រឿង​ខ្លី​ ​«​ប៉ាចុះ​បេសកកម្ម​»​

  • ការអប់រំ
  • ខែវិច្ឆិកា 27, 2019    

នៅក្នុង​គ្រួសារ​តូច​មួយ​ ​មាន​ប្តី​ជាម​ន្ត្រី​រាជការ​ ​ចំណែក​ភរិយា​ ​ជា​អ្នកគ្រប់គ្រង​មើល​ការខុសត្រូវ​នៅក្នុង​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​មួយ​។​ ​ប៉ុន្តែ​ ​ចាប់តាំងពី​មានកូន​នៅក្នុងបន្ទុក​គ្រួសារ​ ​ការងារ​ក្រុមហ៊ុន​មួយ​ផ្នែក​ធំ​ ​បាន​ប្រគល់​ឱ្យ​ប្អូនប្រុស​របស់​នាង​ជា​អ្នកមើល​ការខុសត្រូវ​ ​ដោយ​រូប​នាង​បាន​ត្រឹម​ចំណាយពេល​ម្តងម្កាល​ទៅ​មើល​ក្រុមហ៊ុន​ ​និង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិ​ត្ត​ធំៗ​ប៉ុណ្ណោះ​។​

​ចាប់តាំងពី​រៀប​អាពាហ៍​ពិពាហ៍​នឹងគ្នា​មក​ ​គ្រួសារ​ប្តី​ប្រពន្ធ​សម័យថ្មី​មួយគូ​នេះ​ ​មើលទៅ​ពិត​មាន​សេចក្តី​សុខ​ ​និង​សុភមង្គល​ខ្លាំង​ណាស់​។​ ​ព្រោះ​ទាំង​មិនទាន់​មានកូន​ ​និង​ក្រោយ​មានកូន​ប្រុស​ម្នាក់​ ​ជីវិត​គូ​ជ្រក​ក្រោម​ដំបូលផ្ទះ​តែមួយ​ ​ហាក់​មិនដែល​មាន​ភាព​រកាំរកូស​អ្វី​ ​បែកចាន​បែកឆ្នាំង​ ​ផ្អើល​សត្វ​ចិញ្ចឹម​នោះ​ទេ​។​

បើ​ទោះ​ថា​ ​ប្តី​តែង​ចុះ​បេសកកម្ម​ចេញទៅ​តាម​ខេ​ត្ត​ញឺ​ក​ញ៉ាប់​ក្តី​ ​ភក្តី​ភាព​ ​និង​ទំនួល​ខុសត្រូវ​ក្នុងនាម​ជា​ភរិយា​តែង​ឃុំគ្រង​គ្រួសារ​មិនដែល​ល្អៀង​ ​មិន​មានការ​ធ្វេសប្រហែស​នូវ​រាល់​កិច្ចការ​ទាំងនោះ​ឡើយ​។​ ចំណែក​ប្តី​វិញ​ ​ក៏​តែងតែ​បង្ហាញ​នូវ​ការ​បារម្ភ​ ​និង​មើលថែ​ ​ផ្តល់​កម្លាំងចិត្ត​ ​បញ្ចេញ​អារម្មណ៍​ខ្វល់ខ្វាយ​ពី​ចម្ងាយ​ជា​រឿយ​ៗ​ ​រាល់ពេល​ចុះ​បេសក​កម្ម​ម្តង​ៗ​។​​ម្យ៉ាងទៀត​ ​ការងារ​ចាំបាច់​មួយចំនួន​ ​ប្តី​ប្រពន្ធ​មួយគូ​នេះ​ ​តែង​លើក​មក​ជជែក​ពិភាក្សា​ ​ស្នើសុំ​យោបល់​ ​រក​ដំណោះស្រាយ​ ​និង​រួមការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ជាមួយគ្នា​។​ ​លើស​ពីនេះ​ទៅទៀត​ ​បើ​ទោះ​ថា​នាង​ជា​ភរិយា​ ​ដើរតួ​នាទី​ជា​សហគ្រិន​ក្តី​ ​តែ​តួនាទី​ជា​ម្តាយ​ ​គឺ​នាង​តែង​បាន​ចំណាយពេល​វេលា​យ៉ាងច្រើន​នៅជា​មួយ​កូន​ ​ដើម្បី​មើលថែ​ទាំ​ ​ចិញ្ចឹម​ ​អប់រំ​ ​ផ្តល់​ក្តី​ស្រលាញ់​.​.​.​យ៉ាង​យកចិត្ត​ទុកដាក់​ដោយ​ផ្ទាល់ដៃ​។​

