​ធម្មជាតិ​ខ្មាសអៀន​ច្រើន​របស់​ស្ត្រី​ ​ឬ​ក្មេងស្រី​ខ្មែរ​ ​និង​ផ្នត់គំនិត​ដែល​ដាំ​ជ្រៅ​ទៅ​ក្នុង​ប្រពៃណី​ ​ទំនៀមទម្លាប់​ ​បើ​ទោះ​មកដល់​សម័យ​ទំនើប​នេះ​ក្តី​ ​ការ​លើកយកមកនិយាយ​ជា​សាធារណៈ​អំពី​បញ្ហា​សុខភាព​ផ្លូវភេទ​ ​ឬ​សុខភាព​បន្ត​ពូជ​ ​មាន​ស្ត្រី​ ​ឬ​អាណាព្យាបាល​ ​ពិសេស​ចាស់ទុំ​មួយចំនួន​ធំ​ ​នៅតែ​មានគំនិត​ថា​ ​ការអប់រំ​រឿង​ផ្លូវភេទ​ ​គឺជា​រឿង​មិនល្អ​ ​មិន​សមរម្យ​ ​ដោយ​ពួកគាត់​អាច​យល់​ច្រឡំ​ថា​ ​ជា​ការ​បង្រៀន​ក្មេង​ៗ​ឱ្យ​ចេះ​រួមភេទ​ ​ឬ​ធ្វើការ​ដកស្រង់​បទ​ពិសោធ​ពី​បញ្ហា​ផ្លូវភេទ​ជាដើម​។​ ​

​តែបើ​តាមពិត​ទៅ​ ​បើ​យោងទៅតាម​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ ​លោកស្រី​វេជ្ជបណ្ឌិត​ ​ឡេង​ ​មោនី​ភាព​ ​ប្រធាន​នាយកដ្ឋាន​ស្រ្តី​ ​និង​សុខភាព​ ​នៃ​ក្រសួងកិច្ចការនារី​ ​លើកឡើង​ថា​ ​វា​មិនមែន​ជា​រឿង​អ្វី​អាក្រក់​នោះ​ទេ​ ​តែ​វា​ជា​ចំណេះដឹង​មួយ​ដែល​ក្មេងស្រី​ត្រូវតែ​បានដឹង​ ​និង​ស្វែងយល់​ឱ្យ​បាន​ច្បាស់​។​​លោកស្រី​វេជ្ជបណ្ឌិត​ ​បាន​លើកឡើង​បន្ថែម​នៅក្នុង​ន័យ​ថា​ ​យូរ​ ​ឬ​ឆាប់​ ​ក្មេងស្រី​នឹង​ក្លាយទៅជា​ភរិយា​ ​ក្លាយទៅជា​ម្តាយ​របស់​គេ​។​ ​លោក​ស្រីបន្ត​ថា​ ​បើ​តាម​របាយការណ៍​នៃ​ការអង្កេត​ប្រជាសាស្ត្រ​ ​និង​សុខភាព​កម្ពុជា​ ​ឆ្នាំ២០១៤​(​Cambodia​ ​Demographic​ ​and​ ​Health​ ​Survey​)​ ​បាន​រក​ឃើញថា​ ​១២​%​ ​នៃ​ក្មេងស្រី​វ័យក្មេង​ ​មាន​អាយុ​ចាប់ពី​ ​១៥​ ​ដល់​ ​១៩ឆ្នាំ​ ​មានបទពិសោធន៍​ក្នុង​ការ​មានផ្ទៃពោះ​ ​និង​មានកូន​។​

​ខាងក្រោម​ខាងនេះ​ ​គឺជា​អំណះអំណាង​ ​និង​ហេតុផល​មួយចំនួន​ ​ដែល​ថា​ក្មេងស្រី​គួរតែ​យល់​ ​និង​ដឹង​ឱ្យ​បាន​ច្បាស់​ ​អំពី​បញ្ហា​សុខភាព​ផ្លូវភេទ​ ​និង​សុខភាព​បន្ត​ពូជ​៖​

