​៣០ឆ្នាំក្រោយ​ ​ពេល​ថ្នាក់ដឹកនាំ​ពិភពលោក​បាន​អនុម័ត​អនុសញ្ញា​ស្តី​ពី​សិ​ទិ្ធ​កុមារ​ ​កម្ពុជា​បាន​សម្រេ​ចនូវវ​ឌ្ឍ​ភាពជា​បន្តបន្ទាប់​លើ​សុខុមាលភាព​កុមារ​ ​ដែល​រួមមាន​ផ្នែក​សុខភាព​ ​និង​ការអប់រំ​។​ ​បើ​ទោះ​យ៉ាងនេះ​ក្តី​ ​នៅ​មាន​កុមារ​ជាច្រើន​ពុំ​ទាន់​ទទួ​លបានសិ​ទិ្ធ​ដ៏​សំខាន់​បំផុត​របស់​ពួកគាត់​នៅឡើយ​។​ ​ប្រការ​នេះ​ ​ហេតុ​ធ្វើ​ឱ្យ​កុមារ​មិន​អាច​ឈាន​ទៅ​ដល់​សក្តា​នុ​ពល​ពេញលេញ​ក្នុង​ជីវិត​ ​ដែល​នេះ​នឹង​ធ្វើ​ឱ្យ​មានផល​ប៉ះពាល់​ទៅដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​នា​ពេល​អនាគត​។​

​កាលពី៣០ឆ្នាំមុន​ ​ថ្នាក់ដឹកនាំ​ពិភពលោក​បាន​ធ្វើការ​ប្ដេជ្ញា​ចិត្ត​ ​និង​សន្យា​ជា​ប្រវត្តិសាស្ត្រ​ ​ដើម្បី​ធានា​សុខុមាលភាព​របស់​កុមារ​គ្រប់រូប​ក្នុង​ពិភពលោក​ ​តាមរយៈ​ការ​អនុម័ត​អនុសញ្ញា​អង្គការសហប្រជាជាតិ​ ​ស្ដីពី​សិទ្ធិ​កុមារ​ ​(​UNCRC​)​។​ ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ក៏បាន​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​នេះ​ក្នុង​ឆ្នាំ១៩៩២​ ​ជាមួយនឹង​ការ​ប្ដេជ្ញា​ចិត្ត​ធានា​ឲ្យ​មាន​សិទ្ធិ​ទាំងអស់​នេះ​សម្រាប់​កុមារ​គ្រប់រូប​នៅ​ទូទាំង​ប្រទេស​។

​តាមរយៈ​របាយការណ៍​ថ្មី​មួយ​ ​ដែល​មាន​ចំណងជើង​ថា​ ​«​កូន​សោរ​អនាគត​កម្ពុជា​៖​ ​សិទ្ធិ​កុមារ​ ​គឺជា​គន្លឹះ​សម្រាប់​កំណើន​សេដ្ឋកិច្ច​ ​និង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​នា​ពេល​អនាគត​»​ ​បាន​បង្ហាញថា​ ​វឌ្ឍនភាព​របស់​កម្ពុជា​ក្នុង​រយ:ពេល៣០ឆ្នាំ​កន្លងមក​នេះ​ ​មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ទៅ​នឹង​សិទ្ធិ​កុមារ​។​

