​ចំពោះ​កុមារ​ ​លោកអ្នក​អាច​ ​សង្កេតឃើញ​សញ្ញា​នៃ​ការ​ច្រណែន​ ​តាមរយៈ​អាកប្ប​កិរិយា​របស់​ពួកគេ​ ​ដូចជា​វាយ​ក្មេង​ដទៃ​ ​ដណ្តើម​របស់​លេង​ ​ឬមិន​ឱ្យ​ក្មេង​ដទៃ​លេង​របស់​ខ្លួន​ជាដើម​។​ ​ការ​ច្រណែន​កើតមាន​ជាទូទៅ​ចំពោះ​ក្មេង​គ្រប់រូប​ ​ប៉ុន្តែ​ប្រសិនបើ​អ្នក​បណ្តោយ​តាមដំណើរ​ ​វា​ ​នឹង​ធ្វើ​ឱ្យ​ន​ផល​ប៉ះពាល់​ខ្លាំង​ដល់​ជីវិត​កូន​អ្នក​នៅពេល​ពួកគេ​ធំឡើង​។​

មុន​ពេល​រក​ដំណោះស្រាយ​លើ​បញ្ហា​នេះ​ ​លោកអ្នក​ត្រូវ​ប្រាកដ​ថា​ ​រូប​អ្នក​ផ្ទាល់​មិន​មានចិត្ត​ច្រណែន​ជាមួយនឹង​បងប្អូន​ ​មិត្តភក្តិ​ ​ឬ​អ្នកជិតខាង​នោះ​ទេ​។​ ​ប្រសិនបើ​លោកអ្នក​ ​មិន​អាច​លុបបំបាត់​ ​ការ​ច្រណែន​រវាង​ខ្លួនឯង​ចំពោះ​អ្នកដទៃ​ ​នោះ​អ្នក​នឹង​មិន​អាច​ដោះស្រាយ​បញ្ហា​ ​ច្រណែន​ ​ដែល​កើតមាន​ចំពោះ​កូន​អ្នក​បាន​ដោយ​ប្រសិទ្ធភាព​នោះ​ទេ​។​ ​​ខាងក្រោម​នេះ​ ​ជា​វិធី​សាស្រ្ត​មួយចំនួន​សម្រាប់​ដោះស្រាយ​បញ្ហា​ការ​ច្រណែន​ចំពោះ​កូនក្មេង​៖​ ​១​.​ធ្វើ​ឱ្យ​ការ​ច្រណែន​ក្លាយ​ទៅ​ជាម​ហិ​ច្ឆិ​តា​បែប​វិជ្ជមាន​៖​ ​ការ​ផ្តល់​ឱ្យ​កូន​អ្នក​នូវ​ថាមពល​វិជ្ជមាន​ ​គឺជា​វិធី​សាស្រ្ត​ ​ដ៏​ល្អ​បំផុត​មួយ​ ​ក្នុង​ការ​ជួយ​កាត់បន្ថយ​អារម្មណ៍​អវិជ្ជមាន​ ​និង​ខំប្រឹង​អភិវឌ្ឍ​ឆ្ពោះទៅ​រក​គោលដៅ​វិជ្ជមាន​។​ ​ឧទាហរណ៍​ថា​ ​កូន​របស់​លោកអ្នក​មិន​សប្បាយចិត្ត​ ​ព្រោះ​មិត្តភក្តិ​ទទួល​បាន​ពិន្ទុ​ល្អ​។​ ​ក្នុងនាម​លោកអ្នក​ជា​អាណាព្យាបាល​ ​ត្រូវលើ​ទឹកចិត្ត​កូន​ ​ឱ្យ​ពួកគេ​ខំរៀន​បន្ថែម​ ​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​។​ ​នៅពេល​ដែល​កូនលោក​អ្នក​ ​មានទម្លាប់​រៀន​ ​ពួកគេ​នឹង​លែង​ប្រៀបធៀប​ខ្លួនឯង​ជាមួយ​ក្មេង​ដទៃ​ហើយ​ ​ព្រោះ​ពួកគេ​ ​នឹង​ងាក​ទៅ​ផ្តោត​លើ​គោលដៅ​ត្រឹមត្រូវ​វិញ​។​ ​

