​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក​ ​កំពុង​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ ​ជំរុញ​ ​និង​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ ​ដោយធ្វើ​យ៉ាងណា​សំដៅ​ទាញ​យក​សក្កា​នុ​ពល​ពី​វ​វិស័យ​មួយ​នេះ​ ​ដើម្បី​ចូលរួម​អភិវឌ្ឍ​សង្គម​ ​និង​សម្រួល​ដល់​ការរស់នៅ​របស់​មនុស្ស​ឱ្យ​កាន់តែ​ប្រសើរ​ ​និង​កាន់តែ​ងាយស្រួល​។

នៅក្នុងចំណោម​ប្រទេស​ដែល​រីកចម្រើន​ខ្លាំង​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ ​ឬវិទ្យា​សាស្ត្រ​កុំព្យូទ័រ​ ​ឥណ្ឌា​ ​ក៏​ជា​ប្រទេស​មួយ​ផង​ដែរ​ ​ដែល​មានការ​រីកចម្រើន​ខ្លាំង​ ​នៅក្នុង​វិស័យ​ដ៏​ពេញនិយម​មួយ​នេះ​។​ ​អ្នកជំនាញ​ខាងអាយ​ធី​ ​(​Information​ ​Technology​)​ ​ជនជាតិ​ឥណ្ឌា​មិន​តិច​នាក់​នោះ​ទេ​ ​ដែល​កំពុងធ្វើការ​នៅ​តាម​ស្ថាប័ន​លំដាប់​ពិភព​លោ​ក​ល្បី​ៗ​ដូចជា​ ​Naza​,​ ​Google​ ​ឬIBM​ ​ជាដើម​។​នៅក្នុងចំណោម​អ្នក​បច្ចេក​វិទ្យា​ល្បី​ៗ​របស់​ប្រទេស​ឥណ្ឌា​ ​មាន​កុមារ​មួយ​រូប​ឈ្មោះ​ ​តានមាយ បាហ្ស៊ី (Tanmy​ ​Bakshi)​ ​ទើប​មាន​អាយុ១៦ប៉ុណ្ណោះ​ ​បច្ចុប្បន្ន​រៀន​នៅ​ថ្នាក់​ទី១០​ ​និង​មាន​ជំនាញ​ផ្នែក​អ​ភិ​វ​ឌ្ឍ​កម្ម​វិ​ធី​ផ្សេង​ៗ​នៃ​បច្ចេកវិទ្យា​ ​(​Software​ ​Developer​)​ ​នៅក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​មួយ​របស់​សហរដ្ឋ​អា​មេរិ​ ​IBM​។​ ​បាហ្ស៊ី​ ​មាន​ឪពុក​ជា​អ្នកជំនាញ​កម្មវិធី​កុំព្យូទ័រ​ ​(​Computer​ ​Programmer​)​ ​ព្រមទាំង​ជា​សាស្ត្រា​ចារ្យ​គណិតវិទ្យា​ ​និង​ជា​អ្នក​វិទ្យាសាស្ត្រ​ ​ធ្វើការ​ក្រៅ​ម៉ោង​នៅ​ចុង​សប្តាហ៍​។​

​មុននឹង​ឈាន​មកដល់​ចំណុច​នេះ​ ​កុមារ​ ​បាហ្ស៊ី​ ​ទទួល​បានការ​បង្ហាត់បង្រៀន​ពី​ឪពុក​នូវ​ភាសា​មូលដ្ឋាន​គ្រឹះ​កុំព្យូទ័រ​មួយចំនួន​ដូចជា​ ​FoxPro​ ​និង​ ​Batch​ ​ជាដើម​។​ ​កាល​ចាប់ផ្តើម​ស្គាល់​កុំព្យូទ័រ​ដំបូង​ ​បាហ្ស៊ី​ ​យល់ថា​ ​វា​ដូចជា​របស់​ក្មេង​លេង​ ​និង​ដូចជា​ហ្គេម​មួយ​ប្រភេទ​ចឹង​។​ ​ជាបន្តបន្ទាប់​ ​បាហ្ស៊ី​ ​បាន​ចាប់ផ្តើម​រៀន​ភាសា​ ​Visual​ ​Basic​ ​និង​ ​Objective​-​C​។​​ជាមួយនឹង​ភាព​ឆ្លាតវៃ​របស់​ ​បាហ្ស៊ី ​បាន​ធ្វើ​ឱ្យ​កុមារ​ជន​ជា​តិ​ឥណ្ដា​រូប​នេះ​បាន​ក្លាយជា​អ្នកជំនាញ​ផ្នែក​អភិវឌ្ឍ​កម្មវិធី​កុំព្យូទ័រ​ ​នៅក្នុង​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​ដ៏​ល្បី​ ​IBM​ ​Watson​។​ ​នៅ​អាយុ៩ឆ្នាំ​ ​បាហ្ស៊ី​ ​បាន​ចាប់ផ្តើម​អភិវឌ្ឍ​កម្មវិធី​ ​IOS​ ​(​IOS​ ​App​)​ ​មួយ​ ​ដោយ​ដាក់ឈ្មោះ​ថា​ ​T​ ​Tables​។​

