សកម្មភាព​របស់​ឪពុក​ម្តាយ​ ​នឹង​ជះឥទ្ធិពល​ដល់​កូន​ៗ​ ​ដែល​ពួកគេ​នឹងអាច​រៀនសូត្រ​ ​ហើយ​ងាយ​នឹង​ធ្វើត្រាប់​តាម​ស្ទើរតែ​គ្រប់​ឥរិយាបទ​របស់​លោកអ្នក​។​ ​ម្យ៉ាងទៀត​ ​ក្នុងនាម​ជា​អាណាព្យាបាល​ ​ជា​ឪពុក​ម្តាយ​ ​ដែល​មានកូន​តូច​នៅក្នុងបន្ទុក​ ​គួរ​បង្ហាត់បង្ហាញ​បង្រៀន​ពួកគេ​ ​ឱ្យ​ចេះ​ធ្វើការងារ​កំប៉ិកកំប៉ុក​ ​ការ​ងា​រស្រាលៗ​នៅក្នុង​ផ្ទះ​ ​ដែល​សកម្មភាព​ទាំងនេះ​ ​នឹង​បាន​ជា​ទម្លាប់​ដ៏​ល្អ​សម្រាប់​ពួកគេ​ទៅ​ថ្ងៃ​អនាគត​ ​ក្លាយជា​មនុស្ស​ពេញវ័យ​ដែល​មាន​ទំនួល​ខុសត្រូវ​លើ​កិច្ចការ​ងារ​ផ្សេង​ៗ​របស់​ខ្លួន​។​ ​ថ្ងៃនេះ​ ​konkmeng​ ​សូម​លើកយក​ការងារ​ចំនួន៧យ៉ាងដែល​ជឿ​ថា​ ​កូន​ៗ​របស់​លោកអ្នក​អាច​ធ្វើ​បាន​៖​

​១​.​រៀបចំ​ទុកដាក់​សម្ភារៈ​លេង​ ​និង​សៀវភៅ​ឱ្យ​មាន​របៀប​
​ជា​រឿង​ដ៏​ល្អ​មួយ​ ​ដែ​លក្មេងៗ​មានទម្លាប់​ចេះ​រៀបចំ​ទុកដាក់​សម្ភារៈ​របស់​ខ្លួន​បន្ទាប់ពី​លេង​រួច​។​ ​ក្នុងនាម​ជា​ឪ​ពុក​ម្តាយ​ ​គួរតែ​បង្កើត​កន្លែង​ដាក់​សម្ភារៈ​មួយ​ឱ្យ​កូន​ៗ​ ​ដូចជា​ ​ថ្នើ​រស​ម្រាប់​ដាក់សៀវភៅ​ ​កន្រ្ត​ក​ ​ឬ​កេស​សម្រាប់​ដាក់​សម្ភារៈ​ក្មេង​លេង​ជាដើម​។​ ​លោកអ្នក​ក៏​គួរតែ​ឧស្សាហ៍​ពិនិត្យ​ឱ្យ​ញឹកញាប់​ថា​ ​កូន​ៗ​របស់​លោកអ្នក​ ​មាន​ភ្លេច​រៀបចំ​របស់របរ​ដែរ​ឬទេ​ ​ប្រសិនបើ​មាន​ ​គួរតែ​រំឭក​ពួកគេ​ឱ្យ​រៀបចំ​ទុកដាក់​ទៅតាម​កន្លែង​ដើម​។ ​បើសិន​ពួកគេ​មិនដឹង​ថា​ ​ដាក់​នៅកន្លែង​ណា​ទេ​នោះ​ ​លោកអ្នក​ ​គួរតែ​ចង្អុលបង្ហាញ​ប្រាប់​ ​ឬ​នាំ​ពួកគេ​យក​របស់​ទាំងនោះ​ ​ទៅ​ដាក់​ត្រង់កន្លែង​ដែល​ត្រូវ​ទុក​ ឱ្យ​មាន​សណ្ដាប់ធ្នាប់​ល្អ​។​​២​.​ប្រមូល​សំលៀកបំពាក់​កខ្វក់​
​សំលៀកបំពាក់​ ​គឺជា​របស់​ស្រាល​ៗ​ ​និង​ងាយស្រួល​ក្នុង​ការ​ប្រមូល​ដាក់​ចូលក្នុង​កញ្ច្រែង​ ​ឬ​ក្នុង​ម៉ាស៊ីនបោកខោអាវ​។​ ​លោកអ្នក​គួរតែ​អ​នុញ្ញា​ត្តិឱ្យ​ពួកគេ​ ​ជួយ​រើស​សំលៀកបំពាក់​ដាក់​ក្នុង​ម៉ាស៊ីន​ ​ដោយ​ការ​លេងល្បែង​រើស​ពណ៌​សំលៀកបំពាក់​ ​ដាក់​ចូល​ម្ដង​មួយ​ៗ​ជាមួយ​ពួកគេ​ ​ដែល​ធ្វើ​ពួកគេ​យល់ថា​ ​សកម្មភាពបែបនេះ​ជា​កិច្ចការ​សប្បាយ ហើយគួរធ្វើនៅពេលក្រោយៗទៀត​។​ ​