​•​ចំណេះដឹង​ដែល​ទាក់ទង​នឹង​ការលូតលាស់​ ​ការ​បម្រែបម្រួល​ផ្នែក​រាងកាយ​ ​ផ្នែក​អារម្មណ៍​ ​រួម​ទាំង​ផ្លូវភេទ​ ​មាន​សារៈសំខាន់​។​ ​
​•​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បាន​បញ្ចូល​សារ​អប់រំ​លើ​ប្រធានបទ​ខាងលើ​ ​ទៅ​ក្នុង​កម្មវិធី​សិក្សា​តាំងពី​ថ្នាក់​ទី៦​។​ ​
​•​ក្រសួង​ ​មន្ទីរ​ ​ស្ថាប័ន​ ​សង្គម​ស៊ីវិល​ ​និង​អង្គការ​ជាតិ​ ​អន្តរជាតិ​នានា​ជាច្រើន​ទៀត​ ​កំពុងតែ​អនុវត្ត​កម្មវិធី​អប់រំ​លើ​ប្រធានបទ​ខាងលើ​ដល់​ក្មេងស្រី​ផង​ដែរ​។​លោកស្រី​វេជ្ជបណ្ឌិត​ ​ឡេង​ ​មោនី​ភាព​ ​បាន​ចង្អុលបង្ហាញ​ថា​ ​តាមរយៈ​ប្រធានបទ​នេះ​ ​នឹង​ធ្វើ​ឱ្យ​ក្មេងស្រី​ ​បាន​យល់ដឹង​កាន់តែ​ច្បាស់​អំពី​៖​
១.​យល់ដឹង​ច្បាស់​ ​និង​ត្រៀមខ្លួន​ជាស្រេច​ ​ពី​ការលូតលាស់​ ​និង​ការ​បម្រែបម្រួល​ផ្នែក​រាងកាយ​ ​អារម្មណ៍​ ​ពី​វ័យ​ជំទង់​ ​ទៅជា​មនុស្ស​ពេញវ័យ​ ​និង​លែង​មានការ​បារម្ភ​ ​ការភ័យខ្លាច​ ​ជាពិសេស​ពេល​មាន​រដូវ​។​ ​

២.​ការប្រែប្រួល​ផ្នែក​រាង​កាយៈ​ ​ជាទូទៅ​ចាប់ពី​អាយុ១០​ ​ដល់១៤ឆ្នាំ​ ​ក្មេងស្រី​ចាប់ផ្តើម​កត់សម្គាល់​ថា​ ​រាងកាយ​របស់​ពួកគេ​មានការ​ប្រែប្រួល​ ​ដូចជា​ ​ដើមទ្រូង​ចាប់ផ្តើម​លូតលាស់​ ​សុដន់​ចាប់ផ្តើម​រីក​ធំ​ ​ត្រគាក​រាង​មូលក្លុំ​ ​ផ្ទៃមុខ​ចេញមុន​ ​មានការ​លូត​កំពស់​ ​ក្លៀក​ ​និង​សរីរាង្គ​ ​ភេទ​ ​ចាប់ផ្តើម​មាន​ដុះ​រោម​។​

៣.​ការប្រែប្រួល​អារម្មណ៍​ ​ដូចជា​ ​ម្តង​សប្បាយ​ ​ម្តង​មិន​សប្បាយចិត្ត​ ​ម្តង​ខឹង​ ​និង​ជួនកាល​មាន​ភាព​ច្របូកច្របល់​ក្នុងចិត្ត​។​ ​

​៤.​ការប្រែប្រួល​ទាំងនេះ​ហើយដែល​ហៅថា​ ​ភាព​ពេញវ័យ​ ​ឬភាព​គ្រប់ការ​ ​និង​ជា​ពេល​មួយ​ដែល​រាងកាយ​របស់​ក្មេងស្រី​ចាប់ផ្តើម​ផលិត​មេជី​វិត​ញី​ ​និង​ចាប់ផ្តើម​មាន​រដូវ​។​

