អាហារ៧មុខ ជួយជំរុញដល់ថាមពលខួរក្បាលរបស់ទារក
- ការលូតលាស់
- ខែវិច្ឆិកា 8, 2019
តើលោកអ្នកមានការព្រួយបារម្ភ ពីការលូតលាស់ផ្នែកខួរក្បាលរបស់កូនមែនទេ? ជឿថា ឪពុកម្តាយគ្រប់រូប តែងរកមធ្យោបាយ ដើម្បីចិញ្ចឹមបីបាច់កូនឱ្យក្លាយជាក្មេងឆ្លាត និងពូកែ។ នៅក្នុងរយៈពេល៣ឆ្នាំដំបូងនៃជីវិតរបស់កូនក្មេង មានសារៈសំខាន់ណាស់ គឺជារយៈពេលនៃការលូតលាស់ផ្នែកខួរក្បាលរបស់ពួកគេ។ របបអាហារសម្រាប់ទារក នឹងជួយទ្រទ្រង់ដល់ការអភិវឌ្ឈផ្នែកខួរក្បាលរបស់ទារក។ ខាងក្រោមនេះ ជាអាហារទាំង៧ ប្រភេទ ដែលមានមុខងារយ៉ាងសំខាន់ក្នុងការជំរុញឱ្យខួរក្បាលរបស់ទារកលូតលាស់បានល្អ។
១.ទឹកដោះគោជូរក្រិច៖ ដើរតួជាអាហារអស្ចារ្យបំផុត សម្រាប់ការលូតលាស់ផ្នែកខួរក្បាលរបស់ទារក។ ទឹកដោះគោជូរក្រិច ថែរក្សាកោសិកាឲ្យមានរ៉េផ្លិចរហ័សរហួន ជួយដល់ខួរក្បាលក្នុងការបញ្ចូន និងទទួលយកព័តមាន។ វីតាមីនB complex នៅក្នុងទឹកដោះគោជូរក្រិច សំខាន់ខ្លាំង សម្រាប់ការលូតលាស់នៃជាលិកាខួរក្បាល និងប្រព័ន្ធប្រសាទ។
២.បន្លែ៖ បន្លែដែលមានពណ៌ដិតៗ ជាប្រភពដ៏សំខាន់នៃសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម។ សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ជួយការពារឱ្យកោសិកាខួរក្បាលមានសុខភាពល្អ។ បន្លែមួយចំនួនដែលល្អបំផុតសម្រាប់ខួរក្បាល គឺដំបូងជ្វា ល្ពៅ និងការ៉ុត។ បន្លែបៃតង ដូចជា ស្ពៃខៀវ ស្ពៃតឿ ជាដើម។
៣.ផ្កាខាត់ណាបៃតង៖ ជាប្រភេទអាហារថាមពលខួរក្បាល។ ផ្កាខាត់ណាបៃតង សម្បូរទៅដោយ
សារធាតុ DHA ដែលជួយដល់ណឺរ៉ូន ក្នុងការតភ្ជាប់ព័ត៌មាន។ បន្លែមួយប្រភេទនេះ ក៏មានសារធាតុប្រឆាំងនឹង ជំងឺមហារីកមួយចំនួនផងដែរ។
៤.ផ្លែប៊ឺ៖ មានសារៈសំខាន់ណាស់សម្រាប់ការថែទាំងខួរក្បាលឱ្យមានសុខភាពល្អ។ ផ្លែឈើមួយប្រភេទនេះ សម្បូរទៅដោយសារធាតុខ្លាញ់ និងអាស៊ីតធម្មជាតិ ដែលមានមុខងារទ្រទ្រង់លំហូរឈាម និងដឹកនាំព័ត៌មានទៅកាន់ខួរក្បាល។ វីតាមីន B complex ដ៏សម្បូរបែបនៅក្នុងផ្លែប៊ឺ អាចជួយកាត់បន្ថយហានិភ័យជំងឺសកម្មហួសកម្រិត ដែលអាចកើតមានចំពោះទារកមួយចំនួន។
៥.ត្រី៖ ត្រីដែលសម្បូរជាតិខ្លាញ់ ដូចជា ត្រីសាម៉ុន ធូណា និងម៉េកឺរ៉ែល មានផ្ទុកអាស៊ីតខ្លាញ់ Omega3ដ៏ច្រើន។ អាស៊ីតខ្លាញ់ Omega3 ជួយទ្រទ្រង់ដល់ការលូតលាស់ និងដំណើរការនៃខួរក្បាលរបស់ទារក។ ការញ៉ាំត្រីឱ្យបានទៀងទាត់ នឹងធ្វើឱ្យជំនាញការគិតរបស់កូនលោកអ្នកកាន់តែល្អប្រសើរ។
៦.ស៊ុត៖ ស៊ុតប្រៀបដូចជាឃ្លាំងនៃសារធាតុចិញ្ចឹម មានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនដូចជា អាស៊ីតខ្លាញ់ Omega3 លូទីន និងសារធាតុក្លរីន ដែលជួយទ្រទ្រង់ដល់ការផ្ចង់អារម្មណ៍ និងការចងចាំដល់ទារក។
៧.គ្រាប់ធញ្ញជាតិ៖ អាហារប្រភេទគ្រាប់ធញ្ញជាតិ ជួយជំរុញដល់ការផ្ចង់អារម្មណ៍ និងជួយឱ្យកូនលោកអ្នកមានភាពរស់រវើកពេញមួយថ្ងៃ។ ស៊ុតក៏សម្បូរសារធាតុអំបិល និងហ្វូលិក អាស៊ីត ដែលមានសារៈសំខាន់ខ្លាំងសម្រាប់ជំរុញឱ្យខួរក្បាលដំណើរការបានជាប្រក្រតី៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com