អ្វីដែលអ្នកបរិភោគ និងផឹក កំឡុងពេលមានផ្ទៃពោះមានឥទ្ធិពលយ៉ាង​​ខ្លាំងលើការលូតលាស់របស់កូនអ្នក។ ពេលខ្លះ ការពិសារភេសជ្ជៈ មានភាពងាយស្រួលជាងការញ៉ាំចំណី ជាពិសេសក្នុងកំឡុងពេល៣ខែដំបូង។ប៉ុន្តែវាមានសារៈសំខាន់ណាស់សម្រាប់ការពិសារភេសជ្ជៈជួយឲ្យមានសុខភាពល្អនិងជំរុញដល់ការលូតលាស់របស់ទារកដែលនៅក្នុងផ្ទៃ។ភេសជ្ជៈទាំងអស់សុទ្ធតែមានអត្ថប្រយោជន៍ខុសៗគ្នា។ខាងក្រោមនេះជាភេសជ្ជៈសុខភាព៦ប្រភេទសម្រាប់អ្នកមានផ្ទៃពោះ៖

  • ទឹក: ការផឹកទឹកច្រើន ជួយឲ្យមានសុខភាពល្អ។ នេះ ជាការពិតមួយចំពោះមនុស្សទូទៅ មិនមែន តែសម្រាប់អ្នកមានផ្ទៃពោះនោះទេ។ ប៉ុន្តែក្នុងកំឡុងពេលពរពោះ តម្រូវការទឹកកើនឡើងច្រើន ជាងធម្មតា។ ទឹកជាសារធាតុសំខាន់សម្រាប់សុខភាពកោសិកាឈាមដែលជាកត្តាមួយនាំឲ្យមានការឆ្លងទន្លេមិនគ្រប់ខែ ចំពោះស្ត្រីមួយចំនួន។
  • ទឹកដូង: ទឹកដូង អាចជួយការពារបញ្ហាកង្វះជាតិទឹក។ ទឹកដូង ជាភេសជ្ជៈធម្មជាតិមួយប្រភេទ។ វា ក៏មានប្រយោជន៍សម្រាប់ការបំពេញជាតិអំបិលនៅក្នុងខ្លួនផងដែរ។
  • ទឹកក្រូចឆ្មារ: វិធីល្អក្នុងការបំពេញទឹកនៅក្នុងខ្លួនឲ្យបានគ្រប់គ្រាន់គឺទឹកក្រូចឆ្មារមួយកែវអាចជួយបាន។ វាក៏ផ្តល់នូវវីតាមីនសេដល់រាងកាយផងដែរ។ ប្រសិនបើអ្នកចាញ់កូន ទឹកក្រូចឆ្មារ ក៏ជាជម្រើសល្អមួយសម្រា់បអ្នកដែរ។
  • ទឹកដោះគោ ឬភេសជ្ជៈមានទឹកដោះគោ៖ ទឹកដោះគោមួយកែវក្នុងមួយថ្ងៃ អាចជួយឲ្យអ្នកមានសុខភាពល្អ និងរាងកាយមាំមួនចំពោះស្រ្តីមានផ្ទៃពោះ ក៏ដូចជាមនុស្សទូទៅ។ ប្រសិនបើ អ្នកមិនចេះផឹកទឹកដោះគោសុទ្ធ អ្នកអាចសាកល្បងផឹកភេសជ្ជៈមានជាតិទឹកដោះគោ ដូចជាទឹកផ្លែឈើក្រឡុកជាមួយទឹកដោះគោ និងអាហារមានជាតិទឹកដោះគោផ្សេងៗទៀត។ ភេសជ្ជៈទាំងនេះ សម្បូរទៅដោយជាតិកាល់ស្យូម ប្រូតេអ៊ីន និងវីតាមីន B12 ដែលជាសារធាតុសំខាន់ខ្លាំងក្នុងពេលមានផ្ទៃពោះនិងសម្រាប់ការលូតលាស់របស់ទារកនៅក្នុងផ្ទៃ។
  • ទឹកផ្លៃឈើគ្រប់ប្រភេទ៖ យើងសុទ្ធតែដឹងហើយថា ផ្លៃឈើល្អសម្រាប់សុខភាពយើងទាំងអស់គ្នា។ ប៉ុន្តែសម្រាប់ស្រ្តីមានផ្ទៃពោះ ទឹកផ្លែឈើស្រស់ គឺល្អខ្លាំងបំផុត។
  • ទឹកបន្លៃ៖ ស្រ្តីមួយចំនួនមិនចូលចិត្តបន្លៃទេ ប៉ុន្តែអ្នក ត្រូវការបន្លៃដើម្បីរក្សាតុល្យភាពអាហារក្នុងកំឡុងពេលមានផ្ទៃពោះ។ វិធីល្អបំផុត ដើម្បីបញ្ចូលបន្លៃទៅក្នុងរបបអាហាររបស់អ្នកគឺ ទឹកបន្លៃ។ មានរូបមន្តទឹកបន្លៃរាប់រយមុខ ដែលអ្នកអាចសាកល្បងបាន ដូចជាទឹកការ៉ុត ទឹកបន្លៃពណ៌បៃតង ជាដើម។

សូមគិតដល់របបអាហាររបស់អ្នកឱ្យបានត្រឹមត្រូវក្នុងកំឡុងពេលពរពោះ៕