​តើ​លោកអ្នក​មានការ​ព្រួយបារម្ភ​ ​ពី​ការលូតលាស់​ផ្នែក​ខួរក្បាល​របស់​កូន​មែនទេ​?​ ​ជឿ​ថា​ ​ឪពុក​ម្តាយ​គ្រប់រូប​ ​តែង​រក​មធ្យោបាយ​ ​ដើម្បី​ចិញ្ចឹម​បីបាច់​កូន​ឱ្យ​ក្លាយជា​ក្មេងឆ្លាត​ ​និង​ពូកែ​។​ ​នៅក្នុង​រយៈពេល៣ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​កូនក្មេង​ ​មាន​សារៈសំខាន់​ណាស់​ ​គឺជា​រយៈពេល​នៃ​ការលូតលាស់​ផ្នែក​ខួរក្បាល​របស់​ពួកគេ​។​ ​របប​អាហារ​សម្រាប់​ទារក​ ​នឹង​ជួយ​ទ្រទ្រង់​ដល់​ការ​អ​ភិ​វ​ឌ្ឈ​ផ្នែក​ខួរក្បាល​របស់​ទារក​។​ ​ខាងក្រោម​នេះ​ ​ជា​អាហារ​ទាំង៧​ ​ប្រភេទ​ ​ដែល​មានមុខ​ងារ​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​ឱ្យ​ខួរក្បាល​របស់​ទារក​លូតលាស់​បាន​ល្អ​។​ ​

១​.​ទឹកដោះគោ​ជូរ​ក្រិច​៖​ ​ដើរតួ​ជា​អាហារ​អស្ចារ្យ​បំផុត​ ​សម្រាប់​ការលូតលាស់​ផ្នែក​ខួរក្បាល​របស់​ទារក​។​ ​​ទឹកដោះគោ​ជូរ​ក្រិច​ ​ថែរក្សា​កោសិកា​ឲ្យ​មាន​រ៉េ​ផ្លិច​រហ័សរហួន​ ​ជួយ​ដល់​ខួរក្បាល​ក្នុង​ការ​បញ្ចូន​ ​និង​ទទួលយក​ព័ត​មាន​។​ ​វីតាមីនB​ ​complex​ ​នៅក្នុង​ទឹកដោះគោ​ជូរ​ក្រិច​ ​សំខាន់​ខ្លាំង​ ​សម្រាប់​ការលូតលាស់​នៃជា​លិកា​ខួរក្បាល​ ​និង​ប្រព័ន្ធ​ប្រសាទ​។​ ​

២​.​បន្លែ​៖​ ​បន្លែ​ដែល​មាន​ពណ៌​ដិ​តៗ​ ​ជា​ប្រភព​ដ៏​សំខាន់​នៃ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​។​ ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ​ជួយការ​ពារ​ឱ្យ​កោសិកា​ខួរក្បាល​មាន​សុខភាព​ល្អ​។​ ​បន្លែ​មួយចំនួន​ដែល​ល្អ​បំផុត​សម្រាប់​ខួរក្បាល​ ​គឺ​ដំបូង​ជ្វា​ ​ល្ពៅ​ ​និង​ការ៉ុត​។​ ​បន្លែ​បៃតង​ ​ដូចជា​ ​ស្ពៃខៀវ​ ​ស្ពៃ​តឿ​ ​ជាដើម​។​ ​

​៣​.​ផ្កា​ខាត់ណា​បៃតង​៖​ ​ជា​ប្រភេទ​អាហារ​ថាមពល​ខួរក្បាល​។​ ​ផ្កា​ខាត់ណា​បៃតង​ ​សម្បូរទៅដោយ​
​សារធាតុ​ ​DHA​ ​ដែល​ជួយ​ដល់​ណឺរ៉ូន​ ​ក្នុង​ការ​តភ្ជាប់​ព័ត៌មាន​។​ ​បន្លែ​មួយ​ប្រភេទ​នេះ​ ​ក៏​មាន​សារធាតុ​ប្រឆាំង​នឹង​ ​ជំងឺមហារីក​មួយចំនួន​ផង​ដែរ​។​ ​

​៤​.​ផ្លែ​ប៊ឺ​៖​ ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​ថែ​ទាំង​ខួរក្បាល​ឱ្យ​មាន​សុខភាព​ល្អ​។​ ​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ ​សម្បូរទៅដោយ​សារធាតុ​ខ្លាញ់​ ​និង​អាស៊ីត​ធម្មជាតិ​ ​ដែល​មានមុខ​ងារ​ទ្រទ្រង់​លំហូរ​ឈាម​ ​និង​ដឹកនាំ​ព័ត៌មាន​ទៅកាន់​ខួរក្បាល​។​ ​វីតាមីន​ ​B​ ​complex​ ​ដ៏​សម្បូរ​បែប​នៅក្នុង​ផ្លែ​ប៊ឺ​ ​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​ជំងឺ​សកម្ម​ហួស​កម្រិត​ ​ដែល​អាច​កើតមាន​ចំពោះ​ទារក​មួយចំនួន​។​ ​

៥​.​ត្រី​៖​ ​ត្រី​ដែល​សម្បូរ​ជាតិ​ខ្លាញ់​ ​ដូចជា​ ​ត្រី​សា​ម៉ុន​ ​ធូ​ណា​ ​និង​ម៉េ​កឺ​រ៉ែ​ល​ ​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​ ​Omega3ដ៏​ច្រើន​។​ ​អាស៊ីត​ខ្លាញ់​ ​Omega3​ ​ជួយ​ទ្រទ្រង់​ដល់​ការលូតលាស់​ ​និង​ដំណើរការ​នៃ​ខួរក្បាល​របស់​ទារក​។​ ​ការ​ញ៉ាំ​ត្រី​ឱ្យ​បាន​ទៀងទាត់​ ​នឹង​ធ្វើ​ឱ្យ​ជំនាញការ​គិត​របស់​កូនលោក​អ្នក​កាន់តែ​ល្អ​ប្រសើរ​។​ ​

​៦​.​ស៊ុត​៖​ ​ស៊ុត​ប្រៀប​ដូចជា​ឃ្លាំង​នៃ​សារធាតុ​ចិញ្ចឹម​ ​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ជាច្រើន​ដូចជា​ ​អាស៊ីត​ខ្លាញ់​ ​Omega3​ ​លូ​ទីន​ ​និង​សារ​ធា​តុ​ក្ល​រីន​ ​ដែល​ជួយ​ទ្រទ្រង់​ដល់​ការ​ផ្ចង់​អារម្មណ៍​ ​និង​ការ​ចងចាំ​ដល់​ទារក​។​ ​

៧​.​គ្រាប់ធញ្ញជាតិ​៖​ ​អាហារ​ប្រភេទ​គ្រាប់ធញ្ញជាតិ​ ​ជួយ​ជំរុញ​ដល់​ការ​ផ្ចង់​អារម្មណ៍​ ​និង​ជួយ​ឱ្យ​កូនលោក​អ្នកមាន​ភាព​រស់រវើក​ពេញមួយថ្ងៃ​។​ ​ស៊ុត​ក៏​សម្បូរ​សារធាតុ​អំបិល​ ​និង​ហ្វូ​លិក​ ​អាស៊ីត​ ​ដែល​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​ជំរុញ​ឱ្យ​ខួរក្បាល​ដំណើរការ​បាន​ជាប្រក្រតី​៕​

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​​