២​.​ស្តាប់​ពី​បញ្ហា​របស់​កូន​៖​ ​អាកប្ប​កិរិយា​ច្រណែន​គ្នា​ ​ចាក់ឫស​យ៉ាង​ជ្រៅ​ក្នុងចិត្ត​។​ ​នៅ​ពីក្រោយ​អាកប្ប​កិរិយា​ ​បែបនេះ​ ​សុទ្ធតែ​មាន​មូលហេតុ​ ​ឬ​បញ្ហា​ជាក់លាក់​ណាមួយ​មិនខាន​។​ ​ដូច្នេះហើយ​ ​លោកអ្នក​ត្រូវ​ជជែក​ជាមួយ​កូន​ ​ស្វែងយល់​ ​និង​ស្តាប់​ពី​ហេតុផល​ ​ដែល​ធ្វើ​ឱ្យ​កូនលោក​អ្នក​ ​កើតមាន​ចិត្តច្រណែន​នរណា​ម្នាក់​បែបហ្នឹង​។​ ​

៣​.​អាន​រឿង​៖​ ​ការ​អាន​រឿង​ដែល​មាន​បង្កប់​នូវ​សារ​អប់រំ​ឱ្យ​កូន​ស្តាប់​ ​ក៏​ជា​វិធី​សាស្រ្ត​ដ៏​ល្អ​មួយ​ដែរ​។​ ​ទោះ​អ្នក​មិន​ ​បាន​លើកយក​ចំណុច​អប់​រំ​ចំៗ​មក​ណែនាំ​កូន​ ​តែ​កូន​របស់​លោកអ្នក​ ​នឹង​យល់​ពី​គំនិត​អប់រំ​ក្នុង​សាច់រឿង​តាម​ ​ដំណាក់កាល​នៃ​ការ​អភិវឌ្ឍ​របស់​គេ​។​ ​លោកអ្នក​ត្រូវ​បង្កើត​ទម្លាប់​អាន​សៀវភៅ​មុន​ពេល​ចូលគេង​ ​និង​ទិញ​សៀវភៅ​អប់រំ​ឱ្យ​បាន​ច្រើន​ ​ព្រមទាំង​ជជែក​ជាមួយ​កូន​ពី​ផល​វិជ្ជមាន​នៃ​ការ​ជួយ​អ្នកដទៃ​ ​មើលថែ​ ​និង​ការ​ធ្វើអំពើ​ល្អជា​ដើម​។​ ​ការ​ធ្វើបែប​នេះ​ ​ជួយ​ឱ្យ​កូន​អ្នក​យល់​ពី​អ្វី​ដែល​ជា​អំពើខុស​ឆ្គង​។​ ​

​៤​.​ការ​ពន្យល់​ដោយ​ប្រើ​ឧទាហរណ៍​៖​ ​វិធីសាស្ត្រ​មួយទៀត​ ​សម្រាប់​បង្រៀន​កូន​ពីសា​រៈសំ​ខាន់​នៃ​ការ​មាន​ ​អារម្មណ៍​វិជ្ជមាន​ចំពោះ​អ្នកដទៃ​ ​គឺ​ការ​ធ្វើជា​គំរូ​ដោយ​ផ្ទាល់​។​ ​លោកអ្នក​ត្រូវ​ចេះ​សរសើរ​អំពី​ភាព​កំប្លុក​កំប្លែង​ ​អាកប្ប​កិរិយា​ល្អ​ ​ឬ​ចំ​ណុ​ចល្អៗ​របស់​អ្នកដទៃ​នៅចំពោះមុខ​កូន​។​៥​.​បង្រៀន​កូន​ពីសា​រៈសំ​ខាន់​នៃ​ការចែក​រំលែក​៖​ ​ក្មេង​ៗ​តែង​មាន​អារម្មណ៍​ខឹង​ ​ប្រឆាំង​នឹង​ក្មេង​ដទៃ​ដោយ​ ​គ្មាន​មូលហេតុ​។​ ​បើ​នេះ​ជា​រឿង​ ​ដែល​កើតមាន​ចំពោះ​កូន​របស់​លោកអ្នក​ ​ក្នុងនាម​ជា​អាណាព្យាបាល​ ​ត្រូវ​បង្រៀន​ ​កូនតូច​ ​អំពី​សារៈសំខាន់​នៃ​ការ​ចេះ​ចែករំលែក​ ​និង​ការ​មើលថែ​គ្នា​ទៅវិញទៅមក​។​ ​ការណ៍​នេះ​ ​នឹង​ជួយ​ឱ្យ​ពួកគេ​ ​លុបបំបាត់​អារម្មណ៍​ច្រណែន​ ​ហើយ​មិនយូរ​មិនឆាប់​ ​កូន​របស់​លោកអ្នក​ ​នឹង​ចូលចិត្ត​លេង​ជាមួយ​ក្មេង​ដទៃ​ ​ដែលគេ​ធ្លាប់​ ​ច្រណែន​ពីមុន​មក​។​ ​

