​ប៉ាគីស្ថាន​ ​ជារ​ដ្ឋ​អធិបតេយ្យ​ដែល​តែងតែ​ប្រឈមមុខនឹង​វិសមភាព​យេនឌ័រ​ ​និងសាសនា​ ​(​ការ​មាន​សិទ្ធិ​ ​ឬ​ការ​ផ្តល់​តម្លៃ​មិន​ស្មើគ្នា​នៅក្នុង​សង្គម​រវាង​បុរស​ ​និង​ស្ត្រី​)​។​ ​កម្រិត​អប់រំ​របស់​ស្ត្រី​នៅក្នុង​ប្រទេស​មួយ​នេះ​ ​គឺ​មានកម្រិត​ទាប​បំផុត​លើ​ពិភពលោក​។​ ​៥៨​%​នៃ​ស្រ្ដី​ភេទ​ ​ត្រូវ​បាន​រងគ្រោះ​ដោយសារ​ការ​ជះទឹក​អាស៊ីត​។​

​នៅ​ពី​ខាងក្រោយ​វិសមភាព​យេនឌ័រ​ ​និង​ការជិះជាន់​ដ៏​អាក្រក់​នៅក្នុង​ប្រទេស​ ​ក្មេងស្រី​ប៉ាគីស្ថាន​មួយ​រូប​ឈ្មោះ​ ​Malala​ ​Yousafzai​ ​បាន​ក្រោក​ឡើង​តស៊ូ​ ​បញ្ចេញមតិ​ ​និង​មាន​ភាព​សកម្ម​យ៉ាងសកម្ម​ ​ក្នុង​ការ​ទាមទារ​នូវ​សមភាព​យេនឌ័រ​សម្រាប់​ស្រ្ដី​ភេទ​ ​ជាពិសេស​ ​គឺ​សិទ្ធិ​ទទួល​បានការ​អប់រំ​សម្រាប់​ស្ត្រី​។​ ​នៅក្នុង​អាយុ១៤ឆ្នាំ​ ​គឺ​នៅ​ឆ្នាំ២០១៤ ​នាង​ទទួល​បាន​ពានរង្វាន់​ណូបែល​សន្ដិ​ភាព​ ​ហើយក៏​ជា​មនុស្ស​ស្រី​ទីមួយ​មាន​វ័យក្មេង​ជាងគេ​ ​ដែល​ទទួល​បាន​កិត្តិយស​កម្រិត​ថ្នាក់​ពិភពលោក​។​

អត្ថបទគួរអាន៖ វ័យ​ទើបតែ១៦ឆ្នាំ​ ​កុមារ​ ​បា​ហ្ស៊ី​ ​ក្លាយជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់​ ​ល្បីល្បាញ​ក្នុង​ពិភព​បច្ចេកវិទ្យា​

