​រយៈពេល៩ខែ​ ​គឺជា​រយៈពេល​វែង​មួយ​ ​ដែល​ស្ត្រី​ពោះ​ពរ​ទាំងឡាយ​ ​មានឱកាស​សម្រាប់​ភ្លក់​រស់​ជាតិ​ផ្លែឈើ​ជាច្រើន​មុខ​តាម​រដូវ​កាល​ ​ដូចជា​ស្វាយ​ ​ផ្លែ​ប៉ម​ ​សារី​ ​ទំពាំង​បាយ​ជូ​ជាដើម​ ​ដើម្បី​ថែបំប៉ន​គភ៌​នៅក្នុង​ផ្ទៃ​។​ ​ទៀបស្វិត​ ​គឺជា​ផ្លែឈើ​មួយ​ប្រភេទ​ ​ក្នុងចំណោម​ផ្លែឈើ​ជាច្រើន​ ​ដែល​ស្រ្តី​មានផ្ទៃពោះ​ ​គួរតែ​ញ៉ាំ​ ​ព្រោះ​វា​សម្បូរទៅដោយ​សារធាតុ​ចិញ្ចឹម​ ​ដែល​មាន​សារៈសំខាន់​ចំពោះ​ ​ម្តាយ​ ​និង​ទារក​នៅក្នុង​ផ្ទៃ​។​ផ្លែព្រូន​ (Plum) ​មាន​ដើមកំណើត​នៅ​អាមេរិក​ខាងត្បូង​។​ ​នៅក្នុង​ប្រទេស​ឥណ្ឌា​ ​គេ​ហៅ​ទៀបស្វិត (Plum)​ថា​ ​ជា​ផ្លែ​ ​ប៉ោម​ស្ករ​។​ ​ខាងក្រោម​នេះ​ ​ជា​មូលហេតុ​ដែល​ស្ត្រី​មានផ្ទៃពោះ​គួរតែ​ញ៉ាំ​ផ្លែទៀប​ស្វិត​៖​១​.​ផ្ទុក​វីតាមីន​ ​ជួយ​បង្កើត​ប្រព័ន្ធ​ប្រសាទ​របស់​ទារក​៖​ ​ទៀបស្វិត​ ​មាន​ផ្ទុក​នូវ​វីតាមីន​ ​A​ ​និង​ ​C​ ​ជាច្រើន​។​ ​វា​ ​មាន​សារៈសំខាន់​ចំពោះ​ការលូតលាស់​របស់​ទារក​នៅក្នុង​ផ្ទៃ​។​ ​ការ​ញ៉ាំ​ទៀបស្វិត​ ​ជាប្រចាំ​ ​នឹង​ជួយ​ដល់​ការលូតលាស់​របស់​សរសៃប្រសាទ​ ​ខួរក្បាល​ ​និង​ប្រព័ន្ធ​ភាពស៊ាំ​របស់​ទារក​នៅក្នុង​ផ្ទៃ​។​ ​

​២​.​កាត់បន្ថយ​ការឈឺចាប់​ពេល​ឆ្លងទន្លេ​៖​ ​ទោះជា​គ្មាន​ការ​បញ្ជាក់​តាម​បែប​វិទ្យាសាស្ត្រ​ ​ការ​ព្យាបាល​តាម​បែប​ធម្មជាតិ​ ​គេ​អាច​ប្រើ​ទៀបស្វិត​ ​ដើម្បី​ជួយ​កាត់បន្ថយ​ការឈឺចាប់​ ​កំឡុង​ពេល​សម្រាលកូន​។​ ​វា​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​រលូតកូន​ផង​ដែរ​។​ ​