៦​.​មាន​ស្រឡាញ់​ចំពោះ​កូន​៖​ ​ការ​ចិញ្ចឹម​បីបាច់​ ​ថែទាំ​ប្រកបដោយ​ក្តី​ស្រឡាញ់​ ​និង​យកចិត្ត​ទុកដាក់​ ​អាច​ ​ជួយ​ដោះស្រាយ​គ្រប់​បញ្ហា​ ​និង​អាច​ដោះស្រាយ​បញ្ហា​បាន​លឿន​ជាង​ធម្មតា​។​ ​

​៧​.​បញ្ឈប់​ការប្រៀបធៀប​៖​ ​មិន​ត្រូវ​ប្រៀបធៀប​កូន​ម្នាក់​ ​ជាមួយ​កូន​ម្នាក់ទៀត​ ​ឬ​ក្មេង​ដទៃ​នោះ​ទេ​ ​ព្រោះ​វា​ធ្វើ​ឱ្យ​កូន​ៗ​ ​មាន​អារម្មណ៍​ថា​ ​បាត់បង់​តម្លៃ​ ​ព្រោះ​ទង្វើ​បែបនេះ​ ​នឹងអាច​បន្សល់ទុក​ជា​រូបភាព​បែប​អវិជ្ជមាន​មួយ​យូរអង្វែង​។​ ​ការប្រៀបធៀប​គ្រប់រូប​ភាព​ ​នឹង​ធ្វើ​ឱ្យ​ក្មេង​កើត​ចិត្តច្រណែន​ ​និង​មិន​សប្បាយចិត្ត​។​ ​

៨​.​បណ្តុះ​ ​និង​ពង្រឹង​អាកប្ប​កិរិយា​សហការ​គ្នា​៖​ ​ការ​សហ​ការណ៍​គ្នា​ ​គឺជា​វិធី​សាស្រ្ត​សាមញ្ញ​បំផុត​មួយ​ ​ជួយ​កម្ចាត់​ ​ការ​ច្រណែន​ចេញពី​កូនក្មេង​។​ ​ត្រង់​ចំណុច​នេះ​ ​លោកអ្នក​ត្រូវ​បង្កើត​ ​និង​ផ្តល់​ពេលវេលា​ឱ្យ​ពួកគេ​ធ្វើការ​ជាមួយគ្នា​ ​ចែករំលែក​ជួយគ្នា​ទៅវិញទៅមក​ ​និង​សហការ​គ្នា​ធ្វើ​កិច្ចការ​អ្វីមួយ​។​ ​ជាបន្តបន្ទាប់​ ​ពួកគេ​នឹង​បន្ត​អនុវត្ត​អាកប្ប​កិរិយា​បែបនេះ​ ​នៅពេល​ដែល​ពួកគេ​ដឹង​ថា​ ​លោកអ្នក​ចង់ឱ្យ​ពួកគេ​ធ្វើ​វា​។​ ​ការចូលរួម​យ៉ាងសកម្ម​ពី​ឪពុក​ម្តាយ​ ​នឹង​ជះឥទ្ធិពល​វិជ្ជមាន​ដល់​កូន​ៗ​ ​ហើយក៏​ជួយ​ឱ្យ​ពួកគេ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ ​និង​មិន​មាន​អារម្មណ៍​ច្រណែន​អ្នកដទៃ​ទៀត​នោះ​ឡើយ​៕​

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​ ​