​ប្រហែល​មាន​ឪពុក​ម្តាយ​មួយចំនួន​គិតថា​ ​កូន​ទើប​មាន​អាយុ៦ខែ​ ​មិន​គួរ​ផ្តល់​អាហារ​រឹង​ ​(​solid​ ​foods​)​មួយចំនួន​ជារបប​អាហារសម្រាប់ពួកគេ​នោះ​ទេ​។​ ​នៅក្នុង​អាយុ​ប៉ុណ្ណេះ​ ​ទារក​គួរទទួល​បាន​របប​អាហា​បន្ថែម​ ​ក្រៅពី​ទឹកដោះម្តាយ​ ​ដូចជា​ ​បន្លែ​ ​ផ្លែឈើ​ ​ធញ្ញជាតិ​ ​ជាដើម​។​ ​លោកអ្នក​ ​គួរតែ​ជ្រើសរើស​យក​របប​អាហារ​ ​ដែល​សម្បូរ​សារធាតុ​ចិញ្ចឹម​ ​និង​មាន​សារៈ​ប្រយោជន៍​ចំពោះ​សុខភាព​ទារក​។​

ថ្ងៃនេះ​ ​គេហទំព័រ​ ​កូនក្មេង​ ​www.konkmeng.com​ ​សូម​លើកយក​អត្ថ​ប្រយោជន៍​របស់​ផ្លែ​គី​វី​(​Kiwi​)​សម្រាប់​ជារបប​អាហារ​បន្ថែម​ផ្តល់​ឱ្យ​ទារក​ញ៉ាំ​៖​

អត្ថបទគួរអាន៖ អត្ថ​ប្រយោជន៍​របស់​ផ្លែ​គី​វី​ ​(​Kiwi​)​ ​ចំពោះ​សុខភាព​ស្រ្តី​មានផ្ទៃពោះ​

​១​.​តើ​ពេលណា​គួរ​ផ្ដល់​ផ្លែ​គី​វី​ឱ្យ​ទារក​ញ៉ាំ​?​
​•​ ​គួរ​ផ្តល់​ផ្លែ​គី​វី​ ​ជារបប​អាហារ​បន្ថែម​ ​អំឡុង​ពេល​ទារក​មាន​អាយុ​ពី៨​ ​ទៅ១០ខែ​។​
​•​ ​ប្រសិនបើ​ទារក​ធ្លាប់​មាន​ប្រតិកម្ម​អា​លក្ស៊ី​អាហារ​ ​(​food​ ​allergies​)​ ​ឬ​ឡើង​កន្ទួល​ដោយសារ​ការប្រើ​កន្ទប​ ​លោកអ្នក​គួរ​ផ្ដល់​ផ្លែឈើ​ជារបប​អាហារ​ ​នៅពេល​ទារក​មាន​អាយុ​ចន្លោះ​ពី១០ទៅ១២ខែ​។​
​•​ ​ក្នុងករណី​គ្រួសារ​លោកអ្នក​ ​ធ្លាប់​មាន​ប្រតិកម្ម​អា​លក្ស៊ី​ជាមួយ​និង​ផ្លែ​គី​វី​នេះ​ ​លោកអ្នក​គួរតែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ ​មុន​សម្រេច​ផ្តល់​ផ្លែ​គី​វី​ជារបប​អាហារ​សម្រាប់​ទារក​។​
​•​ ​ទោះបីជា​ផ្លែឈើ​ធម្មជាតិ​មាន​ជាតិ​អា​លក្ស៊ី​ ​អាច​បណ្តាល​ឱ្យ​មាន​ប្រតិកម្ម​ក្លាយជា​អា​លក្សី​លើ​បបូរមាត់​ ​ឬ​កំ​បេះ​គូទ​របស់​ទារក​ក្តី​ ​តែ​ជាទូទៅ​ផ្លែឈើ​ ​ឬ​ផ្លែ​គី​វី​ ​សម្បូរ​ជីវជាតិ​ល្អ​សម្រាប់​បំប៉នសុខភាព​ទារក​។​

