​ក្លិន​មាត់​មិនល្អ​របស់​ក្មេង​ ​ជា​រឿង​ធម្មតា​ ​បន្ទាប់ពី​ពួកគេ​ក្រោក​ពី​គេង​ ​រឺ​ញ៉ាំ​អ្វីមួយ​។​ ​ប៉ុន្តែ​ ​ប្រសិនបើ​ ​ធុំក្លិន​ពេញមួយថ្ងៃ​ ​អាច​ជា​បញ្ហា​ដែល​គួរឲ្យ​បារម្ភ​។​ ​កង្វះ​អនាម័យ​មាត់​ធ្មេញ​ ​គឺជា​ហេតុផល​ចម្បង​មួយ​ ​ប៉ុន្តែ​វា​ ​ក៏អាច​បង្ក​មក​ពីក​ត្តា​ជាច្រើន​ទៀតផង​ដែរ​។​

​ការ​ធុំក្លិន​មាត់​អាច​ធ្វើ​ឱ្យ​ក្មេង​ ​និង​ឪពុក​ម្តាយ​ខ្មាស់​គេ​ ​ប៉ុន្តែ​កុំ​បារម្ភ​ ​ព្រោះ​វា​ជា​រោគសញ្ញា​ដែល​អាច​ព្យាបាល​បាន​។​ ​អាហារ​ ​និង​ទម្លាប់​នៃ​ការ​គេង​របស់​ក្មេង​ៗ​ ​ធ្វើ​ឱ្យ​ពួកគេ​ប្រឈម​នឹង​អាការៈ​ក្លិន​មាត់ច្រើន​ ​ជាង​មនុស្ស​ធំ​។​ ​រោគសញ្ញា​នេះ​ ​ស្តែង​ចេញ​ខុស​ៗ​គ្នា​ពី​មនុស្សម្នាក់​ទៅ​មនុ​សម្នាក់​។​ ​ខាងក្រោម​នេះ​ ​ជា​មូលហេតុ​មួយចំនួន​ដែល​បង្ក​ឱ្យ​កូនក្មេង​មាន​ក្លិន​មាត់​មិនល្អ​៖​ ​​១​.​ការ​គ្មាន​អនាម័យ​មាត់​ធ្មេញ​៖​ ​អាចម៍ធ្មេញ​ ​និង​កំណកកំបោរ​នៅ​ជាប់ជើង​ធ្មេញ​ ​ជាដើម​ហេតុ​​មួយ​ដែល​ធ្វើ​ឱ្យ​ក្មេង​មាន​ក្លិន​មាត់​មិនល្អ​។​ ​

​២​.​ការ​ស្ងួត​មាត់​៖​ ​ប្រសិនបើ​ក្រពេញ​ទឹកមាត់​ ​បង្កើត​ទឹកមាត់​មិន​គ្រប់គ្រាន់​ ​នោះ​វា​នឹង​បណ្តាល​ឱ្យ​មាត់​ស្ងួត​ខ្លាំង​ ​និង​ធ្វើ​ឱ្យ​ខ្យល់​ដង្ហើម​មាន​ក្លិន​មិនល្អ​។​ ​

​៣​.​បាក់តេរី​នៅ​លើ​អណ្តាត​៖​ ​បាក់តេរី​ជាច្រើន​ទុំ​ជាប់​នៅ​លើ​អណ្តាត​ ​ដូច្នេះហើយ​ ​អ្នក​ត្រូវ​បង្រៀន​កូន​ ​ឱ្យ​ចេះ​ធ្វើការ​សម្អាត​អណ្តាត​ឱ្យ​បាន​ត្រឹមត្រូវ​។​ ​

​៤​.​ការដកដង្ហើម​តាម​មាត់​៖​ ​ជា​ញឹកញាប់​ ​កូនក្មេង​ដកដង្ហើម​តាម​មាត់​ ​នៅពេល​តឹងច្រមុះ​។​ ​ក្រពេញ​ទឹកមាត់​ ​មិន​ផលិត​ទឹកមាត់​ទេ​ ​នៅពេល​ដែល​មាត់​បើក​។​ ​ការ​ស្ងួត​មាត់​ ​ធ្វើ​ឱ្យ​ធុំក្លិន​មាត់​ ​ហើយ​ការដកដង្ហើម​តាម​មាត់​ ​ក៏​នឹង​ធ្វើ​ឱ្យ​ពុក​ធ្មេញ​ផង​ដែរ​។​​៥​.​ការ​ឆ្លង​មេរោគ​នៅក្នុង​មាត់​ ​ឬ​មេរោគ​អញ្ចាញធ្មេញ​៖​ ​កូន​របស់​លោកអ្នក​ ​ប្រហែលជា​ឆ្លង​មេរោគ​នៅក្នុង​មាត់​ ​រឺ​មាន​មេរោគ​នៅ​អញ្ចាញធ្មេញ​ ​ដោយសារតែ​ការថែទាំ​មិនបាន​ល្អ​។​ ​ការ​ឆ្លង​មេរោគ​នេះ​ ​អាច​បណ្តាល​មក​ពី​ ​បរិមាណ​ជាតិ​ស្ករ​ច្រើន​នៅក្នុង​របប​អាហារ​របស់​ពួកគេ​ ​ឬ​ដោយសារ​ការ​គ្មាន​អនាម័យ​មាត់​ធ្មេញ​។​ ​

​៦​.​ធ្មេញ​ពុក​៖​ ​ធ្មេញ​ពុក​ ​ធ្មេញ​មាន​ប្រហោង​ ​និង​ធ្មេញ​ឡើង​អាប់​សែ​ ​សុទ្ធតែ​អាច​ធ្វើ​ឱ្យ​មាត់​កូនក្មេង​ធុំក្លិន​។​

​៧​.​អាហារ​៖​ ​អាហារ​ដែល​យើង​ញ៉ាំ​រាល់ថ្ងៃ​ ​គឺជា​កត្តា​ចម្បង​មួយ​ដែល​ជះឥទ្ធិពល​ដល់​ដង្ហើម​របស់​យើង​។​ ​ប្រភេទ​អាហារ​ដូចជា​ ​ខ្ទឹមស​ ​ខ្ទឹមបារាំង​ ​ឈីស​ ​អាហារ​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់​ ​សុទ្ធតែ​ធ្វើ​ឱ្យ​កូនក្មេង​មាន​ក្លិន​មាត់​មិនល្អ​។​ ​

​៨​.​ថ្នាំ​៖​ ​ការ​បន្ត​ប្រើ​ថ្នាំ​ផ្សះ​ក្នុងរយៈពេល​មួយ​ខែ​ ​ក៏អាច​ធ្វើ​ឱ្យ​ក្មេង​មាន​ក្លិន​មាត់​មិនល្អ​ដែរ​។​ ​យ៉ាងណាមិញ​ ​បញ្ហា​ក្លិន​មាត់​រយៈពេល​វែង​ចំពោះ​កូនក្មេង​ ​ត្រូវការ​ការ​ព្យា​បានឱ្យ​បាន​ត្រឹមត្រូវ​ ​ដោយ​គ្រូពេទ្យ​ជំនាញ​៕​

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​