រឿងខ្លី «ប៉ាចុះបេសកកម្ម»
- ការអប់រំ
- ខែវិច្ឆិកា 27, 2019
នៅក្នុងគ្រួសារតូចមួយ មានប្តីជាមន្ត្រីរាជការ ចំណែកភរិយា ជាអ្នកគ្រប់គ្រងមើលការខុសត្រូវនៅក្នុងក្រុមហ៊ុនផ្ទាល់ខ្លួនមួយ។ ប៉ុន្តែ ចាប់តាំងពីមានកូននៅក្នុងបន្ទុកគ្រួសារ ការងារក្រុមហ៊ុនមួយផ្នែកធំ បានប្រគល់ឱ្យប្អូនប្រុសរបស់នាងជាអ្នកមើលការខុសត្រូវ ដោយរូបនាងបានត្រឹមចំណាយពេលម្តងម្កាលទៅមើលក្រុមហ៊ុន និងការធ្វើសេចក្តីសម្រេចចិត្តធំៗប៉ុណ្ណោះ។
ចាប់តាំងពីរៀបអាពាហ៍ពិពាហ៍នឹងគ្នាមក គ្រួសារប្តីប្រពន្ធសម័យថ្មីមួយគូនេះ មើលទៅពិតមានសេចក្តីសុខ និងសុភមង្គលខ្លាំងណាស់។ ព្រោះទាំងមិនទាន់មានកូន និងក្រោយមានកូនប្រុសម្នាក់ ជីវិតគូជ្រកក្រោមដំបូលផ្ទះតែមួយ ហាក់មិនដែលមានភាពរកាំរកូសអ្វី បែកចានបែកឆ្នាំង ផ្អើលសត្វចិញ្ចឹមនោះទេ។
បើទោះថា ប្តីតែងចុះបេសកកម្មចេញទៅតាមខេត្តញឺកញ៉ាប់ក្តី ភក្តីភាព និងទំនួលខុសត្រូវក្នុងនាមជាភរិយាតែងឃុំគ្រងគ្រួសារមិនដែលល្អៀង មិនមានការធ្វេសប្រហែសនូវរាល់កិច្ចការទាំងនោះឡើយ។ ចំណែកប្តីវិញ ក៏តែងតែបង្ហាញនូវការបារម្ភ និងមើលថែ ផ្តល់កម្លាំងចិត្ត បញ្ចេញអារម្មណ៍ខ្វល់ខ្វាយពីចម្ងាយជារឿយៗ រាល់ពេលចុះបេសកកម្មម្តងៗ។ម្យ៉ាងទៀត ការងារចាំបាច់មួយចំនួន ប្តីប្រពន្ធមួយគូនេះ តែងលើកមកជជែកពិភាក្សា ស្នើសុំយោបល់ រកដំណោះស្រាយ និងរួមការធ្វើសេចក្តីសម្រេចចិត្តជាមួយគ្នា។ លើសពីនេះទៅទៀត បើទោះថានាងជាភរិយា ដើរតួនាទីជាសហគ្រិនក្តី តែតួនាទីជាម្តាយ គឺនាងតែងបានចំណាយពេលវេលាយ៉ាងច្រើននៅជាមួយកូន ដើម្បីមើលថែទាំ ចិញ្ចឹម អប់រំ ផ្តល់ក្តីស្រលាញ់...យ៉ាងយកចិត្តទុកដាក់ដោយផ្ទាល់ដៃ។
នាព្រឹកថ្ងៃចន្ទ ស្វាមីដែលកំពុងចុះបេសកកម្មទៅតាមខេត្ត ហើយម៉ោងប្រមាណជា៧ព្រឹក មុនពេលទៅចូលរួមកិច្ចប្រជុំ ប្តីបានហៅទូរស័ព្ទមកផ្ទះ បំណងសួរសុខទុក្ខភរិយា និងកូនជាទីស្រលាញ់របស់ខ្លួន។ ស្របពេលនោះ ភរិយា នាងចុះទៅបិទចង្ក្រានទឹកនៅជាន់ក្រោម។ ទូរស័ព្ទស្វាមីដែលហៅមក ត្រូវបានកូនប្រុសសំលាញ់របស់ពួកគេជាអ្នកលើក។ ...(សម្លេងទូរស័ព្ទរោទិ៍ឡើង)...។ ប៉ាៈ អាឡូ! អរុណសួស្តីអូនសំលាញ់...
កូនៈ អាឡូ អាឡូ ប៉ាៗ...
ប៉ាៈ អូ! កូនប្រុសប៉ាទេ! នឹកប៉ាអត់កូនសំលាញ់ ប្រាប់ប៉ាតិចមើល៍?
កូនៈ ប៉ាៗ អូននឹកប៉ា អើប៉ាៗ..