អត្ថបទគួរអាន៖ អត្ថ​ប្រយោជន៍​ទាំង៧​ ​មាននៅ​ក្នុង​ផ្លែឈើ​ក្រៀម​ ​ជា​ជំនួយ​ដ៏​ល្អ​សម្រាប់​សុខភាព​ទារក​

​២​.​សារធាតុ​ចិញ្ចឹម​ដែល​មាននៅ​ក្នុង​ផ្លែ​គី​វី​ ​(​Nutritional​ ​Facts​ ​Of​ ​Kiwi​)​
​•​ ​វីតាមីនC​ ​(​vitamin​ ​C​)​ ​៦៣.៩៦មី​លី​ក្រាម​
​•​ ​វីតាមីនK​ ​(​vitamin​ ​K​)​ ​២៧.៨១មី​លី​ក្រាម​
​•​ ​សារធាតុ​ស្ពាន់​ ​(​copper​)​ ​០.០៩មី​លី​ក្រាម​
​•​ ​ជាតិ​សរសៃ​ ​(​fiber​)​ ​២.០៧ក្រាម​
​•​ ​វីតាមីនE​ ​(​Vitamin​ ​E​)​ ​១.០១មី​លី​ក្រាម​
​•​ ​ប៉ូតាស្យូម​ ​(​potassium​)​ ​២១៥.២៨​ ​មី​លី​ក្រាម​
​•​ ​អាស៊ីត​ហ្វ​លី​ក​ ​(​folate​)​ ​១៧.២៥​
​•​ ​ម៉ា​ញ៉េស្យូម​ ​(​manganese​)​ ​០.០៧មី​លី​ក្រាម​

អត្ថបទគួរអាន៖ អាហារ៥ប្រភេទ​ ​មានគុណ​ប្រយោជន៍​សម្រាប់​សុខភាព​ទារក​ ​ទើប​មាន​អាយុ៥ខែ​

​៣​.​អត្ថ​ប្រយោជន៍​របស់​ផ្លែ​គី​វី​សម្រាប់​សុខភាព​ទារក​
​•​ ​ផ្លែ​គី​វី​ ​(​Kiwi​)​សម្បូរ​ដោយ​វីតាមីនC​ ​វីតាមីនA​ ​ប៉ូ​តាម​ស្យូម​(​Potassium​)​ ​ជាតិ​សរសៃ​(​Fiber​)​ ​អាស៊ីត​ហ្វ​លិក​(​Folate​)​ ​និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​(​Antioxidants​)​។
​•​ ​ផ្លែ​គី​វី​មួយ​ផ្លែ​ផ្តល់​នូវ​ជាតិ​វីតាមីនC​ ​ចំនួន២៣ភាគរយ​ ​ដែល​អាច​ជួយ​បង្កើន​ភាព​សាំ​ ​បង្កើន​ការ​ស្រូប​យកជាតិ​ដែក​ពី​អា​ហារ​ផ្សេង​ៗ​ ​និង​អាច​ព្យាបាល​របួស​បាន​ផង​ដែរ​។​
​•​ ​ផ្លែ​គី​វី​អាច​ជួយ​ទារក​ពី​បញ្ហា្​កទល់​លាមក​ ​និង​សម្បូរទៅដោយ​សារធាតុ​ប្រឆាំង​នឹង​ជំងឺ​ ​ហើយ​ផ្ដល់​ ​RDA​ ​ចំនួន១៦​%​សម្រាប់​ជាតិ​សរសៃ​។​ ​(​RDA​ ​កម្រិត​នៃ​សារធាតុ​ចិញ្ចឹម​ ​Recommended​ ​Dietary​ ​Allowance​ ​គឺជា​បរិមាណ​ច្បាស់លាស់​នៃ​សារធាតុ​ចិញ្ចឹម​ ​អ្នក​គួរតែ​ទទួល​បាន​ទៅតាម​អាយុ​ ​ភេទ​ ​និង​ស្ថានភាព​របស់​មនុស្សយើង​ម្នា​ក់ៗ​)​។​

