ឪពុកម្តាយគួរធ្វើរឿង៣យ៉ាងនេះ បើចង់ឱ្យកូនបានជោគជ័យក្នុងជីវិតទៅអនាគត
- ការអប់រំ
- ខែវិច្ឆិកា 25, 2019
គ្រប់ឪពុកម្តាយតែងតែមានមោទនភាពអំពីកូនៗរបស់ពួកគេ នៅពេលដែលកូនទទួលបានជោគជ័យអ្វីមួយ។ តាមកត្តាស្រាវជ្រាវមួយបែបវិទ្យសាស្ត្របានបង្ហាញថា ឪពុកម្តាយជាបុគ្គលដំបូងបំផុតដែលនាំឱ្យកូនជោគជ័យក្នុងជីវិតទៅអនាគត។
ថ្ងៃនេះ គេហទំព័រ konkmeng (កូនក្មេង) សូមលើកយកកត្តាបីយ៉ាង ដែលក្នុងនាមជាអាណាព្យាបាលកូនតូច គួរធ្វើដើម្បីឱ្យកូនទទួលបានជោគជ័យនៅក្នុងជីវិតនៅពេលពួកគេធំឡើង។ កត្តាទាំងបីនោះរួមមាន៖
១.ក្លាយជាបុគ្កលគំរូនៃទំនាក់ទំនងល្អ
ចាប់ពីឆ្នាំ១៩៣៨មក សាកលវិទ្យាល័យ Harvard នៅសហរដ្ឋអាមេរិក បានធ្វើការសិក្សាមួយលើបុរសចំនួន៤០០នាក់ ដោយការសិក្សានេះបានអនុវត្តតាមរបៀបរស់នៅ ការចិញ្ចឹមកូន ជម្រើសនៃការទំនាក់ទំនង និងឥទ្ធិពលរបស់វាផងដែរ។ រយៈពេល៧៥ឆ្នាំក្រោយមក លទ្ធផលនៃការស្រាវជ្រាវនេះបានបង្ហាញថា គន្លឹះនៃសុភមង្គលដែលមានជាអចិន្ត្រៃយ៍ និងសុខភាពល្អ គឺការរក្សាទំនាក់ទំនងល្អជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។២.ការលើកទឹកចិត្តដល់កូន
ការលើកទឹកចិត្តកូនៗរបស់លោកអ្នកពិតជាមានសារៈសំខាន់ណាស់ ព្រោះវាជាការជម្រុញទឹកចិត្តរបស់ពួកគេឱ្យកាន់តែមានភាពជឿជាក់បន្ថែមលើជ័យជម្នះរបស់ពួកគេ។ អ្នកជំនាញបានបន្ថែមថា ការលើកទឹកចិត្តត្រូវធ្វើវាឱ្យចំគោលដៅត្រឹមត្រូវ។ ឧទាហរណ៍ប្រសិនបើកូនរបស់លោកអ្នក ឈ្នះការប្រណាំងអ្វីមួយនៅក្នុងសាលា សូមសរសើរគាត់ឱ្យបានច្រើននូវអ្វីដែលគាត់បានធ្វើ។ តាមរបៀបនេះ កូនរបស់លោកអ្នកនឹងទទួលស្គាល់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងវិជ្ជមាន និងស្មោះត្រង់របស់ខ្លួនគេទៅអនាគត។
៣.បង្រៀនកុមារឱ្យចេះដោះស្រាយបញ្ហាគ្រួសារ
ឪពុកម្តាយភាគច្រើនជួយកូនៗរបស់ពួកគេឱ្យធ្វើកិច្ចសាលា និងធ្វើឱ្យពួកគេនៅឆ្ងាយពីកិច្ចការផ្ទះ។ បើទោះយ៉ាងណានេះ គឺជាវិធីសាស្រ្តខុស។ ការបង្រៀនកូនៗនូវជីវិតពិតប្រាកដ ដូចជា ការដាំបាយបរិភោគសម្រាប់ខ្លួនឯង ព្រមទាំងការងារជាច្រើនទៀតផងដែរក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ការសិក្សាផ្ទាល់ខ្លួនរបស់ពួកគេ ធ្វើឱ្យពួកគេមានឯករាជ្យ និងមានទំនួលខុសត្រូវចំពោះខ្លួនឯង៕រក្សាសិទ្ធិដោយ៖ www.konkmeng.com