​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ ​គឺជា​ស្ថានភាព​ផ្លូវចិត្ត​មួយ​ដែល​កើតមាន​ជាទូទៅ​ទៅលើ​មនុស្ស​គ្រប់​វ័យ​ ​គ្រប់​សញ្ជាតិ​នៅ​លើ​ពិភពលោក​។​ ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ ​បាន​ធ្វើ​ឱ្យ​មានផល​ប៉ះពាល់​ដល់​មនុស្ស​ជាង៣០០លាន​នាក់​ ​នៅ​ទូទាំង​ពិភពលោក​។​ ​នេះ​បើ​យោង​តាម​ ​អង្គការសុខភាព​ពិភពលោក​ ​(​WHO​)​។​ ​

​ការសិក្សា​បាន​រក​ឃើញថា​ ​ស្ទើរតែ​គ្រប់​ប្រភេទ​នៃ​ការហាត់ប្រាណ​ ​មិនថា​ប្រើ​កម្លាំង​ខ្លាំង​ ​ឬ​តិច​នោះ​ទេ​ ​សុទ្ធតែ​អាច​ជួយ​រក្សា​តុល្យភាព​នៃ​សេនេទិច​(​Genetic​)​ ​របស់​មនុស្ស​ចំពោះ​ការ​ធ្លាក់ទឹក​ចិត្ត​។​ ​បន្ថែម​លើ​នេះ​ ​លោក​វេជ្ជបណ្ឌិត​សុខភាព​ផ្លូវចិត្ត​ ​អេ​លេន​ ​កូ​ហែន​ ​(​Alan​ ​Cohen​)​ ​បាន​និយាយ​ថា​ ​«​មិនថា​ការហាត់ប្រាណ​បែប​ណា​ទេ​ ​ឱ្យ​តែ​អ្នក​យល់ថា​សាក​សម​ ​ហើយ​ធ្វើការ​ហាត់​វា​ឱ្យ​បាន​ទៀងទាត់​ ​គឺ​ពិតជា​មានប្រសិទ្ធភាព​ណាស់​ ​(​ចំពោះ​ការ​ប្រឆាំង​ទៅ​នឹង​ជំងឺ​ធ្លាក់ទឹក​ចិត្ត​នេះ​)​»​។​

​ក.តើ​អ្នក​គួរ​ធ្វើលំ​ហាត់ប្រាណ​រយៈពេល​ប៉ុន្មាន​នាទី​ទើបសម​ស្រប​?​
​ដើម្បី​រក្សា​បាន​នូវ​សុខភាព​ល្អ​ ​មនុស្ស​ពេញវ័យ​គួរតែ​ហាត់ប្រាណ​ជាមធ្យម​ឱ្យ​បាន១៥០នាទី​ ​(​២ម៉ោង​កន្លះ​)​ ​រៀងរាល់​សប្ដាហ៍​។​ ​ទោះបី​អ្នក​ហាត់ប្រាណ​បាន​ត្រឹម​រយៈពេល​ខ្លី​ក៏ដោយ​ ​ក៏​វា​គ្រាន់បើ​ជាង​មិន​ហាត់ប្រាណ​ដែរ​។​ ​សូម្បី​ការ​ដើរ​ក្នុង​ល្បឿន​លឿន​ចំនួន១០នាទី​ ​ក៏អាច​ធ្វើ​អារម្មណ៍​អ្នក​ស្រស់ថ្លា​បាន​ដែរ​។​ ​​ខ.តើ​ការហាត់ប្រាណ​អាច​ជួយ​ទប់ស្កាត់​ជំងឺ​បាក់ទឹកចិត្ត​ដោយ​របៀបណា​?​ ​
​អង់​ដូ​ហ្វី​ន​ ​(​Endorphin​)​ ​គឺជា​សារធាតុគីមី​ដែល​បញ្ចេញ​ដោយ​ខួរក្បាល​ ​ដើម្បី​កាត់បន្ថយ​ភាព​ឈឺចាប់​។​ ​បើសិន​វា​ត្រូវ​បាន​បញ្ចេញ​មក​ច្រើន​ ​អ្នក​នឹង​មាន​អារម្មណ៍​ស្រស់ថ្លា​ ​និង​មាន​កម្លាំង​។​ ​នៅពេល​ហាត់ប្រាណ​ ​ក្រពេញ​ក្នុង​ខួរក្បាល​របស់​យើង​ ​នឹង​បញ្ចេញ​សារធាតុគីមី​នេះ​មក​។​ ​អង់​ដូ​ហ្វី​ន​ ​ដើរតួ​ជាមុ​ខ​ងារ​ដ៏​សំខាន់​ក្នុង​ការ​បំបាត់​អារម្មណ៍​តប់ប្រមល់​ ​មិន​សប្បាយចិត្ត​ ​និង​គិត​ច្រើន​។​

