​ហេតុអ្វីបានជា​អ្នក​គួរ​ជ្រើសរើស​ផ្លែ​ឪឡឹក​សម្រាប់​កូនតូច​របស់​អ្នក​?​ ​ព្រោះតែ​វា​ទន់​ ​និង​ងាយស្រួល​ញ៉ាំ​?​ ​តែ​តើ​អ្នកដឹង​ទេ​ថា​ ​ផ្លែ​ឪឡឹក​ ​ប្រៀប​ដូចជា​ឃ្លាំង​ស្តុក​សារជាតិ​ចិញ្ចឹម​ជាច្រើន​។​ ​ខាងក្រោម​នេះ​ ​ជា​អត្ថ​ប្រយោជន៍​មួយចំនួន​នៃ​ផ្លែ​ឪឡឹក​សម្រាប់​សុខភាព​ក្មេង​តូច​៖​​១​.​រក្សា​តុល្យភាព​ទឹក​៖​ ​ឪឡឹក​ ​ជួយ​រក្សា​កម្រិត​ជាតិទឹក​នៅក្នុង​រាងកាយ​ ​ព្រោះ​វា​មាន​ផ្ទុក​ទឹក​ ​៩៣​%​ ​និង​សាច់០៧​%​។​ ​វា​ជួប​ទប់ស្កាត់​ការបាត់បង់​ជាតិទឹក​ ​និង​ល្អ​ខ្លាំង​កំឡុង​ពេល​រដូវ​ក្តៅ​។​ ​វា​មាន​ផ្ទុក​សារធាតុ​ ​អេឡិចត្រូលីត​ ​(​Electrolyte​)​ ​ដែល​ជួយ​កាត់បន្ថយ​ការ​ឡើង​កម្តៅ​ខ្លាំង​។​ ​

​២​.​ល្អ​សម្រាប់​សុខភាព​បេះដូង​៖​ ​សារធាតុ​លី​កូ​ផេន​ ​មាននៅ​ក្នុង​ផ្លែ​ឪឡឹក​ទុំ​។​ ​វា​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​មួយ​ ​ដែល​ល្អ​សម្រាប់​បេះដូង​ ​និង​កាត់បន្ថយ​អត្រា​កើតជំងឺ​ហឺត​។​ ​ផ្លែ​ឪឡឹក​ ​មាន​ផ្ទុក​សារធាតុ​ ​ខា​រ៉ូ​ធីន​ ​ជាច្រើន​ប្រភេទ​ដែល​ជួយ​ក្នុង​ការ​រក្សាសុខ​ភាព​ភ្នែក​ ​និង​ថែរក្សា​សុខភាព​សរសៃឈាម​បេះដូង​។​

​៣​.​ជួយ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំង​៖​ ​វា​សំខាន់ណាស់​ក្នុង​ការ​បញ្ចូល​វីតាមីនC​ ​ទៅ​ក្នុង​របប​អាហារ​របស់​កូន​អ្នក​ ​ព្រោះ​វា​ ​ជួយ​ប្រឆាំង​នឹង​ការ​ឆ្លង​ជំ​ងឺ​ផ្សេង​ៗ​ ​ធ្វើឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំងក្លា​ ​និង​ជួយ​បង្កើន​កោសិកា​ឈាមក្រហម​ ​និង​អេ​ម៉ូក្​លូ​មីន​ ​តាមរយៈ​ការ​ស្រូប​យកជាតិ​ដែក​។​ ​ផ្លែ​ឪឡឹក​មាន​ផ្ទុក​វីតាមីនC​ ​ប្រហែល​ ​100 g​។​ ​៤​.​ជួយ​ឲ្យភ្នែក​ភ្លឺ​ល្អ​៖​ ​វីតាមីនAនៅក្នុង​ផ្លែ​ឪឡឹក​ ​ល្អ​សម្រាប់​ភ្នែក​កូន​អ្នក​។​ ​វា​ក៏​ជួយ​ដល់​សុខភាព​ស្បែក​ ​និង​ធ្វើឲ្យ​ធ្មេញ​រឹងមាំ​។​ ​

​៥​.​ការលូតលាស់​ឆ្អឹង​៖​ ​ឪឡឹក​ក៏​មាន​ផ្ទុក​ជាតិ​កាល់ស្យូម​ ​ម៉ា​ញ៉េស្យូម​ ​និង​ម៉ង់កាណែស​ ​ដែល​ជួយ​ក្នុង​ការលូតលាស់​ឆ្អឹង​។​ ​កាល់ស្យូម​ ​មាន​សារៈសំខាន់​សម្រាប់​ការបង្កើត​ ​និង​បញ្ចេញ​អ​រម៉ូន​ ​ឯ​ម៉ា​ញ៉េស្យូម​ ​ជួយ​ឲ្យ​សាច់ដុំ​រឹងមាំ​ ​និង​ប្រព័ន្ធ​ប្រសាទ​ដំណើរការ​ល្អ​សម្រាប់​ទារក​។​ ​

​៦​.​វីតាមីនB​ ​Ccomplex​៖​ ​ផ្លែ​ឪឡឹក​ ​ក៏​សំបូរ​ទៅ​ដោយ​វីតាមីន​ ​B​ ​complex​ ​រួម​ជាមួយនឹង​វីតាមីន​ជាច្រើន​ទៀត​ ​ដែល​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​ជាច្រើន​។​ ​វីតាមីន​ទាំងនេះ​ ​ជួយ​ផលិត​កោសិកា​ឈាមក្រហម​ ​ជួយ​ដល់​ការលូតលាស់​នៃ​ប្រព័ន្ធ​ប្រសាទ​ ​និង​ធ្វើឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ​។​ ​វា​ក៏​ជួយ​ឲ្យ​ខួរក្បាល​ដំណើរការ​ល្អ​ ​និង​ជួយ​ឲ្យ​ដំណើរការ​នៃ​ការ​បម្លែង​អាហារ​ទៅជា​ថាមពល​បាន​ល្អ​។​ ​៧​.​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​បញ្ចេញចោល​៖​ ​ផ្លែ​ឪឡឹក​ ​សំបូរ​ជាតិ​សរ​សៃ​ហ្វា​យ​ប៊ឺ​។​ ​សារជាតិ​សរសៃ​នេះ​ ​ជួយ​រក្សា​តុល្យភាព​នៃ​ប្រព័ន្ធ​បញ្ចេញចោល​ ​ព្យាបាល​ជំងឺ​ទល់លាមក​ ​និង​សម្រួល​ចលនា​ពោះវៀនធំ​ឲ្យ​ដំណើរការ​ប្រក្រតី​។​ ​

​ទោះ​យ៉ាងណា​ ​អត្ថ​ប្រយោជន៍​ទាំង៧នៃ​ផ្លែ​ឪឡឹក​ដែល​បាន​លើកឡើង​ខាងលើនេះ​ ​មិន​ត្រឹមតែ​មានប្រយោជន៍​សម្រាប់​សុខភាព​កុមារ​ប៉ុណ្ណោះទេ​ មាន​អត្ថ​ប្រយោជន៍​សម្រាប់​មនុស្ស​ទូទៅ​ផង​ដែរ​៕​

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​