​អាច​ចម្លង​មេរោគ​ ​ទារក​អាច​ខ្វាច​ ​ឬ​ក្រញៅ​ខ្លួនប្រាណ​របស់​គាត់​ថែមទៀត​។​ ​ដូច្នេះ​ ​ក្នុងនាម​លោកអ្នក​ជា​អាណាព្យាបាល​ ​ជានិច្ចកាល​ត្រូវ​ថែរក្សា​ ​និង​សម្អាត​ក្រចកដៃ​កូន​ឱ្យ​បាន​ស្អាត​។​ ​ក្នុង​នេះ​ដែរ​ ​ឪ​ណុ​ក​ម្តាយ​ត្រូវ​ប្រាកដ​ថា​ ​បាន​ប្រើប្រាស់​ឧបករណ៍​បាន​ត្រឹមត្រូវ​ក្នុង​ការ​កាត់​ក្រចកដៃ​របស់​កូន​ ​ដោយ​មិន​ធ្វើ​ឱ្យ​កូន​ឈឺចាប់​ឡើយ​។​

​៤​.​ការ​សម្អាត​ត្រចៀក​ទារក​(​Clean​ ​His​ ​Ears​)​៖​សម្អាត​ត្រចៀក​ទារ​ក​ថ្នម​ៗ​ ​តែ​មិន​ត្រូវ​ស៊ក​បញ្ចូល​ប្រដាប់​ត្បាល់​ត្រចៀក​ ​ចូល​ទៅ​ក្នុង​ត្រចៀក​ទារក​នោះ​ឡើយ​។​ ​ចំណុច​មួយ​ដែល​ឪពុក​ម្តាយ​គួរ​កត់សម្គាល់​ ​ប្រសិនបើ​ទារក​កើតមាន​អាការៈ​មិន​ស្រួលខ្លួន​ ​ខណៈ​ ​ឬ​ក្រោយ​ការ​ត្បាល់​ត្រចៀក​បន្តិចមក​ ​នោះ​ប្រហែលជា​កូនតូច​របស់​លោកអ្នក​ ​មានការ​ឆ្លង​មេរោគ​ទៅ​ក្នុង​ត្រចៀក​។​ ​ដូច្នេះ​ ​ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​នោះ​ ​អាណាព្យាបាល​ត្រូវ​នាំ​ទារក​ ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​។​

៥​.​ការ​ថែរក្សា​ច្រមុះ​ទារក​(​Keep​ ​Baby’s​ ​Nose​ ​Unclogged​)​៖​​សម្អាត​ទឹករំអិល​ស្ងួត​នៅ​ច្រមុះ​កូនលោក​អ្ន​ក​ថ្នម​ៗ​ ​ដោយ​ប្រើ​កំណាត់​កប្បាស​ទន់​សើម ឬកំណាត់ដែលមានសាច់ទន់ល្អ​។​

​៦​.​សម្អាត​ភ្នែក​ទារក​(​Clean​ ​His​ ​Eyes​)​៖​ព្យាយាម​សម្អាត​ភ្នែក​ទារក​ឱ្យ​បាន​ស្អាត​ ​ការពារ​កុំឱ្យ​មាន​មេរោគ​ទុំ​នៅ​ ​ដោយ​ប្រើ​កំណាត់​ស្អាតដែល​មាន​សភាព​ទន់​។​

​៧​.​ការ​ផ្លាស់​ប្តូរ​កំណាត់​កន្ទប​ឱ្យ​បាន​ទៀងទាត់​(​Change​ ​Your​ ​Baby’s​ ​Diapers​ ​Regularly​)​៖​នៅពេល​និយាយ​ពីអ​នា​ម័យ​សម្រាប់​ទារក​ ​ការ​ផ្លាស់​ប្តូរ​កំណាត់​កន្ទប​ឱ្យ​បាន​ទៀងទាត់​ជា​រឿង​សំខាន់​មួយ​ ​ដើម្បី​ការពារ​មិន​ឱ្យ​កើតមាន​កន្ទួល​រមាស់​។​ ​ក្រោយពី​ផ្លាស់​ប្តូរ​កន្ទប​រួច​ ​បន្ទាប់​ទៀត​ត្រូវ​ជូត​ទារក​ដោយ​ប្រើ​កំ​ណា​ត់​ទន់​ៗ​ ​និង​ស្អាត​ល្អ​។​

​៨​.​ការ​ថែរក្សា​ប្រដាប់​ក្មេង​លេង​ឱ្យ​បាន​ស្អាត​(​Keep​ ​Your​ ​Baby’s​ ​Toy​ ​Clean​)​៖ក្មេង​ភាគច្រើន​មានទម្លាប់​ចូលចិត្ត​ ​យក​ប្រដាប់លេង​មក​ដាក់​ចូលក្នុង​មាត់​របស់​ពួកគេ​។​ ​ប្រការ​នេះ​ ​ឪពុក​ម្តាយ​គួរ​មានការ​ប្រុងប្រយ័ត្ន​ ​និង​ត្រូវ​លាង​សម្អាត​ប្រដាប់​ប្រដា​លេង​របស់​កូន​ឱ្យ​បាន​ទៀងទាត់​ ​ហើយ​ជូត​ ​ឬ​ហាល​ឱ្យ​បាន​ស្ងួត​ល្អ​ ​មុន​ឱ្យ​ពួកគេ​លេង​។​

​៩​.​ត្រូវ​ធ្វើ​អនាម័យ​ផ្ទះ​(​Sanitize​ ​Your​ ​Home​)​៖​ដើម្បី​កុំឱ្យ​កូនលោក​អ្នក​ឆ្លង​មេរោគ​ ​និង​អតិសុខុម​ប្រា​ណ​ផ្សេង​ៗ​ ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​ពួកគេ​ ​សូម​ថែរក្សា​គេហដ្ឋាន​ឱ្យ​បាន​ស្អាត​ល្អ​ ​គ្រប់​ទីកន្លែង​ ​ទាំង​បន្ទប់គេង​ ​កន្លែង​លេង​ ​ផ្ទះបាយ​ ​និង​សម្ភារៈ​ ​ឧបករណ៍​ប្រើ​ប្រាស់​ផ្សេង​ៗ​ទៀត​។​

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​