​កាល់ស្យូម​ ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ទារក​ ​ព្រោះ​កាល់ស្យូម​មិន​ត្រឹមតែ​ជួយ​ឱ្យ​ឆ្អឹង​មានការ​លូតលាស់​ល្អ​នោះ​ទេ​ ​ថែមទាំង​ជួយ​សាច់ដុំ​ ​និង​សរសៃប្រសាទ​របស់​ទារក​មានការ​វិវឌ្ឍ​ ​និង​មាន​កម្លាំង​ខ្លាំង​ទៀតផង​។​

​កាល់ស្យូម​មាន​តួនាទី​សំខាន់​ក្នុង​ការគ្រប់គ្រង​បេះដូង​ទារក​ ​ជួយ​ឱ្យ​ទារក​មានការ​សំរាក​បាន​ស្រួល​។​ ​កង្វះ​ជាតិ​កាល់ស្យូម​នៅក្នុង​របប​អាហារ​ ​អាច​នាំ​ឱ្យ​ទារក​ស្ថិត​ក្នុង​លក្ខខណ្ឌ​មួយ​ដែល​ពាក្យ​បច្ចេកទេស​ ​ហៅថា​ ​RICKETS​ ​(​ជំងឺ​បណ្តាល​មក​ពី​កង្វះ​វីតាមីនD​ ​ដែល​ធ្វើ​ឱ្យ​ឆ្អឹង​របស់​ទារក​មិន​រឹងមាំ​)​។​

​ជា​ធម្មតា​លក្ខខណ្ឌ​ទាំងនោះ​កើតឡើង​ចំពោះ​ទារក​ ​ដែល​មាន​អាយុ​ចន្លោះ​ពី៦ខែ​ ​ទៅ​ ​២៤ខែ​។​ ​ជំងឺ​ ​រីច​ឃី​ត​ ​(​RICKETS​)​ ​អាច​ធ្វើ​ឱ្យ​ឆ្អឹង​របស់​ទារក​ខូច​ទ្រង់ទ្រាយ​ ​និង​ងាយ​បាក់បែក​ ​ប្រសិនបើ​ទារក​ទទួលរង​ផល​បះ​ពាល់​ពី​កង្វះ​ជាតិ​កាល់ស្យូម​នៅក្នុង​ខ្លួន​។​ ទាំងនេះ​ជា​ប្រភព​អាហារ​ដែល​សម្បូរ​ដោយ​កាល់ស្យូម​សម្រាប់​ទារក​៖​​•​ផលិតផល​ទឹកដោះគោ​ ​រួមមាន​ទឹកដោះគោ​ជូរ​ ​ឈីស​ ​ប័រ​.​.​.​។​

​ប្រសិនបើ​ទារក​មិន​ចូលចិត្ត​ទឹកដោះគោ​ ​លោកអ្នក​ត្រូវ​ផ្ដល់​ឱ្យ​ពូក​គេ​នូវ​ផ្លែឈើ​ស្រស់​ ​ដែល​មាន​រសជាតិ​ឆ្ងាញ់​។​

​•​ប្រសិនបើ​ទារក​ខ្វះ​ជាតិ​ ​Lactose​ ​(​ជា​ស្ករ​មួយ​ប្រភេទ​ដែល​មា​ននៅក្នុង​ទឹកដោះគោ​ ​ឬ​ផ្លែឈើ​ស្រស់​ ​និង​គ្រាប់​ធញ្ញ​ជា​តិ​ផ្សេង​ៗ​)​ ​ហើយលោកអ្នក​ក៏អាច​ផ្តល់​នូវ​ទឹក​សណ្តែក​ដល់​ទារក​បាន​ផង​ដែរ​ ​ដើម្បី​បំពេញ​ជាតិ​កាល់ស្យូម​។​ ​លោកអ្នក​គួរតែ​ពិនិត្យ​ស្លាក​សញ្ញា​ផលិតផល​ទឹកដោះគោ​ ​ដើម្បី​ដឹង​ថា​ ​ម៉ាក​ណា​មាន​ផ្ទុក​ជាតិ​កាល់ស្យូម​ល្អ​សម្រាប់​ទារក​។​

​•​លោកអ្នក​អាច​បន្ថែម​ឈីស​ ​ទៅ​ក្នុង​របប​អាហារ​របស់​ទារក​ ​ហើយ​ទារក​អាច​នឹង​ចូល​ចិ​ត្ត​ឈីស​ធម្មតា​ ​ដូច​ជា​ឈី​ស​ចំណិត​ដែល​បន្ថែម​ទៅ​ក្នុង​ស៊ុប​ ​សា​ឡាដ​ ​ប៉ា​ស្តា​ ​និង​បន្លែ​ដុត​។​​•​ប្រភេទ​ទឹក​គោ​យ៉ា​អួ​ ​ក៏​សម្បូរ​ដោយ​ជាតិ​កាល់ស្យូម​ល្អ​សម្រាប់់​សុខភាព​របស់​ក្មេង​ផង​ដែរ​។​

​•​បន្លែ​បៃតង​ដូចជា​ ​ខាត់ណា​,​ ​ខាត់ណា​ខៀវ​,​ ​ស្ពៃ​បៃតង​ ​ស្ពៃខ្មៅ​ ​ជាដើម​ ​ដែល​មាន​បរិមាណ​កាល់ស្យូម​ច្រើនជាង​បន្លែ​បៃតង​ផ្សេងទៀត​។​

​បើ​ទោះ​ថា​ ​ប្រភព​អាហារ​ខាងលើ​សម្បូរ​ដោយ​ជាតិ​កាល់ស្យូម​យ៉ាងណា​ក្តី​ ​ប៉ុន្តែ​ប្រព័ន្ធ​សម្រាប់​រំលាយអាហារ​របស់​ទារក​ ​នៅ​មិនទាន់​អាច​ធ្វើការ​បាន​ល្អ​ដូច​មនុស្ស​ពេញវ័យ​នៅឡើយ​ ​ដូច្នេះ​ប្រការ​ល្អ​បំផុត​ ​មុន​លោកអ្នក​សម្រេច​ថា​ ​ផ្តល់​ប្រភព​អាហារ​ទាំងនោះ​ជារបប​អាហារ​សម្រាប់​ទារក​ ​គួរ​បាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឱ្យ​បាន​ច្បាស់លាស់​បន្ថែម​ទៀត​៕​

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​