ផ្លែឈើ​ក្រៀម​ ​ជា​ផ្លែឈើ​ដែល​ត្រូវ​បាន​គេ​សម្ងួត​ទឹក​ចេញ​ ​ដោយ​ប្រើ​វិធី​សាស្រ្ត​មួយចំនួន​ដូចជា​ ​សម្ងួត​ដោយ​ប្រើ​ម៉ាស៊ីន​ ​ឬ​សម្ងួត​ដោយ​ការ​ហាល​នឹង​កម្តៅថ្ងៃ​ជាដើម​។​ ​ចំណុច​ល្អ​បំផុត​របស់​ផ្លែឈើ​ក្រៀម​ ​គឺ​ ​នៅ​រក្សា​បាន​នូវ​ជីវជាតិ​ដើម​របស់​វា​ ​និង​អាច​ទុក​បាន​យូរ​។​ ​​ផ្លែឈើ​ក្រៀម​ជា​អាហារ​ដែល​មាន​សុវត្ថិភាព​ចំពោះ​ទារក​។​ ​អ្នក​អាច​ចាប់ផ្តើម​ឱ្យ​កូន​របស់​លោកអ្នក​ញ៉ាំ​វា​ ​បាន​ ​នៅពេល​ដែល​កូន​របស់​លោកអ្នក​មាន​អាយុ​ចាប់ពី៧ទៅ៩ខែ​ ​ប៉ុន្តែ​ ​ផ្លែឈើ​ក្រៀម​ ​ក៏​មាន​បញ្ហា​មួយចំនួន​ដែរ​ ​ដូចជា​៖​

​●​ ​ជាតិ​ស្ករ​នៅក្នុង​ផ្លែឈើ​ក្រៀម​អាច​ធ្វើ​ឱ្យ​ពុក​ធ្មេញ​របស់​ទារក​។​

​●​ ​ផ្លែឈើ​ក្រៀម​ ​អាច​ធ្វើ​ឱ្យ​កូនក្មេង​ស្លាក់​ ​ដូច្នេះហើយ​មុន​ឱ្យ​កូន​ញ៉ាំ​ ​អ្នក​ត្រូវ​កាត់​ជា​ដុំ​តូច​ៗ​ ​សឹម​បញ្ចុក​ឱ្យ​កូន​ញ៉ាំ​។​ ​​ក្រៅពី​បញ្ហា​ទាំងពីរ​នេះ​ ​ផ្លែឈើ​ក្រៀម​ ​ផ្តល់​អត្ថ​ប្រយោជន៍​ជាច្រើន​ចំពោះ​កូនលោក​អ្នក​ ​ដូចជា​៖​

​១​.​ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​៖​ ​ទារក​បៅ​ទឹកដោះម្តាយ​ ​អាច​ប្រឈម​នឹង​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​។​ ​ការ​បន្ថែម​ផ្លែឈើ​ក្រៀម​នៅក្នុង​របប​អាហារ​របស់​ពួកគេ​ ​អាច​ជួយ​ទប់ស្កាត់​ជំងឺ​ប្រភេទ​នេះ​បាន​ ​ព្រោះ​ផ្លែឈើ​ក្រៀម​សម្បូរទៅដោយ​ជាតិ​ដែក​ ​និង​ជួយ​ផលិត​គ្រាប់​ឈាម​នៅក្នុង​រាងកាយ​។​ ​

២​.​ផ្តល់​ថាមពល​៖​ ​អាច​ជួយ​ឱ្យ​ទារក​ធ្វើ​ចលនា​ច្រើន​។​ ​ពួកគេ​ត្រូវការ​ថាមពល​ច្រើន​ ​ហើយ​ផ្លែឈើ​ក្រៀម​ ​គឺជា​ប្រភព​ថាមពល​ដ៏​សំខាន់​មួយ​សម្រាប់​កូនតូច​របស់​លោកអ្នក​។​

​៣​.​ជួយ​ព្យាបាល​អាការៈ​ទល់លាមក​៖​ ​ផ្លែឈើ​ក្រៀម​សុទ្ធតែ​សម្បូរ​សារធាតុ​សរសៃ​ ​ដែល​អាច​ធ្វើ​ឱ្យ​ពោះវៀន​ដំណើរការ​ស្រួល​។​ ​ផ្លែ​ព្រូន​ ​គឺជា​ផ្លែឈើ​ដែល​ពេញនិយម​បំផុត​សម្រាប់​ព្យាបាល​ ​ជំងឺ​ទល់លាមក​ដែល​កើតមាន​ចំពោះ​ទារក​។​ ​​៤​.​មាន​ផ្ទុក​បាក់តេរី​ល្អ​៖​ ​ផ្លែឈើ​ក្រៀម​មួយចំនួន​ ​ក៏​មាន​ផ្ទុក​ប្រូ​បាយ​អូ​តិច​ ​ឬ​ដែលគេ​ហៅថា​ជា​ ​បាក់តេរី​ល្អ​។​ ​បាក់តេរី​ទាំងនេះ​ ​អាច​ថែរក្សា​ប្រព័ន្ធ​បញ្ចេញចោល​របស់​ទារក​ឱ្យ​មាន​សុខភាព​ល្អ​។​ ​

៥​.​ទប់ស្កាត់​ការ​ខូ​ត​ ​DNA​៖​ ​កូន​របស់​អ្នក​ត្រូវការ​ញ៉ាំ​ច្រើន​ដើម្បី​លូតលាស់​បាន​លឿន​។​ ​តែ​ការ​ញ៉ាំ​ច្រើន​ ​អាច​ធ្វើ​ឱ្យ​រាងកាយ​របស់​ពួកគេ​ជួប​ហានិភ័យ​មួយ​បែប​ ​ដែល​អាច​ធ្វើ​ឱ្យDNA​ ​ខូច​បាន​ ​ឬក៏​អាច​ធ្វើ​ឱ្យ​មាន​ជំងឺមហារីក​។​ ​ករណី​អាច​កើតឡើង​ភាគច្រើន​លើ​ទារក​ ​ដែល​កើត​មិន​គ្រប់ខែ​។​ ​ផ្លែឈើ​ក្រៀម​ ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​ជំងឺមហារីក​ ​និង​អាច​ទប់ស្កាត់​ការ​ខូច​ ​DNAបាន​។​ ​

​៦​.​ល្អ​សម្រាប់​សុខភាព​ឆ្អឹង​ ​និង​ភ្នែក​៖​ ​ផ្លែឈើ​ក្រៀម​ ​មាន​ផ្ទុក​ជាតិ​កាល់ស្យូម​ ​និង​វីតាមីនA​ ​ដែល​កាល់ស្យូម​ប្រភេទ​នេះ​ ​អាច​ជួយ​ឱ្យ​ឆ្អឹង​រឹងមាំ​ ​ខណៈ​ដែល​វីតាមីន​ ​A​ ​ជួយ​ឱ្យ​ភ្នែកភ្លឺ​។​ ​

​៧​.​សម្បូរ​អាស៊ីត​ខ្លាញ់​ ​Omega3​៖​ ​ផ្លែឈើ​ក្រៀម​ ​ជាពិសេស​គ្រាប់​វ៉ល​ណាត់​ ​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​ច្រើន​ ​ដែល​ល្អ​សម្រាប់​សុខភាព​។​ ​ជីវជាតិ​ដ៏​សំខាន់​ទាំងនេះ​ ​ជួយ​ដល់​ការលូតលាស់​ខួរក្បាល​របស់​ទារក​៕​

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​