​របាយការណ៍​នេះ​ក៏បាន​បង្ហាញ​ផង​ដែរ​ថា​ ​បើ​ពិនិត្យ​លើ​ផ្នែក​សំ​ខាន់​ៗ​ទាក់ទង​នឹង​សិទ្ធិ​កុមារ​ ​កម្ពុជា​សម្រេច​បាន​ដោយ​ប្រើ​ពេល​ត្រឹមតែ​ពីរបី​ទសវត្ស​ប៉ុណ្ណោះ​ ​បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ជាច្រើន​ ​ដែល​ត្រូវ​ប្រើ​ពេល​រហូតដល់​ទៅ​មួយ​សតវត្ស​ឯណោះ​ ​ដើម្បី​សម្រេច​បាន​នូវ​លទ្ធផល​ដូចដែល​កម្ពុជា​ធ្វើ​បាន​។​ ​បាយ​ការណ៍​នេះ​ ​គឺជា​លទ្ធផល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ ​រវាង​អង្គការ​អន្តរជាតិ​ដែល​ធ្វើការងារ​ផ្ដោត​លើ​កុមារ​ចំនួន៦អង្គការ​ ​ដែល​ហៅថា​ ​សម្ព័ន្ធ​អង្គការ​ ​Joining​ ​Forces​។​របាយការណ៍​នោះ​ ​ក៏បាន​បង្ហាញ​អំពី​ទំនាក់​ទំ​នដ៏​រឹងមាំ​ ​រវាង​ការ​វិនិយោគ​ទៅលើ​សិទ្ធិ​កុមារ​ ​និង​ការ​អភិវឌ្ឍ​នៃ​កម្លាំង​ពលកម្ម​ជំនាញ​ ​ដែល​មាន​សុខភាព​ល្អ​ ​ធន់​មាំ​ ​កំណើន​សេដ្ឋកិច្ច​ ​និង​ការកាត់បន្ថយ​ភាព​ក្រីក្រ​។​ ​លោក​ ​Daniel​ ​Selvanayagam​ ​ជានា​យក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ទស្សន:ពិភពលោក​ ​និង​ជា​ប្រធាន​នៃ​សម្ព័ន្ធ​អង្គការ​ ​Joining​ ​Forces​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​កុមារ​ថ្ងៃនេះ​ ​គឺជា​ពលរដ្ឋ​ ​និង​ជា​អ្នក​បំពេញការងារ​នា​ពេល​អនាគត​ ​ហើយ​ពួកគាត់​ ​គឺជា​អ្នក​កសាង​អនាគត​ដ៏​ត្រចះត្រចង់​សម្រាប់​កម្ពុជា​ ​ដូចដែល​យើង​ប្រាថ្នា​ចង់បាន​»​។​

​លោក​បាន​បន្ថែម​ទៀត​ថា​៖​ ​«​ប៉ុន្តែ​កុមារ​ចាំបាច់​ត្រូវតែ​ទទួល​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ទទួល​បាន​អាហារូបត្ថម្ភ​ល្អ​ ​ការអប់រំ​ប្រកបដោយ​គុណភាព​ ​អនាម័យ​ ​និង​ការចូលរួម​ដើម្បី​ឱ្យ​ពួកគាត់​អាច​ឈាន​ទៅ​ដល់​សក្តា​នុ​ពល​ពេញលេញ​ក្នុង​ជីវិត​ ​និង​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​។​ ​កុមារ​ជាច្រើន​ ​នៅតែ​ពុំ​ទាន់​ទទួ​លបានសិ​ទិ្ធ​ដ៏​សំខាន់​បំផុត​របស់​ពួកគាត់​ ​ហើយ​វា​កំពុង​បង្ក​ឱ្យ​មានផល​ប៉ះពាល់​ទៅដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​ក៏ដូចជា​ធនធានមនុស្ស​នៅក្នុង​ប្រទេស​»​។​

​របាយការណ៍​ដដែល​នេះ​ ​ក៏បាន​បង្ហាញ​ទៀត​ដែរ​ថា​ ​ដើម្បី​សម្រេច​បាន​វត្ថុបំណង​ក្នុង​ការ​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ ​ដែល​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​ ​ឱ្យ​បាន​ត្រឹម​ឆ្នាំ២០៣០​ ​ហើយ​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០នោះ​ ​កម្ពុជា​ត្រូវតែ​រក្សា​ ​និង​ពង្រឹង​កំណើន​សេដ្ឋកិច្ច​ក្នុង​កម្រិតខ្ពស់​ ​ឱ្យ​បាន​ច្រើន​ទសវត្ស​ទៅមុខ​ទៀត​។​​ដើម្បី​សម្រេច​បាន​នៅ​គោលដៅ​ខាងលើ​ ​សមាជិក​នៃ​សម្ព័ន្ធ​អង្គការ​ ​Joining​ ​Forces​ ​ជឿជាក់​យ៉ាង​ពេញទំហឹង​ចំពោះ​ការ​វិនិយោគ​លើ​កុមារ​ ​និង​ឆ្លើយតបទៅនឹង​ឧបសគ្គ​ចម្បង២​ ​ដែល​គំរាមកំហែង​ទៅដល់​វឌ្ឍនភាព​នៃ​សិទ្ធិ​កុមារ​ដូចជា​៖​