​តើ​ ​Malala​ ​Yousafzai​ ​ជា​នរណា​ឱ្យ​ប្រាកដ​?​ ​តើ​នាង​បាន​ធ្វើអ្វី​ខ្លះ​សម្រាប់​ស្រ្ដី​ពិភពលោក​?​
​Malala​ ​កើត​នៅ​ទី​ក្រុង​មីន​ហ្កូ​រ៉ា​ ​(​Mingora​)​ ​ប្រទេស​បា​គី​ស្ថាន​ ​នៅ​ថ្ងៃទី១២​ ​ខែកក្កដា​ឆ្នាំ១៩៩៧​ ​គិត​មកដល់​ចុងឆ្នាំ២០១៩នេះ​ ​នាង​ទើបតែ​មាន​អាយុ២២ឆ្នាំ​ប៉ុណ្ណោះ​។​ នៅក្នុង​សង្គម​ប៉ាគីស្ថាន​ ​ការដែល​កើតជា​ក្មេងស្រី​ ​គឺ​មិនមែន​ជា​សំណាង​ក្នុង​ជីវិត​ឡើយ​។​ ​ទោះ​យ៉ាងណា​ ​គឺជា​សំណាង​របស់​ ​Malala​ ​Yousafzai​ ​ដែល​កើត​ក្នុង​គ្រួសារ​មួយ​មាន​ឪពុក​ជា​គ្រូបង្រៀន​ ​ហើយ​បាន​ចិញ្ចឹម​ ​និង​ផ្តល់​ការអប់រំ​ដល់​នាង​ស្មើភាព​ដូច​កូនប្រុស​ដែរ​។​​អ្វី​ៗ​ត្រូវ​បាន​ផ្លាស់ប្ដូរ១៨០ដឺក្រេ​ ​ក្រោយពី​ពួក​តា​លីបង់​ ​(​តា​លីបង់​ជា​ក្រុម​ឧទ្ទាម​អ៊ី​ស្លាម​ជ្រុលនិយម​ ​ដែល​បច្ចុប្បន្ន​មាន​មូលដ្ឋាន​ធំ​នៅក្នុង​តំបន់​ភ្នំ​ជាប់​សងខាង​ព្រំដែន​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​ ​និង​ប៉ាគីស្ថាន​)​ ​បាន​ចូលកាន់​កាប់​ភូមិ​ដែល​នាងរស់​នៅ​។​ ​ពួក​តា​លីបង់​ ​បាន​បង្កើត​បំរាម​ជាច្រើន​ករណី​ ​ដូចជា​សិទ្ធិ​ក្នុង​ការ​មាន​ទូរទស្សន៍​ផ្ទាល់ខ្លួន​ ​លេង​តន្រ្ដី​ ​និង​ដាក់ទណ្ឌកម្ម​ទៅលើ​ជន​ណា​ដែល​មិន​ស្ដាប់បញ្ជា​។​

អត្ថបទគួរអាន៖ ការ​វិនិយោគ​លើ​សិទ្ធិ​កុមារ​ ​ជួយ​ឱ្យ​កម្ពុជា​ទទួល​បានការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​រឹងមាំ​ ​និង​យូរអង្វែង​

​មិនយូរ​ប៉ុន្មាន​ ​ក្រោយ​ការវាយប្រហារ​របស់​ក្រុម​តា​លីបង់​ ​ទៅលើ​សាលា​អប់រំ​ស្ត្រី​ ​នៅ​ខែកញ្ញា​ ​ឆ្នាំ២០០៨​ ​កុមារី​ ​ម៉ា​ឡា​ឡា​ ​(​Malala​)​ដែល​ទើប​មាន​វ័យ​ត្រឹមតែ១១ឆ្នាំ​ ​បាន​ចេញមុខ​និយាយ​នៅចំពោះមុខ​មនុស្សជា​ច្រើន​ ​នៅក្នុង​ទីក្រុង​ ​Peshawar​ ​នៃ​ប្រទេស​ប៉ាគីស្ថាន​ ​ដោយ​កុមារី​រូប​នេះ​ ​បា​នប​រិយា​នៅក្នុង​ប្រធានបទ​ថា​«ហេតុអ្វី​ពួក​តា​លីបង់​ ​ហ៊ាន​បិទ​សិទ្ធិ​សេរីភាព​របស់ខ្ញុំ​ក្នុង​ការសិក្សា​?​»​ក្រោយ​ហ៊ាន​ចេញមុខ​និយាយ​ជា​សាធារណៈ​ ​នៅក្នុង​ប្រទេស​ហើយ​នោះ​ ​នៅដើម​ឆ្នាំ២០០៩​ ​កុមារី​ ​ម៉ា​ឡា​ឡា​ ​បាន​ចាប់ផ្តើម​បញ្ចេញ​ព័ត៌មាន​ ​អំពី​ជីវិត​រស់​ក្រោម​ការ​គំរាមកំហែង​របស់​ពួក​តា​លីបង់​ ​ទៅកាន់​សារព័ត៌មាន​អង់គ្លេស​ ​BBC​ ​ហើយ​នាង​ប្រើ​ឈ្មោះ​ក្លែងក្លាយ​ ​Gul​ ​Makai​ ​ដើម្បី​លាក់​អត្តសញ្ញាណ​ផ្ទាល់ខ្លួន​។​

