​១​.​តើ​សាលា​មត្តេយ្យ​គឺជា​អ្វី​?​
​សាលា​មត្តេយ្យ​ ​គឺជា​កន្លែង​មួយ​សម្រាប់​ទទួល​មើលថែ​ ​បង្ហាត់​បង្រៀន​ក្មេង​ៗ​ ​ដែល​មាន​អាយុ​មិនទាន់​គ្រប់​អនុញ្ញាត​ឱ្យ​រៀន​នៅ​សាលាបឋមសិក្សា​បាន​។​ ​បច្ចុប្បន្ន​ ​អាណាព្យាបាល​ដែល​រវល់​នឹង​ការងារ​ច្រើន​ ​ឬមួយ​ចង់​ឱ្យ​កូន​ៗ​ទទួល​បានការ​អប់​រំ​បណ្ដើរ​ៗ​ ​មុននឹង​ពួកគេ​ចូល​ថ្នាក់​បឋមសិក្សា​ ​ភាគច្រើន​គឺ​តែង​យកកូន​ទៅ​ដាក់​នៅ​សាលា​ឯកជន​។​ ​សាលា​មត្តេយ្យ​កូនក្មេង​ឯកជន​ជាទូទៅ​ ​ទទួល​ឱ្យ​ចុះឈ្មោះ​ចូលរៀន​សម្រាប់​កុមារ​ដែល​មាន​អាយុ​ចាប់ពី២ឆ្នាំ​ឡើង​ ​ប៉ុន្ដែ​នេះ​ក៏​អាស្រ័យ​លើ​លក្ខខណ្ឌ​នៃ​សាលា​នី​មួយ​ៗ​ផង​ដែរ​។​

​២​.​តើ​សាលា​មត្តេយ្យ​មាន​សារៈសំខាន់​ដែរ​ឬទេ​?​ ​
​ការសិក្សា​មួយ​បាន​បង្ហាញថា​ ​កុមារ​ដែល​ឆាប់​ចូលរៀន​ ​នឹង​ធ្វើ​ឱ្យ​សមត្ថភាព​នៃ​ការ​គិត​ ​ការពិចារណា​បាន​ប្រសើរ​ជាង​ក្មេង​ដែល​ចូលរៀន​យឺតយ៉ាវ​ ​ព្រមទាំង​កាត់បន្ថយ​នៅក្នុង​ការ​រៀន​ត្រួតថ្នាក់​ ​ជាដើម​។​ ​មិន​តែប៉ុណ្ណោះ​ ​មានការ​សិក្សា​ខ្លះទៀត​រក​ឃើញថា​ ​សិស្ស​ដែល​បាន​ចូល​ថ្នាក់​មត្តេយ្យ​ទាំង​វ័យក្មេង​ ​នៅពេលអនាគត​ ​ឱកាស​ធ្លាក់ខ្លួន​ប្រឡូក​ក្នុង​សង្គម​ក្មេង​ទំនើង​មាន​ភាគរយ​តិចតួច​បំផុត​ ​ព្រោះ​ពួកគេ​ទទួល​បានការ​អប់រំ​ ​និង​សិក្សា​នូវ​ជំនាញ​ដែល​ពាក់ព័ន្ធ​នឹង​សីលធម៌​ ​និង​ឥរិយាបថ​នៅក្នុង​ការរស់នៅ​ជាដើម​។​​៣​.​វិធី​ជ្រើសរើស​សាលា​មត្តេយ្យ​សម្រាប់​កូន​ៗ​លោកអ្នក​
​ឪពុក​ម្តាយ​គួរតែ​ជ្រើសរើស​សាលា​មត្តេយ្យ​ ​សម្រាប់​កូន​ជាទី​ស្រលាញ់​របស់​លោកអ្នក​ ​ដោយ​ផ្អែកលើ​គុណភាព​គ្រូ​ ​កម្មវិធី​សិក្សា​ ​វិធី​សា​ស្រ្​ដ​អប់រំ​ ​គោលការណ៍​របស់​គ្រឹះស្ថានសិក្សា​ ​និង​ស្ថានភាព​ទូទៅ​ក្នុង​សាលា​ទាំងមូល​។​

​មុននឹង​លោកអ្នក​ជ្រើសរើស​សាលា​ណាមួយ​ ​គួរ​បាន​ជួបពិភាក្សា​សួរ​ព័ត៌មាន​ឱ្យ​បាន​ច្បាស់​អំពី​សាលា​ ​និង​ពិនិត្យ​សង្កេតមើល​បរិស្ថាន​នៃ​បរិវេណ​សាលា​ ​និង​អ្វី​ៗ​ផ្សេង​ៗ​ទៀត​របស់​សាលា​។​ ​លោកអ្នក​ត្រូវ​ប្រាកដ​ថា​ ​អ្វី​ដែល​សាលា​បាន​ផ្សព្វផ្សាយ​ ​និង​អ្វី​ដែល​លោកអ្នក​ឃើញ​ផ្ទាល់​ភ្នែក​ ​គឺ​មាន​ភាព​ដូចគ្នា​។​

