​ឆ្កែ​អាច​ជា​មិត្ត​ល្អ​សម្រាប់​កូន​របស់​លោកអ្នក​ ​តែ​ក៏អាច​នាំមក​នូវ​គ្រោះ​ថា្នក់​ដល់​ក្មេង​ៗ​ផង​ដែរ​។​ ​មិនមែន​ឆ្កែ​ទាំងអស់​សុទ្ធតែ​ចុះសម្រុង​ជា​មួ​យក្មេងៗ​ទេ​។​ ​ចំពោះ​អាណាព្យាបាល​ណា​ដែល​ចង់​យក​ឆ្កែ​មក​ចិញ្ចឹម​ខណៈ​ក្នុង​ផ្ទះ​មានកូន​តូច​ ​ឬ​កំពុង​ចិញ្ចឹម​ឆ្កែ​ ​តែ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​បុត្រធីតា​របស់​លោកអ្នក​ ​គេហទំព័រ​ ​Konkmeng​ ​សូម​ណែនាំ​នូវ​វិធី​សា​ស្ត្រដូច​ខាងក្រោម​៖​

១​.​ស្វែងយល់​ពីសង្គម​កុមារ​ ​(​Socialize​ ​your​ ​puppy​)​ ​៖​ ​ឆ្កែ​ចាប់ផ្ដើម​វិវត្ត​ខួរក្បាល​នៅ​អាយុ​ប្រហែលជា៨ទៅ១៦សប្តាហ៍​។​ ​នៅ​អំឡុង​ពេលនេះ​ ​ពួកវា​អាច​រៀន​ ​និង​ទទួលយក​បាន​នូវ​មនុស្ស​ដែល​ប្លែក​មុខ​ ​និង​ស្ថាន​ភាព​ខុស​ៗ​គ្នា​ផ្សេង​ៗ​ជាច្រើន​ប្រភេទ​។​ ​អ្នក​ត្រូវ​ប្រាកដ​ថា​ ​សត្វ​ឆ្កែ​របស់​លោកអ្នក​ជួប​ជាមួយ​កុមារ​ផ្សេង​ៗ​គ្នា​ ​ដែល​មាន​អាយុ​ខុសគ្នា​ក្នុង​ស្ថាន​ភាព​ផ្សេង​ៗ​គ្នា​ ​ដោយ​ឧស្សាហ៍​នាំ​វា​ទៅ​សួនច្បារ​កុមារ​ជាដើម​។​ ​ប្រសិនបើ​ឆ្កែ​របស់​លោកអ្នក​សាំ​ជាមួយ​កុមារ​ ​នោះ​វា​នឹង​ដឹង​ថា​ ​ត្រូវ​ធ្វើ​ដូចម្ដេច​នៅពេល​វា​នៅជា​មួយ​កុមារ​។​ ​
​២​.​ដាក់​បញ្ជា​ឱ្យធ្វើ​តាម​ ​(​Start​ ​an​ ​obedience​ ​program​)​ ​៖​ ​បង្រៀន​ពាក្យ​បញ្ជា​ធម្ម​តាៗ​មួយចំនួន​ដល់​ឆ្កែ​ ​ដូចជា​ ​អង្គុយ​ចុះ​ ​ងើបឈរ​ ​រត់​ ​ដើរ​ ​ជាដើម​ ​និង​បង្រៀន​វា​ពី​សកម្មភាព​ដែល​ត្រូវ​ធ្វើ​ ​ពេល​វា​នៅជា​មួយ​កុមារ​។​ ​ឧទាហរណ៍​ ​ប្រសិនបើ​វា​លោត​ឡើង​ដើម្បី​ថើប​ភ្ញៀវ​ដែល​មកលេង​ផ្ទះ​ ​អ្នក​គួរ​បង្រៀន​វា​ឱ្យ​ក្រាប​ ​ឬ​អង្គុយ​ជំនួស​វិញ​ ​ដើម្បី​ឱ្យ​វា​ចាប់ផ្ដើម​មាន​អាកប្ប​កិរិយា​សមរម្យ​បន្ដិច​ម្ដង​ៗ​។​ ​បើសិន​មិន​មានប្រសិទ្ធភាព​ ​អ្នក​ត្រូវ​នាំ​វា​ទៅ​ទីវាល​ ​ហើយ​ពេល​វា​ហក់លោត​មក​លើ​អ្នក​ ​អ្នក​ត្រូវ​ផ្ដោត​បញ្ជា​ខ្លាំង​ឱ្យ​វា​ដាក់​ជើង​ទាំងបួន​ដល់​ដី​ ​ហើយ​ផ្ដល់​រង្វាន់​ឱ្យ​វា​ឲ្យ​ច្រើន​ៗ​។​ ​ដល់ពេល​នោះ​ ​ឆ្កែ​នឹង​ឆាប់​រៀន​ចេះ​ជាមិនខាន​។​