៣​.​ជួយ​មើលថែ​សត្វ​ចិញ្ចឹម​ក្នុង​ផ្ទះ​
​ការ​មើលថែ​សត្វ​ចិញ្ចឹម​ ​ដោយ​បង្រៀន​ឱ្យ​កូន​ៗ​លោកអ្នក​យល់​​នូវ​ក្តី​ស្រលាញ់​ចំពោះ​សត្វ​ ​និង​ពន្យល់​ពួកគេ​ឱ្យ​យល់​ពី​ការគោរព​ ការ​ឱ្យ​តម្លៃ​ចំពោះ​ភាវៈ​មានជីវិត​ដែល​នៅ​ជុំវិញ​។​ ​ប្រសិនបើ​ផ្ទះ​លោកអ្នក​មាន​ចិញ្ចឹម​នូវ​សត្វ​តូច​ៗ​ ​ដូចជា​ ​ទន្សាយ​ ​ឆ្មា​ ​ឬ​សុនខ​ ​ជាដើម​ ​លោកអ្នក​គួរ​អនុញ្ញាត​ឱ្យ​ពួកគេ​ ​រៀន​ដាក់​ចំណី​នៅក្នុង​ចាន​អាហារ​ ​ឬ​ដាក់​ទឹក​ឱ្យ​សត្វ​ទាំងនោះ​ផឹក​ជាដើម​។​ ​

​៤​.​ជូត​សម្អាត​កន្លែង​កខ្វក់​
​អនាម័យ​ ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង​ម្នា​ក់ៗ​ ​ហើយ​ការ​មាន​អនាម័យ​ល្អ​ក្នុង​ការរស់នៅ​ ​នឹង​នាំមក​នូវ​សុខភាព​ល្អ​។​ ​នៅក្នុង​ចំណុច​នេះ​ ​លោ​ក​អ្នកជា​ឪពុក​ម្តាយ​ ​ឬ​អាណាព្យាបាល​ ​ក្រៅពី​ការ​បង្រៀនឱ្យចេះ​អនាម័យ​ខ្លួនប្រាណ​ហើយ​នោះ​ ​គួរ​បង្រៀន​កូន​ៗ​ឱ្យ​ចេះ​ជូត​សម្អាត​កន្លែង​ ​ដែល​ពួកគេ​លេង​ ​ឬ​កន្លែង​គេង​ ​ឬក៏​ជួយ​សម្អាត​តុ​អាហារ​បន្ទាប់ពី​ទទួលទាន​រួច​ជាដើម​។​​៥​.​ជួយ​យួរ​ថង់​ម្ហូប​
​កូន​ៗ​អាច​ជួយ​ទទួល​ថង់​ម្ហូប​ ​បន្ទាប់ពី​លោកអ្នក​ត្រឡប់​មក​ពី​ផ្សារ​វិញ​ ​ឬ​ជួយ​យក​របស់​រប​រតូចៗ​ ​ស្រាល​ៗ​ទៅ​ទុកដាក់​តាម​កន្លែង​នី​មួយ​ៗ​ ​ដូចជា​របស់របរ​ខ្លះ​ ​ត្រូវ​យក​ទៅ​ទុក​នៅក្នុង​ទូរ​ទឹកកក​ ​ខ្លះទៀត​ដាក់នៅ​លើ​ថ្នើរ​ជាដើម​។​ ​ឆ្លៀតឱកាស​នេះ​ ​លោកអ្នក​ក៏​គួរតែ​បង្ហាត់បង្ហាញ​របស់​ណា​ ​មាន​សារជាតិ​​អ្វី​ ​ត្រូវ​ញ៉ាំ​ដោយ​របៀបណា​ ​ឬ​គួរតែ​ទុកដាក់​របស់​នោះ​នៅកន្លែង​ណា​ជាដើម​។​

​៦​.​ជួយ​រៀបចំ​តុ​អាហារ
​ក្មេង​ៗ​គួរតែ​រៀន​ចេះ​ជួយ​រៀបចំ​តុ​អាហារ​ ​មុន​ពេល​ទទួលទាន​អាហារ​ជុំគ្នា​ ​ដោយ​ការ​ជួយ​រៀបកូន​កន្សែង​ ​ស្លាបព្រា​ ​ឬ​កែវ​ទឹក​ដាក់លើ​តុ​ ​តាម​កន្លែង​នី​មួយ​ៗ​ ​លើក​ចាន​ម្ហូបអាហារ​ណា​ដែល​មិន​ក្ដៅ​ ​និង​ជួយ​យក​របស់​ផ្សេងៗ​សម្រាប់​ដាក់លើ​តុ​អាហារ​ជាដើម​។​

៧​.​រៀបចំ​កន្លែង​គេង​
​សម្រាប់​ក្មេង​ៗ​ ​ការ​ចេះ​រៀបចំ​កន្លែង​គេង​ដោយខ្លួនឯង​ ​អាច​នឹង​ត្រូវ​ចំណាយពេល​យូរ​។​ ​ក្មេង​ៗ​អាច​ ​រៀន​តាមលំដាប់​លំដោយ​ ​ដោយ​ចាប់ផ្ដើម​ពី​ការ​ទាញ​កម្រាលពូក​មក​គ្រប​ ​បន្ទាប់មក​បត់​ភួយ​ ​និង​ចុងក្រោយ​រៀបចំ​ខ្នើយ​ដាក់លើ​ក្បាលដំណេក​ជាដើម​៕​

រក្សាសិទ្ធិដោយ៖ www.konkmeng.com