​ផ្លែ​គី​វី​ (Kiwi) ​គឺជា​ផ្លែឈើ​ដែល​សម្បូរ​ជាតិទឹក​ ​និង​មាន​រសជាតិ​ឆ្ងាញ់​។​ ​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ ​មិន​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ ​និង​មាន​ជាតិ​ស្ករ​តិច​។​ ​ក្រៅពី​រសជាតិ​ឆ្ងាញ់​ ​ផ្លែ​គី​វី​ ​ក៏​មាន​អត្ថ​ប្រយោជន៍​ច្រើន​ចំពោះ​ស្រ្តី​មានគភ៌​ផង​ដែរ​។​ ​ខាងក្រោម​នេះ​ ​ជា​ការ​បង្ហាញ​ពីអ​ត្ថ​ប្រយោជន៍​របស់​ផ្លែ​គី​វី​៖​

​ផ្លែ​គី​វី​ ​គឺជា​ផ្លែឈើ​មាន​សារជាតិ​ចិញ្ចឹម​ច្រើន​បំផុត​ ​ដែល​មាន​ផ្ទុក​វីតាមីនC​ ​ច្រើនជាង​ក្រូចឆ្មារ​ផ្អែម​ទ្វេរ​ដង​។​ ​បន្ថែម​ពីនេះ​ទៀត​ ​ផ្លែ​វី​គី​ ​ក៏​មាន​ផ្ទុក​សារជាតិ​សរសៃ​ ​វីតាមីនE​ ​សារធាតុ​ថាមពល​ ​សារធាតុ​រ៉ែ​ផ្សេង​ៗ​ជាច្រើន​ទៀត​ដូចជា​៖​ ​

​១​.​ហ្វូ​ឡេ​ត​៖​ ​ផ្លែ​គី​វី​ ​ចម្បូរ​សារ​ធា​តុ​ហ្វូ​ឡេ​ត​ ​ដែល​ជា​សារជាតិ​ចិញ្ចឹម​ដ៏​សំខាន់​បំផុត​សម្រាប់​ការ​បង្ក​​បង្កើត​កោសិកា​។​ ​ហ្វូ​ឡេ​ត​ ​សំខាន់​ខ្លាំង​ចំពោះ​សុខភាព​ ​និង​ការលូតលាស់​របស់​ទារក​នៅក្នុង​ផ្ទៃ​។​ ​វា​ ​ភ្ញោច​ការផលិត​ ​និង​ជួសជុល​កោសិកា​ ​ជាពិសេស​អំឡុង​ពេល​មានផ្ទៃពោះ​។​ ​ហ្វូ​ឡេ​ត​ ​ជា​សារធាតុ​ដែល​ជំរុញ​ការលូតលាស់​នៃ​សរីរាង្គ​សំ​ខាន់​ៗ​។​ ​សារ​ធា​តុ​ហ្វូ​ឡេ​ត​គ្រប់គ្រាន់​ ​អាច​ទប់ស្កាត់​ការលូតលាស់​មិន​គ្រប់លក្ខណៈ​នៃ​ខួរឆ្អឹងខ្នង​ ​និង​ការ​រលូតកូន​។​ ​ជាតិ​អាស៊ីត​ ​ខ្លាញ់​ធម្មជាតិ​នៅក្នុង​ផ្លែ​គី​វី​ ​មិន​ត្រឹមតែ​សំខាន់​សម្រាប់​ស្ត្រី​មានផ្ទៃពោះ​នោះ​ទេ​ ​តែ​វា​ ​ក៏​សំខាន់​ខ្លាំង​សម្រាប់​ស្រ្តី​ដែល​ចង់បាន​កូន​ផង​ដែរ​។​ ​​២​.​វីតាមីន​ ​C​៖​ ​ផ្លែ​គី​វី​ ​ជា​ប្រភព​វីតាមីនCដ៏​ល្អឥតខ្ចោះ​ ​ដែល​វា​មាន​ផ្ទុក​ដល់ទៅ១៤០​%​ ​ស្មើនឹង​បរិមាណ​ដែល​រាងកាយ​ត្រូវការ​ប្រចាំថ្ងៃ​។​ ​ផ្លែ​គី​វី​ ​ជួយ​បង្កើត​នូវ​ប្រព័ន្ធ​សរសៃប្រសាទ​ ​ដែល​សំខាន់​សម្រាប់​ដំណើរការ​នៃ​ខួរក្បាល​។​ ​វីតាមីនC​ ​នៅក្នុង​ផ្លែ​គី​វី​ ​ក៏​ជួយ​កាត់បន្ថយ​ការ​ឡើង​សង្វារ​អំឡុង​ពេល​មានផ្ទៃពោះ​ផង​ដែរ​។​ ​