ប៉ាៈ បាទៗ...កូនប៉ា ញ៉ាំអាហារពេលព្រឹករួចនៅ?
កូនៈ ប៉ាៗ អើ កូនញ៉ាំរួចហើយ អើម៉ា ធ្វើឱ្យកូនញ៉ាំ
ប៉ាៈ ញ៉ាំឆ្ងាញ់អត់កូនសំលាញ់ប៉ា?
កូនៈ ឆ្ងាញ់ប៉ាៗ អូនចូលចិត្តវា អូនញ៉ាំទឹករួចហើយ
ប៉ាៈ កូនប៉ាកំពុងធើអី?
កូនៈ កូន អើអូន កំពុងមើលកូនក្មេង #Konkmeng
ប៉ាៈ អីគេកូនក្មេងហ្នឹង កូនសំលាញ់ប៉ា? កូនប៉ាកំពុងលេងជាមួយBaby (តុក្កតា)?
កូនៈ អូ! ម៉ាក ម៉ាកមើល អើអានអក្សរកុំព្យូទ័រ អើ..អើ ឡូវ ម៉ាទៅក្រោម.. អូ! ម៉ាមកវិញហើយ
ប៉ាៈ ឲ្យប៉ាជួបម៉ាកកូនតិចមើល៍
កូនៈ (កូនប្រុស មិននិយាយអ្វីទេ ក៏ហុចទូរស័ព្ទឲ្យម៉ាករបស់គេ)
ម៉ាកៈ អាឡូបង បងសុខសប្បាយទេ?
ប៉ាៈ បងសុខសប្បាយធម្មតាអូន។ ចុះអូន និងកូនម៉េចដែរ? ខានស្អែកបងចេញដំណើរទៅភ្នំពេញវិញហើយ។ មុននេះ ឮកូនយើងប្រាប់រដិបរដុប និយាយមិនច្បាស់ អូនកំពុងអាន...អើ?
ម៉ាកៈ អ! តាមពិតអូនកំពុងនាំកូនយើង មើល និងអានអត្ថបទចំណេះដឹងសុខភាព អានរឿងនិទានអប់រំ...នៅក្នុងវេបសាយ #កូនក្មេង ...។
ប៉ាៈ អូចឹងទេអីអូនសំលាញ់! អរគុណអូនសំលាញ់ដែលខិតខំយកចិត្តទុកដាក់មើលថែ និងអប់រំកូនយើង។ មែនហើយអូន ឥឡូវបងដល់ម៉ោង ត្រូវចេញទៅចូលរួមការប្រជុំហើយ។ បាយបាយម៉ាកវា។
ម៉ាៈ ចាស ប៉ាវាគេហទំព័រ #កូនក្មេង www.konkmeng.com ប្រមូលផ្តុំដោយអត្ថបទចំណេះដឹងសុខភាពទូទៅ ព្រមទាំងមានអត្ថបទជាច្រើនទៀត ជុំវិញការចិញ្ចឹម និងការអប់រំកូនៗ ឱ្យលូតលាស់បានល្អ និងជោគជ័យក្នុងជីវិតទៅថ្ងៃអនាគត។
ជាទស្សនៈវិស័យវែងឆ្ងាយ ចាប់ពីឆ្នាំ២០២០ទៅ #កូនក្មេង នឹងពង្រីកសក្កានុពលកាន់តែខ្លាំង និងមានធនធានសម្បូរបែប ដើម្បីបំពេញទៅតាមចំណុចផ្សេងៗនៃចំណេះដឹងសុខភាពទូទៅ ចំណេះដឹងក្នុងការចិញ្ចឹម និងចំណេះដឹងក្នុងការអប់រំកូនចៅ ជាដើម។
ជាមួយគ្នានោះ ក្រៅពីការផលិតអត្ថបទ #konkmeng (កូនក្មេង) នឹងផលិតនូវវីដេអូអប់រំ ពាក់ព័ន្ធនឹងចំណុចទាំងអស់ខាងលើ ដោយអញ្ជើញ និងជួបសម្ភាសន៍ជាមួយវាគ្មិនជំនាញៗទៅតាមផ្នែកនីមួយៗ ដើម្បីឱ្យពួកគាត់ចែករំលែកនូវចំណេះដឹងផ្នែកសុខភាព ចំណេះដឹង ឬវិធីសាស្ត្រនៅក្នុងការចិញ្ចឹម និងវិធីសាស្ត្រ ឬចិត្តសាស្ត្រនៅក្នុងការអប់រំកូនៗ៕សូមចុចទីនេះ www.konkmeng.com ដើម្បីសិក្សាស្វែងយល់អំពីចំណេះដឹងសុខភាពទូទៅ ចំណេះដឹងនៃការចិញ្ចឹម និងអប់រំកូនចៅ!