អត្ថបទគួរអាន៖ ក្នុង​សតវត្ស​ទី២១នេះ​ ​តើ​យើង​ ​រួម​ទាំង​កូន​ៗរបស់យើងផង ​ត្រូវ​ចេះ​ជំនាញ​អ្វីខ្លះ​?​

​នៅ​ថ្ងៃទី០៩​ ​ខែតុលា​ ​ឆ្នាំ២០១២​ ​មាន​បុរស​តា​លីបង់​ម្នាក់​ ​បាន​ពាក់​ម៉ាស​ ​និង​កាន់​កាំភ្លើង​នៅនឹង​ដៃ​ ​ហើយ​ព្យាយាម​បាញ់ប្រហារ​សំដៅ​ទៅលើ​រូប​នាង​។​ ​ការ​បាញ់ប្រហារ​នៅពេល​នោះ​ ​មិនបាន​ធ្វើ​ឱ្យ​នាង​បាត់បង់ជីវិត​ក៏​ពិតមែន​ ​តែ​ក្មេងស្រី​រូប​នេះ​ត្រូវ​សន្លប់​បាត់បង់​ស្មារតី​អស់​រយៈពេល១០ថ្ងៃ​ ​និង​ត្រូវ​បាន​ជួយសង្គ្រោះ​ដោយ​មន្ទីរពេទ្យ​ ​Birmingham​ ​ប្រទេស​អង់គ្លេស​។​ ​សារព័ត៌​មាន​ល្បី​ៗ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ ​បាន​នាំគ្នា​ចុះផ្សាយ​អំពី​ការ​បាញ់ប្រហារ​ទៅលើ​កុមារី​ ​Malala​ ​ដែល​ធ្វើ​ឱ្យ​កក្រើក​ស្ទើរ​ទូទាំង​ពិភពលោក​។​ក្មេងស្រី​ប៉ាគីស្ថាន​ដ៏​អង់អាច​ក្លាហាន​រូប​នេះ​ ​និង​ក្រុម​គ្រួសារ​បាន​សិទ្ធិជ្រកកោន​ ​និង​រស់នៅ​ប្រទេស​អង់គ្លេស​។​ ​ក្រោយ​ជាសះស្បើយ​ ​កុមារី​ ​ម៉ា​ឡា​ឡា​ ​មិនព្រម​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ ​នៅក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ ​និង​ការ​ទាមទារ​សិទ្ធិ​សេរីភាព​ ​ការ​ទទួល​បានការ​អប់រំ​សម្រាប់​ស្ត្រី​នោះ​ទេ​។​

អត្ថបទគួរអាន៖ ក្មេងប្រុស​ប៉ាគីស្ថាន​អាយុ១២ឆ្នាំ​ ​ក្លាយជា​អ្នក​និយាយលើក​ទឹកចិត្ត​ដ៏​មាន​ប្រជាប្រិយ​ភាព​

​នៅ​ឆ្នាំ២០១៣​ ​គឺ៩ខែក្រោយ​ពី​ការ​បាញ់ប្រហារ​បំណង​ផ្តាច់​ជីវិត​របស់​នាង​ពី​ក្រុម​តា​លីបង់​ ​កុមារី​ ​ម៉ា​ឡា​ឡា​ ​បាន​ថ្លែង​សុន្ទរកថា​មួយ​ ​នៅ​អង្គការសហប្រជាជាតិ​ ​ដែល​ផ្ដោត​សំខាន់​លើ​សិទ្ធិ​ក្នុង​ការ​ទទួល​បានការ​អប់រំ​របស់​ស្ដ្រី​ទូទាំង​ពិភពលោក​ ​បំផុស​ឱ្យ​មេដឹកនាំ​ពិភពលោក​ទាំងអស់​ ​ផ្លាស់ប្ដូរ​នូវ​គោលនយោបាយ​របស់​ខ្លួន​។​​ខ្លឹមសារ​គន្លឹះ​នៅក្នុង​សុន្ទរកថា​របស់​នាង​ ​បាន​គូសបញ្ជាក់​ថា​«​ពួក​ឧទ្ទាម​ខ្លាច​សៀវភៅ​ ​និង​ប៊ិច​ណាស់​។​ ​អំណាច​នៃ​ការអប់រំ​ ​គឺជា​ការ​បង្ក​ភាព​ភ័យខ្លាច​ចំពោះ​ពួកគេ​ ​(​ក្រុម​តា​លីបង់​)​។​ ​ដូច្នេះ​ ​យើង​ត្រូវ​ចាប់ផ្ដើម​កាន់​ប៊ិច​ ​សៀវភៅ​ឡើង​ ​ព្រោះ​វា​ ​គឺជា​អាវុធ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​យើង​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ពួក​ឧទ្ទាម​ផ្តាច់​ការ​»​។​