​នា​ព្រឹក​ថ្ងៃ​ចន្ទ​ ​ស្វាមី​ដែល​កំពុង​ចុះ​បេសកកម្ម​ទៅតាម​ខេត្ត​ ​ហើយ​ម៉ោង​ប្រមាណ​ជា៧ព្រឹក​ ​មុន​ពេល​ទៅ​ចូលរួម​កិច្ចប្រជុំ​ ​ប្តី​បាន​ហៅ​ទូរស័ព្ទ​មក​ផ្ទះ​ ​បំណង​សួរសុខទុក្ខ​ភរិយា​ ​និង​កូន​ជាទី​ស្រលាញ់​របស់​ខ្លួន​។​ ​ស្រប​ពេលនោះ​ ​ភរិយា​ ​នាង​ចុះទៅ​បិទ​ចង្ក្រាន​ទឹក​នៅ​ជាន់ក្រោម​។​ ​ទូរស័ព្ទ​ស្វាមី​ដែល​ហៅ​មក​ ​ត្រូវ​បានកូន​ប្រុស​សំលាញ់​របស់​ពួកគេ​ជា​អ្នកលើ​ក​។​ ​.​.​.​(​សម្លេង​ទូរស័ព្ទ​រោ​ទិ៍​ឡើង​)​.​.​.​។​ ​​ប៉ាៈ​ ​អា​ឡូ​!​ ​អរុណ​សួស្តី​អូន​សំលាញ់​.​.​.​
​កូ​នៈ​ ​អា​ឡូ​ ​អា​ឡូ​ ​ប៉ាៗ​.​.​.​
​ប៉ាៈ​ ​អូ​!​ ​កូន​ប្រុស​ប៉ា​ទេ​!​ ​នឹក​ប៉ា​អត់​កូន​សំលាញ់​ ​ប្រាប់​ប៉ាតិ​ចមើល៍​?​
​កូ​នៈ​ ​ប៉ាៗ​ ​អូន​នឹក​ប៉ា​ ​អើ​ប៉ាៗ​.​.​
​ប៉ាៈ​ ​បាទ​ៗ​.​.​.​កូ​នប៉ា​ ​ញ៉ាំ​អាហារ​ពេលព្រឹក​រួច​នៅ​?​
កូ​នៈ​ ​ប៉ាៗ​ ​អើ​ ​កូន​ញ៉ាំ​រួចហើយ​ ​អើ​ម៉ា​ ​ធ្វើ​ឱ្យ​កូន​ញ៉ាំ​
ប៉ាៈ​ ​ញ៉ាំ​ឆ្ងាញ់​អត់​កូន​សំ​លាញ់​ប៉ា​?​
​កូ​នៈ​ ​ឆ្ងាញ់​ប៉ាៗ​ ​អូន​ចូលចិត្ត​វា​ ​អូន​ញ៉ាំទឹក​រួចហើយ​
​ប៉ាៈ​ ​កូ​នប៉ា​កំពុង​ធើ​អី​?​
​កូ​នៈ​ ​កូន​ ​អើ​អូន​ ​កំពុង​មើលកូន​ក្មេង​ ​#​Konkmeng​
​ប៉ាៈ​ ​អី​គេ​កូនក្មេង​ហ្នឹង​ ​កូន​សំ​លាញ់​ប៉ា​?​ ​កូ​នប៉ា​កំពុង​លេង​ជាមួយBaby​ ​(​តុក្កតា​)​?​
​កូ​នៈ​ ​អូ​!​ ​ម៉ាក​ ​ម៉ាក​មើល​ ​អើ​អាន​អក្សរ​កុំព្យូទ័រ​ ​អើ​.​.​អើ​ ​ឡូវ​ ​ម៉ា​ទៅ​ក្រោម​.​.​ ​អូ​!​ ​ម៉ា​មកវិញ​ហើយ​
​ប៉ាៈ​ ​ឲ្យ​ប៉ា​ជួប​ម៉ាក​កូន​តិច​មើល៍​
​កូ​នៈ​ ​(​កូនប្រុស​ ​មិន​និយាយ​អ្វី​ទេ​ ​ក៏​ហុច​ទូរស័ព្ទ​ឲ្យ​ម៉ាក​របស់​គេ​)​
​ម៉ា​កៈ​ ​អា​ឡូ​បង​ ​បង​សុខសប្បាយ​ទេ​?​
​ប៉ាៈ​ ​បង​សុខសប្បាយ​ធម្មតា​អូន​។​ ​ចុះ​អូន​ ​និង​កូន​ម៉េច​ដែរ​?​ ​ខានស្អែក​បង​ចេញដំណើរ​ទៅ​ភ្នំពេញ​វិញ​ហើយ​។​ ​មុន​នេះ​ ​ឮ​កូន​យើង​ប្រាប់​រដិបរដុប​ ​និយាយ​មិន​ច្បាស់​ ​អូន​កំពុង​អាន​.​.​.​អើ​?​
​ម៉ា​កៈ​ ​អ​!​ ​តាមពិត​អូន​កំពុង​នាំ​កូន​យើង​ ​មើល​ ​និង​អាន​អត្ថបទ​​ចំណេះដឹង​សុខភាព​ ​អាន​រឿងនិទាន​អប់រំ​.​.​.​នៅ​ក្នុង​វេ​ប​សាយ​ ​#​កូនក្មេង​ ​.​.​.​។​
​ប៉ាៈ​ ​អូចឹ​ង​ទេ​អី​អូន​សំលាញ់​!​ ​អរគុណ​អូន​សំលាញ់​ដែល​ខិតខំ​យកចិត្ត​ទុកដាក់​មើលថែ​ ​និង​អប់រំ​កូន​យើង​។​ ​មែនហើយ​អូន​ ​ឥឡូវ​បង​ដល់ម៉ោង​ ​ត្រូវ​ចេញទៅ​ចូលរួម​ការប្រជុំ​ហើយ​។​ ​បាយ​បាយ​ម៉ាក​វា​។​
​ម៉ាៈ​ ​ចាស​ ​ប៉ាវា​​គេហទំព័រ​ ​#​កូនក្មេង​ ​www.konkmeng.com​ ​ប្រមូល​ផ្តុំ​​ដោយ​អត្ថបទ​ចំណេះដឹង​សុខភាព​ទូទៅ​ ​ព្រមទាំង​មាន​អត្ថបទ​​ជាច្រើន​ទៀត​ ​ជុំវិញ​ការ​ចិញ្ចឹម​ ​និង​ការអប់រំ​កូនៗ ​ឱ្យ​លូតលាស់​​បាន​ល្អ​ ​និង​ជោគជ័យ​ក្នុង​ជីវិត​ទៅ​ថ្ងៃអនាគត​។​