អត្ថបទគួរអាន៖ អាហារ១៣ប្រភេទ​ ​ដែល​ស្ត្រី​កំពុង​ពរ​ពោះ​ ​ចាំបាច់​ត្រូវ​ទទួលទាន​

​•​ ​គី​វី​ ​ជា​ផ្លែឈើ​សម្បូរទៅដោយ​ ​Phytonutrients​ ​ដែល​ជួយ​ជួសជុល​ ​DNA​ ​និង​ជួយ​ប្រឆាំង​និង​ជំងឺមហារីក​។​
​•​ ​ផ្លែ​គី​វី​ជួយការ​ពារ​មិន​ឱ្យ​កើតមាន​ជំងឺហឺត​ ​បញ្ចុះ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ ​និង​ជួយ​កាត់បន្ថយ​ហានិភ័យ​កំណក​ឈាម​នៅ​ដំណាក់កាល​ចុងក្រោយ​ផង​ដែរ​។​
​•​ ​ផ្លែ​គី​វី​ផ្ដល់RDAចំនួន១០​%​នៃ​អាស៊ី​ត​ហ្វូ​លិក​ ​(​Folate​)​ ​និងRDAចំនួន១០​%​នៃ​វីតាមីនE​។​
​•​ ​គី​វី​ជា​ផ្លែឈើ​សម្បូរទៅដោយ​ ​កាល់​ស្យួម​,​ ​ជាតិ​ដែក​,​ ​ជាតិ​ក្រុ​មី​ញ៉ូម​(​chromium​)​,​ ​ស្ពាន់​,​ ​ប៉ូតាស្យូម​,​ ​ម៉ា​ញ៉េស្យូម​ ​និង​ស័ង្កសី​។​

​៤​.​តើ​ពេលណា​ដែល​លោកអ្នក​មិន​គួរ​ផ្ដល់​ផ្លែ​គី​វី​ដល់​ទារក​ញ៉ាំ​?​
​ប្រសិន​ទារក​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយនឹង​ផ្លែឈើ​មួយចំនួន​ ​ដូចជា​ ​ផ្លែ​ល្ហុង​ ​ផ្លែ​ម្នាស់​ ​គ្រាប់ល្ង​ ​ជាដើម​ ​លោកអ្នក​មិន​ត្រូវ​ផ្តល់​ផ្លែ​គី​វី​ជារបប​អាហារ​សម្រាប់​ទារក​នោះ​ទេ​ ​ព្រោះ​ប្រតិកម្ម​បែបនេះ​ ​ក៏អាច​កើតមាន​ចំពោះ​ផ្លែ​គី​វី​ផង​ដែរ​។​

​ការ​ប្រតិកម្ម​ពី​ផ្លែ​គី​វី​ភាគច្រើន​ ​កើតមាន​ចំពោះ​ទារក​ដែល​គ្រុនក្ដៅ​(​រលាក់​ទងសួត​)​។​ ​ផ្លែឈើ​មួយចំនួន​ដូចជា​ ​ផ្លែ​គី​វី​ ​ផ្លែក្រូច​ ​ផ្លែ​ស្ត្រូបឺ​រី​ ​ក៏អាច​ធ្វើ​ឱ្យ​រលាក់​នៅ​ជុំវិញ​មាត់​ទារក​បាន​ផង​ដែរ​។​

