​ពិតប្រាកដ​ណាស់​ ​នៅ​អំឡុង​មានផ្ទៃពោះ​ ​ស្ត្រី​ត្រូវ​បានការ​យកចិត្ត​ទុកដាក់​ពី​ស្វាមី​ ​ពី​ក្រុម​គ្រួសារ​ ​និង​មានការ​ប្រុងប្រយ័ត្ន​ទ្វេដង​ ​ចំពោះ​ការប្រែប្រួល​ទម្លាប់​ ​ក៏ដូចជា​អារម្មណ៍​ ​ទឹកចិត្ត​ ​នៅក្នុង​ឥរិយាបទ​ ​របប​អាហារ​ ​ការ​ស្លៀកពាក់​ ​ជាដើម​។​

​រឿងរ៉ាវ​ទាំង8ចំណុច​ខាងក្រោម​នេះ​ ​គឺជា​អ្វី​ដែល​ស្វាមី​ ​ក្រុម​គ្រួសារ​ ​គួរ​មានការ​ប្រុងប្រយ័ត្ន​ ​ហើយ​ស្ត្រី​កំពុង​មានគភ៌​ខ្លួនឯង​ផ្ទាល់​ ​គួរ​ប្រុងប្រយ័ត្ន​ ​និង​គួរ​ដឹងផង​ដែរ​។​

អត្ថបទគួរអាន៖ ការ​ធ្វើលំ​ហាត់ប្រាណ​ ​និង​ប្រការ​គួរ​ជៀសវាង​ ​អំឡុង​ពេល​កំពុង​ពពោះ​

​១​.​ការ​លើក​របស់​ធ្ងន់​ៗ​ ​(​Don’t​ ​move​ ​a​ ​furniture​)
​ការ​លើក​របស់​ធ្ងន់​ៗ​ ​ត្រូវ​បាន​ហាម​យ៉ាង​ដាច់ខាត​ ​ក្នុង​ពេល​ពពោះ​។​ ​ការ​លើក​របស់​ធ្ងន់​ៗ​ធ្វើ​ឱ្យ​អ្នកម្តាយ​ ​ត្រូវ​បញ្ចេញ​កម្លាំង​ខ្លាំង​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​មាន​ចលនា​រញ្ជួយ​ដល់​ទារក​ក្នុង​ផ្ទៃ​ ​ហើយ​អាច​ធ្វើ​ឱ្យ​ទារក​ងាយ​នឹង​រលូត​។​២​.​កុំ​ស្លៀកពាក់​ខោអាវ​ដែល​មាន​សភាព​តឹង​ ​ឬ​រឹប​ខ្លាំង​ ​(​Don’t​ ​wear​ ​a​ ​Tankini​)​
​ស្ថិតនៅ​ក្នុង​ពេល​ពពោះ​ ​អ្នកម្តាយ​គ្រប់រូប​ ​មិន​គួរ​ស្លៀកពាក់​ខោអាវ​ដែល​តឹង​ ​ឬ​រឹប​រាង​ខ្លាំង​នោះ​ទេ​ ​ព្រោះ​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​។​ ​អ្នកម្តាយ​គួរតែ​ជ្រើសរើស​ខោអាវ​ដែល​មាន​ធូរ​រលុង​ល្ហើយ​ៗ​ ​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ទារក​ ​និង​ខ្លួនឯង​ផ្ទាល់​។​

អត្ថបទគួរអាន៖ តើ​គ្រឿង​សមុទ្រ​ល្អ​សម្រាប់​ស្ត្រី​មានផ្ទៃពោះ​ដែរ​ឬទេ​?​

​៣​.​កុំ​ភ្ញាក់ផ្អើល​ជាមួយ​សង្វារ​លើ​រាងកាយ​ ​(​Do​ ​not​ ​stress​ ​over​ ​stretch​ ​marks​)​
​ស្ត្រី​ភាគច្រើន​ក្នុងចំណោម​ស្ត្រី​ពពោះ​ ​ជា​រឿយ​ៗ​តែង​ភ្ញាក់ផ្អើល​ ​ធុញថប់​តប់ប្រមល់​ចំពោះ​រឿង​សង្វារ​ដែល​កើតមានឡើង​ទៅលើ​ដងខ្លួន​របស់​ពួកគេ​។​ ​ប៉ុន្តែ​ ​សភាព​បែប​នោះ​ ​គឺជា​ផល​ដែល​កើតឡើង​មក​ពី​ផ្ទៃពោះ​មាន​ភាព​សន្ធឹង​ធំជាង​មុន​ ​ដូច្នេះ​ ​បន្ទាប់ពី​សម្រាលកូន​រួច​ ​អ្នកម្តាយ​ភាគច្រើន​អាច​នឹង​ត្រឡប់​មក​ធម្មតា​វិញ​។​​៤​.​ជៀសវាង​ការ​ធ្វើដំណើរ​កម្សាន្ត​ ​(​Do​ ​not​ ​travel​)​
​ការ​ធ្វើដំណើរ​កម្សាន្ត​ក្នុងអំឡុងពេល​នេះ​ ​ប្រសិនបើ​មិន​ចាំបាច់​អ្នក​មិន​គួរ​ធ្វើ​ឡើយ​ ​ព្រោះ​ប្រសិនបើ​អ្នក​ចង់​ធ្វើដំណើរ​ទៅ​កន្លែងណា​មួយ​ ​អ្នក​ត្រូវ​ធ្វើការ​រៀបចំ​ឥវ៉ាន់​ ​វ៉ា​លី​ ​សម្លៀកបំពាក់​ ​និង​ប្រដាប់​ប្រដា​ផ្សេង​ៗ​ទៀត​ ​ដែល​ធ្វើ​ឱ្យ​អ្នក​រវល់​។​ ​លើស​ពីនេះ​ទៀត​ ​អ្នក​ត្រូវ​ចូលបន្ទប់​ទឹក​ប្រមាណ១០នាទី​ម្តង​ដែល​ធ្វើ​ឱ្យ​រំខាន​ប៉ះពាល់​ដល់​អ្នកដទៃ​។​ ​ម្យ៉ាងទៀត​ ​ក្លិន​អាហារ​មួយចំនួន​នៅ​តាម​ភោជនីយដ្ឋាន​ ​អាច​ធ្វើ​ឱ្យ​អ្នក​មិន​ស្រួលខ្លួន​បាន​។​

