​ទឹកឃ្មុំ​ ​មាន​រសជាតិ​ផ្អែម​បែប​ធម្មជាតិ​ ​ល្អ​សម្រាប់​សុខភាព​ ​និង​ពោរពេញ​ទៅ​ដោយសារ​ជាតិ​ចិញ្ចឹម​។​ ​មនុស្ស​គ្រប់រូប​ទាំង​ចាស់​ ​និង​ក្មេង​ ​សុទ្ធតែ​អាច​ទទួល​បាន​ប្រយោជន៍​ពី​ទឹកឃ្មុំ​តាម​វិ​ធី​ផ្សេង​ៗ​គ្នា​ ​ប៉ុន្តែ​តើ​អាហារ​ផ្អែម​ប្រភេទ​នេះ​ ​អាច​ប៉ះពាល់​ដល់​សុខភាព​ដែរ​ឬទេ​?​ ​ចុះ​តើ​ទឹកឃ្មុំ​ល្អ​សម្រាប់​សុខភាព​ស្ត្រី​ដែល​កំពុង​ពរ​ពោះ​ដែរ​ឬទេ​?​ ​សូម​បន្ត​អាន​ប្រសិនបើ​លោកអ្នក​ចង់​ដឹង​កាន់តែ​ច្បាស់​អំ​ពី​គុណ​ប្រ​យោ​ប្រយោជន៍​របស់​ទឹកឃ្មុំ​៖​

​ទឹកឃ្មុំ​ ​ល្អ​ ​និង​មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​ដែល​កំពុង​មានផ្ទៃពោះ​ ​ប្រសិនបើ​វា​ត្រូវ​បាន​សម្លាប់​មេរោគ​ត្រឹមត្រូវ​ ​ហើយ​វា​គួរតែ​ជា​ប្រភេទ​ទឹកឃ្មុំ​ដែល​ទទួលស្គាល់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​។​ ​កត្តា​តែមួយគត់​ដែល​គួរ​ឱ្យ​បារម្ភ​អំពី​ទឹកឃ្មុំ​ធម្មជាតិ​ ​គឺ​វា​អាច​ធ្វើ​ឱ្យ​អ្នកទទួល​ទាន​វា​ពុល​បាន​។

​ប៉ុន្តែ​ ​វា​អាច​ប៉ះពាល់​ដល់​ទារក​ដែល​មាន​អាយុ​តិច​ជាង១ឆ្នាំ​ ​ព្រោះ​ប្រព័ន្ធ​រំលាយអាហារ​របស់​ពួកគេ​នៅក្មេង​មិនទាន់​ដំណើរការ​ល្អ​។​ ​ទឹកឃ្មុំ​មាន​អត្ថ​ប្រយោជន៍​មួយចំនួន​សម្រាប់​ស្រ្តី​កំពុង​មានផ្ទៃពោះ​ ​ព្រោះ​សម្បូរ​ជាតិ​ស្ករ​ធម្មជាតិ​ ​ក៏​ដូច​ជីវជាតិ​ចិញ្ចឹម​ជាច្រើន​។​​១​.​ជ​ម្រុ​ញប្រ​ព័ន្ធ​ភាពស៊ាំ​៖​ ​សារធាតុ​ប្រឆាំង​ជាតិពុល​ ​និង​បាក់តេរី​របស់​ទឹកឃ្មុំ​ជួយ​ជ​ម្រុ​ញប្រ​ព័ន្ធ​ភាពស៊ាំ​របស់​រាងកាយ​ឱ្យ​រឹងមាំ​។​ ​ទឹកឃ្មុំ​ក៏​ជួយ​ព្យាបាល​របួស​ ​ការ​រលាក​តិចតួច​ ​និង​អាការៈ​ឆ្អល់ពោះ​តាមរយៈ​ការគ្រប់គ្រង​ជាតិ​អាស៊ីត​នៅក្នុង​ក្រពះ​។​

​២​.​ជួយ​សម្រួល​ដល់​អាការៈ​គេង​មិន​លក់​៖​ ​ទឹកឃ្មុំ​ជួយ​ឱ្យ​ស្រ្តី​មានផ្ទៃពោះ​ ​គេងលក់​ស្រួល​។​ ​ការ​ផឹកទឹក​ដោះ​គោ​ ​លាយ​ជាមួយ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​មុន​ពេល​ចូលគេង​ ​អាច​ជួយ​ឱ្យ​គេងលក់​ស្រួល​។​

​៣​.​ព្យាបាល​ជំងឺ​ក្អក​ ​និង​ផ្តាសាយ​៖​ ​សារធាតុ​ប្រឆាំង​នឹង​វីរុស​របស់​ទឹកឃ្មុំ​ ​ជួយការ​ពារ​រាងកាយ​យើង​ពី​ជំងឺ​ក្អក​ ​និង​ផ្តាសាយ​។​ ​ទឹកឃ្មុំ​ជា​ថ្នាំ​ព្យាបាល​ជំងឺ​ក្អក​ដ៏​ស័ក្តិសិទ្ធ​។​

