​ការ​ជ្រើសរើស​អាហារ​បរិភោគ​ពិតជា​មាន​សារៈសំខាន់​ណាស់​ ​សម្រាប់​ស្ត្រី​ដែល​កំពុង​ពពោះ​។​ ​អំឡុង​ពេល​ពពោះ​រាងកាយ​របស់​ស្ត្រី​ទូទៅ​ ​ត្រូវការ​ជីវជាតិ​ ​និង​វីតាមីន​ជាច្រើន​ប្រភេទ​ ​សម្រាប់​ផ្គត់ផ្គង់​ចិញ្ចឹម​ទារក​នៅក្នុង​ផ្ទៃ​។​ ​ខាងក្រោម​នេះ​ជា​អ្វី​ដែល​អ្នកម្តាយ​គួរ​ទទួលទាន​ពេល​កំពុង​ពពោះ​៖​

១​.​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ (Dairy Products)
​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ ​ជាពិសេស​ទឹកដោះគោ​ជូរ​ ​ដូចជា​យ៉ា​អួរ​ ​គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ស្ត្រី​មានផ្ទៃពោះ​ទទួលទាន​។​ ​ផលិតផល​ទាំងនោះ​ ​មានមុខ​ងារ​ជួយ​អ្នកម្តាយ​ដើម្បី​បំពេញ​តម្រូវការ​ប្រូតេអ៊ីន​ ​និង​កាល់ស្យូម​ឱ្យ​បាន​គ្រប់គ្រាន់​នៅក្នុង​សារពាង្គកាយ​។​ ​Probiotics​ ​ក៏អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ផល​វិ​បា​ក​ផ្សេង​ៗ​បាន​ផង​ដែរ​។​​គួរ​ដឹង​!​ ​អ្វី​ជា​ ​Probiotics​?​Probiotics​ ​គឺជា​ពពួក​បាក់តេរី​មួយ​ប្រភេទ​ដែល​ល្អ​សម្រាប់​សុខភាព​រាងកាយ​របស់​យើង​ ​ដែល​វា​ជួយ​រក្សា​ពោះវៀន​ឱ្យ​មាន​សុខភាព​ល្អ​ ​និង​ធ្វើ​ឱ្យ​ប្រព័ន្ធ​រំលាយអាហារ​មានដំណើរ​ការ​ល្អ​ផង​ដែរ​។​ ​ជា​ធម្មតា​នៅក្នុង​រាងកាយ​របស់​យើង​មាន​បាក់តេរី២ប្រភេទ​ ​មួយ​ល្អ​សម្រាប់​សុខភាព​រាងកាយ​ ​និង​មួយ​ប្រភេទ​ទៀត​ ​ធ្វើ​ឱ្យ​រាងកាយ​ររបស់​យើង​មាន​ជំងឺ​។​ ​មួយវិញទៀត​ ​Probiotics​ ​អាច​រស់​ដំណើរការ​បាន​ ​គឺ​ត្រូវ​អាស្រ័យ​ ​Prebiotics​ ​ព្រោះ​វា​ជា​បណ្តុះ​នៃ​អាហារ​សរសៃ​ពិសេស​ ​(​កា​បូ​អ៊ី​ដ្រា​ត​)​ ​ជួយ​ទ្រទ្រង់​រាយ​កាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​បាក់តេរី​អាក្រក់​។​

