​គ្រប់​ឪពុក​ម្តាយ​តែងតែមាន​មោទនភាព​អំ​ពី​កូន​ៗ​របស់​ពួកគេ​ ​នៅពេល​ដែល​កូន​ទទួល​បាន​ជោគជ័យ​អ្វីមួយ​។​ ​តាម​កត្តា​ស្រាវជ្រាវ​មួយ​បែប​វិទ្យ​សាស្ត្រ​បាន​បង្ហាញថា​ ​ឪពុក​ម្តាយ​ជា​បុគ្គល​ដំបូង​បំផុត​ដែល​នាំ​ឱ្យ​កូន​ជោគជ័យ​ក្នុង​ជីវិត​ទៅ​អនាគត​។​

​ថ្ងៃនេះ​ ​គេហទំព័រ​ ​konkmeng​ ​(​កូនក្មេង​)​ ​សូម​លើកយក​កត្តា​បី​យ៉ាង​ ​ដែល​ក្នុងនាម​ជា​អាណាព្យាបាល​កូនតូច​ ​គួរ​ធ្វើ​ដើម្បី​ឱ្យ​កូន​ទទួល​បាន​ជោគជ័យ​នៅក្នុង​ជីវិត​នៅពេល​ពួកគេ​ធំឡើង​។​ ​កត្តា​ទាំង​បី​នោះ​រួមមាន​៖​

១​.​ក្លាយជា​បុគ្កល​គំរូ​នៃ​ទំនាក់ទំនង​ល្អ​
​ចាប់ពី​ឆ្នាំ១៩៣៨មក​ ​សាកល​វិទ្យាល័យ​ ​Harvard​ ​នៅ​សហរដ្ឋអាមេរិក​ ​បាន​ធ្វើការ​សិក្សា​មួយ​លើ​បុរស​ចំនួន៤០០នាក់​ ​ដោយ​ការសិក្សា​នេះ​បាន​អនុវត្ត​តាមរបៀប​រស់នៅ​ ​ការ​ចិញ្ចឹម​កូន​ ​ជម្រើស​នៃ​ការ​ទំនាក់ទំនង​ ​និង​ឥទ្ធិពល​របស់​វា​ផង​ដែរ​។​ ​រយៈពេល៧៥ឆ្នាំក្រោយ​មក​ ​លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​បាន​បង្ហាញថា​ ​គន្លឹះ​នៃ​សុភមង្គល​ដែល​មាន​ជាអចិន្ត្រៃយ៍​ ​និង​សុខភាព​ល្អ​ ​គឺ​ការ​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​មិត្តភក្តិ​ ​និង​ក្រុម​គ្រួសារ​។​​២​.​ការ​លើកទឹកចិត្ត​ដល់​កូន​
​ការ​លើក​ទឹក​ចិ​ត្ត​កូន​ៗ​របស់​លោកអ្នក​ពិតជា​មាន​សារៈសំខាន់​ណាស់​ ​ព្រោះ​វា​ជា​ការ​ជ​ម្រុ​ញ​ទឹកចិត្ត​របស់​ពួកគេ​ឱ្យ​កាន់តែ​មាន​ភាព​ជឿជាក់​បន្ថែម​លើ​ជ័យជម្នះ​របស់​ពួកគេ​។​ ​អ្នកជំនាញ​បាន​បន្ថែម​ថា​ ​ការ​លើកទឹកចិត្ត​ត្រូវ​ធ្វើ​វា​ឱ្យ​ចំ​គោលដៅ​ត្រឹមត្រូវ​។​ ​ឧទាហរណ៍​ប្រសិនបើ​កូន​របស់​លោកអ្នក​ ​ឈ្នះ​ការ​ប្រណាំង​អ្វីមួយ​នៅក្នុង​សាលា​ ​សូម​សរសើរ​គាត់​ឱ្យ​បាន​ច្រើន​នូវ​អ្វី​ដែល​គាត់​បាន​ធ្វើ​។​ ​តាមរបៀប​នេះ​ ​កូន​របស់​លោកអ្នក​នឹង​ទទួលស្គាល់​ពីសា​រៈសំ​ខាន់​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​វិជ្ជមាន​ ​និង​ស្មោះត្រង់​របស់​ខ្លួន​គេ​ទៅ​អនាគត​។

​៣​.​បង្រៀន​កុមារ​ឱ្យ​ចេះ​ដោះស្រាយ​បញ្ហា​គ្រួសារ​
​ឪពុក​ម្តាយ​ភាគច្រើន​ជួ​យកូនៗ​របស់​ពួកគេ​ឱ្យធ្វើ​កិច្ច​សាលា​ ​និង​ធ្វើ​ឱ្យ​ពួកគេ​នៅ​ឆ្ងាយ​ពី​កិច្ចការ​ផ្ទះ​។​ ​បើ​ទោះ​យ៉ាងណា​នេះ​ ​គឺជា​វិធី​សាស្រ្ត​ខុស​។​ ​ការ​បង្រៀន​កូន​ៗ​នូវ​ជីវិត​ពិតប្រាកដ​ ​ដូចជា​ ​ការ​ដាំបាយ​បរិភោគ​សម្រាប់​ខ្លួនឯង​ ​ព្រមទាំង​ការងារ​ជាច្រើន​ទៀតផង​ដែរ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។​ ​ការសិក្សា​ផ្ទាល់ខ្លួន​របស់​ពួកគេ​ ​ធ្វើ​ឱ្យ​ពួកគេ​មាន​ឯករាជ្យ​ ​និង​មាន​ទំនួល​ខុសត្រូវ​ចំពោះខ្លួន​ឯង​៕​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​