៣​.​បង្រៀន​ឱ្យ​ស្គាល់​របស់របរ​សម្រាប់​ក្មេង​លេង​ ​(​Introduce​ ​dogs​ ​to​ ​children’s​ ​toys​)​ ​៖​ ​អ្នក​ត្រូវ​ដឹង​ថា​កូន​របស់​លោកអ្នក​លេង​អ្វីខ្លះ​។​ ​តុក្កតា​ ​កូន​បាល់​ ​ឬ​ពេល​កុមារ​ជិះកង់​ជាដើម​ ​សុទ្ធតែ​អាច​ត្រូវ​បាន​ពាំ​ទំពារ​ ​ខាំ​លេង​ ​ឬ​រត់​បុក​រំខាន​ពី​សត្វ​ឆ្កែ​។​ ​សត្វ​ឆ្កែ​នឹង​បណ្តាល​ឱ្យ​ប្រដាប់​ប្រដា​ក្មេង​លេង​របស់​កូនលោក​អ្នក​ ​ត្រូវ​បាន​បំផ្លាញ​ ​ឬ​ពេលខ្លះ​អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​កុមារ​ទៀតផង​។​ ​អ្នក​ត្រូវ​បង្វឹក​ឆ្កែ​របស់​លោកអ្នក​ ​ឱ្យ​ស្គាល់​របស់របរ​ក្មេង​លេង​ ​ស្រប​ពេល​ដែល​កូនលោក​កំពុង​លេង​នៅ​ក្បែរ​ៗ​នោះ​ដែរ​។​ ​ប្រើពាក្យ​បញ្ជា​ដែល​អ្នក​ធ្លាប់​ប្រើ​កន្លងមក​ ​ដើម្បី​កុំឱ្យ​ឆ្កែ​លួច​ ​ឬ​ដេញ​តាម​ប្រដាប់​ប្រដា​ក្មេង​លេង​ ​និង​ផ្ដល់​រង្វាន់​នៅពេល​វា​ធ្វើ​ត្រូវ​។​