​ម្យ៉ាងទៀត​ ​លោកអ្នក​ក៏​គួរតែ​ដើរមើល​ឱ្យ​បាន​យ៉ាងតិច​ក៏៤ទៅ៥សាលា​ដែរ​ ​ដើម្បី​យក​មក​ប្រៀបធៀប​មើល​ថា​ ​តើ​សាលា​ណាមួយ​ត្រូវ​នឹង​អ្វី​ដែល​លោកអ្នក​ចង់បាន​ ​និង​មានគុណ​ភាពល្អ​ដែល​អាច​ជួយ​បណ្តុះបណ្តាល​ឱ្យ​កូន​ៗ​លោកអ្នក​ទទួល​បានការ​អប់រំ​ល្អ​។​ ​ប្រាកដ​ណាស់​ ​ពេលខ្លះ​លោកអ្នក​ក៏​ត្រូវ​ផ្ទៀងផ្ទាត់​ជាមួយនឹង​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ផង​ដែរ​។​ការសិក្សា​រក​ឃើញថា​ ​គ្រូ​ដែល​មានកម្រិត​អប់រំ​ខ្ពស់​ ​នឹងអាច​ផ្ដល់​ការ​មើលថែ​ទាំ​ដែល​មានគុណ​ភាពល្អ​។​ ​លោកអ្នក​គួរ​ស្វែងរក​សាលា​មាន​គ្រូ​ ​មាន​សញ្ញាបត្រ​គរុ​សល្យ​ជំនាញ​ខាង​ការ​អភិវឌ្ឍ​កុមារ​រយៈពេល៤ឆ្នាំ​ ​ឬ​ផ្នែក​ណាមួយ​ដែល​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​កុមារ​។​ ​គ្រូបង្រៀន​ត្រូវ​មាន​ភាព​វិជ្ជមាន​ ​និង​យកចិត្ត​ទុកដាក់​លើ​ក្មេង​ៗ​ ​ដោយ​រក្សា​ស្នាមញញឹម​ជានិច្ច​ជាមួយ​ក្មេង​ ​ដឹកដៃ​ពួកគេ​ ​ព្យាយាម​ឆ្លើយសំនួរ​ដែល​ពួកគេ​ឆ្ងល់​ ​និង​មិន​បញ្ចេញ​អាកប្ប​កិរិយា​ស្អប់​ ​ធុញ​ ​ឬ​ស្រែក​ដា​ក់​ក្មេង​ៗ​ជាដើម​។​

​ចំពោះ​អាហា​រូ​បត្ថម្ភក៍​វិញ​ ​ក្នុងនាម​ជា​អាណាព្យាបាល​ក៏​ត្រូវ​ពិនិត្យមើល​ផង​ដែរ​ ​ចំពោះ​ចំណីអាហារ​ដែល​សាលា​នឹង​ផ្ដល់​ឱ្យ​កូន​របស់​លោកអ្នក​ញ៉ាំ​ ​ព្រោះ​សុខភាព​ក្មេង​ម្នា​ក់ៗ​អាច​នឹង​ខុសគ្នា​។​ ​ពេលខ្លះ​ ​សុខភាព​ពួកគេ​អាច​នឹង​ប្រតិកម្ម​ ​(​អា​ឡាក់​ស៊ី​)​ជាមួយ​អាហារ​ប្រភេទ​ខ្លះ​ក៏​ថា​បាន​។​ ​ចុច​តំណ​ភ្ជាប់​នេះ​ ​អាហារប្រតិកម្មប៉ះពាល់សុខភាពទារក ស្វែងយល់​ពី​ប្រភេទ​អាហារ​ដែល​អាច​មាន​ប្រតិកម្ម​ជាមួយនឹង​ទារក​!

​ក្រៅពី​នេះ​ ​លោកអ្នក​ក៏​ត្រូវ​ពិនិត្យមើល​ចំពោះ​កម្មវិធី​បង្រៀន​ ​សមត្ថភាព​ជំនាញ​របស់​គ្រូ​ ​សោ​ភាព​ ​ទីធ្លា​សាលា​ ​និង​ឧបករណ៍​សម្រាប់​ក្មេង​លេង​នានា​ ​ថា​តើ​វា​អាច​នឹង​ធ្វើ​ឱ្យ​កូនលោក​អ្នក​រីកចម្រើន​ ​ផ្នែក​ខួរក្បាល​ដែរ​ឬទេ​?​ ​ឧទាហរណ៍​ដូចជា​ ​ឧបករណ៍​ក្មេង​លេង​ដែល​អាច​ផ្ដល់​ចំណេះដឹង​ផ្នែក​វិទ្យា​សា​ស្រ្​ដ​ ​ដល់​ពួកគេ​ជាដើម​៕​ ​

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​