​គ.តើ​គួរ​ជ្រើស​យក​ការហាត់ប្រាណ​បែប​ណាខ្លះ​?​
​១​.​យ៉ូ​ហ្កា​ ​(​Yoga​)​៖​ ​នៅក្នុង​ការសិក្សា​មួយ​ដែល​ផ្ដោត​លើ​ស្រ្ដី​ ​មាន​ជំងឺ​បាក់ទឹកចិត្ត​ចំនួន៦៥នាក់​ ​គេ​រក​ឃើញថា​ ​ស្រ្ដី​ចំនួន៣៤នាក់​ ​ដែល​ចូលរៀន​ថ្នា​ក់​យ៉ូ​ហ្កា២ដង​ក្នុង​មួយ​អាទិត្យ​ ​មានការ​ធ្លាក់ចុះ​នូវ​រោគសញ្ញា​នៃ​ជំងឺ​បាក់ទឹកចិត្ត​។​ ​លោក​សាស្រ្ដា​ចារ្យ​ ​Norman​ ​E.Rosenthal​ ​ដែល​មក​ពី​ផ្នែក​ឱសថ​សា​ស្រ្​ដ​នៃ​សាកល​វិទ្យាល័យ​ចចថោន​ ​(​Georgetown​ ​Unversity​)​ ​បាន​និយាយ​ថា​«​យូ​ហ្កា​ ​គឺជា​ឱសថ​ទេព​ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​ឈ្លាសវៃ​ ​ប្រមូលផ្ដុំ​អារម្មណ៍​បាន​ល្អ​។​ ​កត្តា​ទាំងនេះ​ ​អាច​ជួយ​ទប់​ប្រឆាំង​នឹង​គំនិត​អវិជ្ជមាន​ ​ជួយ​ឱ្យ​មាន​កម្លាំង​ស្វាហាប់​ ​ធ្វើ​ឱ្យ​រាងកាយ​មាន​តុល្យភាព​ ​និង​ដោះស្រាយ​បញ្ហា​បាន​ល្អ​»​។​​២​.​ថៃ​ជី​ ​(​Tai​ ​chi​)​៖​ ​ថៃ​ជី​ ​ជា​ប្រពៃណី​របស់​លោក​ខាងកើត​មួយ​ ​ដែល​ជា​ការហាត់ប្រាណ​បែប​ធ្វើ​កាយ​វិ​កា​រមួយៗ​។​ ​ប្រសិទ្ធភាព​របស់​វា​ក៏​មិន​ខុស​ពី​យូ​ហ្កា​ប៉ុន្មាន​ដែរ​ ​គឺ​ជួយ​ឱ្យ​យើង​ជៀស​ផុត​ពី​ការ​បាក់ទឹកចិត្ត​។​ ​ការសិក្សា​លើ​អ្នកជំងឺ​វ័យ​ចំណាស់​នៃ​ជនជាតិ​ចិន​ ​ដែល​កើតជំងឺ​បាក់ទឹកចិត្ត​ចំនួន១៤នាក់​ ​បាន​រក​ឃើញថា​ ​អ្នក​ដែល​បាន​ហាត់​ថៃ​ជី​រយៈពេល៣ខែ​ ​មាន​សភាព​ធូរស្បើយ​ច្រើន​ទៅលើ​រោគសញ្ញា​បាក់ទឹកចិត្ត​។​

​៣​.​ចំណាយពេល​នៅ​ខាងក្រៅ​ ​(​Go​ ​play​ ​outside​)​៖​ ​ការ​ទៅក្រៅ​លំហែកាយ​ ​គឺជា​វិធី​សា​ស្រ្​ដ​ធ្វើ​ឱ្យ​រាងកាយ​មាន​ចលនា​ ​និង​លំហែអារម្មណ៍​ដ៏​សាមញ្ញ​បំផុត​មួយ​។​ ​អ្នក​អាច​នាំ​កូន​អ្នក​ទៅលេង​នៅ​សួនច្បារ​ ​បង្កើត​ល្បែង​កម្សាន្ដ​ផ្សេង​ៗ​ជាមួយ​កូនលោក​អ្នក​ ​ឬ​លាង​ឡាន​ម៉ូតូ​ជាដើម​។​ ​សកម្មភាព​ទាំងនេះ​ ​មានប្រសិទ្ធភាព​ ​ដោយសារ​ភាព​ពោរពេញ​ទៅ​ដោយ​វី​តា​មី​នដេ​ដែល​ផ្តល់​ពី​ពន្លឺ​ព្រះអាទិត្យ​។​​ការហាត់ប្រាណ​មិន​ត្រឹមតែ​អាច​ប្រឆាំង​នឹង​ជំងឺ​បាក់ទឹកចិត្ត​បាន​នោះ​ទេ​ ​វា​ក៏អាច​ទប់ទល់​នឹង​ជំ​ងឺ​ផ្សេង​ៗ​ជាច្រើន​ទៀតផង​ដែរ​។​ ​ជាឧទាហរណ៍​៖​ ​«​អ្នកជំងឺ​ទឹកនោមផ្អែម​តម្រូវ​ឱ្យ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​»​ ​ជាដើម​។​ ​ដូចនេះ​ ​មិនថា​ក្មេង​ ​ឬ​ចាស់​នោះ​ទេ​ ​គួរតែ​ឆ្លៀតពេល​យ៉ាងហោចណាស់១៥០នាទី​ក្នុង​មួយ​សប្ដាហ៍​ ​សម្រាប់​ធ្វើលំ​ហាត់ប្រាណ​ដើម្បី​សុខភាព​របស់​ខ្លួន​ ​ដូច​ពាក្យ​ទស្សនៈ​សាកល​មួយ​តែង​ត្រូវ​បាន​គេ​លើកឡើង​ថា​ ​សុខភាព​មានតម្លៃ​ជាង​អ្វី​ៗ​ទាំងអស់​ ​មាន​សុខភាព​ល្អ​ ​នឹង​មាន​អ្វី​ៗ​គ្រប់យ៉ាង​៕​ ​

​រក្សាសិទ្ធិដោយ​៖​ ​www.konkmeng.com​