​ក្មេងប្រុស​ ​ត្រូវ​ឆ្លងកាត់​ការ​ផ្លាស់​ប្តូរ​ចំណុច​សំ​ខាន់​ៗ​ជាច្រើន​ ​ក្នុងអំឡុងពេល​ពួកគេ​ពេញវ័យ​។​ ​រាងកាយ​របស់​គាត់​ចាប់ផ្ដើម​បែក​សម្លេង​ ​រាងកាយ​កាន់តែ​រឹងមាំ​ ​ហើយ​គាត់​ចាប់ផ្តើម​មាន​ភាព​ចាស់ទុំ​ខាង​ផ្លូវភេទ​។​ ​ជាទូទៅ​ ​ក្មេងប្រុស​ពេញវ័យ​យឺត​ជាង​ក្មេងស្រី​។​ ​ភាព​ពេញវ័យ​របស់​ក្មេងប្រុស​ ​ត្រូវ​បាន​បែងចែក​ជា៥ចំ​ណុច​ធំៗ​ដូច​ខាងក្រោម​៖​ ​

​១​.​ប្រែប្រួល​រាងកាយ​ ​(​Body​ ​Shape​)​ ​
​រាងកាយ​របស់​ក្មេងប្រុស​នឹង​ចាប់ផ្ដើម​លូតលាស់​ខ្លាំង​។​ ​ប៉ុន្ដែ​មុននឹង​ការលូតលាស់​នេះ​ ​គាត់​ប្រហែលជា​អាច​នឹង​ស្រក​ទម្ងន់​បន្ដិចបន្ដួច​ ​និង​មើលទៅ​ឃើញ​តែ​ជើង​ហើយនឹង​ដៃ​។​ ​បន្ទាប់មក​ពួកគាត់​នឹង​លូត​កម្ពស់​ខ្លាំង​ ​ដែល​ជាទូទៅ​ ​គឺ​ស្ថិតនៅ​អំឡុង​ពេល​អាយុ១៣ឆ្នាំ​ ​ឬ១៥ឆ្នាំ​។​ ​រី​ឯ​ស្មា​វិញ​ ​នឹង​បើកទូលាយ​ ​ហើយ​សាច់ដុំ​ក៏​ចាប់ផ្ដើម​វិវត្ត​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​ ​ដែល​ធ្វើ​ឱ្យ​កម្លាំង​ពួកគាត់​ខ្លាំង​ជាង​មុន​។​ ​​២​.​ញើស​ ​សក់​ ​និង​មុន​ ​(​Sweating​ ​Hair​ ​and​ ​Acne​)​ ​
​អនាម័យ​រាងកាយ​ ​ជា​ការប្រែប្រួល​ខ្លាំង​មួយ​សម្រាប់​ក្មេងប្រុស​។​ ​ពួកគាត់​ត្រូវការ​ងូតទឹក​ច្រើន​ ​ព្រោះ​ខ្លួនប្រាណ​គាត់​ចាប់ផ្ដើម​ឧស្សាហ៍​បែកញើស​ ​ឬ​ញើស​ច្រើន​ ​និង​មាន​ក្លិន​ខ្លួន​មិនសូវ​ល្អ​។​ ​ចំណែក​ ​មុខ​របស់​ពួកគាត់​នឹង​ឡើង​ខ្លាញ់​ច្រើន​នៅ​លើ​ស្បែក​ ​ដែល​បណ្ដាល​ឱ្យ​កើតមុន​ចេញ​មក​លើ​ផ្ទៃមុខ​។​ ​អំឡុង​ពេលនេះ​ ​គឺជា​ពេល​ល្អ​បំផុត​ដែល​អាណាព្យាបាល​ទាំងឡាយ​ ​គួរ​ណែនាំ​ពួកគាត់​អំពី​ការ​រក្សា​ស្បែក​មុខ​។​ ​