​២​.​ក្រុម​សណ្តែក​ (Legumes)
​អាហារ​ប្រភេទ​នេះ​រួមមាន​ ​សណ្តែក​ ​សណ្តែក​ខៀវ​ ​សណ្តែក​ឈីស​ ​សណ្តែក​ដី​ ​ជាដើម​។​ ​ប្រភេទ​សណ្តែក​ទាំងអស់​នេះ​ ​គឺជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​អាស៊ីដ​ ​(​Folate​)​ ​ជាពិសេស​វា​មាន​ផ្ទុក​ជាតិ​សរសៃ​ ​និង​សារធាតុ​ចិញ្ចឹម​ផ្សេង​ៗ​ជាច្រើន​ទៀត​ ​ដែល​មាន​អត្ថ​ប្រយោជន៍​យ៉ាង​ខ្លាំង​សម្រាប់​ស្ត្រី​មានផ្ទៃពោះ​។​ ​ហ្វូ​តាត​ ​គឺជា​សារធាតុ​ចិញ្ចឹម​ដ៏​សំខាន់​ក្នុង​ពេល​មានផ្ទៃពោះ​ ​ហើយ​វា​អាច​កាត់បន្ថយ​នូវ​ហានិភ័យ​នៃ​ ​ពិការភាព​ពី​កំណើត​ ​និង​ជំងឺ​មួយចំនួន​ទៀត​។​​៣​.​ដំឡូងជ្វា​ (Sweet Potatoes)
​ដំឡូងជ្វា​ ​គឺជា​ប្រភព​ដ៏​ល្អ​ដែល​មាន​ផ្ទុក​សារៈ​ធាតុ​បេតា​កា​រ៉ូ​ទីន​ ​ដែល​រាងកាយ​របស់​អ្ន​កបំ​លែង​ទៅជា​វីតាមីន​អា​ ​(​Vitamin​ ​A​)​សម្រាប់​ផ្គត់ផ្គង់​។​ ​វីតាមីន​អា​ ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការលូតលាស់​ ​និង​ភាព​ខុសគ្នា​នៃ​កោសិកា​របស់​ទារក​ដែល​កំពុង​លូតលាស់​។​

​៤​.​ត្រី​សាល់​ម៉ុន​ ( Salmon)
​ត្រី​សាល់​ម៉ុន​ ​គឺជា​ប្រភេទ​ត្រី​ម្យ៉ាង​ដែល​រស់នៅ​ក្នុង​សមុទ្រ​។​ ​ជាទូទៅ​ត្រី​សាល់​ម៉ុន​ ​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​អូមេហ្គា៣​ ​ដែល​ចាំបាច់​បំផុត​សម្រាប់​ទ្រទ្រង់​សារពាង្គកាយ​។​ ​អាស៊ីត​ខ្លាញ់​អូមេហ្គា៣​ ​ដែល​មាននៅ​ក្នុង​ត្រី​សាល់​ម៉ុន​ ​មាន​សារៈសំខាន់​សម្រាប់​ការលូតលាស់​ខួរក្បាល​ ​និង​ភ្នែក​របស់​ទារក​ដែល​កំពុង​ធំធាត់​។​ ​អ្នកស្រាវជ្រាវ​រក​ឃើញ​ដែរ​ថា​ ​ត្រី​សាន់​ម៉ុន​ ​ក៏​សម្បូរ​ដោយ​ ​វី​តា​មីន​ឌី​ ​(​Vitamin​ ​D​)​ផង​ដែរ​។​

