​ជា​ធម្មជាតិ​ ​កុមារ​ ​និង​ក្មេង​តូច​ៗ​ភាគច្រើន​ ​តែង​ចូលចិត្ត​ឧបករណ៍​សម្រាប់​ក្មេង​លេង​​ ព្រោះថា ​ឧបករណ៍​ក្មេង​លេង​ ​មិន​ត្រឹមតែ​ផ្ដល់​ការកម្សាន្ត​សប្បាយ​ដល់​កុមារ​ទេ​ ​ក៏​ចូលរួម​ចំណែក​ជួយ​ឱ្យ​កុមារ​មាន​ភាព​វៃឆ្លាត​ផង​ដែរ​។​ ​នៅពេល​ដែ​លកូនៗ​របស់​លោកអ្នក​សប្បាយ​ជាមួយនឹង​ឧបករណ៍​ក្មេង​លេង​ ​​នឹង​ផ្ដល់​នូវ​បទពិសោធន៍​ដ៏​ល្អ​សម្រាប់​ពួកគេ​ ​ព្រោះ​កូនតូច​របស់​លោកអ្នក​នឹង​រៀន​ពី​របស់​ទាំងអស់​នោះ​ដោយឯកឯង​។​

​តើ​អ្វី​ដែល​ជា​បញ្ហា​នោះ​ ​គឺ​ឪពុកម្ដាយ​មួយចំនួន​មិនសូវ​ដឹង​ថា​ ​គួរ​ជ្រើស​យក​ឧបករណ៍​ ​ឬ​សម្ភារៈ​សម្រាប់​លេង​បែប​ណា​ ​ដើម្បី​ឱ្យ​សមស្រប​នឹង​ក្មេង​ៗ​នោះ​ទេ​។​ ​ជា​ការពិត​ ​ពេលខ្លះ​លោកអ្នក​ប្រហែល​ចេះតែ​ទិញ​ដើម្បី​លួង​ពួកគាត់​មួយ​ពេល​ៗ​តែប៉ុណ្ណោះ​។​ ​ថ្ងៃនេះ​គេហទំព័រ​ ​កូ​នកេ្មង​ ​(​www.konkmeng.com​)​សូម​បង្ហាញ​តិច​និច​មួយចំនួន​ ​ក្នុង​ការ​ជ្រើស​យក​ឧបករណ៍​ក្មេង​លេង​សម្រាប់​កូន​តូច​ៗ​៖​​១​.​ជ្រើស​ឧបករណ៍​លេង​ណា​ដែល​ស្រប​ទៅតាម​វ័យ​របស់​កូន​ៗ​លោកអ្នក​
​ក្នុង​ការទិញ​ឧបករណ៍​សម្រាប់​ក្មេង​លេង​ឱ្យ​កូន​ៗ​ ​លោកអ្នក​ត្រូវ​ពិនិត្យមើល​ថា​ ​តើ​ប្រភេទ​នៃ​របស់​ទាំងនោះ​ ​សមនឹង​វ័យ​របស់​កូនលោក​អ្នក​ដែរ​ឬទេ​?​ ​ព្រោះ​ឧបករណ៍​ក្មេង​លេង​ខ្លះ​ ​មាន​លក្ខណៈ​ស្មុគស្មាញ​ពេក​ ​ធ្វើ​ឱ្យ​ក្មេង​ពិបាក​លេង​ ​ពិបាក​យល់​ ​ហើយ​អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​ពួកគេ​ក៏​ថា​បាន​។​ ​រី​ឯ​ខ្លះទៀត​ ​ពេលខ្លះ​អាច​នឹង​ស្រួល​ពេក​ចំ​ពោះ​ក្មេង​ៗ​ ​ដែល​មាន​វ័យ​រៀង​ទ្រើស​បន្ដិច​ ​ដែល​ធ្វើ​ឱ្យ​ពួកគេ​ឆាប់​ធុញ​ទៅវិញ​។

