​ជាទូទៅ​ ​គេ​និយម​និយាយ​ថា​ ​ទម្លាប់​ល្អ​គួរតែ​ចាប់ផ្ដើម​បណ្ដុះ​តាំង​ពី​ក្មេង​ៗ​។​ ​នៅពេល​ដែ​លក្មេងៗ​រៀន​បង្កើត​ទម្លាប់​ល្អ​ៗ​តាំងពី​វ័យ​កុមារ​ ​ពួកគេ​នឹងអាច​សម្រប​ខ្លួន​បាន​យ៉ាង​ល្អ​នៅក្នុង​មជ្ឈដ្ឋាន​នានា​ ​នៅពេលអនាគត​។​ ​ខាងក្រោម​នេះ​ ​គឺជា​ទម្លាប់​ល្អ​ទាំង១០ចំណុច​ ​ដែ​លកូនៗ​របស់​លោកអ្នក​ ​គួរ​រៀន​នៅពេល​ដែល​ពួកគេ​ចាប់ផ្ដើម​ចូល​សាលារៀន​ជាលើកដំបូង​។

​១​.​ញ៉ាំ​អាហារ​ជំនួយ​ដល់​សុខភាព​
​ជា​រឿង​ធម្មតា​ដែ​លក្មេងៗ​ចូលចិត្ត​ញ៉ាំ​នំ​កញ្ចប់​ ​និង​នំ​ផ្អែម​ៗ​ ​ដូច្នេះ​ឪពុកម្ដាយ​គួរតែ​ប្រាប់​កូន​ៗ​ពី​គុណវិបត្តិ​របស់​នំ​កញ្ចប់​ ​និង​ពន្យល់​ពួកគេ​ពីអ​ត្ថ​ប្រយោជន៍​របស់​អាហារ​ណា​ដែល​ជំនួយ​ដល់​សុខភាព​របស់​ពួកគេ​វិញ​។​ ​មិន​តែប៉ុណ្ណោះ​ ​ឪពុកម្ដាយ​ ​ក៏​គួរតែ​ព្យាយាម​ធ្វើ​អាហារសម្រន់​ដោយ​ផ្ទាល់ដៃ​នៅផ្ទះ​ខ្លួនឯង​ ​ដើម្បី​ឱ្យ​កូន​ៗ​ទទួលទាន​ផង​ដែរ​។​

​២​.​ការរៀបចំ​ឥរិយាបថ​លើ​តុ​អាហារ
​ការរៀបចំ​ឥរិយាបថ​ពេល​ទទួលទាន​អាហារ​ ​គឺជា​ទម្លាប់​មួយ​ដ៏​សំខាន់​សម្រាប់​បង្រៀន​កូន​ៗ​ផង​ដែរ​។​ ​ឪពុក​ម្តាយ​ ​គួរតែ​ចាប់ផ្ដើម​ចាត់​ទុ​ក​កូន​ៗ​ ​ឱ្យ​ដូចជា​មនុស្ស​ពេញវ័យ​ ​ក្នុងអំឡុងពេល​ទទួលទាន​អាហារ​។​

​៣​.​ដុសធ្មេញ២ដង​ក្នុង​មួយថ្ងៃ​
​ក្មេង​ៗ​មួយចំនួន​តែង​មានទម្លាប់​មិន​ចង់​ដុស​សម្អាត​ធ្មេញ​របស់​ពួកគេ​នោះ​ទេ​។​ ​ឪពុក​ម្តាយ​ ​គួរតែ​ចំណាយពេល​ពន្យល់​ប្រាប់​ពួកគេ​ពីសា​រៈសំ​ខាន់​ ​នៃ​ការ​ដុស​សម្អាត​ធ្មេញ​ ​ហើយ​ព្យាយាម​ធ្វើ​ឱ្យ​ការ​ដុស​សម្អាត​ធ្មេញ​ជាសកម្ម​ភាព​ដ៏​សប្បាយ​ ​ដូចជា​ការ​ឱ្យ​រង្វាន់​ពួកគេ​ ​បន្ទាប់ពី​ដុសធ្មេញ​ហើយ​ជាដើម​។​

៤​.​ចូលគេង​ឱ្យ​ទៀងពេល​
​បើ​ចង់​បង្កើត​ទម្លាប់​ឱ្យ​កូន​ៗ​ ​ចូលគេង​ឱ្យ​ទៀងពេល​ ​គឺ​ចាប់ផ្ដើម​ពី​ឪពុក​ម្តាយ​ជាមុន​សិន​ ​ពីព្រោះ​ប្រសិនបើ​ឪពុក​ម្តាយ​ចូលគេង​ ​កូន​ៗនឺង​គេង​តាម​ដូចគ្នា​។​