​•​ឧបសគ្គ​ទីមួយ​ ​គឺ​ទាក់ទង​ទៅ​នឹង​ការចែក​រំលែក​មិន​ស្មើភាព​ ​នូវ​អត្ថ​ប្រយោជន៍​ ​ដែល​បាន​មក​ពី​វឌ្ឍនភាព​ ​ដែល​សម្រេច​បាន​ក្នុងរយៈ​កាល៣០ឆ្នាំ​កន្លងទៅ​។​ ​ខណ:ពេល​ដែល​កម្ពុជា​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​ ​ក្រុម​កុមារ​កម្ពុជា​មួយភាគធំ​មិនបាន​ទទួលផល​ ​នៃ​ភាព​រីកចម្រើន​នេះ​ទេ​ ​ដោយសារតែ​បញ្ហា​កើតឡើង​ជាបន្តបន្ទាប់​ទាក់ទង​នឹង​ការ​បាត់​ឱកាស​ ​ការរើសអើង​ ​ឧបសគ្គ​ភូមិសាស្ត្រ​ ​ឬ​បញ្ហា​ប្រាក់ចំណូល​។​

​•​ឧបសគ្គ​ទីពីរ​ ​គឺ​ការសម្រប​ខ្លួន​ទៅតាម​បញ្ហា​ប្រឈម​ថ្មី​ ​និង​កំពុង​លេចឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ ​យី​ ​គី​ម​ថាន​ ​នាយក​ស្តីទី​ប្រចាំ​ប្រទេស​នៃ​អង្គ​ការ​ភ្លែន​អន្តរជាតិ​កម្ពុជា​ ​(​Plan​ ​International​)​ ​បាន​មានប្រសាសន៍​ថា​៖​ ​​«​ចំណាកស្រុក​ ​បម្រែបម្រួល​អាកាសធាតុ​ ​ទេសចរណ៍​ ​និង​បច្ចេកវិទ្យា​ ​កំពុង​ផ្លាស់​ប្តូរ​បរិបទ​យ៉ាង​លឿន​សម្រាប់​កុមារ​នៅក្នុង​ព្រះរាជា​ណា​ក្រ​កម្ពុជា​»​។​ ​លោក​បន្ថែម​ថា​៖​ ​«​បើ​ទោះបីជា​កត្តា​មួយចំនួន​ ​ក្នុងចំណោម​កត្តា​ទាំងអស់​នេះ​ ​ពិតជា​ផ្ដល់​ឱកាស​សម្រាប់​ប្រទេស​កម្ពុជា​ក្ដី​ ​ប៉ុន្តែ​កត្តា​ទាំងនេះ​ ​ក៏​រួមចំណែក​បង្កើន​ភាព​ងាយ​រងគ្រោះ​ ​និង​ការ​កេងប្រវ័ញ្ច​មក​លើ​កុមារ​ផង​ដែរ​ ​ហើយ​ទាមទារ​ឱ្យ​មាន​ចំណាត់​វិធានការ​សកម្មភាព​ ​និង​ការ​វិយោគ​មួយចំនួន​ ​ដើម្បី​ធានា​របា​ននូ​វកា​រកា​រ​ពារ​សិទ្ធិ​កុមារ​»​។​