​៥​.​ស៊ុត​ (Eggs)
​ស៊ុត​ ​គឺជា​របស់​ដែល​ងាយស្រួល​រក​ជាងគេ​ ​ហើយ​ថែមទាំង​មានតម្លៃ​សមរម្យ​ក្នុង​ការទិញ​។​ ​ស៊ុត​ទាំងមូល​មាន​ផ្ទុក​ជីវជាតិ​យ៉ាងច្រើន​មិន​គួរ​ឱ្យ​ជឿ​ ​និង​ជា​វិធី​មួយ​ដ៏​ល្អ​ដើម្បី​បង្កើន​បរិមាណ​សារធាតុ​ចិញ្ចឹម​នៅក្នុង​រាងកាយ​របស់​ម្តាយ​។​ ​លើស​ពីនេះ​ទៅទៀត​ ​វា​ក៏​ផ្ទុក​សារជាតិ​ ​Choline​ ​ដែល​ជា​សារធាតុ​ចិញ្ចឹម​ចាំបាច់​សម្រាប់​សុខភាព​ខួរក្បាល​ ​និង​ការ​អភិវឌ្ឍ​ជាច្រើន​ទៀត​របស់​ទារក​។​​៦​.​ផ្កា​ខាត់ណា​ខៀវ​ ​និង​ស្លឹក​របស់​វា​ (Broccoli and Dark, Leafy Greens)
​ផ្កា​ខាត់ណា​ខៀវ​ ​និង​ស្លឹក​របស់​វា​ ​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​យ៉ាងច្រើន​ ​ដែល​ភាគច្រើន​ស្ត្រី​មានផ្ទៃពោះ​ត្រូវការ​បំផុត​។​ ​បន្លែ​ធម្មជាតិ​មួយ​ប្រភេទ​នេះ​ ​ក៏​សម្បូរទៅដោយ​ជាតិ​សរសៃ​ដែល​អាច​ជួយការ​ពារ​ ​ឬព្យាបាល​ពី​ការ​ទល់លាមក​បាន​យ៉ាង​ប្រសើរ​។​

​៧​.​សាច់​គ្មាន​ខ្លាញ់​ (Lean Meat)
​សាច់​គ្មាន​ខ្លាញ់​ ​គឺជា​ប្រភព​ដ៏​ល្អ​ប្រសើរ​នៃ​ប្រូតេអ៊ីន​ ​ដែល​មានគុណ​ភាព​ខ្ពស់​។​ ​សាច់គោ​ ​និង​សាច់​ជ្រូក​ ​ក៏​សម្បូរទៅដោយ​ជាតិ​ដែក​,​ ​ជាតិ​ ​choline​ ​និង​វីតាមីន​ ​B​ ​ដែល​សុទ្ធសឹងតែ​ជា​សារធាតុ​ចិញ្ចឹម​សំ​ខាន់​ៗ​មិន​អាច​ខ្វះ​បាន​សម្រាប់​ស្ត្រី​ដែល​កំពុង​ពរ​ពោះ​។​

​៨​.​ប្រេង​ខ្លាញ់ត្រី​ (Fish Liver Oil)
​ការ​ទទួលទាន​ ​(​មួយ​ស្លាបព្រាបាយ​ ​ឬ១៥មីលីលីត្រ​)​ ​នៃ​ខ្លាញ់​ថ្លើម​ត្រី​ ​ផ្តល់​នូវ​ជីវជាតិ​ច្រើនជាង​បរិមាណ​អាស៊ីត​ខ្លាញ់​អូមេហ្គា៣​ ​វី​តា​មីន​ដេ​ ​(​Vitamin​ ​D​)​និង​ ​វីតាមីន​អា​ ​(​Vitamin​ ​A​)​។​ ​ប្រេង​ខ្លាញ់ត្រី​អាច​ជា​ជម្រើស​ល្អ​ ​សម្រាប់​ស្ត្រី​ដែល​មិន​ចូលចិត្ត​បរិភោគ​អាហារ​សមុទ្រ​។​​៩​.​ផ្លែ​បឺ​រី​ (Berries)
​ផ្លែ​ប៊ឺ​រី​ ​មាន​ផ្ទុក​ជាតិទឹក​ ​សារធាតុ​ដែល​មាននៅ​ក្នុង​ផ្លែ​ការ៉ុត​ ​វីតាមីនC​ ​ជាតិ​សរសៃ​វីតាមីន​ ​ជាពិសេស​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ​និង​សមាសធាតុ​រុក្ខជាតិ​ជាច្រើន​ទៀត​។​ ​សារធាតុ​ទាំងនោះ​ ​អាច​ជួយ​ស្ត្រី​មានផ្ទៃពោះ​បង្កើន​សារធាតុ​ចិញ្ចឹម​ ​និង​ការ​ទទួលទានទឹក​ផង​ដែរ​។​