អត្ថបទគួរអាន៖ គ្រូពេទ្យ​៖​ ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ ​ទារក​កើត​ពី​ម្តាយ​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​

​៥​.​សូម​ដាក់​ខ្នើយ​ឱ្យ​បាន​ច្រើន​ ​(​Don’t​ ​skimp​ ​on​ ​the​ ​pillows​)​
​ការ​ដាក់​ខ្នើយ​ឱ្យ​បាន​ត្រឹមត្រូវ​ ​ពិតជា​មាន​សារៈសំខាន់​ណាស់​ ​ក្នុងអំឡុងពេល​មានផ្ទៃពោះ​។​ ​ការសម្រាក​ទៀតសោត​ ​ត្រូវ​មានការ​កល់​ខ្នើយ​នៅ​លើ​ក្បាល​ឱ្យ​រាង​ខ្ពស់​បន្តិច​ ​ព្រមទាំង​ដៃជើង​ទាំង​សខា​ង​ផង​ដែរ​ ​ដើម្បី​សម្រួល​ដល់​ការសម្រាក​បាន​ស្រួល​។​​៦​.​កុំ​ភ្លេច​រក​អ្នក​មក​នៅជា​មួយ​ ​(​ ​Don’t​ ​forget​ ​to​ ​hire​ ​a​ ​nanny​)​ ​
​ការ​រក​មនុស្ស​មក​នៅជា​មួយ​ ​ក្នុងអំឡុងពេល​មានផ្ទៃពោះ​ ​គឺជា​រឿង​ដ៏​សំខាន់​ ​និង​មាន​សារៈ​ប្រយោជន៍​បំផុត​។​ ​ជា​ធម្មតា​នៅពេល​មានផ្ទៃពោះ​ ​គ្រប់យ៉ាង​បាន​ផ្លាស់​ប្តូរ១៨០ដឺក្រេ​ ​មិនថា​ ​ការ​ហូបចុក​ ​ការ​ស្លៀកពាក់​ ​ការ​គេង​ ​អារម្មណ៍​ ​ទឹកចិត្ត​ ​។​ល​។​ ​

អត្ថបទគួរអាន៖ អាហារ១៣ប្រភេទ​ ​ដែល​ស្ត្រី​កំពុង​ពរ​ពោះ​ ​ចាំបាច់​ត្រូវ​ទទួលទាន​

​៧​.​កុំ​គិត​ស្មុគស្មាញ​ពេក​ ​(​ ​Don’t​ ​be​ ​too​ ​wedded​ ​in​ ​birth​ ​plan​)​
​ជា​រឿង​គួ​ឱ្យ​ឈឺក្បាល​ ​ធុញថប់​ ​នៅពេល​ស្ត្រី​មានផ្ទៃពោះ​ជាច្រើន​ ​ព្យាយាម​គិត​ស្មុគ្រ​ស្មាញ​អំពី​រឿង​ទាក់ទង​នឹង​កូន​ ​ដូចជា​ការ​ទទួលទាន​អ្វី​ ​រៀបចំខ្លួន​យ៉ាងម៉េច​ ​ស្លៀកពាក់​បែប​ណា​ ​ត្រូវ​ធ្វើខ្លួន​បែប​ណា​ជាដើម​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទារក​នៅក្នុង​ផ្ទៃ​ដោយ​ផ្ទាល់​ ​និង​ដោយប្រយោល​។​ ​ស្ត្រី​មានផ្ទៃពោះ​ ​គួរ​ជំនួស​មកវិញ​នូវ​ការ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​ ​ហើយ​អ្នក​ជុំវិញ​ ​ក៏​មិន​ត្រូវ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ ​និង​ទឹកចិត្ត​របស់​គាត់​ដែរ​។​

​៨​.​មិន​គួរ​ចិញ្ចឹមសត្វ​ ​(​ ​Don’t​ ​adopt​ ​any​ ​pets​)​
​ការ​ជ្រើសរើស​ចិញ្ចឹមសត្វ​ក្នុងអំឡុងពេល​ពពោះ​ ​មិនមែន​គឺជា​រឿង​ដែល​ត្រូវ​ធ្វើ​ឡើយ​ ​ព្រោះ​សត្វ​ចិញ្ចឹម​ត្រូវការ​ឱ្យ​អ្នក​ចំណាយពេល​វេលា​ជាមួយ​ពួកវា​ ​ដូចជា​ការ​ដាក់​ចំណី​ឱ្យ​វា​ស៊ី​ ​សម្អាតខ្លួន​ប្រាណ​វា​ ​ជាដើម​។​

អត្ថបទគួរអាន៖ ហេតុផល​ទាំង៥​ ​ស្រ្តី​មានផ្ទៃពោះ​គួរ​លេប​វី​តា​មីន​ហ្វូ​លី​ខ​អាស៊ីត​ ​(​Vitamin​ ​Folic​ ​Acid​)​

​ប្រែ​សម្រួល​ដោយ​៖​ ​កែម​ ​ផា​
​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​