​បន្ទាប់ពី​កូន​របស់​លោកអ្នក​កើតមក​ភ្លាម​ ​អ្នក​សង្កេតឃើញ​ថា​ ​គាត់​ចូលចិត្ត​គេង​ ​និង​គេង​ច្រើន​។​ ​អាការៈ​បែបនេះ​ ​មិនមែន​ជា​រឿង​ដែល​គួរ​ឱ្យ​បារម្ភ​នោះ​ទេ​ ​ព្រោះ​ការ​គេង​ច្រើន​ ​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន​ដល់​ទារក​។​ ​ខាងក្រោម​នេះ​ ​ជាហេតុ​ផល​ទាំង៥​ ​ដែល​ទារក​គេង​ច្រើន​៖​ ​

១​.​ជួយ​ជ​ម្រុ​ញកា​រលូត​លាស់​នៃ​ផ្នែក​រាងកាយ​៖​ ​តាំងពី​យូរយារណាស់មកហើយ​ ​គេ​តែង​ជឿ​ថា​ ​ការលូតលាស់​របស់​ទារក​ ​កើតឡើង​ក្នុងអំឡុងពេល​គេង​ ​តែ​គ្មាន​ការសិក្សា​ណា​បាន​បង្ហាញ​ ​និង​សិក្សា​ពី​ឥទ្ធិពល​នៃ​ការ​គេង​ ​មក​លើ​ការលូតលាស់​របស់​ទារក​ទេ​។​ ​មានការ​សិក្សា​ស្រាវជ្រាវ​នា​ពេល​ថ្មី​ៗ​មួយ​បាន​បង្ហាញថា​ ​ទារក​គេង​កាន់តែ​ច្រើន​ ​ធ្វើ​ឱ្យ​រាងកាយ​របស់​គេ​លូតលាស់​កាន់តែ​លឿន​។​ ​ទិន្នន័យ​នៃ​ការសិក្សា​នេះ​ ​បាន​បង្ហាញថា​ ​ទារក​ដែល​គេង​ច្រើនជាង​មុន​ពីរ​ដង​ ​នឹង​ជួយ​ឱ្យ​ការលូតលាស់​ផ្នែក​កម្ពស់​លឿន​ខ្លាំង​។​ ​

២​.​លូតលាស់​ផ្នែក​ប្រព័ន្ធ​ប្រសាទ​វិញ្ញាណ​៖​ ​ប្រព័ន្ធ​ប្រសាទ​កណ្តាល​របស់​កូនលោក​អ្នក​ ​លូតលាស់​ខ្លាំង​ក្នុង​អំឡុង​រយៈពេល២ឆ្នាំ​ដំបូង​។​ ​នៅពេល​កូនលោក​អ្នក​គេង​ ​ការ​គេង​ទៅ​រំញោច​ប្រព័ន្ធ​ប្រសាទ​វិញ្ញាណ​ ​ដែល​ជួយ​ដល់​ការលូតលាស់​។​ ​ដំណើរ​នេះ​ ​កើតឡើង​ក្នុង​អំឡុង​ដំណាក់កាល​គេង​ ​ណឺរ៉ូន​ ​ធ្វើការ​សម្រាក​ ​ហើយ​ការសម្រាក​នេះ​ ​បង្កើត​ឱ្យ​មាន​ទំនាក់ទំនង​មួយ​ ​រវាង​សរីរាង្គ​វិញ្ញាណ​ ​និង​រចនាសម្ព័ន្ធ​ខួរក្បាល​ ​ដែល​សំខាន់​ខ្លាំង​សម្រាប់​ការលូតលាស់​នៃ​ប្រព័ន្ធ​ណឺរ៉ូន​វិញ្ញាណ​។​ ​​៣​.​ជួយ​ដល់​ការលូតលាស់​នៃ​ខួរក្បាល​៖​ ​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​ ​បាន​បង្ហាញថា​ ​កូនសត្វ​ ​ដែល​មិនសូវ​បាន​ដេក​ ​បាត់បង់​គុណភាព​នៃ​ការលូតលាស់​របស់​ខួរក្បាល​។​ ​វា​ ​ធ្វើ​ឱ្យ​ខួរក្បាល​​តូចជាង​ធម្មតា​ ​កាត់បន្ថយ​សមត្ថភាព​រៀន​ ​និង​មាន​អាកប្ប​កិរិយា​អវិជ្ជមាន​។​ ​លទ្ធផល​នៃ​ការសិក្សា​ទាំងនេះ​ ​បង្ហាញថា​ ​ការ​គេង​ ​គឺ​សំខាន់​ខ្លាំង​ណាស់​ចំពោះ​ការលូតលាស់​ផ្នែក​ខួរក្បាល​។​