អត្ថបទគួរអាន៖ អាហារ១០យ៉ាង​ ​មាន​អត្ថ​ប្រយោជន៍ច្រើន​ចំពោះ​សុខភាព​ទារក​អាយុ១៣ខែ​

​រោគសញ្ញា​ដែល​បង្ហាញ​ពី​ប្រតិកម្ម​អា​លក្ស៊ី​ពី​ផ្លែ​គី​វី​ ​មាន​ដូចជា​ ​ឈឺ​មាត់​ ​ហើម​បបូរមាត់​ ​ឈឺ​អណ្តាត​ ​វិលមុខ​ ​ចង់​ក្អួត​។​ ​ប្រតិកម្ម​ធ្ងន់ធ្ងរ​ ​គឺ​ធ្វើ​ឱ្យ​ទា​ករ​ពិបាក​ក្នុង​ការដកដង្ហើម​ ​ហើយ​រោ​គស​ញ្ហា​អាច​លេចឡើង​ក្នុងរយៈពេល​ពីរ​ម៉ោង​បន្ទាប់ពី​ញ៉ាំអាហារ​រួច​។​

​ដើម្បី​ពិនិត្យ​ឱ្យ​ដឹង​ថា​ ​ទារក​មាន​ប្រតិកម្ម​បែប​ណា​ជាមួយ​ផ្លែ​គី​វី​ ​លោកអ្នក​គួរ​ផ្ដល់​អាហារ​ថ្មី​មួយផ្សេងទៀត​ ​ដោយ​មិន​លាយ​អាហារ​ថ្មី​នោះ​ជាមួយនឹង​ផ្លែ​គី​វី​ទេ​។​ ​ជា​ប្រការ​ល្អ​ ​លោកអ្នក​គួរតែ​បាន​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ពី​បញ្ហា​នេះ​ឱ្យ​បាន​ច្បាស់លាស់​ ​មុន​ផ្ដល់​ឱ្យ​កូនលោក​អ្នក​ញ៉ាំ​។​

​៥​.​តើ​លោកអ្នក​គួរ​ជ្រើសរើស​ផ្លែ​គី​វី​សម្រាប់​ទារក​ដូចម្ដេច​?​
​ការ​ជ្រើសរើស​យក​ផ្លែ​គី​វី​សី​រី​រាង្គ ​(​organic​ ​kiwi​)​ ​គឺ​ល្អ​បំផុត​ ​ហើយ​លោកអ្នក​មិន​ត្រូវ​ជ្រើស​យក​ផ្លែ​គី​វី​ដែល​មានស្នាម​ជាំ​ ​ស្នាម​បែក​ ​ឬ​ប្រេះ​នោះ​ទេ​។​ ​ដើម្បី​ជ្រើសរើស​ផ្លែ​គី​វី​ដែល​មាន​រសជាតិ​ឆ្ងាញ់​ ​លោកអ្នក​គួរ​ប្រើ​មេដៃ​សង្កត់​លើ​វា​ ​ដើម្បី​ឱ្យ​ដឹង​ថា​ ​តើ​វាមានស​ភាព​ទន់​ឬទេ​?​។​ ​

អត្ថបទគួរអាន៖ ៥វិធី​ ​ជួយ​ឱ្យ​កូន​ៗ​លោកអ្នក​ ​លូត​កម្ពស់​ជាង​មុន​

ម្យ៉ាងទៀត​ ​លោក​គួរ​ដាក់ផ្លែ​គី​វី​ក្នុង​ថង់​ជាមួយ​ផ្លែ​ចេក​ ​ផ្លែ​ប៉ោម​ ​និង​ផ្លែ​សារី​ ​ក្នុងរយៈពេល​ពីរ​ថ្ងៃ​ ​ដើម្បី​ឱ្យ​វា​ទុំ​ល្អ​។​ ​ផ្លែ​គី​វី​អាច​រក្សាទុក​ក្នុង​ទូទឹកកក​រយៈពេល​ពី​បី​ទៅ​បួន​សប្ដាហ៍​បាន​៕​

​ប្រែ​សម្រួល​ដោយ​៖​ ​សិន​ ​សុភាព​
​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​