​៣​.​សម្បូរ​ស្ករ​ធម្មជាតិ​៖​ ​ផ្លែ​គី​វី​ ​មាន​ផ្ទុក​ស្ករ​ធម្មជាតិ​ដែល​ជួយ​គ្រប់គ្រង​ចំណង់​អា​ហារ​ផ្អែម​ៗ​។​ ​ទោះ​វា​ ​មាន​រស់​ជាតិ​ផ្អែម​ ​តែ​ផ្លែ​គី​វី​ ​មិន​ធ្វើ​ឱ្យ​លើស​ជាតិ​ស្ករ​នៅក្នុង​ឈាម​នោះ​ទេ​។​ ​

​៤​.​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​បញ្ចេញចោល​៖​ ​អាការៈ​ទល់លាមក​ ​និង​ជំ​ងឺ​ឬ​ស​ដូង​បាត​ ​គឺជា​រឿង​ធម្មតា​ ​អំឡុង​ពេល​មានផ្ទៃពោះ​។​ ​សារធាតុ​ចិញ្ចឹម​ជាច្រើន​របស់​ផ្លែ​គី​វី​ ​អាច​ជួយ​ទប់ស្កាត់​ជំងឺ​ទល់លាមក​ ​ជំងឺ​រាគ​ ​ហើមពោះ​ ​និង​ឈឺពោះ​ជាដើម​។​

​៥​.​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​៖​ ​ផ្លែ​គី​វី​ ​សម្បូរទៅដោយ​សារធាតុ​ប្រឆាំង​អ៊ុ​ក​ស៊ី​ដែន​ ​ដែល​ជួយការ​ពារ​កុំ​ឲ្យ​ ​DNA​ ​និង​ ​RNA​ ​របស់​កូន​អ្នក​ខូច​។​ ​ក្រៅពី​នេះ​ ​ផ្លែ​គី​វី​ ​ជួយការ​ពារ​រាងកាយ​ទាំង​ម្តាយ​ ​និង​កូន​ពី​ជំងឺ​ ​និង​មេ​រោ​គ​ផ្សេង​ៗ​។​ ​

​៧​.​រក្សា​តុល្យភាព​អ​រម៉ូន​៖​ ​ការ​ថយ​ចុះ​នៃ​អ​រម៉ូន​ជា​រឿង​ធម្មតា​អំឡុង​ពេល​មានផ្ទៃពោះ​។​ ​អ្នក​អាច​ស្តែង​ចេញ​រោគ​សញ្ញា​ភ្លាម​ៗ​ ​ដូចជា​កន្ទួល​រម៉ាស់​នៅ​លើ​ស្បែក​ ​នៅពេល​ដែល​អ្នក​ ​មាន​អារម្មណ៍​ពិបាកចិត្ត​ខ្លាំង​។​ ​ការ​បាក់ទឹកចិត្ត​ ​ការ​ហត់នឿយ​ ​និង​ភាព​តានតឹង​អារម្មណ៍​ ​មិនល្អ​សម្រាប់​ស្រ្តី​ពរ​ពោះ​នោះ​ទេ​។​ ​ផ្លែ​គី​វី​ ​អាច​ជួយ​ឱ្យ​ស្រ្តី​មានគភ៌​ ​អាច​ជៀស​ឆ្ងាយ​ពី​បញ្ហា​ទាំងនេះ​បាន​៕​

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​