​៤​.​ធ្វើ​ដូច​កូនក្មេង​ ​(​Act​ ​like​ ​kid​)​ ​៖​ ​កូនក្មេង​អាច​បញ្ចេញ​សកម្មភាព​ដូចជា​ ​យំ​ ​សើច​ ​ស្រែ​ក​លឺៗ​ ​បញ្ចេញ​កាយ​វិ​ការ​រញេរញៃ​ជាដើម​។​ ​អ្នក​ត្រូវ​ធ្វើត្រាប់​តាម​កូនលោក​អ្នក​ ​នៅពេល​អ្នក​នៅជា​មួយ​ឆ្កែ​។​ ​នាំ​ឆ្កែ​របស់​លោកអ្នក​ទៅ​ទីវាល​ ​ហើយ​ធ្វើ​ចរិត​ក្មេង​ៗ​ដាក់​វា​។​ ​បើសិន​ពេល​ដំបូង​ ​វា​ហាក់បីដូចជា​មិន​អាច​ទទួលយក​បាន​ ​អ្នក​ត្រូវ​រក្សា​ចម្ងាយ​ជាក់លាក់​មួយ​ពី​វា​ ​ហើយ​ធ្វើ​ដដែល​បន្ដិច​ម្ដង​ៗ​ ​មួយ​ៗ​ ​ដើម្បី​ឱ្យ​ឆ្កែ​សាំ​ជាមួយនឹង​សកម្មភាព​របស់​លោកអ្នក​ ​ដែល​សម្តែង​ដូច​កូនក្មេង​។​​៥​.​កុំ​ព្យាយាម​បង្ខំ​ឆ្កែ​ឱ្យ​ចូលចិត្ត​ក្មេង​ ​(​Don’t​ ​force​ ​your​ ​dog​)​ ​៖​ ​បើសិន​ឆ្កែ​របស់​លោកអ្នក​ខ្លាច​ក្មេង​ ​នោះ​ ​កុំ​ព្យាយាម​បង្ខំ​វា​ឱ្យ​ចូល​ទៅ​ជិត​ក្មេង​ ​ព្រោះ​វា​អាច​បង្វែរ​ទៅជា​គ្រោះថ្នាក់​សម្រាប់​ក្មេង​ទៅវិញ​។​ ​វា​អាច​ខាំ​ ​ក្រញៅ​ ​ដើម្បី​ចាកចេញ​ ​ឬ​កម្ចាត់​អ្វី​ដែល​វា​ខ្លាច​។​ ​ជំនួស​ដោយ​ការ​បង្ខំ​ ​អ្នក​គួរ​ផ្ដល់​ពេលវេលា​គ្រប់គ្រាន់​ឱ្យ​ឆ្កែ​ ​ក្នុង​ការ​បន្ស៊ាំ​ខ្លួនឯង​នៅពេល​នៅ​ជុំវិញ​ក្មេង​ដោយខ្លួន​វា​។​

៦​.​ធ្វើការ​ណែនាំ​ដល់​កូនលោក​អ្នក​ ​(​Give​ ​children​ ​rules​)​ ​៖​ ​ឆ្កែ​ត្រូវការ​ការ​ហ្វឹកហាត់​ច្រើនដង​ ​ដើម្បី​អាច​ឱ្យ​វា​លេង​ជា​មួ​យក្មេងៗ​ដោយ​មិន​បង្ក​គ្រោះថ្នាក់​ ​ចំណែក​ឯ​កូន​ៗ​របស់​លោកអ្នក​ ​ក៏​ត្រូវ​ដឹង​នូវ​វិធី​សា​ស្ត្រមួយ​ចំនួន​ដូច​ខាងក្រោម​ដែរ​៖​ ​
​•​មិន​ត្រូវ​ធ្វើបាប​ឆ្កែ​
​•​មិន​ត្រូវ​បង្ខំ​ឆ្កែ​ឱ្យធ្វើ​អ្វីមួយ​ខ្លាំងពេក​នោះ​ទេ​
​•​ក្រញាំ​របស់​ឆ្កែ​មាន​គ្រោះថ្នាក់​ណាស់​
​•​កុំ​ចូល​ទៅ​ជិត​ឆ្កែ​ ​ពេល​វា​កំពុងស៊ី​ចំណី​
​•​កុំ​រំខាន​ឆ្កែ​ ​ពេល​វា​កំពុង​ដេក​។​
​•​ត្រូវ​ប្រាកដ​ថា​ ​មនុស្ស​ពេញវ័យ​មាន​វត្តមាន​នៅ​ទី​ដែល​កុមារ​ ​និង​ឆ្កែ​នៅជា​មួយ​គ្នា​។​ ​

​សូម​បញ្ជាក់​ថា​ ​ថ្វីត្បិតតែ​ឆ្កែ​អាច​បង្វឹក​បាន​ ​និង​សត្វស្រុក​ដែល​អាច​រស់នៅ​ជាមួយ​មនុស្ស​បាន​មែន​ ​តែ​សារជាតិ​សត្វ​ ​គឺ​មិន​អាច​កែប្រែ​បានទេ​ ​ដូច្នេះ​អាណាព្យាបាល​ទាំងឡាយ​មិន​គួរ​ទុក​ក្មេង​ឱ្យ​នៅជា​មួយ​សត្វ​ឆ្កែ​តែ​ពីរ​នាក់​ ​ដោយ​គ្មាន​វត្តមាន​មនុស្ស​ធំ​នោះ​ទេ​៕​ ​

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com