​៤​.​បំបាត់​អាការៈ​ឈឺក​៖​ ​សារធាតុ​ប្រឆាំង​នឹង​ជំងឺ​រលាក​របស់​ទឹកឃ្មុំ​ ​ជួយ​កាត់បន្ថយ​ ​និង​ព្យាបាល​អាការៈ​ឈឺ​ក្នុង​បំពង់ក​។​ ​បន្ថែម​ទឹកឃ្មុំ​ចូល​ទៅ​ក្នុងទឹក​តែ​ខ្ញី​ ​ឬ​តែ​ក្រូច​ឆ្មា​ក្តៅ​ឧណ្ហ​ៗ​ ​អាច​កាត់បន្ថយ​ការ​ឈឺបំពង់ក​។​

​៥​.​ជួយ​ឱ្យ​ស្បែក​ក្បាល​មាន​សុខភាព​ល្អ​៖​ ​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី​ពី​ធម្មជាតិ​របស់​ទឹកឃ្មុំ​ ​មិន​ត្រឹមតែ​ជួយ​ព្យាបាល​អាការៈ​ឈឺបំពង់ក​នោះ​ទេ​ ​ប៉ុន្តែ​វា​ក៏អាច​ព្យាបាល​បញ្ហា​អង្គែ​រ​ ​និង​ការ​រម៉ាស់​នៅ​លើ​ស្បែក​ក្បាល​ផង​ដែរ​។​ ​គ្រាន់តែ​លាយ​ទឹកឃ្មុំ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ​ ​រួច​លាប​វា​នៅ​លើ​ស្បែក​ក្បាល​ ​នោះ​វា​នឹងអាច​ជួយ​ឱ្យ​ស្បែក​ក្បាល​មាន​សុខភាព​ល្អ​ឡើងវិញ​។​​៦​.​កាត់បន្ថយ​ការ​ប្រតិកម្ម​៖​ ​ទឹកឃ្មុំ​ជួយ​គ្រប់គ្រង​អាការៈ​ប្រតិកម្ម​តាម​រដូវ​កាល​ ​ដូចជា​ប្រតិកម្ម​ជាមួយ​លំអងផ្កា​ ​ឬ​ធូរ​លី​ដី​ជាដើម​ ​ព្រោះ​វា​ជួយ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាងកាយ​រឹង​ម៉ាំ​។​

​ចំណុច​គួរ​កត់ចំណាំ​!​ ​ការ​ញ៉ាំទឹក​ឃ្មុំ​ច្រើនហួស​កម្រិត​ ​ក៏អាច​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ដែរ​៖​
​•​ ​ការប្រែប្រួល​អាំង​ស៊ុយ​លី​ន​ហួស​កម្រិត​៖​ ​ទឹកឃ្មុំ​អាច​ធ្វើ​ឱ្យ​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​ឡើង​ហួស​កម្រិត​ ​និង​ប្រព័ន្ធ​គ្រប់គ្រង​អាំង​ស៊ុយ​លីន​ចុះ​ខ្សោយ​។​ ​ចំណុច​នេះ​ ​ក៏​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្រ្តី​មានផ្ទៃពោះ​ដែរ​ ​ប្រសិនបើ​ញ៉ាំ​សារ​ធា​តុ​ហ្វ្​រាំ​ថូស​ ​ដែល​មាននៅ​ក្នុងទឹក​ឃ្មុំ​លើស២៥ក្រាម​ក្នុង​មួយថ្ងៃ​។​

​•​ ​ប៉ះពាល់​ដល់​សុខភាព​មាត់​ធ្មេញ​៖​ ​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ទឹកឃ្មុំ​ ​អាច​ធ្វើ​ឱ្យ​ធ្មេញ​ពុក​ ​និង​ដង្កូវ​ស៊ី​។​

​•​ ​ឡើង​ទម្ងន់​៖​ ​សារធាតុ​ថាមពល​នៅក្នុង​ទឹកឃ្មុំ​ ​អាច​ធ្វើ​ឱ្យ​ស្រ្តី​មានផ្ទៃពោះ​ឡើង​ទម្ងន់​ខ្លាំង​។​

​ដូច្នេះ​ ​តើ​នៅក្នុង​អំឡុង​ពេល​មានផ្ទៃពោះ​ ​អាច​ផឹកទឹក​ឃ្មុំ​បាន​ប៉ុន្មាន​?​ ​ចម្លើយ​គឺ​ ​ពី៣ទៅ៥ស្លាបព្រាបាយ​ ​ក្នុង​មួយថ្ងៃ​ ​គឺ​ល្អ​ ​និង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ស្រ្តី​មានផ្ទៃពោះ​ទេ​ ​ព្រោះ​ទឹកឃ្មុំ១ស្លាបព្រាបាយ​ ​មាន​ផ្ទុក​ថាមពល​ជាមធ្យម៦០កាឡូរី​ប៉ុណ្ណោះ​៕​

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​ ​ ​