​ចំណែក​កញ្ញា​ ​មរកត​ ​កុមារី​ ​អាយុ១៦ឆ្នាំ​ ​សមាជិក​បណ្តាញ​កុមារ​អ្នកតស៊ូ​មតិ​ ​និង​ជា​អ្នកសម្របសម្រួល​ក្នុង​កិច្ចពិភាក្សា​របស់​កុមារ​ ​នៅក្នុង​ឱកាស​នៃ​ពី​ធី​សម្ភោ​ធរ​បាយ​ការណ៍​នេះ​ក៏បាន​លើកឡើង​ថា​៖​ ​«​កុមារ​ ​គឺជា​ធនធាន​ដ៏​សំខាន់​មួយ​ ​ដែល​ប្រទេស​យើង​មិន​អាច​ខ្វះ​បាន​។​ ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ខ្ញុំ​ឃើញថា​ ​កុមារ​គាត់​ទទួល​បានការ​យកចិត្ត​ទុកដាក់​ពី​មនុស្សចាស់​ ​កុមារ​ទទួល​បានការ​អប់រំ​យ៉ាង​ល្អ​ ​និង​មាន​សុខភាព​ល្អ​។​ ​ឱកាស​នៃ​ការចូលរួម​របស់​កុមារ​ ​ក៏​កំពុង​មាន​ភាព​ប្រសើរ​ឡើង​ដែរ​។​​កញ្ញា​បាន​លើក​ជាឧទាហរណ៍​ថា​ ​ខ្ញុំ​ ​និង​សមាជិក​បណ្តាញ​របស់ខ្ញុំ​បាន​ចូលរួម​ ​និង​បញ្ចេញមតិ​របស់​ពួក​យើង​នៅក្នុង​ព្រឹត្តិ​ការណ៍​ថ្នាក់​ជាតិ​ ​និង​ថ្នាក់​តំបន់​ផង​ដែរ​។​ ​ទោះ​យ៉ាងណា​ក្តី​ ​ខ្ញុំ​សូមឲ្យ​រដ្ឋាភិបាល​ ​និង​សង្គម​ស៊ីវិល​ ​បន្ត​ធ្វើការ​រួមគ្នា​ ​និង​ផ្តល់​ឱកាស​កាន់តែ​ច្រើន​ទៀត​ដល់​កុមារ​។​ ​ដូច​យើង​ដឹង​ស្រាប់ហើយ​ថា​ ​កុមារ​ ​គឺជា​ទំពាំងស្នងឫស្សី​ ​ដូច្នេះ​ប្រសិនបើ​កុមារ​យល់​កាន់តែ​ច្បាស់​អំពី​សង្គម​ ​នៅពេល​ពួកគាត់​ធំ​ ​និង​ចាប់ផ្តើម​ធ្វើការងារ​ ​ពួកគាត់​ដឹង​ថា​ ​គួរ​កែប្រែ​សង្គម​គាត់​យ៉ាងណា​ ​ដើម្បី​ដើរ​ឱ្យ​បាន​ជឿនលឿន​ ​និង​ទាន់សម័យ​»​។​

​របាយការណ៍​នេះ​បង្ហាញ​ពី​ផ្នែក​អាទិភាព​ចំនួន៦​ ​សម្រាប់​ការ​វិនិយោគ​ទៅលើ​សិទ្ធិ​កុមារ​ ​ដែល​អាច​ជំនះ​លើ​ឧប​សគ្គ​ធំៗ​ទាំងពីរ​ខាងលើ​ ​ពោល​គឺ​វិសមភាព​ ​និង​បរិបទ​ប្រែប្រួល​លឿន​ដោយ​ត្រូវ​បាន​កំណត់​ថា​ជា​ ​“​កត្តា​កែប្រែ​អាទិភាព​”​ ​ទាំងនេះ​តំណាង​ឱ្យ​ការផ្លាស់ប្ដូរ​ ​នូវ​របៀបរបប​ក្នុង​ការអនុវត្ត​នា​ពេល​បច្ចុប្បន្ន​ ​ដែល​នឹង​ត្រូវការ​ ​ការដឹកនាំ​ ​ធនធាន​ ​និង​ការ​តាំងចិត្ត​ ​ដើម្បី​សម្រេច​ឱ្យ​បាន​។​ ​ចំណុច​អាទិភាព​ទាំង៦នោះ​រួមមាន​៖​

​១​.​កែ​លម្អ​លទ្ធភាព​ទទួល​បាន​សេវា​អប់រំ​កុមារ​តូច​ ​ដែល​មានគុណ​ភាព​ ​ថ្វី​ដ្បិតតែ​សេវា​អប់រំ​កុមារ​តូច​ដែល​មានគុណ​ភាព​ ​មានការ​ទទួលស្គាល់​ថា​ ​ជា​មូលដ្ឋាន​គ្រឹះ​សំខាន់​សម្រាប់​ការសិក្សា​ទៅ​ថ្ងៃ​អនាគត​ ​និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ក្ដី​ ​កុមារ​ជាច្រើន​នៅតែ​បន្ត​មិន​មានលទ្ធភាព​ទទួល​បាន​សេវា​អប់រំ​បែបនេះ​ ​ជាពិសេស​នៅ​តាម​ទី​ជនបទ​ដាច់​ស្រ​យ៉ា​ល​។​