អត្ថបទគួរអាន៖ ញាក់សាច់​!​ ​អាយុ​មិន​គ្រប់១០ឆ្នាំ​ផង​ ​តែ​អាច​ធ្វើ​រឿង​ដែល​មនុស្ស​រាល់គ្នា​មិន​អាច​ធ្វើ​បាន​

​ក្រោម​សកម្មភាព​ដ៏​ពុះ​កញ្ច្រោល​ ​និង​ភាព​អង់អាច​ក្លាហាន​ ​ក្នុង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​សិទ្ធិ​សេរីភាព​របស់​ស្ត្រី​ប៉ាគីស្ថាន​ ​យុវតី​ ​ម៉ា​ឡា​ឡា​ ​(​Malala​ ​Yousafzai​)​ ​ត្រូវ​បាន​សភា​អ៊ឺ​រ៉ុប​ ​ប្រគល់​ពានរង្វាន់​ ​Sakharov​ ​Prize​ ​នៅ​ឆ្នាំ២០១៣​ ​និង​ក្លាយជា​ស្ត្រី​វ័យក្មេង​បំផុត​ក្នុង​លោក​ ​ដែល​ទទួល​បាន​ពានរង្វាន់​ណូបែល​សន្តិភាព​ ​នៅ​ឆ្នាំ២០១៤​ ​ក្នុង​អាយុ​ត្រឹមតែ១៧ឆ្នាំ​ប៉ុណ្ណោះ​។​​ក្រោយមក​នៅ​ឆ្នាំ២០១៧​ ​ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​ ​លោក​ ​Antonio​ ​Guterres​ ​បាន​ចាត់តាំង​យុវតី​ ​ម៉ា​ឡា​ឡា​ ​ជា​អ្នកនាំ​ពាក្យ​សន្ដិ​ភាព​នៃ​អង្គការសហប្រជាជាតិ​ ​ដើម្បី​លើកកម្ពស់​ការអប់រំ​របស់​ក្មេងស្រី​ ​និង​ស្រ្ដី​ទូទាំង​ពិភពលោក​។​ ​ក្រៅពី​នេះ​ ​យុវតី​ប៉ាគីស្ថាន​រូប​នេះ​ ​ក៏បាន​បង្កើត​នូវ​មូលនិធិ​ ​Malala​ ​ដើម្បី​ជួយ​សង្រ្គោះ​ ​ឧប​ត្ថ​ម​ ​ផ្ដល់​សេរីភាព​ ​សុវត្ថិភាព​ ​និង​សមភាព​ការអប់រំ​ដល់​ក្មេងស្រី​ ​និង​ស្រ្ដី​ភេទ​ទូទាំង​ពិភពលោក​៕​

អត្ថបទគួរអាន៖ ឪពុក​ម្តាយ​គួរ​ធ្វើ​រឿង៣យ៉ាងនេះ​ ​បើ​ចង់ឱ្យ​កូន​បាន​ជោគជ័យ​ក្នុង​ជីវិត​ទៅ​អនាគត​

​ប្រែ​សម្រួល​ដោយ​៖​ ​ជា​ ​ស៊ាង​ប៊ូ​ ​
​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​