​២​.​ជ្រើស​ឧបករណ៍​លេង​ណា​ ​ដែល​មាន​ភាព​ស្រដៀង​ទៅ​នឹង​ភេទ​ ​និង​បុគ្គលិក​លក្ខណៈ​របស់​កូន​ៗ​ ​
​លោកអ្នក​ត្រូវ​សង្កេតមើល​ថា​ ​តើ​កូន​ៗ​លោកអ្នក​ចូលចិត្ត​អ្វី​ ​ចាប់អារម្មណ៍​លើ​អ្វី​ ​ឬច​រិត​របស់​គាត់​បែប​ណា​ជាដើម​ ​ដើម្បី​ដឹង​ថា​ពួកគាត់​អាច​នឹង​ចូលចិត្ត​ឧបករណ៍​ក្មេង​លេង​ប្រភេទ​ណា​។​

​៣​.​ជ្រើស​ឧបករណ៍​លេង​ណា​ ​ដែល​នាំ​ឱ្យ​កូន​ៗ​លោកអ្នក​ប្រើការ​ស្រមើស្រមៃ​
​លោកអ្នក​ត្រូវ​ជៀសវាង​ជ្រើស​ឧបករណ៍​លេង​ណា​ ​ដែល​លេង​បានតែ១​ ​ឬ២របៀប​។​ ​ផ្ទុយទៅវិញ​ ​ត្រូវ​ជ្រើស​យក​សម្ភារៈ​អ្វី​ដែល​លេង​មិនសូវ​ធុញ​ ​និង​អាច​ធ្វើ​ឱ្យ​កូន​ៗ​លោកអ្នក​ ​ប្រើ​អារម្មណ៍​ ​ស្មារតី​ស្រមើស្រមៃ​លើ​វត្ថុ​ទាំងនោះ​បាន​ច្រើនបែប​។​ ​ជាឧទាហរណ៍​ដូចជា​ ​តុក្កតា​ជា​រូប​សត្វ​ខ្លា​ ​ដែល​មានដៃ​ជើង​អាច​បត់បែន​បាន​ ​គឺ​មាន​ភាព​ប្រសើរ​ជាង​តុក្កតា​ខ្លា​ដែល​ប្រើ​ថ្មពិល​ ​ហើយ​បន្លឺ​សម្លេង​ស្រែក​ធម្មតា​។​ ​ការ​លេង​របស់​ដែល​មិន​មាន​ម៉ាស៊ីន​បន្លឺ​ ​ឬ​កាយវិការ​ស្វ័យប្រវត្តិ​ ​អាច​ធ្វើ​ឱ្យ​កុមារ​មានគំនិត​ច្នៃប្រឌិត​ជាង​របស់​ដែល​ផ្ដល់​កាយ​វិ​កា​រស្រាប់ៗ​ឱ្យ​ក្មេង​ឃើញ​។​​៤​.​ជ្រើស​ឧបករណ៍​លេង​ណា​ដែ​លកូនៗ​លោកអ្នក​អាច​ធ្វើអ្វី​មួយ​ទៅលើ​វា​បាន​
​លោកអ្នក​អាច​ជ្រើសរើស​អ្វី​ដែល​កូនលោក​អ្នកលេង​ជាមួយ​បាន​ ​អាច​កាច់​ចុះ​កាច់​ឡើង​ ​ឬ​ផ្គុំ​ចុះឡើង​បាន​។​ ​ឧទាហរណ៍​ដូចជា​ ​តុ​ក្ក​តា​ធំៗ​ ​ឧបករណ៍​សង់ផ្ទះ​ ​ឬ​របស់​ផ្សេង​ៗ​ដែល​អាច​រៀប​បាន​ជាដើម​។​ ​ឧបករណ៍​ក្មេង​លេង​ប្រភេទ​នេះ​អាច​ធ្វើ​ឱ្យ​កូនលោក​អ្នកបង្ហាញ​ពី​ភាព​ឆ្លាតវៃ​ ​និង​ជួយ​អភិវឌ្ឍ​ការ​គិត​របស់​ពួកគេ​ផង​ដែរ​។​