​៣​.​សម្បូរ​ជាតិ​ស្ពាន់​៖​ ​ស្រ្តី​មានផ្ទៃពោះ​ ​ត្រូវការ​សារធាតុ​ទង់ដែង១០០ក្រាម​ជាប្រចាំ​ ​ហើយ​ទៀបស្វិត​ ​សម្បូរទៅដោយ​សារធាតុ​រ៉ែ​។​ ​ទង់ដែង​ ​ជា​សារធាតុ​ដែល​ជួយ​ផលិត​គ្រាប់​ឈាមក្រហម​ ​និង​ទប់ស្កាត់​ការ​សម្រាលកូន​មិន​គ្រប់ខែ​។​ ​៤​.​ព្យាបាល​អាការៈ​ទល់លាមក​៖​ ​សារធាតុ​សរសៃ​នៅក្នុង​ផ្លែព្រូន(Plum)​ ​អាច​ជួយ​ឱ្យ​ពោះវៀន​ដំណើរការ​ស្រួល​ ​និង​កាត់បន្ថយ​អាការៈ​ទល់លាមក​ ​និង​បញ្ហា​ដែល​ទាក់ទង​ជាមួយនឹង​ប្រព័ន្ធ​បញ្ចេញចោល​។​ ​

​៥​.​ព្យាបាល​អាការៈ​ចាញ់កូន​៖​ ​ផ្លែព្រូន(Plum)សម្បូរ​ដោយ​វីតាមីនB6​ ​ដែល​ជួយ​ឱ្យ​ស្ត្រី​មានផ្ទៃពោះ​ ​ជៀស​ផុត​ពី​អាការៈ​ចាញ់កូន​។​ ​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បង្ហាញថា​ ​វីតាមីនB6​ ​ជួយ​កាត់បន្ថយ​ ​ការ​ក្អួតចង្អោរ​។​ ​

​៦​.​លាង​ជំរះ​ជាតិពុល​ពី​រាងកាយ​៖​ ​សារធាតុ​ប្រឆាំង​នឹងជា​តិ​ពុល​ពី​ធម្មជាតិ​នៃ​ផ្លែឈើ​ ​ជួយ​លាង​ ​សម្អាត​ជាតិពុល​ពី​ក្នុង​ខ្លួន​។​ ​វា​ក៏​ជួយ​ឲ្យ​ស្រ្តី​មានផ្ទៃពោះ​ ​មាន​អារម្មណ៍​ស្រស់ស្រាយ​ ​និង​បំបាត់​ ​អាការៈ​ស្ពឹក​ស្រពន់​ ​ដែល​កើតមាន​ជា​ញឹកញាប់​សម្រាប់​ស្រ្តី​មានផ្ទៃពោះ​។​ ​​៧​.​ជៀស​ផុត​ពី​អាការៈ​ឈឺធ្មេញ​៖​ ​ស្រ្តី​មានផ្ទៃពោះ​ភាគច្រើន​ ​តែង​ជួបប្រទះ​បញ្ហា​មាត់​ធ្មេញ​ ​ដូចជា​ឈឺធ្មេញ​ ​រឺ​រលាក់​អញ្ចាញធ្មេញ​ជាដើម​។​ ​ផ្លែព្រូន(Plum)​ ​អាច​ជួយ​ឱ្យ​អ្នក​ចៀសឆ្ងាយ​ពី​អាការៈ​នេះ​បាន​។​

​៨​.​ជួយ​សម្រួល​ដល់​សាច់ដុំ​៖​ ​ម៉ា​ញ៉េស្យូម​ ​ជា​ធាតុ​ដ៏​សំខាន់​ ​អំឡុង​ពេល​មានផ្ទៃពោះ​ ​ព្រោះ​វា​ ​ជួយការ​ពារ​ស្រ្តី​មានផ្ទៃពោះ​ពី​បញ្ហា​បេះដូង​ ​និង​ជួយ​សម្រួល​ដល់​សាច់ដុំ​។​ ​

៩​.​ជួយ​ឲ្យ​បាត់​រាគ​ ​និង​រាគ​មួល​៖​ ​ផ្លែព្រូន(Plum) ​ជា​ថ្នាំ​ធម្មជាតិ​សម្រាប់​ព្យាបាល​អាការៈ​រាគ​ ​និង​រាគ​មួល​។​ ​វា​ ផ្ទុក​នូវ​សារធាតុ​ព្យាបាល​អាការៈ​ក្តៅ​ក្នុង​ ​ដែល​ល្អ​សម្រាប់​រាងកាយ​ស្រ្តី​មានផ្ទៃពោះ​៕

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​