​៥​.​ការ​លេងកម្សាន្ត​នៅ​ខាងក្រៅ
​ក្មេង​ៗ​អាច​ញៀន​នឹង​ការ​មើល​ទូរទស្សន៍​ ​និង​ការ​លេង​ហ្គេម​យ៉ាង​ឆាប់រហ័ស​។​ ​ដូច្នេះ​ឪពុក​ម្តាយ​ ​គួរតែ​បង្កើត​ទម្លាប់​ ​ដោយ​នាំ​ពួកគេ​ចេញ​កម្សាន្ត​នៅ​ខាងក្រៅ​ជា​រៀងរាល់ថ្ងៃ​ ​ឬ​ក្នុង​កាលៈទេសៈ​ដែល​គួរ​ ​និង​លើកទឹកចិត្ត​ឱ្យ​ពួកគេ​ធ្វើសកម្មភាព​ផ្នែក​រាងកាយ​ផង​ដែរ​។​

៦​.​បង្រៀន​ឱ្យ​ចេះ​រៀបចំ​របស់របរ​
​ឪពុក​ម្តាយ​ ​គួរតែ​លៃលក​ពេលវេលា​បង្រៀន​កូន​ៗ​ ​ឱ្យ​ពួកគេ​ចេះ​រៀបចំ​ទុកដាក់​សម្ភារៈ​ ​ដូចជា​ ​របស់​លេង​ ​សៀវភៅ​ ​និង​របស់​របរ​ផ្សេង​ៗ​ទៀត​ឱ្យ​មាន​របៀបរបប​ត្រឹមត្រូវ​។​

​៧​.​ទំនួល​ខុសត្រូវ​លើ​លុយកាក់​
​នៅពេល​ដែ​លកូនៗ​ចេះ​ចាយវាយ​លុយកាក់​ ​ឪពុក​ម្តាយ​ ​គួរតែ​បង្រៀន​ពួកគេ​ពី​ទំនួល​ខុសត្រូវ​លើ​លុយកាក់​ ​ដោយ​ការទិញ​កូនជ្រូក​ ​លើកទឹកចិត្ត​ឱ្យ​ពួកគេ​ចេះ​សន្សំ​លុយ​ ​និង​បង្រៀន​ពួកគេ​ពី​របៀប​គ្រប់គ្រង​លុយ​ឱ្យ​បាន​ល្អ​ ​ជាដើម​។​

​៨​.​រៀន​និយាយ​ពាក្យ​ថា​ ​«​បានទេ​?​»​ ​និង​ ​«​អរគុណ​»​
​ទម្លាប់​សំខាន់​មួយទៀត​ ​គឺ​ការ​បង្រៀន​កូន​ៗ​ឱ្យ​ចេះនិយាយ​ពាក្យ​ថា​ ​«​បានទេ​?​»​ ​និង​ ​«​អរគុណ​»​ ​ដែល​ជា​ទម្លាប់​នៃ​ការ​និយាយ​ពាក្យ​បែប​វិជ្ជមាន​ ​ដែល​នឹង​ជួយ​សម្រាល​ស្ថាន​ភាព​ផ្សេង​ៗ​ ​នៅពេល​ពួកគេ​ធំឡើង​។​

​៩​.​ការចែក​រំលែក​ ​គឺជា​ការ​យកចិត្ត​ទុកដាក់​
​ប្រសិន​បើ​កូន​ៗ​លោកអ្នក​ជា​កូនទោល​ ​ឪពុក​ម្តាយ​ ​គួរតែ​បង្រៀន​គេ​ ​អំពី​សារៈសំខាន់​នៃ​ការចែក​រំលែក​ទៅដល់​អ្នកដទៃ​ ​ប្រាប់​ពួកគេ​ថា​ ​ការ​ចេះ​ចែករំលែក​នាំមក​នូវ​ភាព​រីករាយ​ ​និង​ឱ្យ​ពួកគេ​ចេះ​ត្រេកអរ​នូវ​សម្ភារៈ​ក្មេង​លេង​ ​ឬអ្វី​ដែល​ពួកគេ​មាន​។​ ​ដោយឡែក​ ​វា​មិនសូវ​ជា​បញ្ហា​ចោទ​ប៉ុន្មាន​នោះ​ទេ​ ​សម្រាប់​ក្មេង​ៗ​ដែល​មាន​បង​ ​ឬ​ប្អូនបង្កើត​។​

​១០​.​ចោលសំរាម​នៅក្នុង​ធុង​ឱ្យ​បាន​ត្រឹមត្រូវ​
​ឪពុក​ម្តាយ​ ​គួរតែ​ពន្យល់​ប្រាប់​កូន​ៗ​ថា​ ​ការ​ចោលសំរាម​ពាសវាលពាសកាល​ ​នៅ​ទី​សាធារណៈ​ ​ដូចជា​ ​នៅ​តាម​សួនច្បារ​ ​ជាដើម​ ​គឺជា​ការ​បង្ហាញ​ពី​គម្រូ​មិនល្អ​ ​ហើយ​បង្ហាត់បង្រៀន​ពួកគេ​ឱ្យ​ចេះ​ចោលសំរាម​ទៅ​ក្នុង​ធុងសំរាម​ឱ្យ​បាន​ត្រឹមត្រូវ​៕

រក្សាសិទ្ធិដោយ៖ www.konkmeng.com
​ប្រែ​សម្រួល​ដោយ​៖​ ​លី​ ​ប៉​