​៥​.​ផ្ដល់​ឧបករណ៍​ក្មេង​លេង​ឱ្យ​ច្រើន​ប្រភេទ​ខុស​ៗ​គ្នា​ ​តាមតែ​អាច​ធ្វើ​ទៅ​បាន​
​អត្ថ​ប្រយោជន៍​នៃ​ឧបករណ៍​សម្រាប់​ក្មេង​លេង​ ​ដែល​មាន​ប្រភេទ​ខុស​ៗ​គ្នា​ ​អាច​ជួយ​ឱ្យ​ក្មេង​ ​ឬ​កុមារ​៖​
​+​របស់​ក្មេង​លេង​ដូចជា​ ​ឡាន​ ​ប្រដាប់​សង់ផ្ទះ​ ​រូប​សត្វ​ ​តុក្កតា​រូប​មនុស្ស​ ​ឬ​រូបភាព​ ​ឧបករណ៍​ប្រើប្រាស់​ប្រចាំថ្ងៃ​នានា​។​ ​វត្ថុ​ទាំងអស់​នេះ​ ​សុទ្ធតែ​អាច​ជួយ​ឱ្យ​កូន​ៗ​លោកអ្នក​បញ្ចេញ​គំនិត​ផ្ទាល់ខ្លួន​ ​ដើម្បី​លេង​ ​ដោះស្រាយ​ ​និង​ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិ​ដែល​នៅ​ជុំវិញ​ពួកគេ​។​

​+​របស់​ក្មេង​លេង​ដូចជា​ ​ឡាន​ដឹក​ដី​ ​គ្រឿងចក្រ​ ​ផ្គុំ​រូបភាព​ ​(​Puzzle​)​ ​សុទ្ធតែ​អាច​ធ្វើ​ឱ្យ​កូន​ៗ​លោកអ្នក​អភិវឌ្ឍ​ផ្នែកការ​គ្រប់គ្រង​សាច់ដុំ​ ​និង​អន្ដរ​កម្ម​រវាង​ដៃ​ ​និង​ភ្នែក​ ​ព្រមទាំង​សតិបញ្ញា​ផង​ដែរ​។​ ​​+​របស់​ក្មេង​លេង​ដូចជា​ ​ក្រដាស​សៀវភៅ​ ​កូល័​រ​ ​ការ​ផាត់ពណ៌​ ​ជាដើម​ ​គឺ​ធ្វើ​ឱ្យ​កូន​ៗ​លោកអ្នក​រីកចម្រើន​ផ្នែក​អក្សរសាស្ត្រ​ ​និង​ការ​ដោះស្រាយ​បញ្ហា​ជាដើម​។​ ​

​+​របស់​ក្មេង​លេង​ដូចជា​ ​បាល់​ ​ការ​ជិះ​កូន​កង់​ ​កូនឡាន​ ​កៅស៊ូ​សម្រាប់​ហក់លោត​ ​អាច​ធ្វើ​ឱ្យ​កូន​ៗ​លោកអ្នក​រឹងមាំ​ផ្នែក​សុខភាព​រាងកាយ​។

ជា​រួម​មក​ ​ឧបករណ៍​សម្រាប់​ក្មេង​លេង​ ​គឺ​អាច​ធ្វើ​ឱ្យ​កុមារ​ធ្វើតេស្ដ​ទៅលើ​ការ​គិត​ចំពោះ​ពិភព​ធម្មជាតិ​ ​និង​អភិវឌ្ឍ​ផ្នែកការ​គិត​ ​បង្កើត​ភាព​ច្នៃ​ប្រឌិត​ថ្មី​ៗ​។​ ​បើ​ទោះ​យល់ថា​សម្ភារៈ​ ​ឬ​ឧបករណ៍​សម្រាប់​ក្មេង​លេង​ទាំងអស់​មានប្រយោជន៍​ក៏​ពិតមែន​យ៉ាងណា​ក្តី​ ​ឪពុក​ម្តាយ​ ​និង​អាណាព្យាបាល​ ​ក៏​ត្រូវ​ប្រាកដ​ក្នុងចិត្ត​ដែរ​ថា​ ​ឧបករណ៍​ក្មេង​លេង​ទាំងនោះ​ ​គឺ​មិន​នាំមក​នូវ​គ្រោះថ្នាក់​ដល់​ពួកគាត់​៕​

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​