៥.​មើលឃើញ​ផ្លូវភេទ​ក្នុង​ផ្លូវ​វិជ្ជមាន​ ​មានន័យថា​ ​ចាត់ទុកថា​រឿង​ផ្លូវភេទ​ជា​រឿង​ធម្មតា​ ​ដែល​ក្នុង​មួយ​ជីវិត​របស់​មនុស្ស​ម្នា​ក់ៗ​ ​ត្រូវការ​ទំនាក់ទំនង​មានដៃ​គូ​ស្នេហា​ ​ចំណង់​ផ្លូវភេទ​ ​ត្រូវការ​រួមភេទ​ ​ត្រូវការ​បន្ត​ពូជ​ ​ដើម្បី​បន្ត​វង្សត្រកូល​បង្កើត​ជា​កូន​ ​ជា​ចៅ​។​ ​៦.​នៅពេល​ដែល​ក្មេងស្រី​ ​វិវត្ត​ខ្លួន​ក្លាយជា​មនុស្ស​ពេញវ័យ​ ​ក្មេងស្រី​ចាប់ផ្តើម​មាន​ចំណង់​ចំណូលចិត្ត​ ​សេចក្តី​ស្រលាញ់​ ​ឬ​ការ​ចូលចិត្ត​នូវ​វត្ថុជា​ទី​ស្រលាញ់​ ​ចាប់ផ្តើម​រៀបចំខ្លួន​ឱ្យ​ស្អាត​ ​និង​ចំណង់​ផ្លូវភេទ​ផង​ដែរ​។​

៧.នេះ​មានន័យថា​ ​យើង​បាន​ត្រៀមខ្លួន​ធ្វើការ​ពិចារណា​ ​និង​ឆ្លើយតប​នឹង​អារម្មណ៍​ផ្លូវភេទ​បាន​ត្រឹមត្រូវ​ ​ចេះ​ថែរក្សា​ការពារ​ខ្លួន​ ​និង​មាន​សមត្ថភាព​និយាយ​ថា​ ​ទេ​ ​ប្រសិនបើ​អ្នក​មិន​ចង់​។

​៨.​មនុស្ស​គ្រប់រូប​ ​ត្រូវការ​សុខុមាលភាព​ផ្លូវភេទ​ ​ក្នុងនាម​ជា​យុវវ័យ​ដែល​ជា​ទំពាំងស្នងឫស្សី​ ​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ផ្លូវភេទ​របស់​ខ្លួន​ ​ជំនួស​ដោយ​ការ​លេង​កីឡា​ ​អាន​សៀវភៅ​ ​ដំណើរ​កម្សាន្ត​នានា​។​

៩.ទោះបី​សិទ្ធិ​ផ្លូវភេទ​ ​ចំណង់​ផ្លូវភេទ​ ​មិន​ត្រូវ​គេ​ហាមឃាត់​ដល់​បុគ្គល​ម្នា​ក់ៗ​ក៏ដោយ​ ​តែ​បុគ្គល​គ្រប់រូប​ ​ជាពិសេស​ ​យុវវ័យ​ត្រូវ​ស្វែងយល់​ឲ្យបាន​ច្បាស់​ពី​ការ​រួមភេទ​ ​ប្រកបដោយ​សុវត្ថិភាព​ ​មានន័យថា​ ​រួមភេទ​មួយ​ដែល​បាន​ផ្តល់​នូវ​សុខភាព​ល្អ​ ​ហើយ​ការពារ​ខ្លួន​អ្នក​ ​និង​ដៃគូ​របស់​អ្នក​ជៀស​ផុត​ពី​ការ​ចម្លងរោគ​ ​កាមរោគ​ ​អេដស៍​ ​និង​ការ​មានកូន​ដែល​មិន​ចង់បាន​។​

​ការអប់រំ​ក្មេងស្រី​ឱ្យ​យល់ដឹង​ពី​ការ​បម្រែបម្រួល​ ​ផ្នែក​រាងកាយ​ ​ផ្នែក​អារម្មណ៍​ ​ផ្នែក​ផ្លូវភេទ​ ​ជា​រឿង​សំខាន់​ ​និង​ចាំបាច់​ជាទីបំផុត​ ​ដើម្បី​ចូលរួម​ក្នុង​ការអភិវឌ្ឍន៍​សង្គម​ ​និង​ប្រទេសជាតិ​៕​

​រក្សាសិទ្ធិដោយ៖ www.konkmeng.com