​១០​.​គ្រាប់ធញ្ញជាតិ​ (Whole Grains)
​គ្រាប់ធញ្ញជាតិ​ទាំងមូល​សម្បូរ​ ​ទៅ​ដោយ​ជាតិ​សរសៃ​ ​វីតាមីន​ ​និង​សមាសធាតុ​រុក្ខ​ជា​តិ​ផ្សេង​ៗ​ទៀត​។​ ​គ្រាប់ធញ្ញជាតិ​ ​ក៏​សម្បូរទៅដោយ​វីតាមីនB​ ​ជាតិ​សរសៃ​ ​និង​ម៉ា​ញ៉េស្យូម​ ​ផង​ដែរ​ ​ដែល​ស្ត្រី​មានផ្ទៃពោះ​ត្រូវការ​ក្នុង​ការលូតលាស់​គភ៌​ក្នុង​ផ្ទៃ​។​

​១១​.​ផ្លែ​ប័រ​ (Avocados)
​ផ្លែ​បឺ​រមាន​ផ្ទុក​បរិមាណ​អាស៊ីដ​ខ្លាញ់​ ​(​Monounsaturated​)​ដ៏​ច្រើន​សម្បូរ​បែប​ ​ជាពិសេស​ជាតិ​សរសៃ​ ​(​Folate​)​ ​និង​ប៉ូតាស្យូម​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​។​ ​ជីវជាតិ​ ​និង​វីតាមីន​ទាំងអស់​នោះ​ ​អាច​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខភាព​របស់​ទារក​ ​និង​បំបាត់​ការ​រមួលក្រពើ​ ​ដែល​ភាគច្រើន​តែងតែ​កើតមាន​ចំពោះ​ស្ត្រី​មានផ្ទៃពោះ​។​​១២​.​ផ្លែឈើ​ក្រៀម​ (Dried Fruit)
​ផ្លែឈើ​ក្រៀម​មាន​ផ្ទុក​ទៅ​ដោយ​ ​ជាតិកា​ឡូរី​ ​ជាតិ​សរសៃ​ ​វីតាមីន​ជាច្រើន​ប្រភេទ​ ​និង​សារធាតុ​រ៉ែ​ផង​ដែរ​។​ ​ផ្លែឈើ​ក្រៀម​ ​មាន​អត្ថ​ប្រយោជន៍​ខ្ពស់​សម្រាប់​ស្ត្រី​មានផ្ទៃពោះ​ ​និង​មាន​សារធាតុ​ចិញ្ចឹម​យ៉ាង​ក្រាស់ក្រែល​។​ ​អ្នកម្តាយ​គ្រប់រូប​ត្រូវ​ប្រាកដ​ថា​ ​ខ្លួនឯង​បាន​ទទួលទាន​នូវ​សារធាតុ​ផ្អែម​គ្រប់គ្រាន់​ ​តែ​ជៀសវាង​ការ​ទទួលទាន​ជាតិ​ស្ករ​ច្រើនពេក​។​

​១៣​.​ទឹក​ (Water)
​ការ​ទទួលទានទឹក​ ​គឺ​មាន​សារៈសំខាន់​ណាស់​ ​ព្រោះ​បរិមាណ​ឈាម​របស់​ស្ត្រី​ដែល​កំពុង​ពពោះ​ ​មានការ​កើនឡើង​ជាលំដាប់​។​ ​ការ​ទទួល​បាន​នូវ​ជាតិទឹក​គ្រប់គ្រាន់​ ​ក៏អាច​ជួយការ​ពារ​ពី​ការ​ទល់លាមក​ ​និង​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​បង្ហូរ​ទឹ​ក​ម៉ូតបា​នដែរ​៕​​ប្រែ​សម្រួល​ដោយ​៖​ ​កែម​ ​ផា​
​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​