​៣​.​ប្រដាក់​បន្ដ​ពូជ​ ​និង​ការលូតលាស់​នៃ​ពងស្វាស​ ​(​Penis​ ​and​ ​Testicle​ ​growth​)​
​ការ​ពេញវ័យ​របស់​ក្មេងប្រុស​ ​នឹង​ធ្វើ​ឱ្យ​មានការ​រីក​មាឌ​នៃ​ពងស្វាស​ ​និង​លិង្គ​។​ ​នៅ​ក្នុង​តំណា​ក់​កាល​នេះ​ ​ក្មេងប្រុស​ ​នឹង​ចាប់ផ្ដើម​មាន​ដុស​រោម​នៅ​លើ​ពងស្វាស​ ​និង​ផ្នែក​ខាងលើ​លិង្គ​។​ ​ចំណែក​ប្រវែង​លិង្គ​វិញ​នឹង​ចាប់ផ្ដើម​លូត​វែង​ ​បន្ទាប់មក​នឹង​រីក​ទំហំ​។​ ​ក្មេងប្រុស​ខ្លះ​អាច​នឹង​មានស្នាម​ជាំ​តូច​ៗ​ ​ដែលគេ​ហៅថា​ ​Pa-pules​ ​នៅ​លើ​លិង្គ​របស់​ពួកគេ​ ​ហើយ​ស្នាម​ជាំ​ទាំងនោះ​មើលទៅដូចជា​មុន​អញ្ចឹង​ ​ប៉ុន្ដែ​វា​ជា​លក្ខណៈ​ធម្មជាតិ​ទេ​ ​គ្មាន​គ្រោះថ្នាក់​អ្វី​ឡើយ​។​៤​.​ការ​ឡើង​រឹង​នៃ​ប្រដាប់​បន្ដ​ពូជ​ ​និង​បញ្ចេញ​ទឹកកាម​នៅពេល​គេង​(​Nocturnal​ ​Emission​ ​and​ ​Erections​)​
​នា​ពេល​ពេញវ័យ​ ​មនុស្ស​ប្រុស​នឹង​ចាប់ផ្ដើម​បញ្ចេញ​ទឹកកាម​តាមរយៈ​លិង្គ​ ​នៅពេល​គេង​ ​ដែល​កត្តា​នេះ​អាច​បណ្ដាលមកពី​ការយល់​សប្ដ​ឃើញ​ភាព​ស្រើបស្រាល​ ​ឬមួយ​អ្វី​ផ្សេងទៀត​។​ ​ការ​បញ្ចេញ​ទឹកកាម​មក​ក្រៅ​នា​ពេលយប់​នេះ​ ​ពួកគេ​ពុំ​បានដឹង​ខ្លួន​នោះ​ឡើយ​។​ ​ការ​ឡើង​រឹង​នៃ​លិង្គ​ ​គឺ​អាច​កើតឡើង​គ្រប់ពេល​ ​ដោយ​គ្មាន​ហេតុផល​អ្វី​ទាំងអស់​ ​ហើយ​វា​ជាផ្នែក​មួយ​នៃ​ភាព​ពេញវ័យ​របស់​មនុស្ស​ប្រុស​ផង​ដែរ​។​ ​

៥​.​ការប្រែប្រួល​សម្លេង​ ​(​Voice​ ​Changes​)​ ​
​សម្លេង​ក្មេងប្រុស​នឹង​ផ្លាស់​ប្តូរ​ ​អំឡុង​ពេល​នៃ​ការលូតលាស់​ដ៏​លឿន​មួយ​នេះ​។​ ​មុន​ពេល​សម្លេង​របស់​គាត់​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទាំងស្រុង​ ​អាច​នឹង​និយាយ​ឮ​លាន់​ៗ​បែ​កៗ​ ​ឬ​ឡើង​ពី​ទាប​ទៅ​ខ្ពស់​យ៉ាង​រហ័ស​។​ ​បញ្ហា​មួយ​នេះ​អាច​ជា​រឿង​គួរ​ឱ្យ​អាម៉ាស់​សម្រាប់​ពួកគាត់​ ​ព្រោះថា​នៅពេល​ដែល​បែក​សម្លេង​ ​អ្នករាល់គ្នា​សុទ្ធតែ​ស្ដាប់​ដឹង​ទាំងអស់​ ​ដែល​ចាស់​ៗ​ខ្មែរយើង​ចូលចិត្ត​និយាយ​ថា​ ​«​កូ​នេះ​ពេញកម្លោះ​ហើយ​តើ​!​»​៕​

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​