​នៅក្នុង​ការ​ចាប់ផ្ដើម​ថ្នាក់​មត្តេយ្យ​ជាលើកដំបូង​ ​កុមារ​ដែល​មានចំណេះ​ដឹង​គ្រឹះ​ល្អ​ ​គឺ​អាច​បន្សាំ​ខ្លួន​បាន​យ៉ាង​ឆាប់រហ័ស​ជាមួយនឹង​មជ្ឈដ្ឋាន​នៅក្នុង​សាលារៀន​។​ ​ប្រាកដ​ណាស់​ ​ពួកគេ​មិនមែន​ត្រូវ​ចេះ​រាល់​អ្វី​ៗ​ទាំងអស់​នោះ​ទេ​ ​ប៉ុន្ដែ​បើ​កូន​ៗ​លោកអ្នក​ចេះ​នូវ​ចំណុច​ទាំង១០ខាងក្រោម​នេះ​ ​អាច​ជួយ​ដល់​ពួកគេ​បាន​យល់ដឹង​ពី​បញ្ហា​ផ្សេង​ៗ​បាន​មួយចំនួន​ធំ​។​

​១​.​បង្ហាញ​ពី​អារម្មណ៍​ ​(​verbalize​ ​wants​ ​and​ ​needs​)​​ក្មេង​ដែល​ធ្វើការ​ស្វាគមន៍​អ្នកដទៃ​ដោយ​ប្រើពាក្យ​ ​«​សួស្ដី​»​ ​ក្មេង​ដែល​ធ្វើការ​ស្នើសុំ​គ្រូបង្រៀន​ ​អំពីអ្វី​ដែល​ខ្លួន​ត្រូវការ​ ​ក្មេង​ដែល​ចេះនិយាយ​ការពារ​ខ្លួនឯង​ ​គឺ​សុទ្ធតែ​អាច​មាន​សកម្មភាព​ល្អ​ ​ទំនាក់ទំនង​ល្អ​ ​ទាំង​នៅក្នុង​សង្គម​ក្មេង​ៗ​ដូចគ្នា​ ​ក្នុងចំណោម​មនុស្ស​ទូទៅ​ ​ពិសេស​ចំពោះ​គ្រូបង្រៀន​របស់​ពួកគេ​។​ ​លោកអ្នក​គួរតែ​បង្ហាត់​ពួកគេ​ឱ្យ​ចេះនិយាយ​ពាក្យ​ស្វាគមន៍​មួយម៉ាត់​ពីរ​ ​ដើម្បី​បង្កើត​នូវ​ភាព​ស្រស់ស្រាយ​ ​និង​លក្ខណៈ​ពិសេស​របស់​ពួកគេ​ចំពោះ​គ្រូ​ ​និង​មិត្ត​ភក្ដិ​ក្មេង​ៗ​ដូចគ្នា​។​

​២​.​បង្ហាត់​ឱ្យ​ពួកគាត់​ឃ្លាតពី​ឪពុកម្ដាយ​ ​(​Separate​ ​from​ ​their​ ​parents​)​ ​​ភាព​ភ័យខ្លាច​ ​និង​កង្វល់​របស់​ក្មេង​នៅពេល​ពួកគេ​ឃ្លាតពី​ឪពុកម្ដាយ​ ​គឺជា​រឿង​ធម្មតា​សម្រាប់​ក្មេង​ៗ​ស្ទើរគ្រប់​រូប​ទៅ​ហើយ​។​ ​លោកអ្នក​គួរ​និយាយ​បែប​វិជ្ជមាន​ដា​ក់​កូន​ៗ​លោកអ្នក​ ​ដូចជា​ប្រាប់​ពួកគាត់​ថា​ ​«​នៅ​សាលា​សប្បាយ​ណាស់​»​។​ ​លោកអ្នក​ត្រូវ​បញ្ចេញ​អាកប្ប​កិរិយា​ឱ្យ​កូនលោក​អ្នក​ឃើញថា​ ​អ្នក​សប្បាយចិត្ត​ខ្លាំង​ ​ចំពោះ​ការ​ចូលរៀន​របស់​ពួកគេ​។​ ​ក្រៅពី​នេះ​ ​លោកអ្នក​អាច​សួរនាំ​កូន​អំពី​ការសិក្សា​នៅ​សាលា​ ​ដូចជា​ ​«​សប្បាយ​អត់​?​»​ ​ឬ​ឈ្មោះ​ក្មេង​ៗ​ដែល​រៀន​ជាមួយគ្នា​ ​ឬក៏​ឈ្មោះ​គ្រូ​ជាដើម​ ​ដើម្បី​ឱ្យ​ពួកគេ​កាន់តែ​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​គ្រូបង្រៀន​ ​ឬ​កូនសិស្ស​នៅក្នុង​សាលា​ ​ដោយ​មិន​មាន​ភាព​ភ័យខ្លាច​ខ្លាំង​។​