​៤​.​ជួយ​ជ​ម្រុ​ញ​ជំនាញការ​រៀន​៖​ ​ការ​គេង​របស់​កូន​អ្នក​ ​ដើរតួ​យ៉ាង​សំខាន់​ចំពោះ​ការ​ចងចាំ​ ​ដែល​ជួយ​ដល់​ការសិក្សា​របស់​ពួកគេ​។​ ​នៅក្នុង​ការសិក្សា​មួយ​ ​ក្រុម​អ្នកស្រាវជ្រាវ​មានបំណង​បង្រៀន​ ​ភាសា​សិប្បនិម្មិត​ដល់​កូនក្មេង​អាយុ១៥ខែ​ចំនួន​ពីរ​ក្រុម​។​ ​ក្រុម​មួយ​ ​គេង​ថ្ងៃ​នៅចន្លោះ​ម៉ោង​បង្រៀន​ ​និង​តេ​ស្ត​ ​ឯ​ក្រុម​មួយទៀត​ ​មិន​គេង​ថ្ងៃ​ទេ​។​ ​ក្រុម​អ្នកស្រាវជ្រាវ​បាន​រក​ឃើញថា​ ​ទារក​ដែល​គេង​ថ្ងៃ​ ​មុន​ពេល​ធ្វើតេស្ត​ ​ធ្វើ​បាន​ល្អ​ជាង​ក្រុម​ក្មេង​ដែល​មិនបាន​គេង​ថ្ងៃ​។​ ​

​៥​.​ធ្វើ​ឱ្យ​មាន​អារម្មណ៍ល្អ​៖​ ​មិន​ត្រឹមតែ​ទារក​ទេ​ ​ប៉ុន្តែ​សូម្បីតែ​មនុស្ស​ធំ​ក៏​ដូច្នេះ​ដែរ​ ​ប្រសិនបើ​គេង​មិន​​គ្រប់គ្រាន់​នោះ​ទេ​ ​នឹង​ធ្វើ​ឱ្យ​ពួកគេ​មាន​អារម្មណ៍​មិនល្អ​។​ ​ការសិក្សា​ស្រាវជ្រាវ​មួយចំនួន​ ​បាន​បង្ហាញថា​ទារក​ជាច្រើន​ដែល​គេង​មិនបាន​គ្រប់គ្រាន់​រករឿង​ច្រើន​។​ ​ការសិក្សា​មួយ​ ​បាន​រក​ឃើញថា​ ​ទារក​ដែល​គេង​យប់​មិន​គ្រប់គ្រាន់​ ​ក្នុងរយៈពេល​៣សប្តាហ៍​តែង​រករឿង​ច្រើន​ទោះ​ ​មាន​អាយុ​ត្រឹម៣ខែ​ក៏ដោយ​។​ ​

ប្រសិនបើ​កូន​របស់​អ្នក​ ​ចាប់ផ្តើម​រករឿង​ច្រើន​ ​អ្នក​ត្រូវ​គិត​ឡើងវិញ​ថា​ ​តើ​កូន​របស់​អ្នក​បាន​គេង​គ្រប់គ្រាន់​ឬទេ​។​ ​ឥឡូវ​អ្នក​បានដឹង​ហើយ​ថា​ ​ការ​គេង​ ​ដើរតួ​យ៉ាង​សំខាន់​ដល់​ការលូតលាស់​ទាំង​ផ្នែក​រូបរាងកាយ​ ​និង​ប្រាជ្ញា​ស្មារតី​ ​ដូច្នេះហើយ​ ​បើ​កូន​អ្នក​ ​គេង​ច្រើន​ ​សូមកុំ​បារម្ភ​អី​ ​ប៉ុន្តែ​បើ​កូន​អ្នក​គេង​ច្រើន​ ​និង​មិន​ឡើង​ទម្ងន់​ ​អ្នក​គួរតែ​ប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត​ ​ព្រោះ​ជួនកាល​អាច​បណ្តាល​មក​ពី​បញ្ហា​សុខភាព​ផ្នែក​ណាមួយ​៕

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​