​ក្រៅពី​ភាព​អស្ចារ្យ​ទាំងនេះ​ ​បាហ្ស៊ី ​ក៏​ជា​អ្នកនិពន្ធ​សៀវភៅ​ ​និង​ជា​គ្រូបង្រៀន​តាម​ ​YouTube​ ​លើ​មុខ​វិ​ជ្ជា​ផ្សេង​ៗ​ដូចជា​ ​កម្មវិធី​កុំព្យូទ័រ​ ​វិទ្យាសាស្ត្រ​ ​គណិតវិទ្យា​ ​និង​អំពី​បច្ចេកវិទ្យា​ក្រុមហ៊ុន​ ​IBM​ ​ជាដើម​។​ ​ឆា​ណែល​ ​យូ​ធូប​ ​(​Channel​ ​YouTube​)​ ​របស់​គាត់​ឈ្មោះ​ ​Tanmay​ ​Teaches​ ​ហើយ​រហូតដល់​ពេល​បច្ចុប្បន្ន​មាន​អ្នក​ចុច​គាំទ្រ​ ​(​Subscribers​)​ ​ដល់ទៅ​ជាង៣២ម៉ឺន​នាក់​ ​និង​មាន​វីដេអូ​តែ​ប្រមាណ​ជិត២០០វីដេអូ​ប៉ុណ្ណោះ​។​ សម្រាប់​ទៅ​អនាគត​ ​កុមារ​ ​បាហ្ស៊ី​ ​បាន​កំណត់​ផែនការ​របស់​ខ្លួន​ចំនួន៣ចំណុច​សំ​ខាន់​ៗ​ ​រួមមាន​៖​

​ទី១​.​បន្ដ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ ​ហើយ​វា​ក៏​ជាហេតុ​ផល​មួយ​ដែល​ជំរុញ​ឲ្យ​រូបគេ​បង្កើត​មាតិកា​ជាច្រើន​ ​ដើម្បី​លើកទឹកចិត្ត​ ​និង​ជំរុញ​អ្នក​ដែល​មាន​ភាព​ច្នៃប្រឌិត​ ​បាន​សិក្សា​ចំណេះ​ដឹង​ថ្មី​ៗ​ពី​ឆា​ណែល​ ​យូ​ធូប​ ​(​YouTube​ ​Channel​)​ ​ពី​សៀវភៅ​ ​និង​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ផ្សេង​ៗ​របស់​រូបគេ​ផង​ដែរ​។​​ទី២​.​ចង់​បង្កើន​ចំនួន​អ្នកជំនាញ​អភិវឌ្ឍ​កម្មវិធី​កុំព្យូទ័រ​ ​(​Developer​)​ ​ដើម្បី​ធ្វើការ​ជាមួយ​បច្ចេកវិទ្យា​ការសិក្សា​ជាមួយ​ម៉ាស៊ីន​ ​ដើម្បី​បង្កើត​ជា​សហគមន៍​ចែករំលែក​ចំណេះដឹង​សាធារណៈ​មួយ​។​

​ទី៣​.​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ដើម្បី​ទៅ​ជួយ​ផ្នែកការ​ថែទាំ​សុខភាព​ ​ដែល​វា​អាច​ជួយ​មនុស្ស​បាន​ច្រើន​លាន​នាក់​។​ ​ចំណែក​ឯ​ការ​រកស៊ី​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​ ​បាហ្ស៊ី មិនទាន់​សម្រេចចិត្ត​នៅឡើយ​ទេ​ ​គឺ​ត្រូវការ​គិត​ពេលវេលា​ ​និង​ការ​គិតគូរ​បន្ថែម​ទៀត​៕

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​