​២​.​ប្រយុទ្ធ​ប្រឆាំង​នឹង​កង្វះ​លទ្ធភាព​ ​ទទួល​បានការ​អប់រំ​ប្រកបដោយ​គុណភាព​ ​ប្រទេស​កម្ពុជា​សម្រេច​បាន​នូវ​វឌ្ឍនភាព​នៃ​ការអប់រំ​មូលដ្ឋាន​ ​ក្នុង​កម្រិត​សឹង​មិន​គួរ​ឱ្យ​ជឿ​ ​ប៉ុន្តែ​វឌ្ឍនភាព​ឱ្យ​ខ្លាំង​ជាង​នេះ​បន្ថែម​ទៀត​ ​រង​ការ​គំរាមកំហែង​ដោយសារ​ឧបសគ្គ​ជាបន្តបន្ទាប់​ ​ដែល​រាំង​ខ្ទប់​ដល់​លទ្ធភាព​ទទួល​បាន​សេវា​អប់រំ​ ​ដែល​មានគុណ​ភាព​ ​និង​លទ្ធផល​សិក្សា​រៀនសូត្រ​ដែល​មានគុណ​ភាព​ទាប​។​

៣​.​ដោះស្រាយ​បញ្ហា​កិច្ចការពារ​កុមារ​ ​ដែល​មាន​អត្រា​ខ្ពស់​ ​កុមារ​ប្រឈម​នឹង​បញ្ហា​ការពារ​កុមារ​ជាច្រើន​ ​រួមមាន​ ​ការ​បែកចេញ​ពី​ក្រុម​គ្រួសារ​ ​ការ​ទុកចោល​មិន​អើពើ​ ​និង​ការ​កេងប្រវ័ញ្ច​ ​និង​អំពើ​ហិង្សា​ដែល​កើតមាន​ក្នុង​មជ្ឈ​ដ្ឋាន​ផ្សេង​ៗ​ ​រួមមាន​នៅផ្ទះ​ ​សាលារៀន​ ​និង​មណ្ឌល​ថែទាំ​ជាដើម​។​៤​.​កាត់បន្ថយ​ឱ្យ​បាន​ច្រើន​បំផុត​ ​នូវ​អត្រា​កុមារ​ខ្វះ​អាហារូបត្ថម្ភ​ ​ចំនួន​កុមារ​ដែល​ខ្វះ​អាហារូបត្ថម្ភ​នៅក្នុង​ប្រទេស​កម្ពុជា​ ​មានការ​កាត់បន្ថយ​ក្នុងរយៈ​កាល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។​ ​ទោះបីជា​យ៉ាងនេះ​ក្តី​ ​អត្រា​វឌ្ឍនភាព​នៅតែ​មាន​ភាពយឺត​យ៉ាវ​មិន​អាច​ទទួលយក​បាន​ ​ហើយ​បន្ត​គំរាមកំហែង​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ថែមទៀត​ផង​។​ ​

៥​.​កែ​លម្អ​លទ្ធភាព​ ​ទទួល​បាន​សេវា​ទឹកផឹក​មូលដ្ឋាន​ ​និង​អនាម័យ​ ​ប្រជាជន​កម្ពុជា​ប្រមាណ៩,៤លាន​នាក់​ ​មិន​មានលទ្ធភាព​ទទួល​បាន​អនាម័យ​ល្អ​ប្រសើរ​ឡើយ​ ​ដែល​ជា​អត្រា​មួយ​ខ្ពស់​បំផុត​ក្នុង​តំបន់​អាស៊ី​។​

៦​.​បង្កើន​ការចូលរួម​ប្រកបដោយ​អត្ថន័យ​របស់​កុមារ​ ​ក្នុង​ដំណើរការ​នៃ​កា​រស​ម្រ​ច​ចិត្ត​ ​ការចូលរួម​មានកម្រិត​របស់​កុមារ​ ​និង​យុវជន​នៅក្នុង​ការរៀបចំ​គោលនយោបាយ​ ​និង​ការសម្រេច​ចិ​ត្ត​ផ្សេង​ៗ​ ​ដែល​ប៉ះពាល់​មក​លើ​ជីវិត​របស់​ពួកគេ​ ​បាន​រារាំង​ពួកគេ​មិន​ឱ្យ​ដើរតួ​នាទី​ក្នុងនាម​ជា​ពលរដ្ឋ​ ​ដែល​អាច​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​របស់​កម្ពុជា​នា​ពេល​អនាគត​៕​

ចុចទីនេះ ដើម្បីអានព័ត៌មានផ្សេងៗពាក់ព័ន្ធអង្គការទាំង៦

​ប្រភព​៖​ ​សម្ព័ន្ធ​អង្គការ​ ​Joining​ ​Forces​