​ស្ករ​ ​គឺជា​ប្រភេទ​កា​បូ​អ៊ី​ដ្រា​ត​ ​(​Carbohydrates​)​ ​មួយ​ប្រភេទ​ ​ដែល​បន្ថែម​ជាតិ​ផ្អែម​ដល់​អាហារ​ ​និង​ភេសជ្ជៈ​។​ ​ស្ករស​ ​ស្ករត្នោត​ ​ទឹកឃ្មុំ​ ​ឬ​ស្ករ​ពោត​ ​គឺ​សុទ្ធតែ​ប្រភេទ​ផ្សេង​ៗ​នៃជា​តិ​ស្ករ​ទាំងអស់​។​ ​ស្ករ​ត្រូវ​បាន​បន្ថែម​ទៅ​ក្នុង​អាហារ​ ​និង​ភេសជ្ជៈ​ ​ដូចជា​ទឹកក្រូច​ជាដើម​។​ ​ជាតិ​ស្ករ​ធម្មជាតិ​ក៏​មាន​ផង​ដែរ​នៅក្នុង​ផ្លែឈើ​ ​បន្លែ​ ​និង​ទឹកដោះគោ​។​

​អាហារ​ ​ឬ​ភេសជ្ជៈ​ ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ពេក​ ​អាច​ធ្វើ​ឱ្យ​កុមារ​មាន​អារម្មណ៍​ថា​ ​ឆ្អែត​ ​និង​មិនបាន​ទទួលទាន​អាហារ​សុខភាព​។​ ​ជាតិ​ស្ករ​ ​ក៏អាច​ធ្វើ​ឱ្យ​ពុក​ធ្មេញ​ផង​ដែរ​ ​ប្រសិន​កុមារ​មិនបាន​ដុសធ្មេញ​ឱ្យ​បាន​ទៀងទាត់​។​ ​បញ្ហា​អាកប្ប​កិរិយា​ ​និង​ការ​ផ្ចង់​អារម្មណ៍​របស់​កុមារ​ភាគច្រើន​ ​ត្រូវ​បាន​គេ​លើកឡើង​ថា​ ​កើតមានឡើង​ដោយសារ​ការ​ទទួលទាន​ជាតិ​ស្ករ​ច្រើនហួស​របស់​កុមារ​។​​Better​ ​World​ ​Advertising​ ​គឺជា​ស្ថាប័ន​សហរដ្ឋអាមេរិក​មួយ​ ​ដែល​ធ្វើការ​សកម្ម​ទៅលើ​ការ​ផ្សព្វផ្សាយ​ទីផ្សារ​ ​ទំនាក់ទំនង​ក្នុង​សង្គម​ ​គម្រោង​ផ្នែក​យុទ្ធ​សា​ស្ត្រ​ ​និង​ធ្វើ​គម្រោង​កម្ម​វិ​ធី​ផ្សេង​ៗ​។​ ​ស្ថាប័ន​មួយ​នេះ​ ​កាលពី​ពេល​កន្លងទៅ​ ​បាន​បង្កើត​នូវ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ ​ក៏ដូចជា​កាត់បន្ថយ​ការ​ទទួលទាន​ជាតិ​ស្ករ​របស់​ក្មេង​ៗ​មួយ​ ​ដែល​មានឈ្មោះ​ថា​ ​“​Sugar​ ​Bite​”​។​ ​

​យុទ្ធនាការ​ ​Sugar​ ​Bite​ ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​តំបន់​ ​Contra​ ​Costa​ ​នៃ​រដ្ឋ​កា​លី​ហ្វ​ញ៉​។​ ​យុទ្ធនាការ​នេះ​ ​គឺជា​សកម្មភាព​មួយ​ជ​ម្រុ​ញ​ឲ្យ​អាណាព្យាបាល​ការ​ពារ​កូន​ៗ​របស់​ខ្លួន​ ​ពី​ការ​ទទួលទាន​ជាតិ​ស្ករ​លើសកម្រិត​ដែល​មាននៅ​ក្នុង​ភេសជ្ជៈ​គ្រប់​ប្រភេទ​ ​ហើយ​ជំនួស​ដោយ​ការ​ផឹកទឹក​ធម្មតា​វិញ​។​ ​

​នៅ​ឆ្នាំ២០១៤​ ​យុទ្ធនាការ​ខាងលើ​ ​បាន​ឈ្នះ​ពានរង្វាន់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ​ក្នុងនាម​ជា​អ្នក​ទំនាក់ទំនង​ល្អ​ប្រចាំឆ្នាំ​។​ ​ពានរង្វាន់​នេះ​មានឈ្មោះ​ថា​ ​Communicator​ ​Awards​ ​ដែល​វា​ជា​កម្មវិធី​ពានរង្វាន់​ដ៏​ធំ​បំផុត​ ​និង​មានការ​ប្រកួតប្រជែង​ខ្លាំង​បំផុត​ ​ផ្នែក​បំផុស​គំ​និ​ត​ថ្មី​ៗ​ ​និង​ការ​ច្នៃប្រឌិត​ខ្ពស់​ចំពោះ​ផ្នែក​ទីផ្សារ​ ​និង​ការ​ទំនាក់ទំនង​។​ ​​តើ​ក្មេង​ៗ​អាច​ទទួលទាន​ជាតិ​ស្ករ​ចំនួន​ប៉ុន្មាន​ក្នុង​មួយថ្ងៃ​?​ ​យោង​តាម​ទិន្នន័យ​ ​អាល់ហ្វា​ ​អី​ដ្រូ​ ​អាស៊ីត​ ​(​Alpha​ ​Hydroxy​ ​Acid​)​ ​បានឱ្យ​ដឹង​ថា​៖​

+​ចំពោះ​ក្មេង​អាយុ២ឆ្នាំ​ ​ទៅ​ ​១៨ឆ្នាំ​ ​គួរ​ទទួលទាន​ជាតិ​ស្ករ​តិច​ជាង៦ស្លាបព្រា​កាហ្វេ​ ​ដែល​ស្មើនឹង២៥ក្រាម​ ​ឬ១០០កាឡូរី​។

​+​ចំពោះ​ក្មេង​ជំទង់​ ​គួរ​កំណត់​ការ​ទទួលទាន​ភេសជ្ជៈ​ដែល​មាន​ជាតិ​ផ្អែម​ ​គឺ​ធ្វើ​យ៉ាងណា​ឱ្យ​តិច​ជាង២៤០មី​លីត្រ​។​

​+​ចំពោះ​ក្មេង​ដែល​អាយុ​ក្រោម២ឆ្នាំ​ ​មិន​គួរ​បន្ថែម​ជាតិ​ស្ករ​ទៅលើ​របប​អាហារ​ ​ឬ​ភេសជ្ជៈ​នោះ​ទេ​ ​ហើយក៏​មិន​គួរ​ញ៉ាំ​ភេសជ្ជៈ​ជាតិ​ផ្អែម​នោះ​ដែរ​៕​ ​

អត្ថបទាក់ទង៖ ហេតុផល៥យ៉ាង ដែលឪពុកម្តាយមិនគួរបណ្តោយឱ្យកូនទទួលទានទឹកក្រូច

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​