​ការ​ច្រណែន​ ​គឺជា​អារម្មណ៍​ម្យ៉ាង​ដែល​តែង​កើតមាន​នៅក្នុង​ជីវិត​របស់​ក្មេង​ៗ​។​ ​អារម្មណ៍​បែបនេះ​ ​អាច​កើតមាន​ដោយសារតែ​បងប្អូន​បង្កើត​ ​មិត្តភក្តិ​ ​ឬ​មិត្ត​រួម​ថ្នាក់​។​ ​ថ្ងៃនេះ​ ​konkmeng​ ​(​កូនក្មេង​)​សូម​លើកយក​នូវ​ចំណុច​ដែល​អាច​ចាត់ទុកថា​ ​ជា​កំហុស​មួយចំនួន​របស់​ឪពុក​ម្តាយ​ ​ដែល​ធ្វើ​ឱ្យ​កូន​ៗ​កើត​ចិត្តច្រណែន​នឹងគ្នា​៖​ ​

១​.​ទម្រើសកូន​ជ្រុល​៖​ ​ប្រសិនបើ​លោកអ្នក​ទម្រើសកូន​ខ្លាំងពេក​ ​ដោយ​ឱ្យ​កូន​ធ្វើអ្វី​តាមតែ​ចិត្ត​របស់​គេ​ ​នោះ​ពេល​ដែល​គ្រួសារ​អ្នកមាន​សមាជិក​ថ្មី​ ​ឬ​កូន​របស់​អ្នក​ជួបប្រទះ​នឹង​មិត្តភក្តិ​ ​ដែល​មានអំណាច​ជាង​រូបគេ​ ​ពេលនោះ​កូន​របស់​អ្នក​នឹង​មាន​អារម្មណ៍​អសុ​វត្ថិ​ភាព​។ ​អារម្មណ៍​បែបនេះ​ ​អាច​ធ្វើ​ឱ្យ​កូន​របស់​លោកអ្នក​បាក់ទឹកចិត្ត​ ​ពេល​ដែលគេ​មិន​ទទួល​បានអ្វី​មួយ​តាមបំណង​ប្រាថ្នា​ ​និង​មាន​អារម្មណ៍​ថា​ ​ខ្លួនឯង​អន់​ជាង​អ្នកដទៃ​ ​ដែល​នាំ​ឱ្យ​កើត​ចិត្តច្រណែន​។​
២​.​ការពារ​កូន​ជ្រុល​៖​ ​ការពារ​កូន​ជ្រុល​ពេក​ ​ហើយ​ទៅ​ថ្ងៃក្រោយ​ក៏​ឈប់​ការពារ​ ​នោះ​នឹង​ធ្វើ​ឱ្យ​កូន​បាត់បង់​ភាព​ក្លាហាន​ ​អៀន​ច្រើន​ ​ហើយ​ធ្វើ​ឱ្យ​ពួកគេ​មាន​អារម្មណ៍​ច្រណែន​នឹង​អ្នកដទៃ​ ​ពេល​ដែល​កូនលោក​អ្នក​ជួប​ក្មេង​ដទៃ​ដែល​មានទំនុក​ចិត្ត​ពី​ឪពុក​ម្តាយ​ជាង​។​

​៣​.​ការ​ចិញ្ចឹម​បែប​ច្បាប់​តឹង​រឹង​៖​ ​ការគ្រប់គ្រង​លើ​កូន​ខ្លាំងពេក​ ​ក៏​ជា​កំហុស​ដ៏​ធំ​មួយ​របស់​ឪពុក​ម្តាយ​ដែរ​ ​ព្រោះ​អាច​ធ្វើ​ឱ្យ​កូន​មាន​អារម្មណ៍​ច្រណែន​បាន​។​ ​ការបង្កើត​វិន័យ​ដោយ​គ្មាន​ការ​ពន្យល់​ពី​មូលហេតុ​ឱ្យ​បាន​ច្បាស់លាស់​ ​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​ក្មេង​។​ ​ពេល​កូន​ធំឡើង​ ​ពួកគេ​នឹង​ខ្វះ​ភាព​ជឿជាក់​លើ​ខ្លួនឯង​ ​និង​មាន​អារម្មណ៍​ថា​ ​ខ្លួន​មិនសូវ​មានតម្លៃ​។​

​៤​.​ប្រៀបធៀប​ជាមួយ​អ្នកដទៃ​៖​ ​ការប្រៀបធៀប​កូន​របស់​ខ្លួន​ជាមួយនឹង​ក្មេង​ដទៃ​ ​គឺជា​កំហុស​ដ៏​ធំ​មួយ​ ​ហើយក៏​ជា​កត្តា​ចម្បង​មួយ​ ​ដែល​ធ្វើ​ឱ្យ​ក្មេង​កើត​អារម្មណ៍​ច្រណែន​ ​ឈ្នានីស​ ​និង​ខ្វះ​ទំនុកចិត្ត​លើ​ខ្លួនឯង​។​
​៥​.​បង្កើត​ការប្រកួត​ប្រជែក​មិន​សមរម្យ​៖​ ​ការ​ឱ្យ​កូន​ធ្វើសកម្មភាព​ដូច​នឹង​អ្នកដទៃ​ ​រួច​ប្រៀបធៀប​លទ្ធផល​របស់​ពួកគេ​ជាមួយ​អ្នកដទៃ​ ​អាចប​ង្កើត​នូវ​ការប្រកួត​ប្រជែង​មួយ​ដែល​មិន​សមរម្យ​ ​នឹង​នាំ​ឱ្យ​ក្មេង​កើត​ចិត្តច្រណែន​។​

​៦​.​លំដាប់​កូន​៖​ ​ពេលខ្លះ​ឪពុក​ម្តាយ​យកចិត្ត​ទុកដាក់​លើ​កូន​ម្នា​ក់ៗ​ ​អាស្រ័យ​លើ​លំដាប់​កំណើត​។​ ​ឧទារ​ណ៍​ដូចជា​ ​កូនបង​អាច​ច្រណែន​នឹង​ប្អូន​ដែល​ទើបនឹង​កើត​ ​ព្រោះ​កូនបង​ ​ឃើញថា​ ​ឪពុក​ម្តាយ​យកចិត្ត​ទុកដាក់​លើ​កូនពៅ​ច្រើនជាង​។​ ​កំណើត​នៃ​កូនពៅ​ ​អាច​ធ្វើ​ឱ្យ​កូ​នបងៗ​ ​មានចិត្ត​ច្រណែន​នឹង​បងប្អូន​គ្នាឯង​ក៏​មាន​៕​

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​