​៣​.​បង្ហា​ត់​កូន​ៗ​លោកអ្នក​ឱ្យ​ចេះ​អាន​ ​និង​សរសេរ​លេខ​ ​ឬ​អក្សរ​មួយចំនួន​ ​(​Identify​ ​some​ ​letters​ ​and​ ​letters​ ​sounds​)​ ​​លោកអ្នក​គួរ​បង្ហា​ត់​កូន​ៗ​លោកអ្នក​រាប់​លេខមួយ​ដល់​ដប់​ ​ឱ្យ​រត់មាត់​រៀងរាល់ថ្ងៃ​។​ ​ម្យ៉ាងទៀត​ ​ត្រូវ​ទាញ​ប៊ិច​ ​ខ្មៅដៃ​ ​និង​ក្រដាស​ ​ហើយ​ធ្វើជា​សរសេរ​អក្សរ​មួយ​ពីរ​ ​ឬ​គូររូប​ភាព​ ​ឬ​សរសេរ​លេខ​ឱ្យ​ពួកគាត់​មើល​ ​ហើយ​សួរ​ពួកគាត់​ថា​ជា​អ្វី​?​ ​ពួកគេ​អាច​នឹង​ចេះ​និ​យា​យតិ​ចៗ​ ​យូរ​ៗ​ទៅ​ពួកគាត់​នឹង​ចាប់ផ្ដើម​ស្គាល់​រូបភាព​ ​លេខ​ ​និង​អក្សរ​ទាំងនោះ​។​ ​ក្រោយមក​ទៀត​ ​អ្នក​អាច​ចាប់ផ្ដើម​កាន់ដៃ​ពួកគាត់​សរសេរ​ ​បន្ទាប់មក​ឱ្យ​ពួកគាត់​សរសេរ​ខ្លួនឯង​។​ ​បើ​ទោះបី​ពួកគាត់​សរសេរ​មិន​ចេញ​ក៏ដោយ​ ​តែ​វា​ក៏​ជា​ការ​អភិវឌ្ឍ​ខួរក្បាល​របស់​ពួកគាត់​ដែរ​។​ ​លោកអ្នក​ត្រូវលើ​ក​ទឹកចិត្ត​ពួកគេ​ដោយ​ឱប​ ​ថើប​ ​និង​ទះដៃ​ឱ្យ​ពួកគេ​ផង​ដែរ​ ​នៅពេល​ដែល​ពួកគេ​ឆ្លើយ​ត្រូវ​ ​ឬ​ធ្វើ​បាន​ល្អ​។

​៤​.​បង្រៀន​ពួកគាត់​អំពី​អនាម័យ​ក្នុង​បន្ទប់ទឹក​ ​(​Be​ ​independent​ ​in​ ​the​ ​bathroom​)​ ​​លោកអ្នក​ត្រូវ​បង្រៀន​ពួកគាត់​ពេល​នៅផ្ទះ​ឱ្យ​ហើយ​ ​អំពី​ការ​លាងដៃ​នឹង​សាប៊ូ​ ​អនាម័យ​ប្រដាប់​ភេទ​ ​ឬ​សរីរាង្គ​បន្ទោរ​បង់​ ​បន្ទាប់ពី​បន្ទោរ​បង់​រួច​ ​និង​មិន​ឱ្យ​ជូត​ដៃ​នឹង​សម្លៀកបំពាក់​ជាដើម​។​ ​បង្រៀន​ពួកគាត់​ឱ្យ​ចេះ​ប្រាប់​ ​ពេលណា​ដែល​ខ្លួន​ចង់​បន្ទោរ​បង់​ ​មិន​ត្រូវ​ទ្រាំ​នោះ​ទេ​។​ ​លោកអ្នក​អាច​បង្រៀន​កូន​ៗ​ ​ដោយ​ឧស្សាហ៍​សួរ​ពួកគេ​ថា​ ​មាន​អារម្មណ៍​ចង់​បន្ទោរ​បង់​ឬ​អត់​ ​ជាដើម​។​

​ក្រៅពី​ចំណុច​ខាងលើ​ ​ក្នុងនាម​ជា​អាណាព្យាបាល​គួរ​ត​តែ​បង្ហា​ត់​ក្មេង​ៗ​ឱ្យ​ចេះ​ធ្វើអ្វី​ដោយខ្លួនឯង​តាមតែ​អាច​ធ្វើ​បាន​ ​ជាជាង​ធ្វើ​ឱ្យ​ពួក​គេ​ស្រាប់​ៗ​។​ ​ការដែល​ពួកគេ​អាច​ធ្វើអ្វី​ដោយខ្លួនឯង​បាន​ ​គឺ​អាច​ធ្វើ​ឱ្យ​ពួកគេ​មានទំនុក​ចិត្ត​ក្នុង​ខ្លួន​ ​និង​ឆាប់​ស្វែងយល់​នូវ​របៀបរបប​រស់នៅ​ក្នុង​សង្គម​ ​និង​ធម្មជាតិ​។​ ​ម្យ៉ាងទៀត​ ​រាងកាយ​ពួកគេ​ក៏​ឆាប់​រឹងមាំ​ផង​ដែរ​៕​

រក្សាសិទ្ធិដោយ៖ www.konkmeng.com