​ជា​ទស្សនៈ​វិស័យ​វែងឆ្ងាយ​ ​ចាប់ពី​ឆ្នាំ២០២០ទៅ​ ​#​កូនក្មេង​​ នឹង​ពង្រីក​សក្កា​នុ​ពល​កាន់តែ​ខ្លាំង​ ​និង​មាន​ធនធាន​សម្បូរ​បែប ​​ដើម្បី​បំពេញ​ទៅតាម​ចំ​ណុច​ផ្សេង​ៗ​នៃ​ចំណេះដឹង​សុខភាពទូទៅ​ ​ចំណេះដឹងក្នុង​ការ​​ចិញ្ចឹម​ និងចំណេះដឹងក្នុងការ​អប់រំ​កូនចៅ​ ជាដើម។​

​ជាមួយគ្នា​នោះ​ ​ក្រៅពី​ការផលិត​អត្ថបទ​ ​#​konkmeng ​​(​កូនក្មេង​)​ នឹង​ផលិត​នូវ​វីដេអូ​អប់រំ​ ​ពាក់ព័ន្ធ​នឹង​ចំណុច​ទាំងអស់​ខាងលើ​ ​ដោយ​អញ្ជើញ​ ​និង​ជួប​សម្ភាសន៍​​ជាមួយ​វាគ្មិន​ជំ​នាញៗ​ទៅ​តាមផ្នែក​នី​មួយ​ៗ​ ដើម្បី​ឱ្យពួកគាត់ចែករំលែក​នូវ​ចំណេះដឹង​ផ្នែក​សុខភាព​ ​ចំណេះដឹង​ ​ឬ​វិធីសាស្ត្រ​​នៅក្នុង​ការ​ចិញ្ចឹម​ ​និង​វិធីសាស្ត្រ​ ​ឬ​ចិត្តសាស្ត្រ​នៅក្នុង​ការ​អប់​រំ​កូន​ៗ​៕​សូមចុចទីនេះ www.konkmeng.com  ដើម្បីសិក្សាស្វែងយល់អំពីចំណេះដឹងសុខភាពទូទៅ ចំណេះដឹងនៃការចិញ្ចឹម និងអប់រំកូនចៅ!